អ្នកដាំបាយ និងមើលថែទាំកុមារ
(ស្ទឹងត្រែង)៖ គង ណារី អាយុ៥៨ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ណារី មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅក្នុងរបប លន់ នល់ ឪពុករបស់ណារី បានបាត់បង់ជីវិត ដូច្នេះ គាត់និងម្ដាយ បានផ្លាស់ប្ដូរទីលំនៅទៅរស់នៅទីក្រុងភ្នំពេញ។ គាត់បានបញ្ជាក់ថា ឪពុករបស់គាត់មានតួនាទីជាទាហាននៅពេលនោះ។ គាត់រស់នៅទីក្រុងភ្នំពេញបានជិតប្រាំឆ្នាំ ខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ។ ណារី...
ខោអាវខ្មៅដូចសត្វក្អែក
(ស្ទឹងត្រែង)៖ មើយ ថង អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ថង ឈឺសន្លាក់ដៃជើង ដោយអាការទាំងនេះចាប់ផ្ដើមឈឺខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ១៩៧៤ ខ្មែរក្រហមបានចូលគ្រប់គ្រង នៅក្នុងតំបន់ដែល ថង រស់នៅ។ នៅក្នុងរបបខ្មែរក្រហម ប្រជាជនទាំងអស់ ត្រូវស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ហើយប្រជាជនណាដែលទទួលបានសម្លៀកបំពាក់ក្រៅពីពណ៌ខ្មៅ ត្រូវយកសម្លៀកបំពាក់ទាំងនោះទៅជ្រលក់ឱ្យទៅជាពណ៌ខ្មៅ។ ថង បាននិយាយថា...
កូនចានតូច
(ស្ទឹងត្រែង)៖ ស៊ីឡា ចាន់លឿ មានអាយុ៧៣ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្នគាត់មានជំងឺប្រចាំកាយដូចជា ក្រពះ-ពោះវៀន, ឧស្សាហ៍វិលមុខ និងចុករោយកញ្ចឹងក។ នៅសម័យរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ មានការទម្លាក់គ្រាប់បែកនៅតាមបណ្ដោយដងទន្លេ, ប្រឡាយ និងតាមដងព្រៃ ដែលកងទ័ពសត្រូវគិតថាមានទាហានវៀតណាមរស់នៅ។ នៅក្នុងតំបន់របស់ ចាន់លឿ ការទម្លាក់គ្រាប់បែកមិនបណ្ដាលឱ្យមានការខូចខាតផ្ទះសំបែង ឬប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ ប៉ុន្តែសំឡេងរបស់យន្តហោះ និងសំឡេងគ្រាប់ផ្ទុះ...
សំឡេងមេក្រូឮខ្លាំងជាងសំឡេងស្រែក
(ស្ទឹងត្រែង)៖ សេន សន អាយុ៧០ឆ្នាំ មានទីកន្លែងកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ បច្ចុប្បន្នរស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សន មានជំងឺសន្លាក់ដៃជើង និងជំងឺខ្លាញ់រុំថ្លើម។ នៅឆ្នាំ១៩៧០ គ្រួសាររបស់ សន រស់នៅខេត្តកំពង់ចាម។ សន បាននិយាយថា នៅពេលនោះមានការទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាមេរិក ទៅលើកងទ័ពវៀតណាមនៅក្នុងទឹកដីកម្ពុជា។ ការទម្លាក់គ្រាប់បែកនៅពេលនោះមិនមែនប៉ះពាល់ត្រឹមតែកងទ័ពវៀតណាមនោះទេ ក៏មានប៉ះពាល់ដល់ប្រជាជនកម្ពុជាដែរ។...
សម្រាក១៥នាទី
(ស្ទឹងត្រែង)៖ ឈៀង ឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ឆាត មានជំងឺសន្លាក់ដៃជើង និងធ្លាប់មានជំងឺស្លាប់មួយចំហៀងខ្លួន ហើយបានទៅសម្រាកព្យាបាលជំងឺនៅប្រទេសវៀតណាមរយៈពេលមួយខែ ទើបបានធូរស្បើយអាចដើរបានវិញ ប៉ុន្តែមិនអាចដូចដើមនោះទេ។ នៅឆ្នាំ១៩៧០ ឆាត រស់នៅស្រុកកំណើតនៅឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ នៅពេលនោះគាត់រៀននៅថ្នាក់បឋមសិក្សា ប៉ុន្តែគាត់ត្រូវឈប់រៀន ព្រោះមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ...
ឈប់រៀនព្រោះការទម្លាក់គ្រាប់បែក
(ស្ទឹងត្រែង)៖ ប្រាំង ខាំភៀង អាយុ៧២ឆ្នាំ រស់នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន ខាំភៀង មានជំងឺលើសសម្ពាធឈាម និងលើសជាតិស្ករ។ នៅដើមឆ្នាំ១៩៧០ មុនពេលរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ, ខាំភៀង និងសិស្សដទៃទៀតនៅរៀនតាមធម្មតា ប៉ុន្តែនៅពេលដែលមានរដ្ឋប្រហារកើតឡើង សាលានៅក្នុងតំបន់ដែលគាត់រស់នៅត្រូវបិទទ្វារ ដូច្នេះហើយត្រូវសម្រេចចិត្តឈប់សិក្សា និងនៅផ្ទះជួយធ្វើការងារគ្រួសារ។ ក្រោយមកស្ថានភាពនៅក្នុងភូមិមានភាពចលាចល ដោយសារតែការទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩៧៥...
ព្រាត់ប្រាសឪពុកម្ដាយទាំងវ័យក្មេង
(ស្ទឹងត្រែង)៖ កើតឆ្នាំ១៩៧៣ ព្រំ ឈន ភេទប្រុស មានអាយុ ៥២ឆ្នាំ ជាកសិករ និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឈន មានស្រុកកំណើតនៅខេត្តក្រចេះ។ ឈន មានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅមុនឆ្នាំ១៩៧០ គ្រួសារឈន បានផ្លាស់ទៅរស់នៅខេត្តកំពង់ចាម។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រដ្ឋប្រហារបានកើតមានឡើងនៅទីក្រុងភ្នំពេញ។ ឈន...
ឪពុកខ្ញុំបាត់ខ្លួននៅរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ អ៊ុន ពៅ ភេទស្រី មានអាយុ ៥៦ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងមានស្រុកកំណើតនៅខេត្តព្រៃវែង។ ពៅ មានឪពុកឈ្មោះ អ៊ុន, ម្ដាយឈ្មោះ លុន និងមានបងប្អូនប្រាំពីរនាក់ ក្នុងនោះស្រីប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ពៅ បានមករស់នៅអូរស្វាយជាមួយឪពុកម្ដាយដែលជាអតីតទាហាន និងប្រកបរបរធ្វើស្រែចម្ការ។ បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
របបខ្មែរក្រហមធ្វើបាបចិត្ត
(ស្ទឹងត្រែង)៖ នៅ រិន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិករ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងស្រុកកំណើតនៅក្រុងស្ទឹងត្រែង។ រិន មានឪពុកឈ្មោះ នាង នៅ (អ្នកខេត្តតាកែវ), ម្ដាយឈ្មោះ ឌៀវ អេង (អ្នកខេត្តកំពត) និងមានបងប្អូនបីនាក់ ក្នុងនោះស្រីម្នាក់។ ឪពុករិន ជាទាហានចូលនិវត្តន៍នៅរបបសង្គមរាស្ត្រនិយម។...
គ្មានស្បែកជើងពាក់នៅរបបខ្មែរក្រហម
(ស្ទឹងត្រែង)៖ គឹម សុភី ភេទស្រី មានអាយុ ៦១ឆ្នាំ។ សុភី មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសព្វថ្ងៃរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុភី មានឪពុកឈ្មោះ ស៊ីវ លីញ, ម្ដាយឈ្មោះ ម៉ន ស៊ឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីបីនាក់។ នៅរបបខ្មែរក្រហមឆ្នាំ១៩៧៥ ប្រជាជននៅស្រុកព្រៃកប្បាស ត្រូវខ្មែរក្រហមជម្លៀសឲ្យទៅរស់នៅក្នុងសហករណ៍។...
ឪពុកស្លាប់ដោយសារមាន់ព្រៃមួយក្បាល
(ស្ទឹងត្រែង)៖ ជីប សុផល ភេទប្រុស មានអាយុ ៦៨ឆ្នាំ។ សុផល មានស្រុកកំណើតនៅខេត្ត និងបច្ចុប្បន្នរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ សុផល មានឪពុកឈ្មោះ រ៉េន និងម្ដាយឈ្មោះ ធឿន។ សុផល ជាកូនទី៣ ក្នុងចំណោមបងប្អូនប្រាំបីនាក់ ក្នុងនោះស្រីប្រាំមួយនាក់។ នៅទសវត្សរ៍ឆ្នាំ១៩៦០ ឪពុកសុផល ដែលជាទាហានចូលនិវត្តន៍នារបបសង្គមរាស្ត្រនិយមបានស្ម័គ្រចិត្តមករស់នៅភូមិអូរស្វាយ ដើម្បីការពារព្រំដែន។...

