(កំពត)៖ អ៊ុន កៅ ភេទស្រី មានអាយុ ៨០ឆ្នាំ និងជាកសិករ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបខ្មែរក្រហម កៅ ត្រូវបានខ្មែរក្រហមហៅថា “ប្រពន្ធឈ្លើយសឹក” ដោយសារប្តីរបស់គាត់ជាអតីតទាហាន លន់ នល់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កៅ បានរៀបការ។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារកៅ​ បានរត់គេចពីទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងភូមិ។​ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាប់ខ្លួនប្តីរបស់គាត់ ហើយគាត់ត្រូវធ្ […]...