នួន រឿន យុទ្ធជនកងទ័ពខ្មែរក្រហម រំឭកអំពីមូលហេតុចូលធ្វើជាកងទ័ពខ្មែរក្រហម និងបទពិសោធន៍នៅក្នុងកងចល័តបុរសក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ នួន រឿន[1] កើតនៅឆ្នាំ១៩៤៧ នៅភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្រពន្ធជាមួយឈ្មោះ ម៉េង ហ៊ាង និងមានកូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំប្រកបរបរជាកសិករ។ ឪពុករបស់ខ្ញុំឈ្មោះ សួង នួន និងម្ដាយឈ្មោះ អ៊ុង ឈឹម។ ខ្ញុំគឺជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន១០នាក់។ នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ខ្ញុំរៀននៅសាលាបឋមសិក្សានាងអង។ ខ្ញុំរៀនសូត្របានត្រឹមថ្នាក់ទី៩ចាស់។ ក្រោយមកទៀត...
សួន សុកវី៖ អតីតយុទ្ធជនខ្មែរក្រហម
ខ្ញុំឈ្មោះ សួន សុកវី[1] (ឈ្មោះបដិវត្តន៍៖ ណាង) អាយុ២៣ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ន នៅភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ស្រ៊ុន លឹមសុន និងម្ដាយឈ្មោះ គុយ យី។ ខ្ញុំគឺជាកូនទី១ ក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ នៅពេលដែលមានរដ្ឋប្រហារកើតឡើង...
ខ្ញុំនៅតែសោកស្ដាយដែលមិនអាចឃើញឪពុករបស់ខ្ញុំដែលខ្មែរក្រហមយកទៅសម្លាប់
ខ្ញុំឈ្មោះ អ៊ំ ម៉ារ៉ាឌី[1] អាយុ៦៤ឆ្នាំ កើតនៅភូមិព្រែកដំបង ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ស៊ុន ណារី និងមានកូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំបម្រើការងារជាមេភូមិអូរស្វាយ។ ឪពុកខ្ញុំ មានឈ្មោះ អ៊ំ ផាន និងម្ដាយមានឈ្មោះ ជុំ សារុំ។...
ជា ឈន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម
ជា ឈន អាយុ៤៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិបឹងសាង ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម[1]។ ឈន ប្រកបរបរជាកសិករ ធ្វើស្រែចម្ការ និងឡើងត្នោត។ ឈន រៀបការជាមួយប្រពន្ធឈ្មោះ រៀម សុខុម និងមានកូនប្រុសស្រី៣នាក់។ ឈន មានឪពុកឈ្មោះ សួន ថុង និងម្ដាយឈ្មោះ គួន ឡាង។ ឈន...
ភី អេង៖ អតីតយុទ្ធនារីខ្មែរក្រហម
ភី អេង ហៅ ភី យន់ អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស និងមានទីលំនៅបច្ចុប្បន្ននៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំឈប់រៀន ដោយសារតែមានសង្រ្គាមផ្ទុះឡើងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់...
មុំ សេត៖ «កងកាត់ដេរខោអាវកងទ័ពខ្មែរក្រហម»
ខ្ញុំឈ្មោះ មុំ សេត និងមានឈ្មោះបដិវត្តន៍ហៅ អឿន អាយុ៥២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិពង្រ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំចូលបម្រើបដិវត្តន៍ ចាប់តាំងពីឆ្នាំ១៩៧១មកម្លេះ។ បន្ទាប់ពីមានរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្ដេចព្រះ នរោត្តម សីហនុ ចេញពីអំណាច អ្នកភូមិជាច្រើនបានចូលរួមបាតុកម្មដង្ហែ ទៅទីរួមខេត្តកំពង់ចាម ប៉ុន្តែត្រូវបានបង្រ្កាបដោយទាហាន លន់ នល់។...
ប៊ិន តាំងសួរ ដំណើរជីវិតជាពេទ្យកងទ័ពខ្មែរក្រហម
ខ្ញុំឈ្មោះ ប៊ិន តាំងសួរ អាយុ៤៦ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនៅភូមិបូរិទ្ធ ឃុំចៅ ស្រុកកំពង់សៀម ប៉ុន្តែផ្លាស់មករស់នៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។ ខ្ញុំមានឪពុកឈ្មោះ ប៊ិន តាំងហួរ និងម្ដាយឈ្មោះ យឹម រាម។ ខ្ញុំមានបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំរៀបការប្រពន្ធឈ្មោះ យិន ចាន់នឿន និងមិនមានកូននោះទេ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រដល់ថ្នាក់ទី៧...
ទីន គាស រំឭកអំពីបទពិសោធន៍ស្ដីពីការជម្លៀសដោយបង្ខំទៅកាន់ភូមិភាគពាយ័ព្យ ក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទីន គាស[1] អាយុ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ និងជាប្រជានេសាទ។ ខ្ញុំរៀបការប្ដីឈ្មោះ ញ៉ និងមានប្រុសស្រីចំនួន២នាក់។ ឪពុកខ្ញុំមានឈ្មោះ ទីន និងម្ដាយមានឈ្មោះ ម៉ាស ហើយខ្ញុំជាកូនទី៥ចំណោមបងប្អូនប្រុសស្រីចំនួន៦នាក់។ ខ្ញុំកើតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន នេះតែម្ដង។ ខ្ញុំបានចូលរៀនត្រឹមបឋមនៅកោះសូទិន។ បន្ទាប់ពីចូលរៀនមិនបានប៉ុន្មានផង មានរដ្ឋប្រហារ...
សាន ញ៉ រំឭកអំពីគ្រាស្ទើរតែបាត់បង់ជីវិតដោយសារតែជាប់ប្រវត្តិក្បត់
សាន ញ៉[1]អាយុ៤២ឆ្នាំ (គិតត្រឹមឆ្នាំ២០០៤) កើតនៅភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ប៉ុន្តែផ្លាស់មករស់នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ។ ញ៉ រៀបការប្រពន្ធឈ្មោះ អ៊ី ធុក និងមានកូនប្រុសស្រីសរុបចំនួន៥នាក់។ ញ៉ ប្រកបរបរជាកសិករដាំបន្លែដើម្បីលក់យកកម្រៃចិញ្ចឹមគ្រួសារ។ ញ៉ មានឪពុកឈ្មោះ ប៊ុន សាន និងម្ដាយឈ្មោះ លី ថី។ ញ៉ មានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់។...
កងចល័យនារីខ្មែរក្រហមលើកទំនប់ត្រួយចេក
ហួង ណៃអេន[1] អាយុ៧០ឆ្នាំ កើត និងរស់នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រៀបរ៉ាប់អំពីការចងចាំព្រឹត្តិការណ៍ក្នុងពេលសង្រ្គាម និងបទពិសោធន៍ ក្នុងរបបខ្មែរក្រហម ថា៖ «ខ្ញុំរៀបការប្ដីឈ្មោះ ហេង និងមានកូនប្រុសចំនួន៤នាក់។ ខ្ញុំប្រកបរបរធ្វើស្រែចម្ការ ។ ឪពុកខ្ញុំឈ្មោះ ហុងហ៊វ និងម្ដាយឈ្មោះ គួក លាងសេង។ ខ្ញុំជាកូនទី៣ ក្នុងចំណោមបងប្អូនស្រីចំនួន៣នាក់។ ខ្ញុំកើតនៅភូមិចំការសាមសិប...
សឿ សុវ៉ាត រៀបរាប់អំពីប្រវត្តិរូបជានិគមន៍ជនបុរីអូរស្វាយ និងបទពិសោធន៍ក្នុងរបបខ្មែរក្រហម
ប្រជាជនកំពង់ធើ្វការងារក្នុងរបបខ្មែរក្រហម។ រូបថតបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ខ្ញុំឈ្មោះ សឿ សុវ៉ាត អាយុ៧១ឆ្នាំ គឺជាប្រជាជនដែលសម្ដេចព្រះបរមរតនកោដ្ឋបានបញ្ចូនមករស់នៅបុរីអូរស្វាយនៅឆ្នាំ១៩៦២។ ខ្ញុំមានស្រុកកំណើតនៅខេត្តកណ្ដាល ប៉ុន្តែបច្ចុប្បន្ននេះ ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ទាវ ផៃ និងមានកូនប្រុសស្រី៣នាក់។ ខ្ញុំមានឪពុកខ្ញុំឈ្មោះ សឿ ងាន់ ដែលជាទាហានលោតឆ័ត្រយោងចូលនិវត្តន៍នៅសម័យសង្គមរាស្រ្តនិយម និងម្ដាយឈ្មោះ ជិប ឃាង។ ខ្ញុំមានបងប្អូនចំនួន៦នាក់...

