អនាគតនៃប្រទេសក្រោយជម្លោះ គឺពឹងផ្អែកទៅលើថាតើរដ្ឋាភិបាល និងប្រជាជននៃប្រទេសនោះ ប្រឈមមុខតទល់, ផ្សះផ្សា និងបន្តដំណើរទៅមុខចេញពីអតីតកាលរបស់ខ្លួនដោយរបៀបណា។ អ្នករស់រានមានជីវិតពីជម្លោះនាអតីតកាល គឺជាភាគីពាក់ព័ន្ធដ៏ចាំបាច់នៅក្នុងដំណើរការនេះ ពីព្រោះថា អ្នកទាំងនេះមិនមែនត្រឹមតែជាគ្រូបង្រៀន និងជាអ្នករៀបរាប់សាច់រឿងដែលខ្លួនបានឆ្លងពីអតីតកាលតែប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកទាំងនេះគឺជាខ្នាតវាស់វែងអំពីការអភិវឌ្ឍនៃប្រជាជាតិរបស់ខ្លួន និងជោគជ័យនៃការសម្រេចបានអនាគតដ៏ប្រសើរមួយថែមទៀតផង។ នារយៈកាលចុងទសវត្សរ៍ទី៦០ និងដើមទសវត្សរ៍ទី៧០ ប្រទេសកម្ពុជាត្រូវបានញាំញីដោយសារសង្គ្រាមវៀតណាម ហើយនៅរវាងឆ្នាំ១៩៧០និងឆ្នាំ១៩៧៥ ប្រទេសកម្ពុជា ត្រូវទទួលរងភាពខ្ទេចខ្ទាំ បង្កឡើងដោយជម្លោះផ្ទៃក្នុង, អន្តរាគមន៍ពីបរទេស និងការបំផ្លិចបំផ្លាញសង្គមយ៉ាងដំណំ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ កងកម្លាំងខ្មែរក្រហម...