Tag: ក្រចេះ

កូនស្លាប់ព្រោះជីវភាពខ្វះខាត

(ក្រចេះ) ៖ ណុប សាម៉ី ភេទស្រី មានអាយុ៧១ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់​នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សាម៉ី មានកូនប្រាំបីនាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់តែប្រាំនាក់នោះទេ។ គាត់បានប្រាប់ថា កូនរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត គាត់រវល់តែចេញធ្វើការរកប្រាក់ មិនបាននៅមើលថែកូនបានដិតដល់ទើបបណ្ដាលឲ្យកូនរបស់គាត់ខ្វះជីវជាតិមានជំងឺរហូតដល់បាត់បង់ជីវិត។ ចំណែកកូនម្នាក់ទៀត ស្លាប់ដោយសារតែស្លាក់ទឹកបបរ និងម្នាក់ទៀតស្លាប់ដោយសារតែកើតពិស ហើយគាត់មិនបានមើលថែដិតដល់ ព្រមទាំងមិនមានថ្នាំសម្រាប់ព្យាបាលថែមទៀតផង។ គាត់បាននិយាយថា មិនមានរបបណាដែលប្រជាជនរងភាពវេទនា និងឃោរឃៅដូចជារបបខ្មែរក្រហមឡើយ។...

ម្ដាយមីងជាខ្មែរសរ

(ក្រចេះ) ៖ សន់ សុខលាប ភេទស្រី មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្នគាត់មានកូនបីនាក់ ប្រុសពីរនាក់ ស្រីម្នាក់។ នៅក្នុងរបបខ្មែរក្រហម គាត់ស្ថិតនៅក្នុងវ័យកុមារ ហើយត្រូវបានខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតរបស់គាត់ ទៅកាន់ទីកន្លែងជាច្រើនផ្សេងៗគ្នា។ នៅក្នុងអំឡុងពេលនោះ ដោយសារតែ សុខលាប មានម្ដាយមីងជាអ្នកធ្វើការនៅក្នុងរបប លន់ នល់ ទើបអង្គការបានប្រមូលគ្រួ​សារ​ជិតឆ្ងាយរបស់គាត់ទាំងអស់ដើម្បីយកទៅសម្លាប់ ប៉ុន្តែត្រូវបែកការ...

មានអ្នករបួស និង​ស្លាប់ជារៀងរាល់ថ្ងៃ

(ក្រចេះ) ៖ ឆាំ យ៉ាត ភេទស្រី មានអាយុ៦៩ឆ្នាំ រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់រស់នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ អង្គការបានជម្លៀសឲ្យគាត់ឲ្យធ្វើការនៅតំបន់    ឆ្ងាយ​ពីផ្ទះរបស់គាត់។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ គាស់គល់ឈើ ស្ទូងស្រូវ ច្រូតស្រូវ និងដាំដំឡូង។ នៅក្នុង​អំឡុងពេលដែលខ្មែរក្រហមកាន់អំណាច យ៉ាត បាននិយាយថា ប្រជាជនដែលរស់នៅក្នុងសហករណ៍ ឬតំបន់ជាមួយគាត់...

អង្គការកុហកខ្ញុំ

(ក្រចេះ) ៖ សាយ សុខ ភេទស្រី មានអាយុ៦០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្នុង​របបខ្មែរក្រហម គាត់មានអាយុប្រហែលជា១៥ឆ្នាំ ហើយរឿងរ៉ាវដែលគាត់ចងចាំជាងគេនៅក្នុងរបបខ្មែរក្រហម គឺការដែលអង្គការប្រើឲ្យគាត់ធ្វើការទាំងយប់ទាំងថ្ងៃ មិនមានពេលសម្រាកគ្រប់គ្រាន់។ អង្គការបានជម្លៀសគាត់ចេញពីផ្ទះ ចាកចេញឆ្ងាយពីឪពុកម្ដាយនិងបងប្អូនរបស់គាត់ ដោយបានកុហកថា ឲ្យគាត់ទៅដេរសម្លៀកបំពាក់ ប៉ុន្តែជាក់ស្ដែងនាំគាត់ឲ្យទៅធ្វើស្រែចម្ការ​ ដកស្ទូងស្រូវទៅវិញ។ អង្គការបានជម្លៀសប្រជាជនចេញដោយថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅពេលនោះ មិនមានអាហារសម្រាប់បរិភោគគ្រប់គ្រាន់ឡើយ​...

ខ្មែរក្រហមសម្លាប់មនុស្សមិនញញើតដៃ

(ក្រចេះ) ៖ នង់ សូត្រ ភេទប្រុស អាយុ៦០ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់មានបងប្អូនសរុបទាំងអស់ដប់នាក់ បច្ចុប្បន្ននៅរស់រានមានជីវិតប្រាំបីនាក់ បាត់បង់ជីវិតពីរនាក់។ នារបបខ្មែរក្រហម សូត្រ មិនបានរស់នៅជួបជុំគ្រួសាររបស់គាត់ឡើយ។ អង្គការបានជម្លៀសឪពុកម្ដាយ និងបងប្អូនរបស់គាត់ទៅរស់នៅសហករណ៍ផ្សេងៗគ្នា។ គាត់បានបន្ថែមថាជំនាន់នោះមានភាពលំបាក ព្រោះមិនមានអាហារហូបគ្រប់គ្រាន់ កន្លែងស្នាក់នៅក៏មិនត្រឹមត្រូវ ពេលខ្លះគាត់ត្រូវសម្រាកនៅគំនរចំបើងក៏មាន។ សម្លៀកបំពាក់ ឬសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក៏មិនមានសម្បូរបែបនោះដែរ។ ជារៀងរាល់ថ្ងៃ...

ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស

ក្រចេះ ៖ អ្នករស់រានមាន​ជីវិតពីរបបខ្មែរក្រហម​មក​ពី​ខេត្ត​ក្រចេះ​បាន​ប្រាប់​អំពី​ការចងចាំមួយដែល​ខ្លួនចាំមិនភ្លេច​ថា ព្រឹកឡើង​ឃើញ​សាក​សព​អណ្ដែត ចំនួន​មួយឬ​​ពីរសាកសព​​ ​អំឡុង​ឆ្នាំ ១៩៧៨។ លាន គឹម​ហេន មានអាយុ ៧២ឆ្នាំ​ រស់នៅ​ភូមិ​ដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ កាល​ពី​សម័យ​ខ្មែរក្រហម​ គឹម​ហេន មាន​អាយុប្រហែល​ ៣០ឆ្នាំ និង​ទើបតែ​សម្រាល​កូន​ទី ៤ របស់ខ្លួន ដូច្នេះ​ខ្មែរក្រហម​បាន​ប្រើ​ឲ្យ​​នៅចាំ​សំនាប​ និង​ត្បាញ​​ក្រមា និង​ភួយនៅ​វិហារ​ចាម​...

អង្គការប្រើឲ្យធ្វើការទាំងខ្ញុំនៅសរសៃខ្ចី

  (ក្រចេះ)៖ ជុំ ពៅ មានអាយុ៧៣ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើតនៅភូមិស្ទឹងទ្រ ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ គាត់មានទីលំនៅបច្ចុប្បន្ននៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ពៅ បាននិយាយថា មុននឹងឈានចូលដល់របបខ្មែរក្រហម ទ្រព្យសម្បត្តិទាំងអស់ និងដីស្រែចម្ការគឺប្រជាជនមានសិទ្ធិកាន់កាប់ដោយផ្ទាល់ជាកម្មសិទ្ធិ។ ការធ្វើស្រែគឺធ្វើទៅតាមគ្រួសារនីមួយៗ ប៉ុន្តែនៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច ត្រូវធ្វើស្រែប្រវាស់ដៃ និងគ្រប់ទ្រព្យសម្បត្តិទាំងអស់ ត្រូវបានបញ្ចូលក្នុងសហករណ៍។ ប្រជាជនកម្ពុជាទាំងអស់...

អង្គការចាប់មនុស្សទៅទាំងយប់

(ក្រចេះ)៖ រាជ សារុំ មានអាយុ៧៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីផ្ទះរបស់គាត់ ទៅកាន់ភូមិថ្មីមួយដែលស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ នៅអំឡុងពេលជម្លៀសទៅ គាត់មិនបានយកទ្រព្យសម្បត្តិអ្វីភ្ជាប់ទៅជាមួយច្រើនឡើយ ព្រោះគាត់មានកូនតូច ដូច្នេះបានត្រឹមតែយកខោអាវបន្តិច និងឆ្នាំងតូចមួយទុកសម្រាប់ដាំបាយហូបប៉ុណ្ណោះ។ គាត់បានប្រាប់បន្តទៀតថា ដោយសារតែភាពលំបាកវេទនាពេក គាត់មិនចង់បានរបស់ទ្រព្យអ្វីជាប់នៅនឹងខ្លួនឡើយ ហើយក៏មិនដឹងយកទៅធ្វើអ្វីដែរ។ ពេលធ្វើដំណើរតាមផ្លូវ សារុំ បានបែកពីម្ដាយ ប៉ុន្តែនៅបន្ទាប់ពីបានទៅដល់ទំនប់ព្រែកកាំង...

អតីតគ្រូពេទ្យ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ វ៉ាន់ សុខន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅ ភូមិដូង ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សុខន និយាយថា នៅក្នុងរបបខ្មែរក្រហមមានភាពជឿនលឿនទៅលើការធ្វើការងារ ដូច្នេះហើយបានជាមានប្រឡាយ និងទំនប់ធំៗ ដែលអាចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។ គាត់ក៏បានបញ្ជាក់ប្រាប់ផងដែរថា ថ្វីត្បិតតែការងារជឿនលឿនមែន ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការសម្លាប់មនុស្សដែលគ្មានកំហុសអស់ជាច្រើននាក់។ អង្គការប្រើប្រជាជនឲ្យកាប់រណ្ដៅទុកសម្រាប់កប់ខ្លួនឯងក៏មានដែរ។ ប្រជាជនខ្លះត្រូវបានអង្គការកុហកថានាំឲ្យទៅធ្វើត្រីប្រហុកនៅឯសមុទ្រ...

កសិករចិញ្ចឹមមាន់ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាគ្រប់វ័យ ត្រូវតែធ្វើការងារគ្រប់ៗគ្នា។ កងកុមារក្មេងៗ អង្គការប្រើឲ្យនៅចាំដេញចាបកុំឲ្យចាបស៊ីស្រូវ ក្រៅពីនេះត្រូវ រើសអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងឃ្វាលគោ ក្របីជាដើម។ ចំណែកកងយុវជន យុវនារី ត្រូវលើកទំនប់ ជីកប្រឡាយ និងធាក់រហាត់ទឹក រីឯចាស់ៗដែលមានអាយុចាប់ពី ៣០-៤០ឆ្នាំ ត្រូវធ្វើស្រែ ភ្ជួររាស់ ដកស្ទូង ជាដើម។ ចំណែកឯកងចាស់ៗដែលមិនអាចធ្វើការងារធ្ងន់បាន គឺអង្គការឲ្យនៅមើលថែកុមារតូចៗ...

កងកុមារ នៅក្នុងរបបខ្មែរក្រហម

(ក្រចេះ)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់រស់នៅក្នុងខេត្តក្រចេះ បានរៀបរាប់អំពីដំណើរជីវិតរបស់គាត់ជាកងកុមារនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជារបស់អង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ សុខ សឿន ភេទប្រុស មានអាយុ ៥៨ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បាននិយាយថា នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីភូមិស្រឡៅពក ខេត្តកំពង់ចាម ទៅកាន់ស្រុកចម្ការលើ។ ខ្មែរក្រហមបានជម្លៀសប្រជាជនដែលរស់នៅក្នុងភូមិស្រឡៅពកនោះចេញទៅតាមទិសដៅផ្សេងដែលអង្គការបានរៀបចំ ហើយបានជម្លៀសយកប្រជាជនភូមិ-ស្រុកផ្សេងឲ្យទៅនៅក្នុងភូមិស្រឡៅពកនោះវិញ។ សឿន បានបន្ថែមថា គាត់ធ្លាប់បានឃើញអង្គការបណ្ដើរប្រជាជនទៅធ្វើទារុណកម្ម រួចហើយសម្លាប់ចោល ហើយគាត់ក៏បានឃើញផ្ទាល់នឹងភ្នែកពេលដែលអង្គការវាយសម្លាប់ដែរ...