Tag: ចាន់ ណារិទ្ធ

ឃួន ណន៖ យោធាការពារដែនសមុទ្រ ខេត្តកោះកុង

នៅក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៧ ណន​ គឺជាកងទ័ពខ្មែរក្រហម ដែលត្រូវបានបញ្ជូនទៅខេត្តកោះកុង។ ណន  មានតួនាទីដើរល្បាតតាមដែនកោះមួយចំនួនក្នុងខេត្តកោះកុង និងដែនសមុទ្រកោះកុង ដោយមិនអនុញ្ញាតឲ្យមានការនេសាទខុសច្បាប់នោះទេ។​ ណន  បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឃួន ណន[1] ភេទប្រុស អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។  ណន មានស្រុកកំណើតនៅភូមិក្រាំងប្រស្រុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្ន ណន រស់នៅភូមិទំព័រ ឃុំប្រម៉ោយ...

ង៉ែត វណ្ណ៖ អតីតពេទ្យក្នុងកងពលលេខ៣

នៅឆ្នាំ១៩៧៥ វណ្ណ ត្រូវបានខ្មែរក្រហមដឹកបញ្ជូនចេញពីស្រុកកំណើតឲ្យទៅរស់នៅខេត្តកោះកុង ហើយត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារនៅក្នុងអង្គភាពពេទ្យ ស្ថិតនៅក្នុងកងពលលេខ៣ ដឹកនាំដោយ តា​ នៅ។  វណ្ណ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ង៉ែត វណ្ណ[1] ភេទស្រី អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ ។  វណ្ណ មានស្រុកកំណើតនៅភូមិភី ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន វណ្ណ រស់នៅភូមិទំព័រ ឃុំប្រម៉ោយ...

រ៉េម គង់ ៖ ត្រូវជាប់ទោស ក្រោយចោទប្រកាន់ថាធ្វើខុសសីលធម៌

នៅចុងឆ្នាំ១៩៧៨ គង់ ត្រូវបានខ្មែរក្រហមចោទប្រកាន់ថាធ្វើខុសសីលធម៌ ហើយបានចាប់ខ្លួនបញ្ជូនយកទៅដាក់គុកនៅថ្មពួក ដើម្បីសួរចម្លើយ និងត្រៀមយកទៅសម្លាប់។ អំឡុងពេលជាប់គុក គង់​ មានឱកាសរត់គេចខ្លួន និងទៅសម្ងំលាក់ខ្លួននៅក្នុងព្រៃអស់ជាច្រើនខែ។ គង់ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ រ៉េម គង់[1]​ ភេទប្រុស អាយុ៨១ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ ។  គង់ មានស្រុកកំណើតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ...

ចាន់ រតនា ៖ ជាប់ជាជនសង្ស័យ ព្រោះថ្នាក់ដឹកនាំត្រូវបានចោទប្រកាន់ក្បត់

នៅឆ្នាំ១៩៧៥ តា ហង្ស​​ ដែលជាប្រធានកងវរសេនាធំត្រូវបានអង្គការចោទប្រកាន់ថាក្បត់ ព្រោះបានលាក់កម្លាំងជាច្រើននៅក្នុងព្រៃ។ បន្ទាប់ពីអង្គការចាប់ខ្លួន តា ហង្ស បានប្រហែលកន្លះខែ រតនា និងកងទ័ពផ្សេងទៀត ត្រូវបានជាប់ជាជនសង្ស័យ​ និងបម្រុងដឹកបញ្ជូនយកទៅសម្លាប់។ រតនា បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ចាន់ រតនា[1] ភេទប្រុស អាយុ៦៩ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ រតនា មានស្រុកកំណើតនៅភូមិបឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។...

ឆាយ ម៉ឺន៖ អតីតយោធាពេទ្យកងពល៨០៥

នៅឆ្នាំ១៩៧៧ ម៉ឺន គឺជាកងទ័ពតែម្នាក់ដែលត្រូវបានជ្រើសរើសឲ្យទៅរៀនពេទ្យនៅក្នុងកងពល​ ដែលមានទីតាំងនៅទីរួមខេត្តព្រៃវែង។ បន្ទាប់ពីរៀនពេទ្យបានរយៈពេលមួយឆ្នាំ ម៉ឺន បានត្រឡប់មកធ្វើពេទ្យនៅកងពល៨០៥ ការពារព្រំដែនវិញ។ ម៉ឺន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ឆាយ​ ម៉ឺន[1] ភេទប្រុស អាយុ៦៦ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ និងធ្វើពេទ្យ។ ម៉ឺន មានស្រុកកំណើតនៅភូមិត្រោយង ឃុំរាក់ជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។...

លុច ជួប៖ ប្រធានក្រុមកងឈ្លប

នៅ ឆ្នាំ១៩៧៦ ជួប​ ត្រូវបាន តា​ រិទ្ធិ គណៈស្រុកបន្ទាយឆ្មារផ្លាស់ចេញពីកងចល័ត ឲ្យទៅធ្វើជាប្រធានក្រុមកងឈ្លបនៅភូមិតាចេក ដែលមានប្រជាជនមូលដ្ឋានប្រហែល៣០គ្រួសាររស់នៅទីនោះ។ ជួប បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ លុច​ ជួប[1] ភេទប្រុស អាយុ៧០ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែ។ ជួប មានស្រុកកំណើតនៅភូមិតាភរ ឃុំតាភរ ស្រុកថ្មពួក ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិបន្ទាយឆ្មារខាងលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។...

មាន សម្បត្តិ៖ អនុប្រធានក្រុមការពារគុកតំបន់៥ ប្រចាំនៅថ្មពួក

នៅក្នុងឆ្នាំ១៩៧៥ សម្បត្តិ គឹជាមនុស្សតែម្នាក់ដែលមេភូមិជ្រើសរើសឲ្យចូលធ្វើកងទ័ពខ្មែរក្រហម រហូតមានតួនាទីជាអនុប្រធានការពារគុកនៅតំបន់៥, មានតួនាទីជាអនុរងកងចល័តនៅត្រពាំងថ្ម និងជាអនុរងកងចល័តស្រុកនៅថ្មពួក។ សម្បត្តិ បាននិយាយរៀបរាប់ពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួនដូចខាងក្រោម៖ មាន សម្បត្តិ[1] ហៅ​ លឹម ហុង ឬអូន ភេទប្រុស អាយុ៧០ឆ្នាំ​។ ស​ព្វថ្ងៃ សម្បត្តិ ជាអនុសេនីយ៍ទោកងខេមរភូមិន្ទនៃសឹករង(សក្តិ២) ខេត្តបន្ទាយមានជ័យ។ សម្បត្តិ មានស្រុកកំណើតនៅភូមិរលួស ឃុំស្វាយចេក ស្រុកថ្មពួក ខេត្តបាត់ដំបង។...

ជុំ ទី ៖ យោធាខ្មែរក្រហមត្រូវបានចោទប្រកាន់ជាភ្នាក់ងារ សេ.អ៊ី.អា របស់អាមេរិកាំង

មុនរំដោះបានទីក្រុងភ្នំពេញ ក្នុងឆ្នាំ១៩៧៥ ទី ជាយោធាខ្មែរក្រហមនៅក្នុងកងពល១៦៤ ដែលដឹកនាំដោយ មាស មុត។ ​ក្រោយរំដោះបានទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងពល១៦៤ ត្រូវបាន មាស មុត បញ្ជូនឲ្យទៅការពារនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅពេលចូលទៅដល់ក្រុងព្រះសីហនុ កងពល១៦៤​ ត្រូវបានបំបែកទៅជា២កងវរសេនាធំ មានកងវរសេនាធំលេខ១៦ និងកងវរសេនាធំលេខ៦៣ ហើយ ទី ត្រូវបានបំបែកឲ្យចូលរួមជាមួយកងវរសេនាធំលេខ៦៣...

អន ឈុំ ៖ អតីតប្រធានកងពលលេខ១៥០

នៅឆ្នាំ១៩៧២ ឈុំ ជាអតីតនីរសារបស់លោក ហ៊ូ នឹម ។ ក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈុំ ត្រូវបាន​ ហ៊ូ នឹម តែងតាំងជាប្រធានកងពលលេខ១៥០។ ឈុំ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ អន ឈុំ[1] ភេទប្រុស អាយុ៩៩ឆ្នាំ​ ស​ព្វថ្ងៃធ្វើអាចារ្យនៅក្នុងវត្តផ្ទះមួយ។ ឈុំ មានស្រុកកំណើតនៅភូមិស្រម៉ជ្រុំ ឃុំប្រាំបីមុំ ស្រុកកំពង់ស្ពឺ...

ហែម ភ័ណ្ឌ៖ កងនារីស្រែអំបិល (កំពត)

នៅ ឆ្នាំ១៩៧៥ ភ័ណ្ឌ និងកងតំបន់៣៣ទាំងអស់ ត្រូវបានផ្លាស់ចេញពីផ្សារស្ពឺ បញ្ជូនឲ្យទៅស្រែអំបិលនៅក្នុងខេត្តកំពត។ ភ័ណ្ឌ បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ ភ័ណ្ឌ ​ភេទ​ស្រី អាយុ៦៥ឆ្នាំ សព្វថ្ងៃធ្វើមេភូមិក្រពើពីរក្រោម។ ភ័ណ្ឌ មានស្រុកកំណើតនៅភូមិទឹកអំបិល ឃុំល្វៀង ស្រុកសំរោង ខេត្តតាកែវ ។​ ប​ច្ចុប្បន្នរស់នៅភូមិក្រពើពីរក្រោម ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ភ័ណ្ឌ មានឪពុកឈ្មោះ...

សោម យ៉េន ៖ គ្រប់គ្រងការដ្ធានធ្វើស្រែនៅតំបន់២៥

នៅក្នុងឆ្នាំ១៩៧៥ យ៉េន ត្រូវបាន ហួត សេ​ ដែលជាគណៈតំបន់២៥ ចាត់តាំងឲ្យមើលការខុសត្រូវ និងដឹកនាំប្រជាជនធ្វើស្រែនៅការដ្ឋានមួយកន្លែងដែលស្ថិតនៅឃុំបន្ទាយដែក ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉េន បាននិយាយរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖ សោម យ៉េន[1] ភេទប្រុស អាយុ៨៥ឆ្នាំ​ ស​ព្វថ្ងៃប្រកបរបរធ្វើស្រែចម្ការ។ យ៉េន មានស្រុកកំណើតនៅភូមិពោធិ៍ទន្លេ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាល។ បច្ចុប្បន្នរស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ...