Tag: ដារ៉ារដ្ឋ មេត្តា

យឹម ហឿន៖ ខំរត់ដល់ប្រទេសវៀតណាមតែត្រូវបញ្ជូនត្រឡប់មកវិញ

ខ្ញុំឈ្មោះ យឹម ហឿន[1] អាយុ២៨ឆ្នាំ គិតត្រឹមឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំពញាលៀង ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា(២០៣)។ ឪពុកខ្ញុំឈ្មោះ យឹម ហម និង ម្ដាយឈ្មោះ អុច ឌឿង។  នៅឆ្នាំ១៩៦២ ខ្ញុំអាយុ១៣ឆ្នាំ រៀននៅសាលាវត្តដូនស្ដៅបានរយៈពេល៣ឆ្នាំខ្ញុំឈប់រៀនត្រឡប់មកនៅផ្ទះវិញ។ នៅឆ្នាំ១៩៦៩ ខ្ញុំអាយុ២០ឆ្នាំ ម្ដាយមីងឈ្មោះ សេង...

ជិន អ៊ា ហៅ ស៊ូ ៖ ប្អូនប្រុសរបស់ កុយ ធួន និង ជាប្រធានពាណិជ្ជកម្មតំបន់ ២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ជិន​ អ៊ា ហៅ ស៊ូ[1] អាយុ៣៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ មានគ្រួសារហើយ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ តំបន់២២ ភូមិភាគបូព៌ា។ តាំងពីខ្ញុំធំដឹងក្ដីមករស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៤៨ ឪពុកម្ដាយបាននាំទៅនៅវត្តអំពិល ក្នុងភូមិកំណើត។ នៅឆ្នាំ១៩៥០ បងប្រុសខ្ញុំឈ្មោះ កុយ ធួន[2] បានយកខ្ញុំមករៀននៅភ្នំពេញ។ ចាប់ពីឆ្នាំ១៩៥៥ បងប្រុសប្រឡងជាប់គ្រូគាត់ទៅបង្រៀននៅស្រុកសំបូរ ខេត្តក្រចេះ ខ្ញុំត្រឡប់មករៀននៅសាលាព្រែកដំបូកនៅភូមិកំណើត វិញ។...

ពេជ ផន ហៅ ម៉ៃ ផូ៖ ប្រធានគមនាគមចម្ការកៅស៊ូ ភូមិភាគ បូព៌ា(២០៣)

  ខ្ញុំឈ្មោះ ពេជ ផន ហៅ ម៉ៃ ផូ[1] អាយុ៤៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)។ ខ្ញុំបានរៀបការសាគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ចាប់ពីខ្ញុំធំដឹងក្ដីនៅអាយុ១៤ឆ្នាំមក ឪពុកម្ដាយខ្ញុំ​បាននាំខ្ញុំទៅរៀនអក្សរនៅវត្តខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំរៀនបានត្រឹមចេះអាននិងសរសេរអក្សរ ឪពុកម្ដាយខ្ញុំក៏ឱ្យខ្ញុំបួសនៅវត្តខ្ពប។ ខ្ញុំបួសបានរយៈពេល៣ព្រះវស្សារួចក៏សឹកវិញ និងទៅនៅផ្ទះជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរកស៊ី។ នៅឆ្នាំ១៩៤៩ ខ្ញុំចូលធ្វើបដិវត្តន៍...

ជុំ ដួង ហៅ សី ៖ អតីតកងការពារ ម៉ៃ ផូ

ខ្ញុំមានឈ្មោះដើម ពេជ្រ យឿន និងឈ្មោះបដិវត្តន៍ ជុំ ដួង ហៅ សី[1]។ ខ្ញុំមានអាយុ៣០ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ ហើយមានស្រុកកំណើតនៅភូមិខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឪពុកខ្ញុំឈ្មោះ ពេជ្រ ជុំ អាយុ៥០ឆ្នាំ(ក្នុងឆ្នាំ១៩៧៧) និងម្ដាយឈ្មោះ ខៀវ យីន ពួកគាត់ទាំងពីរនាក់មានអាយុស្របាលគ្នា។ ខ្ញុំមានប្អូនស្រីម្នាក់ឈ្មោះ គង់​ ជា អាយុ១៨ឆ្នាំ(ក្នុងឆ្នាំ១៩៧៧)...

គង់ ជាស៊ិន ហៅ ស៊ុន៖ លេខាតំបន់២០ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ គង់ ជា ស៊ិន ហៅ ស៊ុន[1] មានស្រុកកំណើតនៅភូមិត្រពាំងកក់ ឃុំកូនសត្វ ស្រុកកំពត(បច្ចុប្បន្នស្រុកទឹកឈូ) ខេត្តកំពត តំបន់៣៥ ភូមិភាគនិរតី។ ខ្ញុំមានប្រពន្ធឈ្មោះ ហុង រឿន ហៅ ស៊ាន គឺជាសមាជិកគណៈមន្ទីរតំបន់២០ ដែលរួមមានស្រុកព្រៃវែង[2] ស្រុកមេសាង[3] ស្រុកកំចាយមារ[4] ស្រុកកញ្ជ្រៀច[5] ស្រុកពញាក្រែក[6] ហើយយើងមានកូនចំនួន២នាក់នៅតូចៗ។ ឪពុកខ្ញុំឈ្មោះ...

សួស ផុន ហៅ ឈាងស៊ី៖ អនុលេខាស្រុកមានជ័យថ្មីតំបន់២៣ ភូមិភាគបូព៌ា

ខ្ញុំឈ្មោះ សួស ផុន ហៅ ឈាងស៊ី[1] អាយុ៦២ឆ្នាំគិតក្នុងឆ្នាំ១៩៧៨ មានស្រុកកំណើតនៅភូមិព្រៃតាអី ឃុំព្រៃតាអី ស្រុកប្រសូត តំបន់២៣ ភូមិភាគបូព៌ា។ តំបន់២៣រួមមាន៖ស្រុករមាសហែក,ស្រុក      ចន្រ្ទា,ស្រុកសំរោង,ស្រុកមានជ័យថ្មី[2],ស្រុកប្រសូត[3],ស្រុកក្រសាំង[4],ស្រុកកំពង់ត្រាច[5],ស្រុកកំពង់រោទិ៍[6] និងស្រុកស្វាយរៀង[7]។ នៅពេលខ្ញុំអាយុ១៤ឆ្នាំ ឪពុកម្ដាយ ខ្ញុំស្លាប់ចោលអស់។ ខ្ញុំបាននាំប្អូនខ្ញុំពីរនាក់ទៀតមករស់នៅជាមួយបងជីដូនមួយឈ្មោះ រស់ ថោង រស់នៅក្នុងភូមិជាមួយគ្នា។ ពេលខ្ញុំអាយុ១៨ឆ្នាំ បងជីដូនមួយបានឱ្យខ្ញុំទៅនៅវត្ត ព្រៃតាអី ជាមួយចៅអធិការវត្តឈ្មោះ...

វ៉េង គី ហៅ នេត អនុប្រធានដឹកជញ្ជូនជើងទឹក

ខ្ញុំឈ្មោះ វ៉េ​ គី[1] ហៅ នេត អាយុ៤៨ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅ ឃុំពាមជីលាំង ស្រុកពាមជីលាំង តំបន់២១ ភូមិភាគបូព៌ា (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ពេលខ្ញុំអាយុ៥ឆ្នាំ ឪពុកស្លាប់ចោល រស់នៅជាមួយម្ដាយ។ ពេលខ្ញុំអាយុ៩ឆ្នាំ ឪពុកមាខ្ញុំឈ្មោះ ងួន គឺជាអ្នកឧបត្ថម្ភឱ្យខ្ញុំបានរៀនសូត្រ។ ខ្ញុំចូលរៀននៅសាលាបឋមសិក្សាស្រុកស្ទឹងត្រង់ដល់ថ្នាក់ទី៩។ ឆ្នាំ១៩៤៥ ខ្ញុំឈប់រៀនមករស់នៅជាមួយម្ដាយធ្វើចម្ការមន និងចិញ្ចឹមដង្កូវនាង។ នៅឆ្នាំ១៩៥៦ ម្ដាយខ្ញុំរៀបការប្រពន្ធឱ្យខ្ញុំ...

ភី ជុំ ៖ ទ័ពនារី ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ជុំ នៅ និង មានឈ្មោះ បដិវត្តន៍ ភី ជុំ[1] អាយុ៥៦ឆ្នាំគិតត្រឹមឆ្នាំ២០០៥ មានស្រុកកំណើតនៅភូមិវាល(បច្ចុប្បន្នភូមិទី៤) ឃុំកំពង់លាវ ស្រុកព្រៃវែង បច្ចុប្បន្នស្រុកកំពង់លាវ ខេត្តព្រៃវែង។ ឪពុកឈ្មោះ មាឃ ជុំ ស្លាប់ដោយសារជំងឺនិង ម្ដាយឈ្មោះ វ៉ែក សុខ គាត់បាត់ដំណឹងក្នុងរបបខ្មែរក្រហមពេល  ជម្លៀងទៅកាន់ ខេត្តពោធិ៍សាត់។ ឪពុកខ្ញុំប្រកបមុខរបរជាអ្នករត់រ៉ឺម៉កនិងឆ្លៀតធ្វើស្រែងប្រាំងនៅខាងលិចក្រុងព្រៃវែងដើម្បីចិញ្ចឹមគ្រួសារ។...

ចៅ សឿង៖ លេខាស្រុក អូររាំងឪ តំបន់២២ ភូមិភាគបូព៌ា (២០៣)

ខ្ញុំឈ្មោះ សេង សេន ហៅ ចៅ សឿង[1] អាយុ៤២ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧។ ខ្ញុំមានស្រុកកំណើតនៅភូមិបឹង ឃុំមៀន ស្រុកកោះសូទិន (បច្ចុប្បន្នស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ) ភូមិភាគបូព៌ា។ ខ្ញុំបានបួសរយៈពេល២វស្សា ក្រោយមកសឹកវិញមកនៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៩ឆ្នាំមានប្រពន្ធ។ ឆ្នាំ១៩៦០ ខ្ញុំជាប់ចលនាបដិវត្តន៍តាមរយៈឈ្មោះ ស៊ាង ហ៊ី ប្រធានឃុំតានុង,មុត ,តាគូ និង តាផ្លុង ដែលបំផុសឱ្យទាមទារឡូនេសាទ។ នៅឆ្នាំ១៩៦១...

ទេព ញឹម ៖ យោធានារី លេខាវរសេនាតូច អង្គភាពវរសេនាធំ១៥២

ខ្ញុំឈ្មោះ ទេព មួយស្រេង ឈ្មោះ បដិវត្តន៍ ទេព ញឹម[1] ភេទស្រី អាយុ២៤ឆ្នាំក្នុងឆ្នាំ១៩៧៧ មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកចង្ក្រាន ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង តំបន់២២ ភូមិភាគបូព៌ា។ ឪពុកឈ្មោះ ទេព ម៉ឹក អាយុ៥៥ឆ្នាំគិតត្រឹមឆ្នាំ១៩៧៧ និង ម្ដាយឈ្មោះ ស៊ូ អេង អាយុ៥២ឆ្នាំ...

ទុយ ផេង ហៅ ផៃ ៖ លេខាស្រុកកោះសូទិន តំបន់២២ ភូមិភាគបូព៌ា(២០៣)

ខ្ញុំឈ្មោះ ទុយ ផេង ហៅ  ផៃ ហៅ លុយ[1] មានស្រុកកំណើតនៅភូមិកន្លែងចក សង្កាត់មៀន បច្ចុប្បន្នឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ហែម ភិន និង ម្ដាយឈ្មោះ ទុយ យឹម។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ខ្ញុំអាយុ១៤ឆ្នាំ។ បន្ទាប់មកខ្ញុំទៅរស់នៅវត្តប្រធាតុ (បច្ចុប្បន្នអាចជាវត្តព្រះធាតុបាស្រី) សង្កាត់ប្រធាតុ(បច្ចុប្បន្នឃុំប្រធាតុ)...