ជាងដំដែកសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អ៊ឹម សេក អាយុ៩៣ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សេក មានកូន៦នាក់ ស្រី៣នាក់ ស្លាប់ក្នុងរបបខ្មែរក្រហម ២នាក់។ ក្នុងរបបខ្មែរក្រហម សេក ត្រូវបានជម្លៀសជាញឹកញាប់ៗពីឃុំមួយទៅមួយក្នុងខេត្តស្វាយរៀង បន្តដល់ស្រុកបាភ្នំ ខេត្តព្រៃវែង និងខេត្តពោធិ៍សាត់។ ដោយសារ សេក ចេះជំនាញដំដែក...
តំបន់ភូមិភាគ២៤ ជាសមរភូមិខ្សែត្រៀមទី១
(ស្វាយរៀង) ៖ ទេព ទូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៧៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅឆ្នាំ១៩៦៣ ទូច បានឈប់រៀន និងបានបួសជាព្រះសង្ឃ។ ក្រោយបួសបាន ១វស្សា ទូច បានចូលរៀនសារជាថ្មីនៅវត្តត្រពាំងព្រីងបានរយៈពេល១០ខែ ដើម្បីអាចប្រឡងធ្វើជាគ្រូបាននាសម័យនោះ។ ចាប់ពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧០ ទូច បានធ្វើជាគ្រូបង្រៀន។ ឆ្នាំ១៩៧០ ទូច...
ប្រធានកងនារីសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ ផឹង ជូ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៧ ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ជូ រៀន បានថ្នាក់ទី៨ នៅសម័យសង្គមរាស្រ្តនិយម។ នៅសម័យខ្មែរក្រហម ជូ រស់នៅស្រុករំដួល ខេត្តស្វាយរៀង និងខេត្តបាត់ដំបង។ ជូ ធ្វើជាប្រធានកងនារីនៅសហករណ៍ កំពង់អំពិល ដោយមើលការខុសត្រូវ...
កម្មករឡឥដ្ឋខេត្តកំពង់ចាម
(ស្វាយរៀង) ៖ ម៉ៃ សុផាត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៧៩ ឆ្នាំ រស់នៅភូមិកំពង់អំពិល ស្រុករំដួល ខេត្ត ស្វាយរៀង។ សុផាត រៀនបានថ្នាក់ទី៩ នៅសម័យសង្គមរាស្ដ្រនិយម។ នៅរបប លន់ នល់ សុផាត ឲ្យដឹងថាការរស់នៅ មានការពិបាកជាខ្លាំង ដោយសារតែមានការទម្លាក់គ្រាប់បែកជាញឹកញាប់ ដែលបានបំផ្លាញផ្ទះ សាលារៀន និងសម្លាប់មនុស្សយ៉ាងច្រើននៅខាងលិចផ្សារសំរោង។ នៅឆ្នាំ១៩៧៩...
កុមារធ្វើការហួសកម្លាំង និង រស់នៅឆ្ងាយពីឪពុកម្តាយ
(ស្វាយរៀង) ៖ ជូ សុខា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សុខា រៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា នៅសម័យ នល់ នល់ គាត់រស់នៅភ័យខ្លាចតែស្លាប់ដោយសារមានការទម្លាក់គ្រាប់បែក ប៉ុន្តែនៅពេលនោះ សុខា អាចរស់នៅជួបជុំជាមួយគ្រួសារបាន មានអាហារបរិភោគគ្រប់គ្រាន់ និងគ្មានការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗឡើយ។ ដោយសារប្រទេសមានសង្គ្រាម និងស្ថានភាពគ្រួសារ សុខា...
ស្រី្តមេម៉ាយ និងកូនៗត្រូវកំព្រាឪពុក
(ស្វាយរៀង) ៖ អុំ មុត អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ ៦៥ ឆ្នាំ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម មុត ត្រូវបានជម្លៀសចេញពីស្រុករំដួល ខេត្តស្វាយរៀង ឲ្យទៅរស់នៅតាមសហករណ៍នានាក្នុងខេត្តស្វាយរៀងជាញឹកញាប់។ មុត បានរៀបរាប់ថា ការរស់នៅក្នុងរបបខ្មែរក្រហមប្រជាជនគ្មានសិទ្ធិសេរីភាពទាល់តែសោះ។ ប្រជាជនត្រូវតែស្តាប់តាមការបញ្ជា ហើយកាលណាឈ្មោះយើងត្រូវបញ្ជូនទៅកន្លែងណាគឺយើងត្រូវធ្វើតាមគេ បើមិនដូច្នេះទេគឺយើងមិនទទួលបានរបបអាហារឡើយ។ មុត ឲ្យដឹងបន្តថា...
ចង់រស់ក្នុងសម័យខ្មែរក្រហមត្រូវដាំដើមគ
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មាស សំអាន ជាកសិករ អាយុ៦៩ឆ្នាំ រស់នៅ ភូមិតាតែ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សំអាន បានរៀបរាប់ថា នៅក្នុងជំនាន់ខ្មែរក្រហម ប្រជាជនត្រូវធ្វើការគ្មានពេលសម្រាក រស់នៅគ្មានសិទ្ធិសេរីភាព រស់តែតាមការបញ្ជារបស់គេ អ្នកណាហ៊ានតវាគឺយកទៅអប់រំ ហើយបើអប់រំ មួយ ឬពីរដងមិនស្តាប់ គឺយកទៅសម្លាប់ចោលគ្មានការកាត់ក្តីឬរកយុត្តិធម៌ឲ្យនោះទេ ម្នាក់ៗភ័យខ្លាចស្លាប់ នាំគ្នាសន្សំសុខ...
កងចល័តនារីសម័យខ្មែរក្រហម
(ស្វាយរៀង) ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សៅ ហាន អាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ហាន បានរស់នៅដោយឆ្លងកាត់ជំនាន់មួយដែលប្រទេសកម្ពុជាមានសង្រ្គាម និងអំពើប្រល័យពូជសាសន៍ ដូចជារបប លន់ នល់ និងខ្មែរក្រហម។ សម័យ លន់ នល់ គាត់រៀនបានត្រឹមថ្នាក់ទី៤ ត្រូវឈប់រៀនដោយសារតែប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកលើភូមិដ្ឋាន សាលារៀន...
ខ្មែរក្រហមបានសម្លាប់ប្រពន្ធកូនខ្ញុំ ដោយសារតែជាប្រជាជនភូមិភាគបូព៌ា
(ស្វាយរៀង) ៖ ថឺម សំអាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៩ឆ្នាំ រស់នៅភូមិ កំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ សំអាន បានប្រាប់អ្នកស័្មគ្រចិត្តកម្ពុជាថា គ្មានរបបណាឃោរឃៅដូចរបបខ្មែរក្រហមទេ។ បើទោះបីជារបប លន់ នល់ មានការទម្លាក់គ្រាប់បែកបានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់មនុស្ស សត្វពាហនៈ ក៏ដោយ។ សំអាន បាននិយាយបន្តថា ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាព...
ក្នុងរបបខ្មែរក្រហមហេតុអ្វីខ្មែរមិនទុកចិត្តខ្មែរ ខ្មែរសម្លាប់ខ្មែរ
ស៊ឹម សាម៉ល់ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៦៨ឆ្នាំ ជាកសិករ រស់នៅភូមិបឹង ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ នៅរបប លន់ នល់ សាម៉ល់ រៀនបានត្រឹមថ្នាក់ទី៨ ក៏ឈប់រៀនដោយសារពេលនោះមានការទម្លាក់គ្រាប់បែក ខូចខាតសាលារៀន បំផ្លាញទ្រព្យសម្បត្តិ ផ្ទះ និងសម្លាប់ប្រជាជន ព្រមទាំងសត្វពាហនៈ អស់យ៉ាងច្រើនក្នុងភូមិ ឃុំ។ នៅរបបខ្មែរក្រហម សាម៉ល់ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់...
ក្នុងរបបខ្មែរក្រហមជីវិតរបស់ប្រជាជនមិនត្រូវបានយកចិត្តទុកដាក់
(ស្វាយរៀង) ៖ អ៊ុក សាលី មានអាយុ ៧៩ ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយរលំ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ ក្នុងរបបខ្មែរក្រហម អ៊ុក សាលី រស់នៅស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានខ្មែរក្រហមប្រើឲ្យលើកភ្លឺស្រែ ច្រូតស្រូវ និងធ្វើជីដាក់ស្រែ។ ក្នុងសហករណ៍ដែល សាលី រស់នៅ និងធ្វើការ ឈ្លបខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើស្រែ...

