Tag: គឹម សុវណ្ណដានី

កុយ ដឹក៖ ប្តីស្លាប់ និងបាត់បង់កូន៤នាក់ក្នុងរបបខ្មែរក្រហមម្តាយខ្ញុំមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងររហូតដល់ថ្ងៃស្លាប់

សមាជិកគ្រួសារខ្ញុំ ៤នាក់ត្រូវខ្មែរក្រហមសម្លាប់ (ឪពុក បង២នាក់ និងប្អូន១នាក់) ដោយឡែកប្អូនប្រុសពៅខ្ញុំម្នាក់ទៀតស្លាប់ពេលបែកខ្មែរក្រហម ដោយសារវកងទ័ពវៀតណាមយកទៅសម្លាប់ចោល។ ម្តាយខ្ញុំរស់នៅបន្សល់ទុកដោយភាពឈឺចាប់ និងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ (ឆ្កួត) អស់រយៈពេល៤ឆ្នាំរហូតដល់ថ្ងៃស្លាប់។ ដោយឡែកខ្ញុំតែងតែនឹកឃើញពីបទពិសោធន៍រស់នៅក្នុងរបបខ្មែរក្រហមដូចជានៅថ្មីៗរាល់ពេលដែលរំឭកម្តងៗ។ ខ្ញុំយកធម៌មកដាក់ក្នុងចិត្តដើម្បីរំងាប់អារម្មណ៍ឈឺចាប់ ដោយគិតថា នេះជាកម្ម ជាវាសនា ជានិស្ស័យ មានតែតស៊ូអត់ទ្រាំ ខិតខំរកស៊ីចិញ្ចឹមជីវិតបន្តទៀត។ ខ្ញុំចងចាំមិនអាចបំភ្លេចបាន នូវរាល់សកម្មភាពដែលខ្មែរក្រហមប្រើខ្ញុំឲ្យធ្វើការធ្ងន់ហួសកម្លាំង។ ដោយសារគ្រួសារខ្ញុំមានជាប់និន្នាការនយោបាយធ្ងន់ធ្ងរ ខ្ញុំ និងសមាជិកគ្រួសារ ត្រៀមចិត្តត្រៀមកាយធ្វើការដូចជា...

ទឹត នឹម៖ ខ្មែរក្រហមយកប្តីខ្ញុំទៅរៀនសូត្រពេលជម្លៀសចេញពីភ្នំពេញ

ខ្ញុំឈ្មោះ ទឹត នឹម[1] ភេទស្រី អាយុ ៧២ឆ្នាំ រស់នៅភូមិព្រៃគគីរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានបងប្អូន ៤នាក់ (ប្រុស៣នាក់ ស្រីតែខ្ញុំម្នាក់ប៉ុណ្ណោះ)។ ឪពុកឈ្មោះ ទឹត សយ ជាអតីតចៅសង្កាត់ក្នុងរបប លន់ នល់ ស្លាប់ឆ្នាំ១៩៧៥ ខ្មែរក្រហមយកទៅសម្លាប់នៅគុកក្រាំងតាចាន់។ ម្តាយឈ្មោះ ឈិន ស៊ន...

ម្តាយខ្ញុំជាប់គុកដោយសារជួយលាក់ចៅប្រុសម្នាក់ពីការចាប់ខ្លួនរបស់ខ្មែរក្រហម

ម្តាយខ្ញុំឈ្មោះ [1]ង៉ែត ឃាង អាយុ ៥៥ឆ្នាំ ភេទស្រី មុខរបរជាកសិករ មានស្រុកកំណើតនៅភូមិតាស្មាន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំរៀបការនៅអាយុ១៩ឆ្នាំ ក្នុងឆ្នាំ១៩៦៨ ប្តីខ្ញុំឈ្មោះ អំ អៀក រៀបការអាយុ ២៧ឆ្នាំ ធ្វើជាគ្រូបង្រៀន។ ខ្ញុំមានកូនពីរនាក់ កូនប្រុសច្បងកើតមុនរបបខ្មែរក្រហមបន្តិច និងកូនស្រីពៅកើតក្នុងរបបខ្មែរក្រហម។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចភ្លាមនាឆ្នាំ១៩៧៥ ឈ្លបខ្មែរក្រហមបានតាមដានគ្រួសារខ្ញុំជាប់រហូត ព្រោះយើងមិនទាន់បានពេញសិទ្ធិនៅឡើយ...

ចាន់ គឹម ៖ ជាប់គុកមួយគ្រួសារ ដោយសារស្ករត្នោតមួយឡាំង

បទពិសោធន៍របស់ប្រជាជនកម្ពុជាដែលធ្លាប់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម មិនថាតិចឬច្រើន តែងតែទទួលរងការប៉ះទង្គិចផ្លូវចិត្ត តាមរយៈការបង្អត់អាហារ ការបង្ខំឲ្យធ្វើការលើសកម្លាំង ការចោទប្រកាន់ពីកំហុសតូចតាច និងអ្វីដែលមិនគួរជាកំហុសដើម្បីនាំយកទៅធ្វើទារុណកម្ម ឬដាក់នៅមន្ទីរសន្តិសុខ ឬមន្ទីរដាក់អ្នកទោស ឬមន្ទីរឃុំឃាំង នៅទូទាំងប្រទេសតាមតំបន់ តាមសហករណ៍ តាមភូមិជាដើម។ តួយ៉ាងដូចជាសាច់រឿងរបស់ ចាន់ គឹម ភេទស្រី អាយុ ៦០ឆ្នាំ ក៏ធ្លាប់ត្រូវបានខ្មែរក្រហមនាំយកទៅដាក់នៅមន្ទីរអ្នកទោសនៅលើភ្នំ ក្នុងភូមិស្វាយចាល់ទាំងគ្រួសារ មានសមាជិក៤នាក់ ក្នុងនោះមានប្តី និងកូនពីរនាក់ទៀត។ ចាន់...

ការឈឺចាប់បន្សល់ពីរបបខ្មែរក្រហមនៅតែមិនអាចបំភ្លេចបាន

«ជួនកាលរឿងរ៉ាវដែលកើតឡើងក្នុងរបបខ្មែរក្រហម ថ្វីត្បិតតែយើងមិនចង់រំឭក ប៉ុន្តែបញ្ហាហ្នឹងនៅតែដិតដាមធ្វើយ៉ាងម៉េចក៏វាមិនរំសាយដែររឿងផ្លូវចិត្តនេះ ដូចក្រដាសដែលប្រលាក់ហើយនៅតែមានស្នាម»។[1] ហង្ស សីហា មានស្រុកកំណើតនៅភូមិហនុមានខាងជើង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រៀបការក្នុងរបបខ្មែរក្រហម ដោយការប្តេជ្ញាក្នុងចំណោមប្តីប្រពន្ធ ៥០គូក្នុងពិធីបើកវគ្គ[2]ឆ្នាំ១៩៧៨ ដោយការស្នើរសុំទៅអង្គការ[3]របស់ឪម្តាយ សីហា ប៉ុន្តែមានគូរខ្លះត្រូវបានបង្ខំដោយថ្នាក់លើ។ ប្រពន្ធឈ្មោះ ជា សាវ អាយុ ៤០ឆ្នាំជាអ្នកស្រុកជាមួយគ្នា មានកូន ៥នាក់ ស្រី៣នាក់ដែលកូនច្បងកើតក្នុងឆ្នាំ១៩៨៩។ សីហា...

ផ្លាស់ប្ដូរទីលំនៅដោយសាររបបខ្មែរក្រហម

អ៊ុំ ទូច ភេទស្រី អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅភ្នំពេញម្តុំផ្សារស៊ីឡឹប តែទៅរស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្រោយពីរបបខ្មែរក្រហមដួលរលំទៅ។ ទូច បាន​រៀបការជាមួយ សៅ ស៊ីណេន នៅទីក្រុងភ្នំពេញ តែនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមជម្លៀសប្រជាជនពីទីក្រុងភ្នំពេញ ទូច និង ស៊ីណេន ក៏បែកគ្នារហូត ដោយសារ...

កូនក្របីនៅក្នុងរបបខ្មែរក្រហម មានតម្លៃជាងជីវិតរបស់ខ្ញុំ

ក្នុងឆ្នាំ២០០៣ មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម (Victim of Torture) ដែលផ្តោតសំខាន់ដល់ការជួយដោះស្រាយនូវវិបត្តិរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជំងឺបាក់ស្បាតពីរបបខ្មែរក្រហមនៅខេត្តចំនួន២ គឺខេត្តតាកែវ និងខេត្តកណ្តាល ដែលគ្រប់គ្រងដោយ តាម៉ុក នៃភូមិភាគនិរតី[1]ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះក៏ជាតំបន់សម្បូរទៅដោយ គុក និងរណ្តៅសាកសពរួម ដែលបញ្ជាក់ពីការប៉ះទង្គិចធ្ងន់ធ្ងរដល់ប្រជាជនដែលរស់នៅក្នុងតំបន់នេះ។ បន្ទាប់ពីការណែនាំខ្លួន និងពន្យល់លម្អិតពីគម្រោងជួយជនរងគ្រោះដោយអំពើទារុណកម្ម ដល់អ្នកមីង នួន មុំ បានយល់រួចរាល់ ជួង សុភារិទ្ធ និង...

អតីតកងទ័ពពិសេសខ្មែរក្រហម ត្រូវជាប់គុកដោយសារគណៈកងចាប់ខុស (ចាប់ច្រលំ)

អ៊ីម ពេញ[1] ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។​ ពេញ ជាកសិករ មានប្រពន្ធឈ្មោះ គូ អាន (អតីតយុវនារីខ្មែរក្រហម) អាយុ ៤៨ឆ្នាំ ជាកសិករ មានកូន៨នាក់ ស្រី៣នាក់។ ម្តាយ ពេញ ឈ្មោះ សម (ស្លាប់) ...

កុមារត្រូវបានបំបែកចេញពីឪពុកម្តាយក្នុងរបបខ្មែរក្រហម

ម៉ម សុផាត៖ «ប្រសិនបើមានការកាត់ទោស ហើយយកខ្ញុំធ្វើសាក្សី ខ្ញុំសុខចិត្តធ្វើសាក្សីទៀត មិនបាច់ប្រើជាឯកសារទេ គឺយករូបខ្ញុំតែម្តង សុខចិត្តទៅ ឲ្យខ្ញុំទៅបំភ្លឺកាលរបបនឹងយ៉ាងម៉ិច វាឆ្លងកាត់យ៉ាងម៉ិច វាបង្អត់បាយយ៉ាងម៉ិច វាសម្លាប់យ៉ាងម៉ិច វាធ្វើទារុណកម្មសព្វបែបយ៉ាង ខ្ញុំប្រាប់ទាំងអស់ សួរថាប្រទេសណាដែលធ្វើដូចយើងសម្លាប់រាស្ត្ររបស់ឯង ធ្វើទារុណកម្មលើរាស្ត្ររបស់ឯង ហើយទៅទ្រអ្នកដទៃ ហើយយើងមនុស្សណា៎ ខ្មែរដូចគគ្នាណា៎ វាគិតមើល មិនបាច់គិតវែងឆ្ងាយទេ វាយកដែកកាប់ក្អែបឲ្យខាំគេ ហើយវាមិនគិត ខ្លួនវាមិនហ៊ានយកដៃចាប់ផងហ្នឹង មិនអញ្ចឹង?...

ជំងឺសើរស្បែកនារដូវរំហើយក្នុងរបបខ្មែរក្រហម

ខែកក្តិកធ្លាក់ខ្យល់ ដែលប្រជាជនកម្ពុជាតែងតែហៅថា រដូវរំហើយ (ខែវិច្ឆិកា ខែធ្នូ និងខែមករា)[1] ក៏មានប្រារព្ធពិធីបុណ្យប្រពៃណីមួយចំនួនដូចជា បុណ្យកឋិនទាន[2] និងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ ជាដើម។ រាប់តាមខែចន្ទគតិ ខែកក្តិកគឺជាខែទី១២ ឬជាខែចុងក្រោយនៃឆ្នាំនីមួយៗ ហើយក៏ជាពេលវេលាប្រមូលភោគផលស្រូវ ដាល់អំបុក និងបង្ហោះខ្លែងលេង។[3] ដោយរដូវរំហើយមានអាកាសធាតុត្រជាក់ និងធ្លាក់ខ្យល់ស្ងួត ប្រជាជនងាយប្រឈមនឹងមានជំងឺ ភ្នែកក្រហម និងជំងឺរលាកផ្លូវដង្ហើម[4] ជាពិសេសជំងឺឆ្លងផ្សេងៗដែលរាប់ទាំងជំងឺផ្តាសសាយថែមទៀត។ គិតចាប់ពីចុងឆ្នាំ២០១៩​ដល់ដើមឆ្នាំ២០២៣...

ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍

ការស្តាប់សាច់រឿង និងការស្វែងយល់ពីបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ជាកត្តាជំរុញដល់ការព្យាបាលសុខភាពឲ្យមានប្រសិទ្ធភាពខ្ពស់ដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមរយៈការចុះសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រមាណជា ៦ម៉ឺននាក់[1] ដែលធ្វើឡើងដោយអ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាក្រោមគម្រោងលើកកម្ពស់សិទ្ធ និងធ្វើឲ្យប្រសើឡើងវិញនូវស្ថានភាព សុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៤ នេះ នូវសំណួរដែលសួរថា «តើរឿងរ៉ាវអ្វីដែលធ្វើឲ្យ អ៊ំ ពូ មីង យាយ តា មិនអាចបំភ្លេចបានអំពីរបបខ្មែរក្រហម?» ចម្លើយដែលទទួលយ៉ាងលើសលប់ ឬស្ទើរតែ ៩៩ភាគរយនៃបទសម្ភាសន៍ប្រមាណជា  បាននិយាយថា...