សេចក្តីរំឭកពីការឈឺចាប់ និងការចងចាំពីប្រវត្តិជីកទំនប់១មករា (ស្ទឹងជីនិត) នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ប៊ុន លីម[1] អាយុ៦១ឆ្នាំ។ បច្ចុប្បន្ន ខ្ញុំ មានមុខរបរជាអ្នកឡើងត្នោត។ ខ្ញុំ រស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានប្រពន្ធឈ្មោះ គឹម ម៉ន អាយុ៥០ឆ្នាំ មានមុខរបរជាកសិករ។ យើងមានកូនស្រី២នាក់ ដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងឆ្នាំទី៤ នៅទីក្រុងភ្នំពេញ។ នៅក្នុងរបបខ្មែរក្រហម អ្វីដែលខ្ញុំមិនអាចបំភ្លេចបាននោះ គឺខ្មែរក្រហមចាត់តាំងឱ្យខ្ញុំទៅធ្វើការក្នុងកងចល័ត។...
ឌុល ភី៖ ជីវិតរស់នៅក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ឌុល ភី[1] ឈ្មោះក្រៅហៅ (ត្រាត់) អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិព្រៃមេលងខាងត្បូង ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ សព្វថ្ងៃខ្ញុំបានបួសជាដូនជី ហើយបានប្រកាន់ភ្ជាប់សីល១០។ ខ្ញុំមានឪពុកឈ្មោះ ឌុល ជិន (ស្លាប់) ម្ដាយឈ្មោះ ហ៊ុល ញ៉ាក (ស្លាប់)។...
គូម គឿន៖ ត្នោតទុំពីរផ្លែត្រូវខ្មែរក្រហមហៅទៅកសាង និងគំរាមសម្លាប់
ខ្ញុំឈ្មោះ គូម គឿន[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តឹក ទុំ (ស្លាប់) ម្ដាយឈ្មោះ គូម ឃួន (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៥នាក់ (ស្រី២នាក់ ប្រុស៣នាក់)។ សព្វថ្ងៃខ្ញុំ គឺជាស្ត្រីម៉េម៉ាយ។...
ក្បួនដង្ហែធម្មយាត្រា ទាមទារឱ្យថៃ ដោះលែងវីរកងទ័ពទាំង១៨នាក់មកកម្ពុជាវិញ
ក្បួនដង្ហែធម្មយាត្រា រយៈពេល១ម៉ោងកន្លះ ចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៨:៣០នាទី ព្រឹកនាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ បានរៀបចំក្បួនដង្ហែធម្មយាត្រាពីសួនច្បារមាត់បឹងតាកែវ ឆ្ពោះទៅកាន់វិមានឯករាជ្យ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។ ការបង្កើតក្បួនដង្ហែនេះ ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូប ឱ្យមកកម្ពុជាវិញ។ ជាពិសេស ថែមទាំងបានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពាក់លីនៅសមរភូមិជួរមុខ។ អ្នកចូលរួមមានប្រមាណ៩៩៩៩នាក់ រួមមាន មន្ត្រីរាជការស៊ីវិល, លោកគ្រូអ្នកគ្រូ, ព្រះសង្ឃ...
ទូច ណុម៖ ប្រធានក្រុមពេទ្យកងទ័ពរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ទូច ណុម[1] អាយុ៦៩ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិថ្មកែវ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នួន ផេង (ស្លាប់)។ ឪពុករបស់ខ្ញុំ គឺជាប្រធានភូមិកាលពីរបបសង្គមរាស្ត្រនិយម។ ម្ដាយរបស់ខ្ញុំឈ្មោះ ពៅ អាំ(ស្លាប់)។ ខ្ញុំមានបងប្អូនស្រីចំនួន៥នាក់។ ខ្ញុំមានប្ដីឈ្មោះ សែម...
ប្រវត្តិគ្រួសារខ្ញុំក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ នាង វិត[1] អាយុ៥៨ឆ្នាំ។ ខ្ញុំរស់នៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ នាង អ៊ុក (ស្លាប់) ម្ដាយឈ្មោះ សឿ ប៉ាត់ (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត៩នាក់។ បងប្អូនរបស់ខ្ញុំនៅរស់៦នាក់ ប្រុស៥នាក់ ស្រីម្នាក់។ ខ្ញុំមានប្ដីឈ្មោះ អ៊ូច។ បច្ចុប្បន្នយើងមានកូន៩នាក់ ស្រី៤នាក់...
ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ
ខ្ញុំឈ្មោះ ពិន សុជាតិ[1] អាយុ២៣ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ ពឿន ម្ដាយឈ្មោះ ជ្រឿន។ ខ្ញុំមានបងប្អូនបង្កើត៤នាក់ ប្រុសទាំងអស់។ សព្វថ្ងៃខ្ញុំមានមុខរបរជាអ្នកបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ។ ខ្ញុំបានចូលធ្វើការងារនេះ តាំងពីឆ្នាំ២០២០មកម្លេះ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារម្នាក់ទៀត បានធ្វើដំណើរចេញទៅធ្វើការនៅខេត្តឧត្ដរមានជ័យ។ ខ្ញុំបានទៅស្នាក់នៅឯសាលារៀនមួយកន្លែង។ ខ្ញុំមិនចាំ (ភូមិ...
ថ្លាង ចែន ស្រែកគំរាមកម្មាភិបាលសួរចម្លើយខ្មែរក្រហមនៅគុក២០៤
ខ្ញុំឈ្មោះ ថ្លាង ចែន[1] អាយុ៨៧ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិគ្រាំងគរ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះឡូយ (ស្លាប់) និងម្ដាយឈ្មោះ អូន (ស្លាប់)។ ខ្ញុំគឺជាកូនច្បងនៅក្នុងគ្រួសារ។ ខ្ញុំមានបងប្អូនបង្កើត៧នាក់ ប្រុស២នាក់ ស្រី ៥នាក់។ បច្ចុប្បន្ន បងប្អូនខ្ញុំនៅរស់៤នាក់។...
សុត សឹង រំឭកពីជីវិតជាអ្នកឡើងត្នោតក្នុងសម័យខ្មែរក្រហម និងបទពិសោធន៍ដែលខ្មែរក្រហមបម្រុងនឹងសម្លាប់
ខ្ញុំឈ្មោះ សុត សឹង[1] ភេទប្រុស អាយុ៨១ឆ្នាំ។ ខ្ញុំមានស្រុកកំណើតរស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ សុត (ស្លាប់) និងម្ដាយឈ្មោះ តុង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើត ៧នាក់ ប្រុស៣នាក់ ស្រី៤នាក់។ បច្ចុប្បន្ន...
ថ្លាង ហេវ៖ កងចល័តពិសេសលេខ១
ខ្ញុំឈ្មោះ ថ្លាង ហេវ[1] ភេទស្រី អាយុ៨០ឆ្នាំ រស់នៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ តាឡូយ និងម្ដាយឈ្មោះ យាយអូន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ ប្រុសចំនួន២នាក់ និងស្រីចំនួន៥នាក់។ បច្ចុប្បន្ន នៅមានជីវិតចំនួន៤នាក់រួមទាំងខ្ញុំ។ ខ្ញុំមានប្ដី ឈ្មោះ សុត សឹង មានកូនចំនួន៨នាក់ ប្រុសចំនួន៣នាក់...
អ៊ិន អួក៖ នារីអង្គភាពស្រែអំបិល
កាលពីដើម ខ្ញុំឈ្មោះ ញឹម អ៊ុក ហៅខៀន ភេទស្រី អាយុ៤៦ឆ្នាំ ប្ដូរទៅ អ៊ិន អួក។[1] ខ្ញុំរស់នៅភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំមាន ឪពុកឈ្មោះ អ៊ិន យ៉ាន ម្ដាយឈ្មោះ ឃឹម។ នៅឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៥ ខ្ញុំបានទៅរស់នៅពារាម ហើយបានទៅធ្វើការនៅកងចល័តឃុំក្នុងអង្គភាពនារី។ ប្រធានកងមានឈ្មោះ...

