Tag: ឈុំ រ៉ា

ជីវិត ស៊ុន សង់ ក្នុងរបបបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ

គ្រួសារធ្លាប់តែសប្បាយរីករាយ ជួបជុំបងប្អូន ញាតិមិត្ត មុនពេលសម័យខ្មែរក្រហមកើតឡើង។ សង់ ទទួលបានភាពកក់ក្តៅពីគ្រួសារនិងមនុស្សនៅជុំវិញខ្លួន ធ្វើឱ្យផ្លូវចិត្ត និងផ្លូវកាយ ស្ងប់សុខក្រៃលែង។ សម័យខ្មែរក្រហម(១៩៧៥-១៩៧៩) បានផ្លាស់ប្តូរគ្រួសាររបស់ ស៊ុន សង់ ទាំងស្រុង ប្រៀបដូចផែនដីទាំងមូលគ្មានពន្លឺ។ នៅឆ្នាំ១៩៧៦ ពូរបស់ សង់ ឈ្មោះ យន់ និងបងប្រុសសង់ ឈ្មោះ ស៊ុន សយ ត្រូវបានខ្មែរក្រហមសម្លាប់។...

ផូរ សាណៃ៖ “ឆ្មបសម្រាលកូនក្នុងសម័យខ្មែរក្រហម”

ឆ្មប ជាស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខនៃស្រ្តីផងគ្នាដែលសម្រាលកូន[1]។ ជំនាញឆ្មបនេះ សាណៃ ចេះតពីយាយនិងម្តាយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សាណៃ ឲ្យទៅរស់នៅឃុំពាមជីលាំង ស្រុកក្រូចឆ្មារ។ នៅក្នុងសហករណ៍ឃុំពាមជីលាំង មិត្តនារី ភី បានឈឺពោះត្រៀមសម្រាលកូន ហើយ សាណៃ ប្រើវិធីសាស្ត្រសម្រាកូនតាមបែបបុរាណទទួលបានជោគជ័យ។ ផូរ សាណៃ[2] ភេទស្រី អាយុ ៨៣ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំរូង...

តូច យឺន ទៅធ្វើនេសាទត្រី ដើម្បីផ្គត់ផ្គង់ក្រសួងពាណិជ្ជកម្ម

ទន្លេសាប គឺជាទីកន្លែងជម្រកត្រីគ្រប់ប្រភេទ ហើយក៏ជាជម្រកសម្រាប់មនុស្ស ដូចជាការសង់ផ្ទះបណ្តែតទឹក។ បន្ទាប់ពីរបប លន់ នល់ ដួលរលំ ខ្មែរក្រហមបានឡើងកាន់កាប់អំណាចទាំងស្រុង។ នៅចន្លោះឆ្នាំ១៩៧៥-១៩៧៩ ខ្មែរក្រហមចាត់ទុកទន្លេសាបជាកន្លែងមួយដ៏សំខាន់។ ប្រជាជនមួយចំនួនត្រូវបានអង្គការខ្មែរក្រហមឱ្យទៅនេសាទត្រីតាមដងទន្លេសាប ដើម្បីផ្គត់ផ្គង់តាមសហករណ៍និងក្រសួងនានាដែលបានកំណត់។ ត្រីរកបានរាប់តោន ប៉ុន្តែត្រីទាំងនោះមិនអាចផ្គត់ផ្គង់ដល់សហករណ៍ និងក្រសួងបានឡើយ។ តូច យឺន[1] ភេទប្រុស អាយុ ៥៣ឆ្នាំ(បច្ចុប្បន្នអាយុ៧៤ឆ្នាំ) មានស្រុកកំណើតនៅភូមិត្រើយវត្តអង្គរ ឃុំអង្គរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម...

អំពីការក្បត់របស់ លុន អិន លេខាវរសេនាតូច៧០៥

នៅក្នុងសម័យកាលមួយដ៏លំបាក សូម្បីអាហារហូបចុកមិនគ្រប់គ្រាន់។ ថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ វិទ្យុផ្សាយសំឡេងលួចលាក់របស់ក្សកុម្មុយនីស្តកម្ពុជាបានផ្សាយនូវសេចក្តីប្រកាស ដល់ប្រជាជនទាំងអស់ជាទីគោរពស្នេហា[1]។ នេះគឺជាកងកម្លាំងប្រដាប់អាវុធរំដោះជាតិប្រជាជនកម្ពុជាយើង[2]។ កងកម្លាំងត្រូវស្តាប់បញ្ជាថ្នាក់លើ ដើម្បីការរស់នៅសុខសប្បាយនិងមានជីវិតបន្ត។ ឈ្មោះ លុន អិន[3] ភេទប្រុស អាយុ ២២ឆ្នាំ(ឆ្នាំ១៩៧៧) កើតនៅភូមិអន្សក្រហាយ ឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ភូមិភាគកណ្ដាល បច្ចុប្បន្នឃុំសំបូរណ៍ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ឆ្នាំ១៩៦៩...

ការបាត់បង់ភ្លេងអារក្ខ នៅក្នុងរបបខ្មែរក្រហម

នៅចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ជាសម័យកាលមួយយ៉ាងឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ ខ្មែរក្រហមបានលុបបំបាត់ សាសនា ជំនឿ ទំនៀមទម្លាប់ ព្រពៃណី រួមទាំងសម្លាប់អ្នកមានចំណេះដឹង។ នៅក្នុងនោះមានភ្លេងអារក្ខត្រូវបានពួកខ្មែរក្រហមមិនអនុញ្ញាតឱ្យប្រគំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ភ្លេងអារក្ខចេះតែថមថយចាប់ពីរបបកម្ពុជាប្រជាធបតេយ្យ។ [1]ឈ្មោះ ព្រាប វិហ៊ាន ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្ប​ន្នរស់នៅភូមិតាម៉ៅជើង ឃុំជាំតាម៉ៅ ស្រុកមេមត់...

ធ្វើការនៅមន្ទីរភ័ស្តុភារស្រុកកំពង់សៀមក្នុងសម័យខ្មែរក្រហម សួន បូរ ត្រូវបានផ្លាស់ប្តូរជាប្រធានអនុសេនាតូច១៧

នៅក្នុងរបបកម្ពុជាប្រជាធិតេយ្យ មនុស្សត្រូវរស់នៅបត់បែនតាមសង្គម។ ទោះបីដឹងថាការស្ម័គ្រចិត្តចូលបម្រើកងទ័ពខ្មែរក្រហមមិនបានប្រាក់ឧបត្ថម្ភ ប៉ុន្តែមិនអត់ឃ្លាន មានបាយស៊ីគ្រប់គ្រាន់ ប្រសើរជាងប្រជាជនធម្មតា។ ស្ម័គ្រចិត្តធ្វើជាកងទ័ព ដើម្បីជៀសវាងពីសហករណ៍ ក្រុមកងចល័ត ដូចជាកាន់បង្គីកាប់ គាស់ រែកដី ជីកប្រឡាយ ធ្វើទំនប់ជាដើម។ [1]ឈ្មោះ សួន បូរ ភេទប្រុស អាយុ ៤៣ឆ្នាំ(បច្ចុប្បន្នអាយុ ៦៤ឆ្នាំ) មានឪពុកឈ្មោះ អ៊ុច ស៊ី ស្លាប់ក្រោយសម័យខ្មែរក្រហម...

ធ្វើទារុណកម្មវាយនិងខ្សែតី ព្រោះងើបមកធ្វើការមិនទាន់

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) គ្មានតុលាការសម្រាប់បំពេញតួនាទីក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាជនដែលត្រូវបានចាត់ទុកថាមានទោស និងជាខ្មាំងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនោះឡើយ គឺមានតែប្រព័ន្ធសន្តិសុខ ដើម្បីឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់ចោលតែម្តង[1]។ ការរស់នៅត្រូវគោរពតាមបញ្ជារបស់អង្គការខ្មែរក្រហម។ ខ្មែរក្រហមមិនឱ្យប្រជាជនហូបចុកបានគ្រប់គ្រាន់ និងធ្វើការងារពលកម្មហួសកម្លាំង។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនោះ គឺមានថ្ងៃមួយខ្ញុំត្រូវខ្មែរក្រហមបង្ខំឱ្យសែងដីរហូតទាល់ដល់ម៉ោង៩យប់ ទើបបានត្រឡប់មកផ្ទះដេក។ ប្រធានកងចល័តឈ្មោះទិ ចាត់តាំងសមមិត្តម្នាក់ឱ្យមកតាមខ្ញុំដល់ផ្ទះ បន្ទាប់មកធ្វើទារុណកម្មវាយនឹងខ្សែតីមកលើរូបខ្ញុំ។ ១. កាលពីកុមារភាព ខ្ញុំឈ្មោះ សួង ខ្មៅ ជនជាតិដើមភាគតិចស្ទៀង ភេទស្រី អាយុ ៦៧ឆ្នាំ...