Tag: គឹម សុវណ្ណដានី

ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រង​ឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។ ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ...

សកម្មភាពក្បត់របស់ យ៉ែម គុន ហៅ ខុម យុទ្ធនារី ក្រសួង ក១៦

[1]យ៉ែម គុន ហៅ​ ខុម អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិគៀនកេះ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចូលបដិវត្តក្នុងឆ្នាំ១៩៧០។ ក្រោមការសង្កេតលើសកម្មភាពរបស់ ខុម ពីថ្ងៃចូលបដិវត្ត រហូតដល់ថ្ងៃចាប់ខ្លួនបានបង្ហាញពីភាពច្បាស់របស់ប្រវត្តិសកម្មភាពផ្ទាល់ខ្លួន ពីកម្លាំងដែលបានកសាងឡើងក្នុងពេលដែលកំពុងស្មុគស្មាញក្នុងសតិអារម្មណ៍។ ដោយឡែកចំពោះការឃោសនាអប់រំ កសាង មានលក្ខណៈប្រហាក់ប្រហែល លំនាំគ្នា ដោយទិសសកម្មភាពនៃបក្ខពួក គឺបំផុសបញ្ហាសីលធម៌ នារី-បុរស ថែមទាំងបំផ្លាញសំភារ និងអូសទាញកសាងកម្លាំងបន្ថែម។...

មិត្តសុង៖ លេខាផ្នែកភាពយន្ត នៅក្រសួងឃោសនាការ និងសកម្មភាពក្បត់ក្នុងរបបបដិវត្តន៍

ឈ្មោះពិត៖ ខឹម យូវ (ហៅ ខ្លន)[1] ឈ្មោះបដិវត្តន៍៖ សុង ទីកន្លែងកំណើត៖ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម  ១. ជីវប្រវត្តិសង្ខេប ពេល ខ្ញុំមានអាយុបាន ៧ឆ្នាំ ម្តាយខ្ញុំបានបញ្ជូនខ្ញុំទៅនៅវត្តដើម្បីបម្រើព្រះសង្ឃ រហូតដល់ឆ្នាំ១៩៥០។ ខ្ញុំមានអាយុ១០ឆ្នាំ ខ្ញុំបានចូលរៀនថ្នាក់ទី១២ (សង្គមចាស់)។ ខ្ញុំរៀនចប់បឋមសិក្សានៅឆ្នាំ១៩៥៨ នៅសាលាមហាលាភ ពេលនោះខ្ញុំមានអាយុ១៨ឆ្នាំគត់...

នៃ សឿន៖ យុទ្ធនារីរោងពុម្ព ក២៦

កម្មាភិបាលខ្មែរក្រហមដែលធ្វើការនៅក្នុងមន្ទីរផ្សេងៗ តម្រូវឲ្យធ្វើប្រវត្តិរូបស្ទើរតែគ្រប់គ្នា ក្នុងនោះដែរកម្មាភិបាលដែលធ្វើការនៅមន្ទីរពេទ្យ ៦មករា គឺតម្រូវឲ្យធ្វើប្រវត្តិរូបក្នុងមួយខែមួយដង[1]ជាប្រចាំ។ ដោយឡែកការធ្វើប្រវត្តិរូបភាគច្រើនគឺពេលដែលមានការផ្លាស់ប្តូរកន្លែងធ្វើការ ឬកន្លែងស្នាក់នៅពីមួយកន្លែងទៅមួយកន្លែងទៀត[2]។ ឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍ ចងក្រងឡើងតាមគ្រោងដែលមានស្រាប់ ហើយត្រូវរៀបរាប់ពីប្រវត្តិសង្ខេបនៃ វណ្ណៈ ជីវភាព និងអំពីអត្តចរិកមុន និងក្រោយចូលបដិវត្តន៍ ក៏ដូចជាការងារផ្សេងៗដែលធ្លាប់ធ្វើ មិនតែប៉ុណ្ណោះមានការបញ្ជាក់អំពីទីកន្លែងកំណើត អំពីឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ ឬឪពុកម្តាយក្មេក (ប្រសិនបើមាន) និងផ្នែកមួយអំពីមិត្តភក្តិជិតស្និតក្រៅអង្គការបដិវត្តិ ប៉ុន្តែស្ទើរតែគ្រប់ប្រវត្តិរូបមិនមានបញ្ជាក់ ឬរៀបរាប់អំពីមិត្តភក្តិឡើយ។ ក្នុងនោះដែរមានសំណេរនៃឯកសារពិនិត្យប្រវត្តិរូបបដិវត្តន៍មួយច្បាប់[3]...

ហ៊ឹម ខេង៖ កងការពារមន្ទីរស-២១

កងការពារម្នាក់នៅមន្ទីរស-២១ ឈ្មោះ ហ៊ឹម ខេង[1] ភេទប្រុស អាយុ ១៦ឆ្នាំ មានស្រុកកំណើតនៅភូមិក្របៅ ឃុំពិចចង្វារ ស្រុក១០ តំបន់៣១។ មុនបដិវត្តន៍ ខេង មិនបានចូលរៀនទេ មានវណ្ណភាពកណ្តាលក្រោម និងមុខរបរធ្វើស្រែ។ ខេង ចូលបដិវត្តនៅភូមិពោម្រះ ឃុំពិចចង្វារ ស្រុក១០ (ស្រុកបរិបូរណ៍) តំបន់៣១[2] (ខេត្តកំពង់ឆ្នាំង) តាមរយៈឈ្មោះ ធី...

សុខ សាយ ហៅ រ៉ុន៖ ពេទ្យ ៦មករា

[1]ម៉ៅ សាយ មានឈ្មោះបដិវត្តថា ម៉ៅ រ៉ុន កើតឆ្នាំខាល អាយុ ១៧ឆ្នាំ ភេទស្រី រស់នៅមន្ទីរបរាមរុំកុមារ។ រ៉ុន មានស្រុកកំណើតនៅភូមិ សែឫស្សី ស្រុក១២ ខេត្តកំពង់ឆ្នាំង ក្នុងតំបន់៣១ នៃភូមិភាគបញ្ចឹម។ មុន និងក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ រ៉ុន មានវណ្ណភាពជាកសិករក្រ រកស៊ីធ្វើស្រែ និងមិនធ្លាប់ធ្វើការបម្រើអង្គការណាមួយឡើយ។...

ឃុត ថាច៖ នារីពេទ្យ នៅមន្ទីរពេទ្យ ៦ មករា

ជានារីពេទ្យម្នាក់ក្នុងវ័យទើបតែ ១៥ឆ្នាំ ឃុត ថាច ដែលមានឈ្មោះបដិវត្តន៍ហៅ ឃីម បានចូលបម្រើបដិវត្តន៍ក្នុងឆ្នាំ១៩៧៥ នៅភូមិស្វាយ ឃុំឈូកស ស្រុក១២ ខេត្តកំពង់ឆ្នាំង។ ក្នុងប្រវិត្តរូប[1]ដែល ឃីម បានបន្សល់ទុកក្រោយរបបខ្មែរក្រហមដួលរលំ បានបញ្ជាក់ថា ឃីម ចូលបដិវត្តន៍តាមរយៈការណែនាំរបស់ វូយ (ប្រធានភូមិ)  និងមូលហេតុមកពីមានការឈឺចាប់ចំពោះវណ្ណៈជិះជាន់ផ្សេងៗ និងចង់កសាងខ្លួនឲ្យបាន។ ឃីម ស្ថិតក្នុងវណ្ណភាពដើមកណ្តាលថ្នាក់ក្រោម ជាអ្នកធ្វើស្រែចម្ការ ប៉ុន្តែ...

ចៀម សឿ ៖ យុទ្ធជនយាមនៅខ្សែខាងក្រៅមន្ទីរសន្តិសុខទួលស្លែង

ប្រវត្តិរូបធ្វើឡើងនៅមន្ទីរស-២១ ឈ្មោះ ចៀម សឿម[1] មានស្រុកកំណើតនៅភូមិស្នាយ ឃុំតាជេល ស្រុក១៨ តំបន់៣១។ ឪពុកឈ្មោះ ចៀម សឿន អាយុ ៦១ឆ្នាំ និងម្តាយឈ្មោះ សុខ សន អាយុ ៥២ឆ្នាំ។ សឿ មានបងប្អូន៦នាក់ ប្រុសទាំងអស់ ហើយមានតែ សឿ ម្នាក់ទេដែលបានចូលបដិវត្តិន៍ មានវណ្ណៈភាពជាកសិករកណ្តាលក្រោម៖...

ឡាច មៀន៖ អតីតអ្នកសួរចម្លើយនៅមន្ទីរសន្តិសុខស-២១

[1]ឯកសារប្រវត្តិរូបរបស់ខ្មែរក្រហមមួយសន្លឹកធ្វើនៅសហករណ៍ធ្លកវៀន ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៧ ដោយ សមមិត្ត សាន់ រៀបរាប់ពី កម្មាភិបាលខ្មែរក្រហមមួយរូប ឈ្មោះ ឡាច មៀន ដែលមានវណ្ណភាពកណ្តាលក្រោម។ ឡាច មៀន អាយុ ២០ឆ្នាំ បានចូលបដិវត្តិថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ១៩៧៤ តាមរយៈសមមិត្ត សាន់។ ឪពុកឈ្មោះ ឡាច ឡុង...

ឈុន ផល៖ អតីតអ្នកយាមមន្ទីរ សន្តិសុខស-២១

ប្រវត្តិរូបសង្ខេបមួយសន្លឹកធ្វើនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧៧ តាមទម្រង់ដែលមានស្រាប់នៃការវាយអង្គុលីលេខ បានសង្ខេបលម្អិតពីប្រវត្តិរូបសង្ខេបរបស់កុមារ ឈុន ផល[1] ដែលមានឈ្មោះបដិវត្តិន៍ថា ផល។ អាយុទើបតែ១៥ឆ្នាំ ផល មានតួនាទីជា មេពួក ក្នុងវណ្ណៈភាពជាកសិករក្រ បានចូលបដិវត្តិន៍នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៧៥ និងប្តូរពីអង្គភាពកុមារឃុំ ទៅអង្គភាពកុមារមន្ទីរស-២១។ ផល មានមុខរបរជាអ្នកធ្វើស្រែ ស្រុកកំណើតនៅភូមិថ្មី ឃុំចោងម៉ោង ស្រុក១៤[2] តំបន់៣១[3]។...

ម៉ៅ សំបូរ៖ កងទ័ពខ្មែរក្រហមឃាត់ខ្លួននៅតំបន់២២ ក្រោយធ្វើបាតុកម្មបរាជ័យ

សំណេរដោយដៃ ៧ទំព័រដំបូងនៃចម្លើយសារភាព របស់ តឹក តូ[1] មានស្លាកសញ្ញា អាកាសចរណ៍កម្ពុជា (AIR CAMBODGE) ជាភាសាខ្មែរ និងបារាំង និងមានចំណងជើងថា «MANIFESTE PAX ET CARGO (សេចក្តីរាយការណ៍អំពីចំនួនអ្នកធ្វើដំណើរ និងទំនិញ) បានរៀបរាប់ពីភិនភាគ និងជីវប្រវត្តិសង្ខេបរបស់ មៅ សំបូរ។ តឹក តូ និង...