ឡុង ខីម៖ ខ្មែរក្រហមវាយដំធ្វើបាបខ្ញុំ
(កំពត)៖ ឡុង ខីម ភេទស្រី មានអាយុ ៥៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ខីម មានឪពុកឈ្មោះ ឡុង, ម្ដាយឈ្មោះ សំ ឃួន និងមានបងប្អូនប្រាំពីរនាក់។ ខីម មានប្តីឈ្មោះ អូន គាប់ និងមានកូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ខីម បានរៀននៅសាលាវត្តព្រៃត្រសក់...
នេត ម៉ុន៖ ខ្មែរក្រហមនាំប្រជាជនថ្មីទៅទឹកឈូ
(កំពត)៖ នេត ម៉ុន ភេទស្រី មានអាយុ ៦២ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុន មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ង៉យ (ផុន) និងមានបងប្អូនដប់នាក់។ ម៉ុន មានប្តីឈ្មោះ ញ៉ និងមានកូនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ម៉ុន ចូលរៀនបានមួយសប្ដាហ៍នៅសាលាវត្តព្រៃត្រសក់។ នៅពេលនោះ...
នេត ម៉ុត៖ ខ្មែរក្រហមរុញទម្លាក់មនុស្សពីលើទំនប់
(កំពត)៖ នេត ម៉ុត ភេទស្រី មានអាយុ ៦៣ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ម៉ុត ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បាននិយាយថា៖ “នៅរបបនោះ គឺពិបាកណាស់ វេទនាណាស់ បើសិនជាក្មេងជំនាន់ឥឡូវ ប្រហែលជាស្លាប់អស់ហើយ”។ ម៉ុត មានឪពុកឈ្មោះ នាក់, ម្ដាយឈ្មោះ ផុន និងមានបងប្អូនដប់នាក់។ បច្ចុប្បន្ន...
មុំ ស្រ៊ី៖ ខឹងសម្បារនឹងរបបខ្មែរក្រហម
(កំពត)៖ មុំ ស្រ៊ី ភេទស្រី មានអាយុ ៥៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ស្រ៊ី មានឪពុកឈ្មោះ មុំ មួន និងម្តាយឈ្មោះ ភី។ ស្រ៊ី មានប្តីឈ្មោះ ឡាក់ និងមានកូនបួននាក់។ នៅរបប លន់ នល់ ស្រ៊ី បានរៀនតែមួយសប្តាហ៍ប៉ុណ្ណោះ...
សូ ស្ដើង៖ ជម្លៀសទៅស្រុកគីរីវង់
(កំពត)៖ សូ ស្តើង ភេទស្រី មានអាយុ ៦១ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត និងមានភូមិកំណើត នៅភូមិកំពែង។ ស្តើង មានឪពុកឈ្មោះ សូ រិន, ម្ដាយឈ្មោះ ហែម ម៉ៅ និងមានបងប្អូនបីនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ស្តើង ឈប់រៀនត្រឹមថ្នាក់ទី២ នៅវត្តកំពែង ដោយសារសង្គ្រាម។...
សា សារឹម៖ កងចល័តនៅភូមិបន្ទាយមាស
(កំពត)៖ សា សារឹម ភេទប្រុស មានអាយុ ៥៨ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ សារឹម មានឪពុកឈ្មោះ សា ងី,ម្ដាយឈ្មោះ ពិល នន និងមានបងប្អូនប្រាំនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ គ្រួសារសារឹម បានរត់ភៀសខ្លួនទៅរស់នៅភូមិស្តៅ និងភូមិអង្គាញ់។ សារឹម និយាយថា គាត់ឃើញមានកងទ័ពវៀតកុង...
សា ជ្រន៖ ខាងលិចវត្តព្រៃត្រសក់
(កំពត)៖ សា ជ្រន ភេទស្រី មានអាយុ ៦៦ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ជ្រន មានឪពុកឈ្មោះ ហ៊ាន, ម្ដាយឈ្មោះ ហៀ ម៉ល និងមានបងប្អូនប្រាំបួននាក់។ ក្នុងវ័យកុមារភាព ជ្រន បានរៀនត្រឹមថ្នាក់កុមារដ្ឋាន នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក គាត់ឈប់រៀន និងឃ្វាលគោក្របី។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០...
សំ ភន៖ មេក្រុមនៅរបបខ្មែរក្រហម
(កំពត)៖ សំ ភន ភេទប្រុស មានអាយុ ៦៥ឆ្នាំ ជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ភន មានឪពុកឈ្មោះ ជា និងមានបងប្អូនប្រាំបួននាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ភន បានបាត់បង់ម្ដាយ និងរៀនត្រឹមថ្នាក់ទី១២ នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ភន បានបួសនៅវត្តព្រៃត្រសក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ ភន ឃើញមានការទម្លាក់គ្រាប់បែក...
ហ៊ីម អឺង៖ កងអង្គភាព១០៨
(កំពត)៖ ហ៊ីម អឺង ភេទស្រី មានអាយុ ៦៨ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អឺង មានស្រុកកំណើតក្នុងខេត្តតាកែវ។ អឹង មានឪពុកឈ្មោះ ហៀង, ម្ដាយឈ្មោះ ហឿន និងមានបងប្អូនប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ អឺង ធ្វើស្រែចម្ការ និងមិនបានរៀនសូត្រទេ ដោយសារតែជីវភាពខ្វះខាត។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ អឺង...
តុប អ៊ក៖ កូនឈឺគេមិនឲ្យទៅមើល
(កំពត)៖ តុប អ៊ក ភេទប្រុស កើតក្នុងឆ្នាំ១៩៤៤ មានអាយុ ៧៨ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ អ៊ក មានឪពុកឈ្មោះ តុប ឃុត, ម្ដាយឈ្មោះ ហែម ព្រីង និងមានបងប្អូនប្រាំបីនាក់។ គាត់មានប្រពន្ធឈ្មោះ សោម សន និងកូនចំនួន១០នាក់ ក្នុងនោះស្លាប់បីនាក់។ នៅរបបខ្មែរក្រហម...
ហែម ញ៉៖ បបរកន្លះត្រឡោកដូង
(កំពត)៖ ហែម ញ៉ ភេទប្រុស មានអាយុ ៦៣ឆ្នាំ និងជាកសិកររស់នៅភូមិខ្នាយ (ពីមុនហៅភូមិរវាង) ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ញ៉ មានប្រពន្ធឈ្មោះ ចិត ហន និងមានកូនប្រុសស្រីចំនួនប្រាំមួយនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ រៀនត្រឹមថា្នក់ទី៣ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ ក៏មានការទម្លាក់គ្រាប់បែកនៅក្នុងភូមិ ធ្វើឲ្យប្រជាជនស្លាប់, រងរបួស...

