ការចូលបម្រើក្នុងជួរទាហាន ដើម្បីបំផ្លាញបដិវត្តន៍ របស់ អ៊ី អឹល
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់ អ៊ី អឹល យុទ្ធជនវរតូច៣២២ វរធំ៣២ កងពល៧០៣។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៤៣) បង្ហាញអំពីសកម្មភាព ឈ្មោះ អឹល ចូលធ្វើទាហាន ដែលទទួលផែនការពីឈ្មោះ ឆង មានតួនាទីសក្ដិ៣ ។ ក្នុងការចូលបម្រើក្នុងជួរទាហាន ក្នុងគោលបំណងបំផ្លាញបដិវត្តន៍ អឹល បានជាប់ពាក់ព័ន្ធជាមួយក្រុមមនុស្សចំនួន៨នាក់ និងបានប្រើអំពើហិង្សា គំរាមគំហែងដល់ព្រះសង្ឃ ប្លន់យកប្រាក់របស់ប្រជាជន និងប្រព្រឹត្តិអំពើពាលាអាវ៉ាសែ...
ការគំរាមគំហែងរបស់ខ្មែរក្រហម ចំពោះជនជាតិឥស្លាម
ខ្ញុំឈ្មោះ ហ្វា សា អាយុ៥៩ឆ្នាំ រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ខ្ញុំ គឺជនជាតិឥស្លាម។ ឪពុកខ្ញុំឈ្មោះ សាន់ ហ្វាម្ដាយឈ្មោះ សុខ យិន (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូន៦នាក់ ស្រី៣នាក់ប្រុស៣នាក់។ ខ្ញុំមានប្រពន្ធ ឈ្មោះ ម៉ាត់ ពៅ និងមានកូន៧នាក់ ស្រី៣នាក់ប្រុស៤នាក់។...
សកម្មភាពបំផ្លាញ បដិវត្តន៍ របស់ គឹម ថាំ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៣៦ទំព័រ ជារបស់ គឹម ថាំ មុនអង្គការចាប់ខ្លួន ជា សមាជិកក្នុងអង្គភាពយោធា វរតូច៣៣២ វរធំ៣៣ កងពលលេខ៧០៣ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J00៤៣០)[1] បង្ហាញអំពីសកម្មភាព ឈ្មោះ ថាំ ចូលបម្រើក្នុងជួរបដិវត្តន៍ដែលទទួលផែនការពីឈ្មោះ ដាក វិន ដែលជាជនជាតិវៀតណាម មានតួនាទីជាមេទ័ព ។ ក្នុងការធ្វើបដិវត្តន៍នេះ ថាំ...
សកម្មភាពការអប់រំរបស់អង្គការ ឲ្យប្រឆាំងនឹងរបបកុម្មុយនិស្ដ របស់ ហម ឆិល
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន២៦ទំព័រ ដែលជាចម្លើយសារភាពរបស់ ហម ឆិល មានតួនាទីជា អនុលេខាតំបន់២ ភូមិភាគពាយ័ព្យ បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន ។ ខាន ត្រូវអង្គការចាប់ខ្លួននៅទី០៨ ខែកក្កដា ឆ្នាំ១៩៧៧ និងសួរចម្លើយនៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៧៧...
សកម្មភាពបំផុសឲ្យយុវជនបំផ្លាញកម្លាំងបដិវត្តន៍ និងបំផ្លាញអាវុធគ្រប់ប្រភេទរបស់អង្គការ
នៅក្នុងឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន ១៩ទំព័រ បានសរសេរថា មុនអង្គការចាប់ខ្លួន ញ៉េ មានតួនាទី សមាជិករវតូចលេខ៧០១ រវសេនាធំ លេខ៦០១ កងពលលេខ១៧៤ ភូមិភាគកណ្ដាល។ នៅឆ្នាំ១៩៧២ ជូត ញ៉េ ចូលធ្វើគិញឲ្យ ឈ្មោះ ស៊ីការនី មានតួនាទីសក្តិ៥។ ញ៉េ និងបក្ខពួកចំនួន៣៣នាក់ទៀត បានរៀបរាប់ពីការចូលបម្រើបដិវត្តន៍ ហើយចូលរួមធ្វើសកម្មភាពក្បត់បក្សជាមួយខ្លួន។ ញ៉េ និយាយបំផុសដល់យុវជនឲ្យរត់ទៅផ្ទះ បំផ្លាញកម្លាំងបដិវត្តន៍នៅពេលមានសមរភូមិ...
អ៊ឹម ឈា និងបក្សពួកអប់រំឲ្យយុវជន ប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៥ទំព័រ របស់ អ៊ឹម ឈា ហៅ ឈាន មុនអង្គការចាប់ខ្លួនមានតួនាទី អនុលេខា វរសេនាតូច៧០១ វរសេនាធំ លេខ៦០១ កងពលលេខ១៧៤ នៅភូមិភាគកណ្ដាល។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ (J00១១០) បង្ហាញអំពីសកម្មភាព ឈ្មោះ ឈាន ចូលធ្វើបដិវត្តន៍ នៅឆ្នាំ១៩៧៣ តាមការណែនាំពីឈ្មោះ ថូ ធ្វើជាប្រធានភូមិខ្សាច់ទប់។ ឈាន...
អម អ៊ឹម ធ្វើសកម្មភាពបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៦ទំព័រ ជារបស់ អម អ៊ីម មុនអង្គការចាប់ខ្លួន មានតួនាទីជាប្រធានកងអនុសេនាតូច។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារ (J00០៨២) បង្ហាញអំពីសកម្មភាពឈ្មោះ អ៊ីម និងបក្ខពួកចំនួន២៥នាក់ ចូលធ្វើបដិវត្តន៍ និងបណ្ដុះគំនិតឲ្យយុទ្ធជនប្រឆាំងនឹងអង្គការ តាមការណែនាំពីឈ្មោះ សាមាន ជាអ្នកដឹកនាំ និងបំផុសឲ្យយុទ្ធជនប្រឆាំងនឹងអង្គការបដិវត្តន៍ដើម្បីទទួលសេរីភាពឡើងវិញ។ ឯកសារនេះ បានបង្ហាញអំពីឈ្មោះ អ៊ីម ត្រូវអង្គការចាប់ខ្លួននៅខែមករា ឆ្នាំ១៩៧៧ ប៉ុន្តែមិនបានបញ្ជាក់ កាលបរិច្ឆេទសម្លាប់នៅថ្ងៃណាទេ។ នៅក្នុងឯកសារនេះ...
កំណត់ហេតុសួរចម្លើយ ទួន ចាន់ដារ៉ា ហៅភាន់ សកម្មភាពរបស់ ភាន់ និងបក្សពួក ចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៣ទំព័រ ដែលជាចម្លើយសារភាពរបស់ ទួន ចាន់ដារ៉ា ហៅភាន់ មានតួនាទី យុទ្ធនារី ក្នុងក្រសួងសាធារណការ នៅមន្ទីរស ៨ ។ ភាន់ និងបក្សពួក បានចូលបង្កប់ខ្លួនក្នុងចលនាតស៊ូនៅទីក្រុងភ្នំពេញ ដោយរៀបចំផែនការចំនួន៤ ទី១) កសាងកម្លាំង សេ អ៊ី អា, ទី២) ស៊ើបការអំពីទីស្នាក់ការរបស់ក្រុមបដិវត្តន៍នៅក្នុងក្រុងភ្នំពេញ,...
អង្គការចាប់ខ្លួន ព្រោះចូលរួមអនុវត្តផែនការក្បត់៧ចំណុច រៀបចំដោយ ឈូក លេខាតំបន់២៤
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន៦ទំព័រ ដែលជាចម្លើយសារភាពរបស់ សោម ឃន ជាប្រធានមន្ទីរស្រុកកោះជ័យ បានរៀបរាប់ពីប្រវត្តិតួនាទី គ្រួសារ ចូលបម្រើបដិវត្តន៍ និងបក្ខពួកដែលចូលរួមធ្វើសកម្មភាពក្បត់បក្សរបស់ខ្លួន។ ឃន ត្រូវអង្គការចាប់ខ្លួន និងបញ្ជូនមកសួរចម្លើយនៅវេលាយប់ថ្ងៃទី២ ខែតុលា ឆ្នាំ១៩៧៦។ មួយថ្ងៃក្រោយមក គឺនៅវេលាម៉ោង១១កន្លះ ថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៧៦ ការសួរចម្លើយទៅលើឈ្មោះ សោម ឃន បានបញ្ចប់ ដោយមានស្នាមមេដៃរបស់អ្នកសួរចម្លើយ និងសាម៉ីខ្លួនផង...
សកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលមានតម្លៃ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១៤ទំព័រ គឺជារបស់ សុំ សាមឿន ហៅ រំ ដែលជាអតីតព្រះសង្ឃ មុនអង្គការចាប់ខ្លួន ជាយុវជនអនុសេនាធំ៣ អនុសេនាតូច៣១ វរធំ៣ និងជាអ្នកមើលការខុសត្រូវកម្មករនៅផែកំពង់សោម។ ចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៣៨) បង្ហាញថា សកម្មភាព ឈ្មោះ សុំ សាមឿន ហៅ រំ បានចូលបម្រើក្នុងជួរបដិវត្តដែលទទួលផែនការពីឈ្មោះ វុធ និងភីន ជាភ្នាក់ងារ...
ឈ្មោះ ម៉ិល ម៉ៅ យុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ
ឯកសារចម្លើយសារភាពសរសេរដោយដៃចំនួន១១ទំព័រ ជារបស់ឈ្មោះ ម៉ិល មឿន ជាយុវជននៅមន្ទីរពេទ្យ ព. ១៧ នៅទីក្រុងភ្នំពេញ ។ តាមរយៈចម្លើយសារភាពនៅក្នុងឯកសារនេះ (J000៤១) បានបង្ហាញអំពីសកម្មភាពរបស់ ម៉ិល ម៉ៅ ដែលទទួលផែនការពី នៅ ដែលជាប្រធានពេទ្យ ភូមិភាគបស្ចិម និង សៀ អនុប្រធានពេទ្យ ភូមិភាគមស្ចឹម ឲ្យយកថ្នាំចាក់មកពីពិសោធន៍លើអ្នកជំងឺ នៅឆ្នាំ១៩៧៦ ដល់...

