Tag: ស្វាយរៀង

កូនស្លាប់ដោយសារគ្មានទឹកដោះ

(ស្វាយរៀង) ៖ ម៉ី សារិន មានអាយុ៨៣ឆ្នាំ ជាកសិកររស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សារិន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់​បានឆ្លងកាត់ការលំបាកជាច្រើនក្នុងរបបខ្មែរក្រហម។ នៅក្នុងរបប​នោះ គាត់ទើប​សម្រាលកូនបានបីខែត្រូវបានអង្គការ​ប្រើឲ្យជីក និងរែកដីបាតត្រពាំងយកមកធ្វើជី។ សារិន បន្តថា គាត់ត្រូវធ្វើការតាំងពីម៉ោងប្រាំមួយព្រឹក រហូតដល់ល្ងាច។ ចំណែករបបអាហារវិញទទួលបានតែបបររ៉ាវៗ ធ្វើឲ្យគាត់គ្មានកម្លាំង និងមានជំងឺទាស់ [ឈ្មោះ​ជំងឺ​​ដោយ​សារ​ចំណីអាហារ ឬ​ធ្វើ​ការងារ​ធ្ងន់ ក្នុងពេលដែលទើបតែសម្រាល​កូនរួច]...

អ្នកគេទិតៀនច្រើនត្រូវអប់រំ ឬ សម្លាប់

(ស្វាយរៀង) ៖ មាស សាមឿន មានអាយុ៧៩ឆ្នាំ ជាកសិករ រស់នៅ​ភូមិវត្តចាស់ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង​។ សាមឿន គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម​បាន​រៀបរាប់រឿងរ៉ាវបា្រប់អ្នកស្ម័គ្រចិត្តកម្ពុជាថា របប​ខ្មែរជារបបមួយដែលបានរឹតត្បិតសិទ្ធិសេរីភាពប្រជាជន ជាខ្លាំងទាំងការហូបចុក និងរិះគន់ផ្សេងៗ។ នៅពេញមួយរបបនោះគាត់មិនដែលស្គាល់ពេលសប្បាយ និងហូបអាហារឆ្អែកម្តងណាឡើយ។ គាត់បន្តថា អង្គការឲ្យប្រជាជនធ្វើការគ្មានពេលសម្រាក និងផ្តល់របបអាហារតែបបរពីរវែកក្នុងមួយថ្ងៃ។ ក្នុងរបបនោះ សាមឿន ត្រូវបានអង្គការកំណត់ថា ជាជនបញ្ញើ ឬជាប្រជាជនត្រៀម...

សមាជិកកងចល័តនារី

(ស្វាយរៀង) ៖ សេក សាម៉េត មានអាយុ៦៨ឆ្នាំ ជាកសិករ រស់នៅ​ភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ សាម៉េត មានបងប្អូនប្រាំមួយនាក់គាត់ជាកូនទីបីក្នុងគ្រួសារ​​។ នៅសម័យ លន់ នល់ សាម៉េត រស់នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ គាត់បានឃើញក្នុងភូមិមានសង្រ្គាម មានយន្តហោះទម្លាក់គ្រាប់ ទាហានចាប់រំលោភស្រ្តី និងប្លន់ទ្រព្យសម្បតិ្តប្រជាជន។ ក្នុងរបបខ្មែរក្រហម សាម៉េត បានមករស់នៅភូមិសាលារៀន។...

ប្រជាជនជម្លៀសទៅភូមិភាគពាយ័ព្យ

(ស្វាយរៀង) ៖ សោម សឿន មានអាយុ៧៣ឆ្នាំ ជាកសិកររស់នៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅ​ក្នុងគ្រួសារ ដែលមានបងប្អូនដប់នាក់។ សឿន មានគ្រួសារតាំងពីសម័យសង្គមរាស្រ្តនិយម។ ក្នុងរបបខ្មែរក្រហម សឿន មានអាយុប្រមាណ៣០ឆ្នាំ។ គាត់ ប្តី និងកូនត្រូវអង្គការឲ្យរស់នៅសហករណ៍ក្នុងភូមិឃុំគាត់រស់នៅសព្វថ្ងៃ។ សឿន ត្រូវធ្វើការដូចជាស្ទូង និងដកសំណាប។ ក្រៅពីការងារនេះគាត់ត្រូវមើលការខុសត្រូវក្មេង​ៗក្នុងកងកុមារ ដែលមើលគោ ក្របី...

កុមារសម័យខ្មែរក្រហម

(ស្វាយរៀង) ៖ ប្រាក់ ស៊ាន អាយុ ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅ ភូមិទួលជ័រ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ នៅរបប ​លន់ នល់ គាត់ រៀននៅសាលាបឋមសិក្សាក្នុងភូមិ ប៉ុន្តែរៀនមិនបានដិតដល់ទេដោយសារតែមានយន្តហោះទម្លាក់គ្រាប់បែក សាលារៀនបានបិទទ្វារជាញឹកញាប់ ចំណែកផ្ទះសំបែង មន្ទីរពេទ្យ និងវត្តអារាម ​ត្រូវ​បានបំផ្លាញ។ ក្នុងរបបខ្មែរក្រហម...

កូនក្មេងក៏ខ្មែរក្រហមសម្លាប់

(ស្វាយរៀង) ៖  សោម ស៊ន់ អាយុ៧៧ឆ្នាំ រស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។​ ស៊ន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា​ ក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល៣០ឆ្នាំ មានបងប្អូន១០នាក់ គាត់ជាកូនទី២ ហើយបងប្អូនគាត់បីគ្រួសារត្រូវបានអង្គការសម្លាប់ទាំងគ្រួសារ និងកូនតូចៗ ដោយចោទប្រកាន់ថា ជាខ្មាំងប្រឆំាងនឹងរបបខ្លួន។ រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងជីវិតគឺព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកក្នុងភូមិឃុំកាលពីសម័យ លន់ នល់ និងហេតុការណ៍សម្លាប់មនុស្ស ដែលគាត់បានឃើញផ្ទាល់ភ្នែកក្នុងរបបខ្មែរក្រហម។ ស៊ន់ បានឃើញឈ្លបខ្មែរក្រហមបណ្តើរមនុស្សប្រមាណជា៣០នាក់...

ជាងកាត់ដេរក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ ចាន់ សារ៉ុម មានអាយុ៧៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់​បានរៀបការនៅស្រុកកំណើតក្នុងរបប លន់ នល់ និងមានកូនពីរនាក់​។ នៅសម័យខ្មែរក្រហម សារ៉ុម មានអាយុប្រមាណ ៣០ឆ្នាំ។ គាត់ និងគ្រួសារត្រូវបានអង្គការឲ្យរស់នៅភូមិត្រពាំងស្គន់ដដែល ប៉ុន្តែកូនៗត្រូវទៅរស់នៅផ្សេងក្នុងកងកុមារដែលមានចាស់ៗជាអ្នកមើលថែ។ សារ៉ុម និងស្រ្តីដទៃទៀតត្រូវបានអង្គការ​ចាត់ឲ្យធ្វើជាជាងកាត់ដេរប្រចាំសហករណ៍។ គាត់ត្រូវដេរ​សម្លៀក​បំពាក់​​ឲ្យបានមួយថ្ងៃមួយសម្រាប់ (កំប្លេ)។...

អតីតទាហានសម័យលន់ នល់

(ស្វាយរៀង) ៖ ម៉ម សុផៃ មានអាយុ៦៤ឆ្នាំ ជាមេភូមិ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងរំដេញ ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ក្នុងរបប លន់ នល់ ដោយ​សារតែនៅក្នុងភូមិមានសង្រ្គាម និងការទម្លាក់គ្រា​ប់បែកគាត់បានសម្រេចចិត្តចូលធ្វើទាហានក្នុងឆ្នាំ ១៩៧២។ ចូលដល់របបខ្មែរក្រហម សុផៃ បានត្រឡប់មករស់នៅក្នុងភូមិដោយលាក់ប្រវត្តិរូបជាអតីតទាហាន។ អង្គការបានឲ្យគាត់ទៅ​រស់នៅ និងធ្វើការក្នុងកងចល័តដូចយុវជនដទៃទៀត។ គាត់ត្រូវរស់នៅបែកពីសមាជិកគ្រួសារ ដោយប្អូន រស់នៅក្នុងកងកុមារ...

កូនស្លាប់​ដោយសារតែជំងឺកញ្ជ្រឹល

(ស្វាយរៀង) ៖ ហេ វ៉ិច ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ វ៉ិច បានរៀបការក្នុងសម័យសង្គមរាស្រ្តនិយម និងមានកូនពីរនាក់​។ មុនរបបខ្មែក្រហម វ៉ិច កូន និងប្តី រស់នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។ ឆ្នាំ១៩៧៥ ពេលខ្មែរក្រហមចូលក្នុងភូមិបាន​បង្ខំប្រជាជនទាំងអស់ចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅដោយ​ឲ្យទៅរស់នៅក្នុងសហករណ៍ ធ្វើការ...

 ខ្មែរក្រហមមិនទុកចិត្តប្រជាជន១៧មេសា

(ស្វាយរៀង) ៖ ពុធ យ៉ុង មានអាយុ៩៥ឆ្នាំ ជាអាចារ្យ​វត្ត រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ យ៉ុង មិនអាចធ្វើដំណើរបានដោយខ្លួនឯង ពេលមានកម្មវិធីបុណ្យក្នុងភូមិ កូនចៅ​តែងជូនគាត់ទៅចូលរួម។ យ៉ុង បានប្រាប់ គាត់បានរៀបការនៅសម័យ​សង្គម​រាស្រ្ត​និយម និងមានកូនបីនាក់ ស្រីពីរនាក់។ នៅឆ្នាំ១៩៦៦ ដោយសារនៅភូមិស្រុកមានសង្គ្រាម និងការទម្លាក់គ្រាប់បែកគាត់បាននាំគ្រួសារទៅរស់នៅ និងរត់រម៉កកង់បីនៅទីក្រុងភ្នំពេញ។ ថ្ងៃទី១៧ ខែមេសា...

 ធ្វើការច្រើនតែហូបមិនឆ្អែត

(ស្វាយរៀង) ៖ កឹម សឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៣ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ សឿន បាននិយាយរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការក្នុងរបប លន់ នល់។ សឿន បន្តថា នៅសម័យ​ លន់ នល់ ប្រជាជនរស់នៅទាំងមានការភ័យខ្លាចសង្គ្រាម និងការទម្លាក់គ្រាប់បែក។ ប្រជាជនត្រូវរត់គេចចេញពីផ្ទះទៅស្នាក់នៅក្នុងព្រៃនិងវាលស្រែពេលមានគ្រាប់ទម្លាក់ម្តងៗ ដែលភាគច្រើនគ្រាប់ទម្លាប់នៅពេលយប់។...