វះកាត់សម្រាលកូន
(កំពត)៖ រឿងរ៉ាវដែល ណាត គិតថាពិបាកខ្លាំងសម្រាប់គាត់នៅក្នុងរបបខ្មែរក្រហមនោះ គឺជាការសម្រាលកូនដោយការវះកាត់ ព្រោះពេលនោះគាត់សម្រាលកូនតាមធម្មជាតិមិនបាន ហើយនៅអំឡុងពេលនោះមិនមានថ្នាំពេទ្យគ្រប់គ្រាន់ ព្រមទាំងគ្មានបច្ចេកទេសទំនើបឡើយ។ ខឹម ណាត អាយុ៧៥ឆ្នាំ រស់នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម ណាត ខិតខំធ្វើការងារស្ទើរតែគ្មានពេលសម្រាក ទាំងយប់ទាំងថ្ងៃ និងពេលមានជំងឺ អ្នកទាំងអស់នោះ ត្រូវទ្រាំទៅធ្វើការងារទាំងខ្លួនមានជំងឺ។ ការខិតខំធ្វើការរបស់ប្រជាជនទាំងអស់គឺ ដើម្បីគេចពីការធ្វើទារុណកម្ម និងបង្អត់អាហារ។...
សម្លាប់មនុស្សដោយគ្មានញញើតដៃ
(កំពត)៖ ម៉ី យ៉ុន បានចែករំលែកថា ខ្មែរក្រហម បានសម្លាប់មនុស្សដោយគ្មានញញើតដៃ សម្លាប់មនុស្សស្លូតត្រង់គ្មានកំហុស មិនលើកលែងសូម្បីតែកុមារតូចៗ។ ការសម្លាប់មនុស្សគ្មានការវិច្ឆ័យទោសកំហុស គឺសម្រេចទៅតាមការចោទប្រកាន់របស់ខ្លួន។ ម៉ី យ៉ុន អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត និងមានទីលំនៅ នៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ នៅក្នុងរបបខ្មែរក្រហម យ៉ុន មានអាយុ២៥ឆ្នាំ មានគ្រួសារ...
ហូបបាយជ្រូកដើម្បីចម្អែតក្រពះ
(កំពត)៖ ដោយសារតែនៅក្នុងរបបខ្មែរក្រហម សុខលី នៅក្មេង ដូច្នេះរឿងរ៉ាវមួយចំនួន ដែលគាត់ធ្លាប់ឆ្លងកាត់ គាត់អាចចងចាំបាន ហើយរឿងរ៉ាវមួយចំនួនទៀត គឺគាត់ដឹងតាមរយៈការនិយាយប្រាប់ពីសាច់ញាតិរបស់គាត់។ សួន សុខលី អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំបានៀវ ស្រុកឈូក ខេត្តកំពត ហើយបច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ បច្ចុប្បន្ន សុខលី ជាស្រ្តីមេម៉ាយ និងមានកូនប្រុសម្នាក់នៅក្នុងបន្ទុក។ នៅក្នុងរបបខ្មែរក្រហម សុខលី...
សម្បូរស្រូវអង្ករ ប៉ុន្តែប្រជាជនហូបតែបបរ
(កំពត)៖ វ៉ិត ប៊ន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិស្ដុកធ្លក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត។ ប៊ន បានប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា របស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រមាណជាង១៤ឆ្នាំ។ ខ្មែរក្រហមបានចាត់តាំងឲ្យគាត់ធ្វើការងារនៅក្នុងសហករណ៍រោងចម្អិនជាមួយនឹងក្រុមស្រ្តី។ ការងារស្នូលដែលគាត់ធ្វើគឺ បុកស្រូវ និងរែងអង្ករ។ ក្រៅពីបុកស្រូវ និងរែងអង្ករ គាត់ត្រូវធ្វើការងារមួយមុខទៀត គឺរែកទឹក។ ក្នុងក្រុមរបស់គាត់មានសមាជិកចំនួនប្រាំបីនាក់។ ក្រុមរបស់គាត់តែងតែមានឈ្លបតាមសង្កេតមើលជាប្រចាំ ព្រោះខា្លចមានអ្នកលួចខ្ជិលមិនធ្វើការងារ។...

