Tag: ចាន់ ណារិទ្ធ

ងួន មិន ៖ អតីតពេទ្យកងពល២០៧

នៅឆ្នាំ១៩៧៦ មិន ត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅកាល់ម៉ែត និងសិក្សាពីរបៀបជួយសង្រ្គោះបន្ទាន់ ។ បន្ទាប់ពីរៀនចប់ មិន ត្រូវបានបញ្ជូនទៅជួយព្យាបាលរបួសឲ្យកងទ័ពនៅតាមព្រំដែនប្រទេស​វៀតណាម ដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ មិន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ងួន មិន ភេទប្រុស អាយុ៧៧ឆ្នាំ ។ មិន មានស្រុកកំណើតនៅភូមិថ្មីដងទង់ ឃុំប្រាំបីមុំ  ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិកាក់សិន ឃុំថ្មពួក ស្រុកថ្មពួក...

អោម មុត៖ នារីស្រែអំបិល ខេត្តកំពត

នៅឆ្នាំ១៩៧៥  មុត ត្រូវបានយាយ សេង ដកចេញពីនីរសារបញ្ជូនឲ្យទៅធ្វើការងារនៅស្រែអំបិលក្នុងខេត្តកំពត រហូតដល់ពេលវៀតណាមចូលមករំដោះនៅឆ្នាំ១៩៧៩។ មុត បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អោម មុត[1] ភេទស្រី អាយុ៧៨ឆ្នាំ សព្វថ្ងៃប្រកបរបរធ្វើស្រែ។ មុត មានស្រុកកំណើតនៅភូមិព្រៃខ្វាវ ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ មុត មានប្ដីឈ្មោះ កែវ...

ទេព ប៉ូច៖ អនុប្រធានអប់រំស្រុកស្អាង (ខេត្តកណ្ដាល)

នៅឆ្នាំ១៩៧៦ ប៉ូច ត្រូវបានខាងខេត្ត និងខាងតំបន់ ចាត់តាំងឲ្យទៅអប់រំប្រជាជន និងដឹកនាំប្រជាជនធ្វើស្រែចម្ការ​នៅស្រុកស្អាង រហូតបានឡើងតួនាទីជាអនុប្រធានស្រុកស្អាង។ ប៉ូច បាននិយាយរៀបរាប់រឿងរ៉ាវដូចខាងក្រោម៖ ខ្ញុំបាទឈ្មោះ ទេព ប៉ូច[1] ភេទប្រុស អាយុ៧៨ឆ្នាំ កើតនៅឆ្នាំ១៩៤៧។ សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាឃុំ។ ខ្ញុំ មានស្រុកកំណើតនៅក្នុងភូមិតាំងរលាំង ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នរស់នៅក្នុងភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។...

នាក់ នឿន ហៅ ឈូក នឿន៖ ធ្លាប់រៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន

នៅឆ្នាំ១៩៧៥ នឿន ត្រូវបាន ​បង ម៉េត ជ្រើសរើសយកទៅប្រឡងសុខភាពនៅទីក្រុងភ្នំពេញ ដើម្បីត្រៀមខ្លួនទៅរៀនបើកបរយន្តហោះចម្បាំងនៅប្រទេសចិន។ បន្ទាប់ពីប្រឡងជាប់ខាងសុខភាព នឿន បានត្រៀមខ្លួន កាត់សម្លៀកបំពាក់ ដើម្បីបញ្ជូនទៅរៀនបើកយន្តហោះចម្បាំងនៅប្រទេសចិន។ នឿន និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឈូក នឿន[1] ភេទប្រុស អាយុ៦៩ឆ្នាំ។ នឿន មានស្រុកកំណើតនៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។ បច្ចុប្បន្នរស់នៅក្នុងភូមិអូររមាសចូល ឃុំត្រពាំងរាំង...

កុយ ស្រូយ៖ កងទ័ពនៃកងពលលេខ៨០១ ការពារព្រំដែនខេត្តរតនៈគិរី

ក្រោយរំដោះបានទីក្រុងភ្នំពេញ កងពលលេខ៨០១ ដឹកនាំដោយ សូ សារឿន ត្រូវបានផ្លាស់ចេញពីទីក្រុងភ្នំពេញ ដោយបញ្ជូនឲ្យទៅការពារនៅព្រំដែនខេត្តរតនៈគិរី។ ស្រូយ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ កុយ ស្រូយ[1] ភេទប្រុស​ អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ ស្រូយ មានស្រុកកំណើតនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ស្រូយ មានប្រពន្ធឈ្មោះ...

ជុំ ហ៊ាន ៖ សមាជិកបើកបរនាវាចម្បាំង០២

ជុំ ហ៊ាន ភេទប្រុស អាយុ៦៨ សព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានស្រុកកំណើតនៅភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិអូរសួស្ដី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ហ៊ាន មានប្រពន្ធឈ្មោះ ហ៊ុល សាមឿន អាយុ៦៨ឆ្នាំ​ ស​ព្វថ្ងៃប្រកបមុខរបបធ្វើចម្ការ។ ហ៊ាន មានកូនប្រុសចំនួន៤នាក់​ ។ កូនរបស់ ​ហ៊ាន...

សារី សយ ហៅ រស់ សយ៖ អនុសេនាធំកងកាំភ្លើងធំ អង្គភាព៨០៣

នៅឆ្នាំ១៩៧៥ ​បន្ទាប់ពីទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ សយ និងកងទ័ពនៅក្នុងកងពល៨០១ មួយចំនួនត្រូវបានថ្នាក់លើផ្លាស់ចេញពីទីក្រុងភ្នំពេញ បញ្ជូនទៅឈរជើងការពារព្រំដែនកម្ពុជា វៀតណាមនៅខេត្តរតនៈគិរី។ ពេលធ្វើទៅដល់ខេត្តរតនៈគិរី សយ ត្រូវបានបញ្ចូលទៅក្នុងអង្គភាព៨០៣ ដោយមានតួនាទីជាអនុសេនាធំកងកាំភ្លើងធំ​។ សយ និយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សារី សយ[1] ហៅ រស់ សយ ភេទប្រុស​ អាយុ៧៣ឆ្នាំ​ ស​ព្វថ្ងៃសមាជិកក្រុមប្រឹក្សាស្រុក និងធ្វើស្រែចម្ការ។ សយ មានស្រុកកំណើតនៅភូមិតាអោក ឃុំឈ្វាំង...

ទេព ផន៖ កងចល័ត លើកទំនប់នៅដំណាក់ឈើក្រំ

នៅក្នុងឆ្នាំ១៩៧៥ ផន ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលធ្វើការងារនៅក្នុងកងចល័ត។ បន្ទាប់មក ផន ត្រូវបានខ្មែរក្រហមបញ្ជូនឲ្យជីកប្រឡាយពីភូមិតាលោក រហូតទៅដល់ភូមិប្រហាល ហើយបានផ្លាស់ចេញពីភូមិប្រហាល ឲ្យលើកទំនប់នៅដំណាក់ឈើក្រំ ដ៏សែនលំបាកវេទនា ដែលស្ថិតនៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ​ទេព ផន[1] អាយុ៧៨ឆ្នាំ​ ស​ព្វថ្ងៃចាស់ជរា។ ផន មានស្រុកកំណើតនៅភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។...

អ៊ីង ផន៖ កងទ័ពជើងទឹកការពារកោះពូលូវៃ

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ១៩៧៥ ផន ត្រូវបានផ្លាស់ចេញពីកំបូលបញ្ជូន​ឲ្យទៅធ្វើកងទ័ពជើងទឹកនៅក្រុងព្រះសីហនុ ដើម្បីឲ្យទៅជួយការពារដែនសមុទ្ទ និងការពារនៅលើកោះពូលូវៃ។ ផន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ីង ផន[1] ភេទប្រុស អាយុ៧៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  ផន មានស្រុកកំណើតនៅភូមិខ្នាចចោរ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ...

អ៊ុក ឆន៖ កាន់ខាងវិទ្យុទាក់ទង

អ៊ុក ឆន គឺកងទ័ពខ្មែរក្រហមម្នាក់ក្នុងចំណោមកងទ័ពខ្មែរក្រហមជាច្រើននាក់ដែលត្រូវបានថ្នាក់លើចាត់តាំងឲ្យរៀនខាងផ្នែកវិទ្យុទាក់ទង។ ឆន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អ៊ុក ឆន[1]  ឈ្មោះបដិវត្តដ៍ហៅ ដួង សំអុល ភេទប្រុស អាយុ៧១ឆ្នាំ​ ស​ព្វថ្ងៃមេភូមិ នៅក្នុងភូមិជម្លៀសដៃ។  ឆន មានស្រុកកំណើតនៅភូមិស្រុកឃ្លោក ឃុំព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ បច្ចុប្បន្នរស់នៅភូមិជម្លៀសដៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។  ឆន មានប្រពន្ធឈ្មោះ...

ដូស រៀវ៖ អតីតគ្រូខ្មែរសង្គមកិច្ច(គ្រូថ្នាំខ្មែរ)

ដូស រៀវ គឺជាប្រជាជនតែម្នាក់គត់ ដែលត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យធ្វើការងារខាងគ្រូខ្មែរផ្នែកសង្គមកិច្ច សម្រាប់ស្វែងរកថ្នាំបុរាណទុកសម្រាប់ព្យាលបាលជំងឺប្រជាជន និងកុមារតូចៗ។ ដូស រៀវ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ដូស រៀវ[1] ភេទប្រុស អាយុ៨៣ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ រៀវ មានស្រុកកំណើតនៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្ន រៀវ រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ...