ហោអដ្ឋិធាតុ
ការតស៊ូឥតឈប់ឈរ ក្នុងការឆ្លើយតបចំពោះអំពើប្រល័យពូជសាសន៍លើវប្បធម៌ ដែលបានកើតមានពីអតីតកាល ព្រមទាំងបានបន្តរហូតមកដល់សព្វថ្ងៃ។ អត្ថបទដោយ ឆាំង យុ ប្រវត្តិសាវតារនៃហោអដ្ឋិធាតុ ឬបណ្ណាល័យអដ្ឋិធាតុ ផ្សារភ្ជាប់ទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រវត្តិសាស្ត្រទំនើបរបស់ប្រទេសកម្ពុជា ក៏ដូចជា ការតស៊ូរបស់ប្រជាជនកម្ពុជា ក្នុងការជាសះស្បើយពីអតីតកាលរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០១៥ បងស្រីរបស់ខ្ញុំឈ្មោះ កែវ កុលធីតា ឯកស័ក បានទទួលមរណភាព ក្រោយពីបានព្យាយាមជម្នះនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។ បងស្រីរបស់ខ្ញុំ គឺជាមនុស្សគថ្លង់ពីកំណើត។ គាត់ជាកូនស្រីពៅគេបង្អស់ក្នុងចំណោមបងស្រីប្រាំនាក់របស់ខ្ញុំ។ គាត់មានអាយុខុសគ្នាជាមួយខ្ញុំត្រឹមតែពីរឆ្នាំប៉ុណ្ណោះ...

