ជិន ជឿន៖ ប្រជាជនរស់នៅភូមិជោគជ័យ
ជិន ជឿន មានអាយុ៦២ឆ្នាំ សព្វថ្ងៃខ្ញុំរស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយខ្ញុំមានស្រុកកំណើតនៅភូមិស្នាកណ្តាល ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ ជុំ ជៀន ស្លាប់នៅក្នុងសម័យ លន់ នល និងម្តាយឈ្មោះ មុំ មុន ស្លាប់ឆ្នាំ១៩៧៥។ ខ្ញុំមានប្រពន្ធឈ្មោះ ប៊ូ ខេន មានអាយុ៦១ឆ្នាំ...
កាន់ ចាន់គាន៖ វីរកងទ័ពដ៏អង់អាចក្លាហានបានស្លាប់ដើម្បីប្រយុទ្ធការពារជាតិ
ការបូជាជីវិតរបស់អនុសេនីយ៍ទោវីរកងទ័ព កាន់ ចាន់គាន[1] បានបន្សល់ទុកនូវការសោកស្ដាយ និងការបាត់បង់ដ៏ធំធេងបំផុត។ វីរកងទ័ពដ៏អង់អាចក្លាហានបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងកិច្ចការការពារបូរណភាពទឹកដី និងការពារអធិបតេយ្យជាតិពីការឈ្លានពានរបស់សត្រូវលើសមរភូមិមុខ គួរឱ្យស្ញប់ស្ញែងជាទីបំផុត។ ការបាត់បង់វីរកងទ័ព ចាន់គាន មិនត្រឹមតែជាទុក្ខធំចំពោះក្រុមគ្រួសារតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបាត់បង់នូវធនធានយោធាដ៏សំខាន់ម្នាក់របស់កម្ពុជា។ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មានជម្លោះដ៏ក្ដៅគគុកនៅតំបន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសថៃ។ វីរកងទ័ពចាន់គាន ជានាយទាហានខ្មែរម្នាក់បានទៅប្រចាំការនៅតំបន់មុំបី ដែលជាទីតាំងជួរមុខដ៏គ្រោះថ្នាក់មុនពេលមានសង្គ្រាមជាច្រើនខែមកហើយ ភារកិច្ចរបស់គាត់គឺការពារទឹកដីមាតុភូមិដោយភាពក្លាហានមោះមុត។ នៅវេលាម៉ោងប្រហែល...
ចលនាតស៊ូសេរីកាជាតិនៅក្បែរបង្គោលឡាក់លេខ ៤៣
ជំរំណងម៉ាក់ម៉ុនបង្កើតឡើង គឺសម្រាប់ជាគោលដៅមូលដ្ឋានយុទ្ធសាស្ត្រយោធាចលនាសេរីការជាតិ។ ហេតុនេះ លោក ញឹក ប៊ុនឆៃ ក៏អញ្ជើញលោក គង់ ស៊ីលាស់[1] អតីតនាយទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិ ក្នុងគោលបំណងប្រឆាំងនឹងរបបកុម្មុយនីស្ត និងគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ។ មួយវិញទៀតគឺដើម្បីផ្ដល់ជាទីជម្រក និងជំនួយអាហារដល់ជនភៀសខ្លួនខ្មែរ ដែលរត់គេចពីភាពភ័យខ្លាចនៃការវាយប្រយុទ្ធគ្នារវាងយោធាវៀតណាម និងខ្មែរក្រហម។ បង្គោលឡាក់លេខ ៤៣ នៅខាងទឹកដីថៃស្ថិតក្នុងភូមិថ្មី ឃុំណនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ...
អឹម លាប៖ ភាពអត់ឃ្លាន និងការបាត់បង់សេរីភាព
អឹម លាប[1] ភេទប្រុស អាយុ៦២ឆ្នាំ ជាកសិករ។ លាប បច្ចុប្បន្នរស់នៅភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្តតាកែវ។ លាប មានឪពុកឈ្មោះ អឹម ខាត់ (ស្លាប់) ហើយម្តាយឈ្មោះ យ៉ែម ម៉ៅ (ស្លាប់) និងមានបងប្អូន២នាក់ ក្នុងនោះមានស្រី១នាក់។ នៅឆ្នាំ១៩៧៩ លាប បានរៀបការជាមួយប្រពន្ធឈ្មោះ ម៉ួង...

