Tag: ស៊ាង ចិន្តា

ងួន ឈឿន រំឭកអំពីបទពិសោធន៍ជាយុទ្ធជនខ្មែរក្រហម

ងួន ឈឿន[1] ភេទប្រុស អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនិងរស់នៅភូមិកងតាណឹងទី៥ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំព់ចាម។ ឈឿន រៀបរាប់អំពីសាវតារ និងបទពិសោធន៍ជីវិតក្នុងរបបខ្មែរក្រហមថា៖ «ខ្ញុំរៀបការប្រពន្ធឈ្មោះ ទន់ សន ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់។ ឪពុកខ្ញុំឈ្មោះ ងួន និងម្ដាយឈ្មោះ ថុល។​ ខ្ញុំមានបងប្អូនបង្កើតចំនួន៥នាក់។ នៅវ័យកុមារ ខ្ញុំទៅរៀននៅសាលាបឋមសិក្សាវត្តកងតាណឹង រហូតដល់ថ្នាក់ទី១០ ទើបខ្ញុំឈប់រៀន...

នាង គេន៖ អតីតយុទ្ធជនខ្មែរក្រហម

នាង គេន[1] ភេទប្រុស អាយុ៤៧ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើត និងរស់នៅភូមិជ្រោយក្របៅទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ គេន មានឪពុកឈ្មោះ នាង នី និងម្ដាយឈ្មោះ នី អោ។ គេន មានបងប្អូនប្រុសស្រីសរុបចំនួន៨នាក់។ គេន និយាយរៀបរាប់អំពីដំណើរជីវិត និងពិសោធន៍របស់ខ្លួនដូចតទៅ៖ «ខ្ញុំរស់នៅជាមួយឪពុកម្ដាយ។ នៅវ័យកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាវត្តខ្ចៅ...

យិន អេង អតីតយុទ្ធជនខ្មែរក្រហម

យិន អេង[1] ភេទប្រុស អាយុ៤៩ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) កើតនិងរស់នៅភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អេង មានឪពុកឈ្មោះ អុល និងម្ដាយឈ្មោះ ឡុង។ អេង មានបងប្អូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី១​ និងប្រុស៥)។ នៅវ័យកុមារ អេង រៀនសូត្រនៅសាលាបឋមសិក្សាគរ​ រហូតដល់ថ្នាក់ទី៦ (សង្គមចាស់)។ នៅថ្ងៃទី១៨ ខែមីនា...

វង ញ៉៖ ការបាត់បង់បងប្រុស៣នាក់ដោយសារតែបដិវត្តន៍

វង ញ៉ ភេទស្រី ៣៨ឆ្នាំ (គិតត្រឹមឆ្នាំ២០០២)[1] ​ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិរកាគយ​«ក» ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ ញ៉ មានឪពុកឈ្មោះ វង ខេង និងម្ដាយឈ្មោះ កើត ម៉ន។ ញ៉ គឺជាកូនពៅក្នុងចំណោមបងប្អូនប្រុសស្រីសរុបចំនួន៨នាក់ ដែលមាន៣នាក់បានស្លាប់ក្នុងរបបខ្មែរក្រហម។ បងប្អូនរបស់ញ៉ ដែលស្លាប់នោះ មានឈ្មោះ...

កងទ័ពខ្មែរក្រហមឈរជើងនៅសមរភូមិវត្តរការគយ

ដិន សារ៉ន[1] កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ  ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...

ដិន សារ៉ន កងទ័ពខ្មែរក្រហម ឈរជើងនៅសមរភូមិរកាគយ

ដិន សារ៉ន កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៥៣ នៅភូមិតាង៉កទន្លេ  ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រែវែង។ បច្ចុប្បន្ន សារ៉ន រស់នៅជាមួយប្រពន្ធឈ្មោះ នុត សាវឿន (មានកូនប្រុសស្រីចំនួន៥នាក់) នៅភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សារ៉ន រៀនសូត្រដល់ថ្នាក់ទី៩(សង្គមចាស់) នៅសាលាវត្តតាណកទន្លេ និងបួសជាព្រះសង្ឃនៅវត្តតាណកទន្លេ អស់រយៈ៣វស្សា។ នៅឆ្នាំ១៩៧២...

បទពិសោធន៍របស់និគមន៍ជនសង្គមរាស្រ្តនិយម ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ទាវ ឆុន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយមានជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំគឺជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តស្វាយរៀង គឺជាប្រជាជនដែលត្រូវបានសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ បញ្ជូនមករស់នៅក្រុងបុរីអូរស្វាយសែនជ័យ ចាប់តាំងពីឆ្នាំ១៩៦៧មកម្លេះ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ចេង សាមី ដែលជានិគមន៍ជនរបបសង្គមរាស្រ្តនិយម មកពីខេត្តព្រៃវែង និងមានកូនប្រុសស្រី១០នាក់ ចៅជិត២០នាក់ និងចៅទួត១នាក់។ ខ្ញុំមានឪពុក...

សេង អូន ពេទ្យកងទ័ពតំបន់២២ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ សេង អូន អាយុ៧៥ឆ្នាំ រស់នៅក្នុងភូមិទី៧  ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ស៊ាន ផៃ ដែលធ្វើការជានីរសារកងទ័ពតំបន់២២ នៅឆ្នាំ១៩៧៨។  ខ្ញុំមានកូនប្រុស 1 សេង អូន, «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម»​ សម្ភាសន៍ដោយ ស៊ាង ចិន្ដា មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកុម្ភះ ឆ្នាំ២០២០,...

ព្រឹត្តិការណ៍សម្លាប់ប្រជាជនទាំងខ្មែរនិងចាម

ខ្ញុំកើតនៅក្នុងគ្រួសារកសិករមួយ នៅឆ្នាំ១៩៥១ ក្នុងភូមិចំការសាមសិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។[1] ខ្ញុំមានម្តាយឈ្មោះ អេង ណយស្រ៊ឹម និងឪពុកឈ្មោះ ប៊ុន ណាល់ ដែលត្រូវបានខ្មែរក្រហមសម្លាប់នៅឆ្នាំ១៩៧៧។ ខ្ញុំគឺជាកូនច្បងក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៦នាក់។ ខ្ញុំរៀននៅសាលាបឋមសិក្សាគគរ រហូតដល់ថ្នាក់ទី៩ចាស់។ ខ្ញុំចេះអាន និងសរសេរបានបន្តិចបន្តួច។ ក្រោយមកទៀត ខ្ញុំឈប់រៀន ដោយសារជីវភាពក្រីក្រ។ ខ្ញុំជួយឪពុកម្ដាយត្បាញក្រមាលក់ និងធ្វើកិច្ចការងារផ្ទះ។ នៅពេលដែលខ្ញុំត្បាញក្រមាបានប្រហែល២០ ឈ្មួញកណ្ដាលតែងតែមកទិញយកទៅលក់បន្ត។...

លឹម ព្រែក នៅចងចាំអំពីការលើកភ្លឺស្រែទម្រង់ក្រឡាចត្រង្គ (ក្រឡាអុក)នៅក្នុងរបបខ្មែរក្រហម

លឹម ព្រែក អាយុ៧៤ឆ្នាំ រស់នៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ព្រែក កើតនៅភូមិខ្ចារអំពិល ឃុំបារាយណ៍ ស្រុកស្រីសន្ធរ នេះតែម្ដង និងប្រកបរបរធ្វើស្រែចម្ការ។  នៅវ័យកុមារ ព្រែក រៀនសូត្រនៅវត្តបារាយណ៍ តែក្រោយមកបានឈប់រៀន។ នៅអាយុ១៣ឆ្នាំ ព្រែក បួសជាព្រះសង្ឃនៅវត្តបារាយណ៍អស់រយៈពេល២វស្សា។ នៅឆ្នាំ១៩៦៩ ព្រែករៀបការប្រពន្ធ និងប្រកបរបរធ្វើស្រែចម្ការ។​ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ...

អតីតអ្នកទោសនៅមន្ទីរសន្តិសុខតាដួង (វត្តប្រាសាទវត្ដី)

ខ្ញុំឈ្មោះ អ៊ុត យាម[1] កើតនៅឆ្នាំ១៩៥៨ នៅភូមិព្រែកត្នោតលើ ឃុំព្រែកត្នោតលើ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៥នាក់។ ខ្ញុំសិក្សារៀនសូត្រដល់ថ្នាក់ទី១១ចាស់នៅសាលាបឋមសិក្សាព្រែកត្នោតលើ ដែលស្ថិតនៅក្នុងភូមិកំណើតរបស់ខ្ញុំ។ ដោយ​សារ​តែមានជីវភាពក្រីក្រ ខ្ញុំសម្រេចចិត្តឈប់រៀនដើម្បីជួយការងារស្រែចម្ការឪពុកម្ដាយ។ ខ្ញុំធ្វើស្រែចំការ រហូតដល់រដ្ឋប្រហារលន់ នល់ កើតឡើង។ នៅពេលនោះ អ្នកភូមិជាច្រើនចូលរួមការធ្វើបាតុកម្មដង្ហែឡើងទៅភ្នំពេញ។ មិនយូរប៉ុន្មាន កងទ័ពរំដោះខ្មែរក្រហមចូលមកក្នុងភូមិព្រែកដំបូកក្រោម និងស្នាក់អាស្រ័យនៅក្រោមផ្ទះរបស់អ្នកភូមិ។ ចន្លោះពីឆ្នាំ១៩៧១និងឆ្នាំ១៩៧២ ខ្ញុំស្ម័គ្រចិត្តចូលរួមជាមួយបដិវត្តន៍ និងធ្វើកងឈ្លបភូមិ។...