បងស្រី និងក្មួយរបស់ខ្ញុំត្រូវទៅទីតាំងថ្មី
(ក្រចេះ)៖ ស៊ីម សេម អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សេម មានជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម និងបញ្ហាងងឹតភ្នែក។ សេម ធ្លាប់ស្ម័គ្រចិត្តបម្រើការងារជាយោធាខ្មែរក្រហម និងចូលសមរភូមិប្រយុទ្ធជាមួយនឹងទាហាន លន់ នល់ នៅខេត្តកំពង់ធំ។ បន្ទាប់ពីគាត់ប្រយុទ្ធនៅសរមភូមិក្នុងខេត្តកំពង់ធំបានចំនួនពីរឆ្នាំ គាត់បានត្រឡប់ទៅខេត្តក្រចេះវិញ។ ក្រោយពីត្រឡប់ទៅស្រុកកំណើតវិញគាត់បានរៀបការជាមួយប្រពន្ធរបស់គាត់។ កន្លងបានប្រហែលជាបីខែ ខ្មែរក្រហមបានវាយរំដោះកាន់កាប់ទីក្រុងភ្នំពេញ ។ ក្រោយពីខ្មែរក្រហមកាន់កាប់អំណាចទូទាំងប្រទេស...
ហូបឆ្អែតតែគ្មានជីវជាតិ
(ក្រចេះ)៖ សាម៉ុត អេង អាយុ៧១ឆ្នាំ រស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន អេង មានជំងឺរលាកសួត, រលាកក្រពះ, ឈឺខ្នង និងស្រវាំងភ្នែក។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង ហើយឡើងគ្រប់គ្រងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧១ នៅក្នុងតំបន់ដែល អេង...
ជំងឺអត់ឃ្លាន
(ក្រចេះ)៖ «នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានជំងឺម្យ៉ាងហៅថាជំងឺអត់ឃ្លាន។» រ័ត្ន វ៉ាន់ស៊ីនបានលើកឡើង។ វ៉ាន់ស៊ីន មានអាយុ៧១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ វ៉ាន់ស៊ីន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់មានដើមកំណើតនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ឃើញមានទង់ជ័យពណ៌សនៅស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុង។ អ្នកទីក្រុងភ្នំពេញសង្ឃឹមថាប្រទេសជាតិនឹងលែងមានសង្រ្គាមបន្តទៀត។ ការពិតជាក់ស្តែងគឺផ្ទុយស្រឡះពីក្ដីសង្ឃឹមរបស់ប្រជាជន។ នៅម៉ោង៩ព្រឹកថ្ងៃដដែល យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ ហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុង។ ផ្ទះរបស់ វ៉ាន់ស៊ីន...
រក្សាចំណងកណ្ដាប់
(ក្រចេះ)៖ ញាន នួន អាយុ៧៥ឆ្នាំ មានទីកន្លែងកំណើតនៅខេត្តតាកែវ និងបច្ចុប្បន្នរស់នៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ នួន មានទីកន្លែងកំណើតនៅក្នុងខេត្តតាកែវ ហើយគាត់បានផ្លាស់ប្ដូរទីលំនៅមកខេត្តក្រចេះ តាំងពីឆ្នាំ១៩៦៩មកម្ល៉េះ។ បច្ចុប្បន្ន នួន មានជំងឺសន្លាក់ដៃ-ជើង, ឈឺចង្កេះ និងងងឹតភ្នែក។ នៅក្នុងរបបខ្មែរក្រហម នួន ត្រូវបានអង្គការចាត់តាំងឱ្យធ្វើការងារនៅក្នុងកងចល័ត។ នៅពេលនោះគាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ឡើយ។ ការងារដែល នួន...
ខុសសីលធម៌
(ក្រចេះ)៖ អំពើខុសសីលធម៌ តែងត្រូវប្រព្រឹត្តឡើងដោយកម្មាភិបាល, ប្រធានក្រុម និងប្រធានកង ដែលអាងអំណាចរបស់ខ្លួន ដោយបំពានលើកូនស្រី និងប្រពន្ធរបស់ប្រជាជន។ អ្នកដែលមានឋានៈទាំងនោះ មិនដែលខ្វល់ថាស្រ្តីនោះ ជាប្រពន្ធរបស់នរណាឡើយ ឱ្យតែមានចិត្តស្រឡាញ់ គឺត្រូវតែយកឱ្យបាន។ ម៉ៅ នឿន អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ នៅក្នុងតំបន់របស់ នឿន ដែលជាតំបន់ព្រៃ និងតំបន់ជាប់មាត់ទន្លេ...
មីងទៅណាហ្នឹង?
(ក្រចេះ)៖ រ៉ាន់ បាននិយាយថា នៅក្នុងរបបខ្មែរក្រហម មានពេលមួយគាត់កំពុងតែធ្វើការជាមួយសមាជិកដទៃទៀត គាត់ក៏បានប្រទះឃើញម្ដាយមីងរបស់គាត់ជាមួយនឹងខោអាវមួយបង្វេច ដើរទៅជាមួយនឹងឈ្លបខ្មែរក្រហម។ រ៉ាន់ បានស្រែកសួរទៅកាន់ម្ដាយមីងរបស់គាត់ថា៖ “មីងទៅណាហ្នឹង?” ក្រោយពីឮបែបនោះ សមាជិកដែលធ្វើការជាមួយគាត់បានឃាត់ភ្លាមៗ ព្រោះដឹងថាម្ដាយមីងរបស់រ៉ាន់ ត្រូវខ្មែរក្រហមនាំយកទៅសម្លាប់ចោល ហើយមិនចង់ឱ្យ រ៉ាន់ ត្រូវចាប់យកទៅជាមួយដែរ។ គាត រ៉ាន់ អាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន រ៉ាន់...
ថ្ងៃរៀបការ ជាថ្ងៃពិសេស
(ក្រចេះ)៖ “ថ្ងៃរៀបការ ជាថ្ងៃពិសេសជាងថ្ងៃធម្មតាសម្រាប់ខ្ញុំ ព្រោះខ្ញុំបានហូបបបរជាមួយសាច់មាន់” ហម រែម បានលើកឡើងដូច្នេះ។ ហម រែម អាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៧០ តំបន់ដែល រែម រស់នៅត្រូវបានខ្មែរក្រហម ចូលគ្រប់គ្រង។ នៅអំឡុងពេលនោះ រែម បានសម្រេចចិត្តចូលធ្វើជាយោធាខ្មែរក្រហម។ ខ្មែរក្រហម បានបញ្ជូន រែម...
នៅក្នុងរបបខ្មែរក្រហម ខ្ញុំហូបតែបបរមិនដែលស្គាល់រសជាតិបាយ
(ក្រចេះ)៖ ជា សាវឿន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ បច្ចុប្បន្ន សាវឿន រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបប លន់ នល់ សាវឿន បានបួសរៀននៅក្នុងវត្តមួយកន្លែង ក្នុងខេត្តកណ្ដាល។ ក្រោយមក ដោយសារតែមានការទម្លាក់គ្រាប់បែក សាវឿន បានរត់ចេញពីវត្តទៅរកម្ដាយនៅផ្ទះ ហើយចាប់ពីពេលនោះមក...
ចិញ្ចៀនមួយវង់ ដូរមាន់មួយក្បាល
(ក្រចេះ)៖ អ៊ាន អេន អាយុ៧៧ឆ្នាំ មានទីកន្លែងកំណើតនៅឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅភូមិគោលាប់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃ អេនឈឺចង្កេះ និងមានជំងឺក្រពះ-ពោះវៀន។ តាំងពីដើមមក គ្រួសាររបស់ អេន ប្រកបរបរកសិកម្ម និងចិញ្ចឹមសត្វមួយចំនួន។ នៅឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានទទួលជ័យជម្នះលើកងទ័ព លន់ នល់ និងគ្រប់គ្រងលើប្រទេសកម្ពុជាទាំងស្រុង។ នៅអំឡុងពេលនោះ...
អង្គការផ្ដល់ឱ្យហើយត្រូវតែហូប
(ក្រចេះ)៖ ស៊ួន រឿន អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។ រឿន មានជំងឺងងឹតភ្នែក, ធ្ងន់ត្រចៀក, ឈឺចង្កេះ និងឈឹក្បាលវិលមុខជាប្រចាំ។ រឿន បានជ្រើសរើសការព្យាបាលជំងឺនៅមណ្ឌលសុខភាពនៅស្រុករបស់គាត់។ នៅអំឡុងពេលមានការទម្លាក់គ្រាប់បែកពីកងទ័ពសត្រូវ ប្រជាជននៅក្នុងភូមិបាននាំគ្រួសារចូលនៅក្នុងលេណដ្ឋាន ដើម្បីគេចពីយន្តហោះទម្លាក់គ្រាប់បែក។ រឿន បានប្រាប់ថានៅភូមិរបស់គាត់គឺសុទ្ធតែមានលេណដ្ឋាន ក្នុងមួយផ្ទះគឺត្រូវតែមានមួយ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហម បានចូលគ្រប់គ្រងតំបន់ដែល រឿន...
មិនបានរៀនតាំងពីសម័យទម្លាក់គ្រាប់
(ក្រចេះ)៖ អ៊ន មុំ អាយុ៦៤ឆ្នាំ មានទីកន្លែងកំណើត និងរស់នៅភូមិកំបោរ ឃុំគោលាប់ ស្រុកក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ននេះ មុំ មានជំងឺដូចជា ឈឺសន្លាក់ដៃ-ជើង, ងងឹតភ្នែក និងឧស្សាហ៍ឈឺក្បាលវិលមុខ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ពីសំណាក់ លន់ នល់, នៅពេលនោះមានការទម្លាក់គ្រាប់បែក ប្រជាជននៅក្នុងភូមិ រួមទាំងគ្រួសាររបស់មុំ...

