ព្រុំ ក្រូច៖ កងឈ្លបតាមដានកិច្ចការប្រជាជនថ្មី
(កំពត)៖ ព្រុំ ក្រូច ភេទប្រុស មានអាយុ ៦០ឆ្នាំ និងជាកសិកររស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រូច មានប្រពន្ធឈ្មោះ ហ៊ុន ងុយ, មានបងប្អូនប្រាំនាក់ និងកូនប្រាំពីរនាក់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ក្រូច បានឃើញមានការទម្លាក់គ្រាប់បែកនៅតាមភូមិ។ ដោយសារសង្គ្រាម ក្រូច មិនបានរៀនសូត្រនោះទេ។ នៅឆ្នាំ១៩៧៥ ក្រូច ដែលជាប្រជាជនចាស់...
ពុំ្រ រុង៖ ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ នៅកំពង់ស្វាយ
(កំពត)៖ ពុំ្រ រុង ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រុង មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ចាប និងមានបងប្អូនប្រាំពីរនាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ រុង បានឈប់រៀនត្រឹមថា្នក់ទី២ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ នៅក្នុងភូមិ ក៏មានវត្តមានកងទ័ពវៀតណាមខាងត្បូង និងការទម្លាក់គ្រាប់បែកដែរ។...
ខ្វៃ ឆុន៖ កុំស្មោះត្រង់ពេក នៅរបបខ្មែរក្រហម
(កំពត)៖ ខ្វៃ ឆុន អាយុ ៧៦ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ឆុន មានឪពុកឈ្មោះ ខ្វៃ រួញ និងម្ដាយឈ្មោះ ឃុន ហិន។ នៅមុនឆ្នាំ១៩៧០ ឆុន បានឈប់រៀនត្រឹមថ្នាក់ទី៣ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ ក្រោយមក ឆុន បានធ្វើស្រែចម្ការជាមួយឪពុកម្ដាយ...
ម៉ី ញ៉៖ ប្តីស្លាប់នៅកោះស្លា
(កំពត)៖ ម៉ី ញ៉ ភេទស្រី មានអាយុ ៦៩ឆ្នាំ មានភូមិកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ញ៉ ចូលរៀននៅសាលាព្រៃត្រសក់។ ក្រោយមក ញ៉ បានឈប់រៀន និងធ្វើស្រែជាមួយឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ រដ្ឋប្រហារបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ហើយរបប លន់ នល់ ក៏ត្រូវបានបង្កើតឡើង។ នៅក្នុងរបប...
វ៉ិន ថៃ៖ គ្រួសារបងប្រុសខ្ញុំបានបាត់ខ្លួន
(កំពត)៖ វ៉ិន ថៃ ភេទប្រុស មានអាយុ ៥៨ឆ្នាំ និងជាគ្រូបង្រៀន។ ថៃ មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ ថៃ មានបងប្អូនប្រាំមួយនាក់ ក្នុងនោះបងប្រុសម្នាក់របស់គាត់ និងប្រពន្ធកូនរបស់បងប្រុសរូបនោះ បានបាត់ខ្លួនក្នុងរបបខ្មែរក្រហម។ នៅមុនឆ្នាំ១៩៧០ ថៃ បានចូលរៀនថ្នាក់មតេ្តយ្យ នៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ ថៃ បានឈប់រៀនដោយសាររដ្ឋប្រហារទម្លាក់...
ឌី ស៊ិនលី៖ កូននាយទុន
(កំពត)៖ ឌី ស៊ិនលី ភេទស្រី ជាកសិករស្ថិតក្នុងវ័យ៧៥ឆ្នាំ។ ស៊ិនលី មានទីកន្លែងកំណើត និងរស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបសង្គមរាស្ត្រនិយម ស៊ិនលី ដែលមានអាយុ ១២ឆ្នាំ បានចូលរៀននៅសាលាវត្តព្រៃតាសក់។ ស៊ិនលី បានឈប់រៀនត្រឹមថ្នាក់អាទិកដ្ឋាននៅអាយុ ១៥ឆ្នាំ។ ក្រោយមក ស៊ិនលី បានរៀបការ និងមានកូនបួននាក់។ នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់...
ចាន់ យ៉ន៖ ខ្មែរក្រហមរៀបការឲ្យខ្ញុំទាំងបង្ខំ
(កំពត)៖ ចាន់ យ៉ន ភេទប្រុស មានអាយុ ៦៧ឆ្នាំ រស់នៅក្នុងភូមិត្នោត ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ យ៉ន មានទីកន្លែងកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ យ៉ន បានចូលរៀននៅសាលាបឋមសិក្សាគីរីវង់។ នៅឆ្នាំ១៩៧០ យ៉ន បានឈប់រៀនត្រឹមថ្នាក់ទី១១ (សង្គមចាស់) និងជួយធ្វើការឪពុកម្ដាយ។ នៅឆ្នាំដដែល យ៉ន...
អ៊ុន កៅ៖ ប្រពន្ធឈ្លើយសឹក
(កំពត)៖ អ៊ុន កៅ ភេទស្រី មានអាយុ ៨០ឆ្នាំ និងជាកសិករ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅរបបខ្មែរក្រហម កៅ ត្រូវបានខ្មែរក្រហមហៅថា “ប្រពន្ធឈ្លើយសឹក” ដោយសារប្តីរបស់គាត់ជាអតីតទាហាន លន់ នល់។ អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ កៅ បានរៀបការ។ អំឡុងដើមទសវត្សរ៍ឆ្នាំ១៩៧០ គ្រួសារកៅ បានរត់គេចពីទម្លាក់គ្រាប់បែក និងគ្រាប់ប្លោងនៅក្នុងភូមិ។...
នាក់ មាច៖ កូនស្លាប់នៅភូមិត្បាល់កិន
(កំពត)៖ នាក់ មាច ភេទប្រុស មានអាយុ ៦៩ឆ្នាំ ជាកសិករ។ មាច មានទីកន្លែងកំណើត និងរស់នៅក្នុងភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ នៅឆ្នាំ១៩៦២ មាច បានចូលរៀននៅសាលាវត្តព្រៃត្រសក់។ នៅឆ្នាំ១៩៧០ គាត់បានឈប់រៀនត្រឹមថ្នាក់ទី៧ (សង្គមចាស់) ដោយសារកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ក្រោយមកនៅក្នុងភូមិរបស់មាច...
សំណាងដែលមិនស្លាប់
(កំពត)៖ រឿងដែល គុន គិតថាជាសំណាងសម្រាប់គាត់ នោះគឺ គាត់អាចគេចចេញពីសេចក្ដីស្លាប់ចំនួនពីរដង ដោយលើកទីមួយ គឺនៅពេលដែលគាត់ទៅធ្វើការងារនៅកន្លែងវាយថ្ម និងលើកទីពីរ គឺនៅពេលដែលគាត់ភ្ជួរស្រែនៅសហករណ៍។ គង់ គុន អាយុ៨៦ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក និងបច្ចុប្បន្នរស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ គាត់មានប្រពន្ធឈ្មោះ ម៉ី យ៉ន និងមានកូនចំនួនប្រាំបីនាក់។ គុន មិននឹកស្មានថាគាត់អាចមានជីវិតរស់មកដល់សព្វថ្ងៃនេះទេ...
វះកាត់សម្រាលកូន
(កំពត)៖ រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នៅក្នុងរបបខ្មែរក្រហមនោះ គឺជាការសម្រាលកូនដោយការវះកាត់ ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងគ្មានបច្ចេកទេសទំនើបឡើយ។ ខឹម ណាត អាយុ៧៥ឆ្នាំ រស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម ណាត ខិតខំធ្វើការងារស្ទើរតែគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ និងពេលមានជំងឺ អ្នកទាំងអស់នោះ ត្រូវទ្រាំទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ការខិតខំធ្វើការរបស់ប្រជាជនទាំងអស់គឺ ដើម្បីគេចពីការធ្វើទារុណកម្ម និងបង្អត់អាហារ។...

