ឃន់ ឃីម អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តសៀមរាប
ឃន់ ឃីម ខ្ញុំពិតជាមានសេចក្តីរីករាយជាខ្លាំង ដែលបានចូលរួមក្នុងសន្និសីទស្តីពី «អនាគតកម្ពុជា ដោយគ្មានអំពីប្រល័យពូជសាសន៍»។ នៅក្នុងកម្មវិធីមួយនេះ ខ្ញុំបានរៀនសូត្រជាច្រើនចំណុច ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺមានចំនួនពីរចំណុចរួមមាន៖ ទី១៖ ការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាចំណុចដែលមិនអាចខ្វះបាន ក្នុងការបង្រៀនដល់ក្មេងជំនាន់ក្រោយឲ្យបានដឹងថា តើអំពើប្រល័យពូជសាសន៍ មានផលប៉ះពាល់អ្វីខ្លះ? ហើយសង្គមជាតិនឹងជួបបញ្ហាអ្វីខ្លះពេលមានអំពើប្រល័យពូជសាសន៍កើតឡើង? ចំណុចទាំងនេះហើយដែលបង្ហាញថាការអប់រំពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ទប់ស្កាត់អំពើប្រល័យពូជសាសន៍ ។ ទី២៖ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ ទាំងក្នុងន័យច្បាប់ និងនិយមន័យទូទៅ ។ ការសិក្សាអំពីអត្ថន័យនៃពាក្យប្រល័យពូជសាសន៍ គឺមានសារសំខាន់ខ្លាំងណាស់...
ថុស រដ្ឋា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ
ថុស រដ្ឋា ខ្ញុំបាទសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកដឹកនាំក្រុមការងាររបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានឲ្យខ្ញុំបានចូលរួមសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ថ្ងែដែលប្រជាជនគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពង់ឆ្នាំង
ភាច វិបុល បន្ទាប់ពីបានចូលរួមសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» រួចមកខ្ញុំមានអារម្មណ៍រំភើបផង និងសោកសៅផង។ រំភើបព្រោះ បានចូលរួមរៀនសូត្រ បានត្រៀមខ្លួន និងមានឱកាសក្នុងការទប់ស្កាត់របបនេះមិនឲ្យកើតឡើង។ ប៉ុន្តែ សោកសៅព្រោះអាណិតអាសូរ និងនឹកស្រមៃទៅដល់អតីតកាលដែលអ្នកជំនាន់មុនឆ្លងកាត់ គាត់ពុំមានឱកាសក្នុងការត្រៀមខ្លួន និងជ្រើសរើសផ្លូវជីវិតដើរដោយខ្លួនឯងនោះទេ គឺមានតែប្រឹងរស់ដោយសេចក្តីលំបាក និងអត់ធ្មត់។ ទោះបីជាអតីតកាលកន្លងហួសទៅហើយ តែវាជាកញ្ចក់ឆ្លុះបច្ចុប្បន្នកាល និងជាគម្រូមួយសម្រាប់អ្នកនយោបាយ អ្នកសិក្សារៀនសូត្រពិចារណា និងទប់ស្កាត់មិនឲ្យប្រវត្តិសាស្រ្តមួយនេះ កើតឡើងម្តងទៀត។ អង្គសន្និសីទនេះ...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តរតនគីរី
ឡាយ កូរ ខ្ញុំសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អ្នកគ្រូ សូ ហ្វារីណា នាយករងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់ ដែលបានចូលរួមក្នុងពិធីបើក និងបិទសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍»។ ខ្ញុំបាទឈ្មោះ ឡាយ កូរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានរៀបចំឡើងនូវសន្និសីទនេះឡើង។ សន្និសីទនេះវាលើសពីអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀត ហើយបានបង្រៀនឲ្យខ្ញុំស្គាល់នូវរសជាតិថ្មីមួយទៀតដែលមិនធ្លាប់បានជួបពីមុន វាជាលើកទីមួយ ហើយដែលខ្ញុំបានចូលរួមក្នុងសន្និសីទនេះ...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត
ជាន ធីដាវីន ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលខាងមជ្ឈមណ្ឌលឯកសារកម្ពុជា បានផ្តល់ឱកាលដល់រូបនាងខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ក្នុងរយៈពេលចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២២ ខែឧសភា។ ក្នុងរយៈពេលបីថ្ងៃនេះ នាងខ្ញុំពិតជាសប្បាយចិត្ត ព្រមទាំងរីករាយជាខ្លាំងដែលបានមានវត្តមានក្នុងកម្មវិធីសន្និសីទមួយនេះ ខ្ញុំអាចនិយាយបាននេះជាសន្និសីទដែលពិតជាមានសារសំខាន់យ៉ាងខ្លាំងចំពោះប្រជាជនគ្រប់រូប ជាពិសេសយុវជន និងយុវនារី ព្រមទាំងក្មេងៗជំនាន់ក្រោយ ព្រោះក្នុងសន្និសីទមួយនេះបានផ្តល់ទាំងចំណេះដឹង ការយល់ដឹងពីផ្នែកច្បាប់ ដែលទាក់ទងជាមួយអំពើប្រល័យពូជសាសន៍ និងចុងក្រោយជាប្រធានបទដែលទាក់ទងជាមួយសុខភាពផងដែរ។ យ៉ាងណាមិញខ្ញុំពិតជាសប្បាយចិត្តជាមួយការចែករំលែក ពីវាគ្មិនជាច្រើនរូបមិនថាវាគ្មិនជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។...
ស្រេង ករុណា អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង
ស្រេង ករុណា នាងខ្ញុំពិតជារំភើប រីករាយជាពន់ពេក ដែលបានចូលរួម សន្និសិនលើកទីមួយ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» នាងខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្ដល់ឱកាសដល់នាងខ្ញុំ ឲ្យស្គាល់នូវបទពិសោធន៍ជាច្រើន ក៏ដូចជាមាន វាគ្មិនជាច្រើនរូប ទាំងជនជាតិខ្មែរ និងជនជាតិបរទេស បានធ្វើឲ្យនាងខ្ញុំយល់បន្ថែមពីចំណេះដឹងថ្មីៗ ហើយក៏អរគុណដល់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា អ.វ.ត.ក ដែលធ្វើឲ្យនាងខ្ញុំដឹងរឿងរ៉ាវជាច្រើនរបស់ ប្រជាជនដែលបានរស់រានមានជីវិតពីសម័យខ្មែរក្រហមដែលជាសម័យអាក្រក់ឃោរឃៅ បានធ្វើឲ្យគាត់មានការឈឺចាប់ជាខ្លាំងហើយក៏បានស្ដាប់ការនិយាយផ្ទាល់របស់ លោកយាយ លោកតា។ ជាចុងក្រោយនាងខ្ញុំអរគុណដល់លោកពូ...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្ទឹងត្រែង
ស្រេង លីដា ជាកិច្ចចាប់ផ្ដើមនៃចំណាប់អារម្មណ៍ ក្នុងកម្មវិធីសន្និសីទលើកទីមួយ រយៈពេលបីថ្ងៃមកនេះ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ខ្ញុំសូមគោរព សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូមគោរព...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តក្រចេះ
ញុក់ ង៉ៅ ជាដំបូងខ្ញុំបាទសូមគោរពដល់ លោកពូ ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការមជ្ឈមណ្ឌលឯកសារកម្ពុជាទាំងអស់។ ខ្ញុំបាទឈ្មោះ ញុក់ ង៉ៅ ជាយុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌឯកសារកម្ពុជា ជំនាន់ទី៨ មកពីខេត្តក្រចេះ។ ខ្ញុំបាទពិតជាសប្បាយចិត្តជាខ្លាំងដែលបានចូលរួមកម្មវិធីដ៏ធំពេលចេញដំណើរពីសណ្ឋាគារទៅសាលយុត្តិតេជោ ដោយមានកងកម្លាំងជួយនាំផ្លូវថ្ងៃបើកវគ្គ ថ្ងៃបើកវគ្គនេះដែរ មានប្រជាពលរដ្ឋចូលរួម និងអ្នកដឹកនាំខេត្ត និងមន្រ្តីផ្សេងៗជាច្រើនជាពិសេសមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិយាយរៀបរាប់ស្តីអំពីអំពើប្រល័យពូជសាសន៍...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ
តាំង វិមន្ត ជាដំបូងសូមអនុញ្ញាតគោរព ឯកឧត្ដម អស់លោក លោកស្រី អ្នកនាងកញ្ញា ភ្ញៀវជាតិ អន្តរជាតិ និងលោកពូ ឆាំង យុ ដែលជានាយកអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាជាទីគោរព។ ខ្ញុំបាទ តាំង វិមន្ត ជាអ្នកស្ម័គ្រចិត្តជំនាន់ទី២ មកពីខេត្តតាកែវ ខ្ញុំពិតជាមានសេចក្ដីរីករាយ និងមោទនភាពណាស់ដែលបានរួមក្នុងពិធីសន្និសីទលើកទី១ ក្រោមប្រធានបទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តិទៅថ្ងៃទី២០ដល់២២ ខែឧសភា...
អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តស្វាយរៀង
កើត សុរចនា សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមក្នុងសន្និសីទលើកទីមួយ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ។ ខ្ញុំពិតជាមានអារម្មណ៍រំភើប និងមានមោទនភាពចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានខិតខំសហការរៀបចំឲ្យមានសន្និសីទនេះកើតទ្បើង ព្រោះថាកម្មវិធីនេះបានផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យបានដឹង និងចូលរួមសាមគ្គីគ្នាគាំទ្រ ដើម្បីកុំឲ្យមានរបបប្រល័យពូជសាសន៍នេះកើតទ្បើងម្តងទៀតមកលើប្រជាជនកម្ពុជាក៏ដូចជាសារមួយដល់អន្តរជាតិផងដែរ។ កាន់តែរំភើបជាងនេះទៅទៀតខ្ញុំបានឃើញវត្តមានចូលរួមរបស់លោកតា លោកយាយ អ៊ំ ពូ មីង...
សាយ កែវ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តតាកែវ
សាយ កែវ ចំណាប់អារម្មណ៍ខ្ញុំផ្ទាល់ចំពោះការចូលរួមកម្មវិធីសន្និសីទ «អនាគតកម្ពុជា ដោយគ្មានអំពើប្រល័យពូជសាសន៍» គឺជាកម្មវិធីមួយដែលបានផ្ដល់នូវទិដ្ឋភាពថ្មីៗយ៉ាងច្រើនសម្រាប់ខ្ញុំហើយអ្វីដែលថ្មីនោះគឺបានជួបជាមួយអ្នកចូលរួមចម្រុះជាតិសាសន៍មកពីប្រទេសនានាលើពិភពលោកព្រមទាំងថ្នាក់ដឹកនាំដែលមានតួនាទីធំៗនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀតនោះគឺការទស្សនាការបញ្ចាំងខ្សែភាពយន្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលជាខ្សែភាពយន្ដមួយពោរពេញទៅដោយអត្ថន័យអប់រំ និងបានបង្ហាញអំពីការផ្សារភ្ជាប់វិស័យសិល្ប:ទៅនឹងតថភាពសង្គមជាក់ស្ដែង ហើយអ្វីដែលខ្ញុំរៀនសូត្របានអំពីកម្មវិធីសន្និសីទនេះគឺការបង្កើតទំនាក់ទំនងថ្មី និងបានសិក្សាស្វែងយល់អំពីរបបខ្មែរក្រហមបានកាន់តែសុីជម្រៅ និងច្បាស់លាស់ជាងមុនថែមបានមួយកម្រិតទៀតបន្ថែម។ លើនេះទៅទៀតគឺការទទួលបានគំនិតអប់រំថ្មីៗអំពីសំណាក់វាគ្មិនដែលជាជនបរទេសនិងថ្នាក់ដឹកនាំនៅតាមក្រសួង និងស្ថាប័នផ្សេងៗ នៅក្នុងប្រទេសកម្ពុជាពីលើចំណុចដែលបានលើកឡើងខាងលើគឺការបានស្គាល់ទីស្នាក់ការនៃតុលាការខ្មែរក្រហមដែលមានឈ្មោះពេញថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលសរសេរជាអក្សរកាត់ថា អ.វ.ត.ក វាជាលើកទីមួយរបស់ខ្ញុំ ដែលបានមកកាន់ទីកន្លែងនេះផ្ទាល់។ ជាចុងក្រោយខ្ញុំសូមអរគុណដល់លោកអ៊ំ ឆាំង យុ ដែលជានាយកនៃមជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានអនុញ្ញាតឲ្យរូបខ្ញុំបាទបានចូលរួមកម្មវិធីសន្និសីទ...

