អ៊ុម ឆន ៖ គណៈកសិកម្ម ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ អ៊ុម ឆន[1] ភេទប្រុស អាយុ២៩ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានស្រុកកំណើតនៅភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកពាមរក៍ តំបន់២៤ ភូមិភាគបូព៌ា (បច្ចុប្បន្នស្ថិតនៅ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង)។ ឆ្នាំ១៩៦០ ខ្ញុំចូលរៀននៅសាលាព្រែកផ្គាំ ក្រោយមកខ្ញុំ រៀននៅសាលាព្រែកអន្ទះ រហូតដល់ថ្នាក់ទី៧។ ឆ្នាំ១៩៦៧ ខ្ញុំឈប់រៀនមកជួយរកស៊ីឪពុក ក្រោយមកបានរយៈពេល២ឆ្នាំខ្ញុំមានគ្រួសារ។ ឆ្នាំ១៩៦៩ ខ្ញុំធ្វើជាកម្មករនៅរោងចក្រស្លដែកឈ្មោះ សេង លី...
ទិត សឿន ៖ សមាជិកមន្ទីរឃោសនាការ តំបន់២៣ ភូមិភាគបូព៌ា ២០៣
ខ្ញុំឈ្មោះ ទិត សឿន[1] ភេទប្រុស អាយុ៣៣ឆ្នាំក្នុងឆ្នាំ១៩៧៨។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិតាពៅ ឃុំបាវិត ស្រុកចន្រ្ទា តំបន់២៣ ភូមិភាគបូព៌ា។ ឪពុកខ្ញុំឈ្មោះ ទិត ជៀវ និងម្ដាយឈ្មោះ ខៀវ ផង់។ ពេលខ្ញុំអាយុ៧ឆ្នាំឪពុកម្ដាយខ្ញុំស្លាប់ចោលខ្ញុំ។ ខ្ញុំមករស់នៅជាមួយបងស្រីខ្ញុំឈ្មោះ ទិត រៀម នៅភូមិកំណើតដដែល។ នៅឆ្នាំ១៩៥៤ បងស្រីខ្ញុំបានឱ្យខ្ញុំចូលរៀននៅសាលាបឋមសិក្សាឃុំបាវិត ស្រុកចន្រ្ទា ពីថ្នាក់ទី១២ដល់ថ្នាក់ទី៧។...
យិន ឡូ ហៅ ខាន់ ដេ ៖ អនុលេខាស្រុកសំរោង តំបន់២៣ ភូមិភាគបូព៌ា(២០៣)
ខ្ញុំឈ្មោះ យិន ឡូ ហៅ ខាន់ ដេ[1] អាយុ៤០ឆ្នាំក្នុងឆ្នាំ១៩៧៨ គឺជាជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ភឹម ធិន។ ខ្ញុំមានកូនចំនួន៥នាក់ ក្នុងនោះកូនស្រីម្នាក់ធ្វើការនៅផ្នែកបង្កបង្កើនផល របស់អង្គការ ក្រៅពីនេះកូនៗនៅផ្ទះជាមួយប្រពន្ធខ្ញុំទាំងអស់។ ខ្ញុំមានស្រុកកំណើតនៅ ភូមិព្រៃសង្កែ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់អាយុ១៤ឆ្នាំម្ដាយខ្ញុំបានឱ្យខ្ញុំទៅនៅវត្តក្ដីកណ្ដាល ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ធ្វើជាកូនសិស្សព្រះសង្ឃ។...
គល់ ឌឹម ៖ ចូលរួមជាមួយចោរព្រៃ តំបន់២៣ ផែនការរដ្ឋប្រហារ បន្ទាប់ពី សោ ភឹម ត្រូវចាប់ខ្លួន
ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបថតតំណាង)ខ្ញុំឈ្មោះ គល់ ឌឹម[1] ភេទប្រុស អាយុ៥៤ឆ្នាំ ក្នុងឆ្នាំ១៩៧៨ មានស្រុកកំណើតនៅភូមិថ្លុកពពូល ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ ខ្ញុំមានគ្រួសាររួចហើយ។ កាលពីមុនខ្ញុំគឺជាអតីតគណៈឃុំសម្បត្តិមានជ័យ តំបន់២៣ ភូមិភាគបូព៌ា។ តំបន់២៣រួមមាន៖ស្រុករមាសហែក,ស្រុក ចន្រ្ទា,ស្រុកសំរោង,ស្រុកមានជ័យថ្មី[2],ស្រុកប្រសូត[3],ស្រុកក្រសាំង[4],ស្រុកកំពង់ត្រាច[5],ស្រុកកំពង់រោទិ៍[6] និងស្រុកស្វាយរៀង[7]។ នៅឆ្នាំ១៩៧០ ខ្ញុំចូលជាសមាជិក...
ឆោម សាវ៉ាត ៖ លេខាស្រុកឆ្លូង តំបន់២១ ភូមិភាគបូព៌ា (២០៣)
ឈ្មោះដើម ប៉ែន ឆែ និង មានឈ្មោះ បដិវត្តន៍ ឆោម សាវ៉ាត[1] ជនជាតិខ្មែរ មានអាយុ៥២ឆ្នាំក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានប្រពន្ធឈ្មោះ យិន ស្រ៊ី និងមានកូនចំនួន៩នាក់ក្នុងនោះប្រុស៨នាក់និងស្រី១នាក់។ ខ្ញុំមានស្រុកកំណើតនៅភូមិបារាយ ឃុំក្របីក្រៀក ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំអាចសរសេរនិងអានអក្សរបានបន្តិចបន្តួច។ ឪពុកខ្ញុំឈ្មោះ ហ៊ីង ប៉ែន និងម្ដាយឈ្មោះ កុល ហេ...
សេក ឈឿន៖ អង្គការប្រុងហៅទៅហើយ ទៅលេងឪពុកម្ដាយម្ដងទៅ
ខ្ញុំឈ្មោះ សេក ឈឿន[1] អាយុ២៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨) ភេទប្រុស និងមានគ្រួសាររួចហើយ។ ខ្ញុំគឺជាយុវជនសហករណ៍ឃុំថ្មោងខាងត្បូង[2] ស្រុកកំចាយមារ តំបន់២០ ភូមិភាគបូព៌ា(២០៣)។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិរកាកោះ ឃុំសំបាត់មានជ័យ ស្រុករមាសហែក តំបន់២៣ ភូមិភាគបូព៌ា។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ១៩៧៣ ខ្ញុំចូលបដិវត្តន៍នៅក្រសួងនេសាទរបស់ភូមិភាគបូព៌ា រហូតដល់ខែមិថុនា ឆ្នាំ១៩៧៨ អង្គការបានឱ្យខ្ញុំមកនៅភូមិឃុំវិញ។ ពេលនោះខ្ញុំបានទាក់ទងជាមួយមីងខ្ញុំឈ្មោះ ង៉ាន់ រស់នៅសហករណ៍ភូមិព្រៃខ្លូត...
ប្រធានសន្តិសុខស្រុកមុខកំពូល ប្រចាំតំបន់២២ ភូមិភាគបូព៌ា
ខ្ញុំឈ្មោះ ហឹង អឿន[1] ភេទប្រុស អាយុ២៧ឆ្នាំ នៅក្នុងឆ្នាំ១៩៧៧។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូររាំងឪ (បច្ចុប្បន្នខេត្តត្បូងឃ្មុំ) តំបន់២២ ភូមិភាគបូព៌ា។ ខ្ញុំមានឪពុកឈ្មោះ ហឹង និងម្ដាយឈ្មោះ ឌី មានមុខរបរគឺជាកសិករ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៩នាក់គឺស្រីចំនួន៤នាក់ និង ប្រុសចំនួន៥នាក់។ បងប្អូនខ្ញុំចូលបដិវត្តន៍ចំនួន៦នាក់ និងរស់នៅសហករណ៍ចំនួន៣នាក់។ ខ្ញុំចូលបដិវត្តន៍ដំបូងក្នុងភូមិកន្លែងចកមានតួនាទីជាឈ្លបភូមិ[2]ដែលអ្នកចូលជាកូនចៅប្រជាជនក្រីក្រ ពោរពេញទៅដោយស្មារតីស្នេហាជាតិ ស្នេហាស្រុកកំណើត...
លេខាស្រុកមេសាង តំបន់២០ ភូមិភាគបូព៌ា ទទួលបានសំបុត្រពីរលើកពី សោ ភឹម មុនឡើងទៅជួបមជ្ឈិមនៅភ្នំពេញ
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៧៨ ខ្ញុំទទួលបានសំបុត្រមួយច្បាប់ពី តាភឹម តាមរយៈឈ្មោះ ទុយ យកមកឱ្យខ្ញុំ។ ន័យក្នុងសំបុត្រសរសេរថា«ប្រតិបត្តិការកើតឡើងនេះ គឺខាងក្នុងធ្វើរដ្ឋប្រហារផ្ទៃក្នុង ហើយស្នើឱ្យគ្រប់ស្រុកប្រមូលកម្លាំងយោធាទាំងឈ្លបស្រុក ឈ្លបឃុំដែលមានប៉ុន្មាននៅខាងក្រោយ ត្រៀមទប់ទល់ការពារបក្សយើងឱ្យបាន។» ក្នុងសំបុត្រឱ្យខ្ញុំយកកម្លាំងទៅរៀបចំខ្សែត្រៀមនៅត្រង់ព្រំប្រទល់ ស្រុកមេសាង និងតំបន់២៣ ការពារច្រកមកពីស្វាយរៀង។ បើឃើញទ័ពជិះឡាន ឬរថក្រោះរបស់អង្គការមកត្រូវបាញ់។ នៅក្នុងថ្ងៃទី២៩នេះ ខ្ញុំបានប្រមូលកម្លាំងកងទ័ពនារីចំនួន២០០នាក់ និងប្រមូលកម្លាំងឈ្លបគ្រប់ឃុំបានចំនួន៨០នាក់ មករៀបចំខ្សែត្រៀមនៅព្រំប្រទល់តំបន់២៣ ច្រកមកពីស្វាយរៀង ចាប់ពីភូមិសូរ...
នួន អ៊ាម ៖ ប្រធានទទួលភ្ញៀវភូមិភាគកណ្ដាល
ខ្ញុំឈ្មោះ នួន អ៊ាម[1] និងមានឈ្មោះបដិវត្តន៍ គុន អាយុ២៣ឆ្នាំ(១៩៧៧) មិនទាន់មានគ្រួសារទេ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពង់តាបែន សង្កាត់ឈើទាល ស្រុកសណ្ដាន់ តំបន់៤៣ ភូមិភាគកណ្ដាល ដែលទើបតែបង្កើតនៅក្នុងឆ្នាំ១៩៧៧[2]។ ភូមិភាគកណ្ដាលបង្កើតនៅត្រង់អតីតភូមិភាគឧត្ដរ(៣០៣) រួមមានខេត្តកំពង់ធំទាំងមូល ផ្នែកខាងស្ដាំទន្លេមេគង្គនៃខេត្តកំពង់ចាម និងស្រុកមួយក្នុងខេត្តក្រចេះ(ស្រុកព្រែកប្រសប់) និង ចែកចេញជា៣តំបន់រួមមានតំបន់ ៤១,៤២ និង តំបន់៤៣។[3] ខ្ញុំរស់នៅជាមួយឪពុកម្ដាយរហូតដល់ឆ្នាំ១៩៦៤ ទើបពួកគាត់បញ្ជូនខ្ញុំទៅរៀននៅសាលាបឋមសិក្សា បំពេញវិជ្ជាកំពង់តាបែន...
ប៉ែន វ៉ាន់សៃ ៖ អតីតនិស្សិត ទូរគមនាគមន៍ ប្រទេសបារាំង
ខ្ញុំឈ្មោះ ប៉ែន វ៉ាន់សៃ ហៅ សៃ ហៅ តែល[1] មានអាយុ៣៣ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)ហើយខ្ញុំមានគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅសង្កាត់លេខ២ ក្រុងភ្នំពេញ។ ខ្ញុំគឺជាអតីតនិស្សិតសាលាទូរគមនាគមន៍ ប្រទេសបារាំង មុនអង្គការចាប់ខ្លួនខ្ញុំមានតួនាទីជាជំនួយការបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច។ នៅឆ្នាំ១៩៥០ ខ្ញុំចូលរៀនសាលាបឹងកេងកង រហូតដល់ឆ្នាំ១៩៥៦ បានចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ រហូតដល់ថ្នាក់បញ្ចប់។ នៅឆ្នាំ១៩៦៣ ខ្ញុំចូលរៀនមហាវិទ្យាល័យវិទ្យាសាស្រ្តផ្នែកទី១។ ពេលនោះខ្ញុំបានស្គាល់និស្សិតម្នាក់ឈ្មោះ អ៊ិន សូភាព ហៅ មី...
ខ្មែរក្រហមចាត់ទុក ចុងភៅដាំបាយជាផ្នែកមួយនៃជ័យជម្នះលើខ្មាំង
នៅក្នុងសង្គមចាស់ ពួកវណ្ណៈជិះជាន់ វាទុកការងារដាំបាយជាការងារទាបថោក។ វាមិនដែលទុកឱ្យប្រពន្ធកូនវាដាំបាយទេ។ វាជួលតែប្រជាពលករយើង ឱ្យទៅដាំស្លបម្រើវា តែនៅក្នុងសម័យបដិវត្តន៍យើងការងារអ្វីក៏មានតម្លៃ ការងារអ្វីក៏រួមចំណែកក្នុងការវាយកម្ទេចខ្មាំង ខ្មាំងជាចក្រពត្តិអាមេរិក បរិវារ និងបក្សពួកអាក្បត់ ភ្នំពេញដែរ។ ដូច្នេះការងារដាំបាយក៏មានសារសំខាន់ណាស់ដែរ ព្រោះបើគ្មានបាយហូបក៏យោធាយើង ពុំអាចវាយខ្មាំង យកជ័យជម្នះធំដុំ ដូចសព្វថ្ងៃបានទេ។[1] នៅក្នុងសម័យសង្គ្រាមបដិវត្តន៍ខ្មាំង[2]តែងរកឱកាស រកទីកន្លែងសង្ស័យអ្វីប្លែក ពិសេសឃើញផ្សែង ដើម្បីទម្លាក់គ្រាប់បែក។ ដូច្នេះអ្នកដាំបាយត្រូវជីកឡបង្ហុយផ្សែង ដើម្បីកុំឱ្យផ្សែងហុយឡើងទៅលើ។ ចំណែករដូវភ្លៀងពិបាកសព្វគ្រប់ ណាមួយពិបាករកឧសស្ងួតដុតនិងពិបាករកកន្លែងដីស្ងួតបង្កាត់ភ្លើងថែមទៀត។[3]...

