Tag: ស្រេង លីដា

ខ្មែរក្រហមយកឪពុកខ្ញុំទៅសម្លាប់

ខ្ញុំឈ្មោះ ផេង សុខ មានអាយុ៧៤ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅខេត្តតាកែវ ហើយបច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំមានឈ្មោះថា ផេង អូន មុខរបរជាទាហានពីសង្គមចាស់ (ស្លាប់) ចំណែកម្តាយរបស់ខ្ញុំឈ្មោះ មាស រឿង (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន៤ នាក់ (ស្រី៣/ប្រុស១)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។ ប្តីរបស់ខ្ញុំមានឈ្មោះ...

របបខ្មែរក្រហមគ្មានពាក្យថាសប្បាយ

ខ្ញុំឈ្មោះ ទូក ផៃ មានអាយុ ៦៦ឆ្នាំ។[1] ខ្ញុំមានម្តាយឈ្មោះ សាយ វ៉ន និងឪពុកឈ្មោះ ទូក ឆែង បានស្លាប់អស់ទៅហើយ។ ខ្ញុំមានបងប្អូនចំនួន ៦នាក់ ក្នុងនោះ​ បងទី១ ឈ្មោះ ទូក សឿន, បងទី២ឈ្មោះ ទូក សំ, ទី៣ គឺរូបខ្ញុំ, ប្អូនទី៤...

ខ្មែរក្រហម បានចាប់ប្អូនខ្ញុំយកទៅធ្វើទាហាន

ខ្ញុំឈ្មោះ ទៀង អៀន អាយុ៧១ ឆ្នាំ។[1] ខ្ញុំមានស្រុកកំណើតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ ទៀង កុក ចំណែកម្តាយរបស់ខ្ញុំឈ្មោះ អ៊រ អ៊ឹម។ ខ្ញុំមានបងប្អូនចំនួន៨ នាក់ ក្នុងនៅរស់តែ៤ នាក់ទេ រួមមានស្រី១...

អង្គការបង្ខំឲ្យខ្ញុំរៀបការ

ឈ្មោះរបស់ខ្ញុំ ហេ សុខម៉េង[1]  មានអាយុ ៦៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នខ្ញុំមករស់នៅឃុំអូររុន ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅទីនេះតាំងពីអាយុ ១០ឆ្នាំមកម៉្លេះ។ ឪពុករបស់ខ្ញុំឈ្មោះ ហេ ហាក់ ម្តាយរបស់ខ្ញុំឈ្មោះ ថាប់ ផុន លោកទាំងពីបានស្លាប់អស់ហើយ។ ខ្ញុំមានបងប្អូនចំនួន ៥នាក់។ ខ្ញុំជាកូនទី២ នៅក្នុងគ្រួសារ។ ខ្ញុំបានបែកបាក់ជាមួយប្តីរបស់ខ្ញុំតាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។...

ខ្មែរក្រហមយកខ្ញុំទៅសម្លាប់

ខ្ញុំឈ្មោះសួន ស៊ីម[1]  អាយុ៧១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះកែម, ម្ដាយឈ្មោះ ប៉ាត់ និង មានបងប្អូន៧នាក់ (ប្រុស៤/ស្រី៣) ស្លាប់នៅសម័យខ្មែរក្រហម៤នាក់ បច្ចុប្បន្ននៅមានជីវិត ៣នាក់សុទ្ធតែជាស្រី។ ខ្ញុំមានស្វាមីឈ្មោះសោម សន មានកូន៩នាក់ (ស្រី៧/ប្រុស២)។ ខ្ញុំមានស្រុកកំណើតនៅ ស្រុកព្រះស្ដេច ខេត្តព្រៃវែង សព្វថ្ងៃខ្ញុំរស់នៅភូមិឫទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ពីមុនមកខ្ញុំមិនបានរៀនសូត្រទេ...

ខ្មែរក្រហមបង្រៀនខ្ញុំដីមួយដុំក៏សម្លាប់ខ្មាំងបានដែរ

ខ្ញុំឈ្មោះ សឹម ណារី[1] ភេទស្រី មានអាយុ ៦៤ឆ្នាំ។ មានឪពុកឈ្មោះ អៀម ស្រេង និងម្ដាយឈ្មោះ ម៉ាន សុឃុម មានបងប្អូន៣នាក់ (ស្រី២/ប្រុស១) ខ្ញុំជាកូនច្បងក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះ អ៊ុំ ម៉ារ៉ាឌី មានកូន៦(ស្រី៤/ប្រុស២)។ កាលនៅកុមារភាពខ្ញុំមិនបានរៀនសូត្រឡើយព្រោះតែជាវ័យមួយរស់នៅក្នុងរបរខ្មែរក្រហមរៀននៅពេលយប់ក្នុងមួយថ្ងៃរៀនបានត្រឹមតែមួយម៉ោងប៉ុណ្ណោះ បន្ទាប់ពីរបបខ្មែរក្រហមបញ្ចប់ទៅខ្ញុំក៏ពុំបានទៅរៀនសូត្រទៀតព្រោះតែអាណិតយាយតាដែលចាស់ជរានៅផ្ទះគ្មានអ្នកមើលថែ ខ្ញុំក៏សុខចិត្តនៅមើលថែលោកយាយលោកតា និងឲ្យប្អូនៗបានទៅរៀនសូត្រនៅសាលា មកដល់សព្វថ្ងៃខ្ញុំមិនចេះអក្សរឡើយ។ ខ្ញុំនិងគ្រួសារមករស់នៅបុរីអូរស្វាយតាំងពីខ្ញុំមានអាយុប្រហែល១០ឆ្នាំ។...

លួចលាក់ស្រូវរបស់អង្គការទៅបរិភោគ

ខ្ញុំឈ្មោះគូរ ស្រុន[1]  អាយុ៦១ឆ្នាំ ភេទស្រី។ ខ្ញុំមានឪពុកឈ្មោះ អោប ហុល (ស្លាប់) ម្ដាយឈ្មោះកឹម ផាត ខ្ញុំមានបងប្អូន១០នាក់ (ស្រី៤/ប្រុស៦) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះអ៊ុំ សួន មានកូន៤នាក់ (ស្រី១/ប្រុស៣)។ ខ្ញុំមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បច្ចុប្បន្នខ្ញុំរស់នៅភូមិឬទ្ធិសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ អ្វីដែរខ្ញុំចងចាំមិនអាចបំភ្លេចបាននៅសម័យខ្មែរក្រហម គឺអង្គការប្រើខ្ញុំគ្មានពេលឈប់សម្រាក់...

អង្គការបញ្ជាឲ្យខ្ញុំបុកស្រូវមួយថ្ងៃមួយពាន់កំប៉ុង

ខ្ញុំឈ្មោះជេវ សាមី [1]អាយុ៧១ឆ្នាំ ខ្ញុំមានឪពុកឈ្មោះជេវ ស៊ុ្រន ម្ដាយឈ្មោះអឹម ញិក ខ្ញុំមានបងប្អូន៧នាក់ (ស្រី៥/ប្រុស២) ខ្ញុំជាកូនទី២នៅក្នុងគ្រួសារ។ ខ្ញុំមានស្វាមីឈ្មោះទាវ ឆុន និងមានកូន៨នាក់ (ស្រី៣/ប្រុស៥)។ ខ្ញុំមានស្រុកកំណើតនៅភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ បច្ចុប្បន្នខ្ញុំរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមករស់នៅអូរស្វាយនេះតាំងពីសម័យសម្ដេចព្រះ នរោត្តម សីហនុ...

ភាពភ័យខ្លាចក្នុងរបបខ្មែរក្រហមនៅតែតាមខ្ញុំមកដល់សព្វថ្ងៃ

ឈ្មោះថា សំរិទ្ធ ធឿន[1] ភេទប្រុស អាយុ ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅ ខេត្តតាកែវ។ បច្ចុប្បន្នខ្ញុំមករស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុករបស់ខ្ញុំឈ្មោះ សំរិទ្ធ ង៉ែត ចំណែកម្តាយ ឈ្មោះ សុខ ជា។ ខ្ញុំមានបងប្អូនចំនួន ៥នាក់ (ស្រី២ និងប្រុស៣)។ ខ្ញុំជាកូនទី៣ នៅក្នុងគ្រួសារ។...

មើមក្ដួចជួយបំពេញការអត់ឃ្លានរបស់ខ្ញុំ ក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អោម សាម៉ៃ អាយុ៧៣ មានទីកន្លែងកំណើតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្ននេះរស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំ រៀបការប្ដីឈ្មោះ ឈុន ឡោ ហើយមានកូនប្រុសស្រីសរុបចំនួន៦នាក់ (ស្រី២ ប្រុស៤)។ ខ្ញុំបានចូលរៀននៅត្រឹមថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំអាចអាន សរសេរ និងនិយាយភាសាបារាំងបានខ្លះៗ ប៉ុន្តែខ្ញុំភ្លេចស្ទើរតែអស់ទៅហើយ ពីព្រោះខ្ញុំបានឈប់រៀន ចាប់តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ។...

ស្នង នឿន ៖ «ពីសុរិន្ទដល់ស្ទឹងត្រែង»

ខ្ញុំឈ្មោះស្នង នឿន[1] អាយុ ៨០ ឆ្នាំ មានបងប្អូន ២នាក់ ខ្ញុំជាកូនទី២ រៀបការនៅឆ្នាំ១៩៦២ ប្ដីខ្ញុំឈ្មោះ ភួយ អូន មានកូន២នាក់ ប្រុស១ ស្រី១ ភួយ មិត និងភួយ ឆេន ម្ដាយឈ្មោះ ឈុំ សំណើន ឪពុកឈ្មោះម៉ៃស្នង ចន្ត្រៃយ ឪពុករបស់ប្ដីខ្ញុំឈ្មោះ...