Tag: កណ្ដាល

ឈឺមិនហ៊ានទៅពេទ្យ

(កណ្ដាល)៖ នៅក្នុងរបបខ្មែរក្រហម ស្រីពៅ បានកើតជំងឺកញ្រ្ជឹល និងបានសម្រាកព្យាបាលនៅក្នុងកង មិនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ ព្រោះខ្លាចយកជីវិតទៅបោះចោលនៅមន្ទីរពេទ្យ និងមិនបានត្រឡប់ទៅផ្ទះវិញ។ នៅក្នុងរបបនោះ មានអ្នកជំងឺជាច្រើនបានបាត់បង់ជីវិតនៅមន្ទីរពេទ្យ ដោយសារលេបថ្នាំខុស និងគ្រូពេទ្យគ្មានជំនាញព្យាបាល។ សូត្រ ស្រីពៅ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្ន ស្រីពៅ មានជំងឺលើសសម្ពាធឈាម។ នៅក្នុងឆ្នាំ១៩៧៥ ស្រីពៅ...

យុន សម្ផស្ស៖ កួរស្រូវ

(កណ្ដាល)៖ យុន សម្ផស្ស ភេទស្រី មានអាយុ៥៦ឆ្នាំ។ សម្ផស្ស រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានភូមិកំណើតនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សម្ផស្ស មានឪពុកឈ្មោះ យុន ភឿង, ម្ដាយឈ្មោះ ង៉ែត ងឿន និងមានបងប្អូនចំនួន៧នាក់។ នៅរបប លន់...

ហ៊ិន ហាន៖ នៅពេលឡើងដើមត្នោត

(កណ្ដាល)៖ ហ៊ិន ហាន ភេទប្រុស​ កើតនៅក្នុងឆ្នាំ១៩៥១ មានអាយុ ៦៩ឆ្នាំ។ ហាន រស់នៅភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ហាន មានភូមិកំណើតនៅភូមិអន្លង់ឫស្សី ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហាន មានឪពុកឈ្មោះ ខឹម ហ៊ិន, ម្ដាយឈ្មោះ ផាន ស៊ីម និងមានបងប្អូនចំនួន៥នាក់...

ស៊ូ ស៊ុនណារី៖ គុំកួន

(កណ្ដាល)៖ ស៊ូ ស៊ុនណារី ភេទស្រី មានអាយុ ៥៥ឆ្នាំ។ ស៊ុនណារី រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ស៊ុនណារី មានភូមិកំណើតនៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។ ស៊ុនណារី មានឪពុកឈ្មោះ ស៊ូ វន និងម្ដាយឈ្មោះ ផេង សុខ។ ស៊ុនណារី ចងចាំមិនភ្លេចអំពីការរស់នៅក្នុងរបបខ្មែរក្រហម...

អ៊ិន សុខា៖ កសាងលើកទី៣

(កណ្ដាល)៖ អ៊ិន សុខា ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុខា រស់នៅភូមិប្រាំបីមុម ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សុខា មានភូមិកំណើតនៅភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ សុខា មានឪពុកឈ្មោះ អ៊ិន សែម, ម្ដាយឈ្មោះ ហ៊ឹម ខន និងមានបងប្អូនចំនួន៦នាក់ ក្នុងនោះស្រី៣នាក់។...

សយ ចន្ថន៖ បាត់បង់សាច់ញាតិជិត២០នាក់

(កណ្ដាល)៖ សយ ចន្ថន ភេទស្រី មានអាយុ ៥៦ឆ្នាំ។ ចន្ថន រស់នៅនិងមានភូមិកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ចន្ថន មានបងប្អូនចំនួន៤នាក់។ នៅរបបខ្មែរក្រហម ចន្ថន បានបាត់បង់សាច់ញាតិជិត២០នាក់ រួមទាំងប្អូនប្រុសម្នាក់របស់គាត់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់ចន្ថនចេញពីទីក្រុងភ្នំពេញ។ គ្រួសាររបស់ចន្ថន ត្រូវទៅរស់នៅភូមិព្រែកហង់ ស្រុកកោះធំ ខេត្តកណ្ដាល។ មួយសប្តាហ៍ក្រោយមក...

យ៉ន សុផល៖ កងកុមារស្រួច

(កណ្ដាល)៖ យ៉ន សុផល ភេទប្រុស មានអាយុ ៥៣ឆ្នាំ។ សុផល ប្រកបរបរជាជាងសំណង់។ សុផល រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុផល មានបងប្អូនប្រុស២នាក់។ សុផល និយាយថា នៅរបបខ្មែរក្រហម គាត់វេទនា ហើយកំសត់ណាស់។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសគ្រួសាររបស់សុផលចេញពីទីក្រុងភ្នំពេញទៅរស់នៅខេត្តបាត់ដំបង។ នៅតាមផ្លូវ សុផល បានឃើញប្រជាជនស្លាប់ដោយសារការអត់ឃ្លាន...

ទូច សោភ័ណ្ឌ៖ រូបថតកប់ក្រោមដើមក្រូចពោធិ៍សាត់

(កណ្ដាល)៖ ទូច សោភ័ណ្ឌ ភេទស្រី មានអាយុ ៤៧ឆ្នាំ។ សោភ័ណ្ឌ រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សោភ័ណ្ឌ មានភូមិកំណើតនៅភូមិព្រែករាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សោភ័ណ្ឌ មានបងប្អូនចំនួន៦នាក់ ក្នុងនោះមានស្រី៣នាក់។ នៅរបប លន់ នល់ ឪពុករបស់សោភ័ណ្ឌ ជាទាហាន លន់...

ឌុក សុំ៖ ខ្មែរក្រហមជម្លៀសឪពុកម្ដាយរបស់ខ្ញុំទៅខេត្តពោធិ៍សាត់

(កណ្ដាល)៖ ឌុក សុំ ភេទស្រី មានអាយុ៧៧ឆ្នាំ។ សុំ រស់នៅនិងមានទីកន្លែងកំណើតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សុំ មានបងប្អូនចំនួន៥នាក់ ដោយគាត់ជាកូនទី២។ នៅខែមេសា ឆ្នាំ១៩៧៥ ឪពុកម្ដាយ និងប្អូនរបស់សុំចំនួន៣នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តពោធិ៍សាត់។ ចំណែកបងស្រីរបស់សុំម្នាក់ ត្រូវបានខ្មែរក្រហមជម្លៀសទៅរស់នៅខេត្តបាត់ដំបង។ នៅពេលនោះ សុំ មិនបានទៅជាមួយឪពុកម្ដាយនិងប្អូនរបស់គាត់ទេ ដោយសារ សុំ...

ជ្រើសការស្លាប់ គេចពីការសម្លាប់

(កណ្ដាល)៖ ចន្ថា បាននិយាយថា ដោយប្រព្រឹត្តខុសសីលធម៌ជាមួយបុរស ស្រ្តីម្នាក់ឈ្មោះ ណន  ត្រូវឈ្លបចាប់ខ្លួនទៅណែនាំ។ ពេលត្រឡប់មកវិញ ស្រ្តីម្នាក់នោះបានសម្រេចចិត្តចងកសម្លាប់ខ្លួន ព្រោះគាត់គិតថាប្រសិនជាគាត់មិនសម្លាប់ខ្លួនឯងទេ គាត់គង់តែនឹងត្រូវអង្គការយកទៅសម្លាប់ចោលដដែរ។ សូត្រ ចន្ថា អាយុ៦៩ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ នៅក្នុងរបបខ្មែរក្រហម ចន្ថា ស្នាក់នៅជាមួយប្ដីឈ្មោះ ទូច សាមិត្ត។ ចន្ថា និងប្ដី...

យ៉ុង យ៉ន៖ បំបែកបំបាក់ចេញពីឪពុកម្ដាយ

(កណ្ដាល)៖ យ៉ុង យ៉ន ភេទស្រី មានអាយុ៥៧ឆ្នាំ។ យ៉ន រស់នៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។ យ៉ន មានប្អូនស្រីតែម្នាក់ប៉ុណ្ណោះ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាចនៅទូទាំងប្រទេស យ៉ន ដែលកាលនោះមានអាយុ១២ឆ្នាំ បានចូលធ្វើការក្នុងកងចល័តឃុំ ដែលមានសមាជិកប្រហែល៥០នាក់។ យ៉ន ត្រូវទៅរើសកួរស្រូវ។ ចាប់តាំងពីពេលនោះមក យ៉ន ត្រូវបានខ្មែរក្រហមបំបែកបំបាក់ចេញពីឪពុកម្ដាយរបស់គាត់។ យ៉ន ត្រូវហូបរួម,...