កងពល៥០២ កងទ័ពអាកាស
កងពល៥០២ គឺជាកងទ័ពអាកាស ដែលដំបូងឡើយគឺជាកងពលមួយរបស់ភូមិភាគនិរតី ស្ថិតក្រោមការគ្រប់គ្រងរបស់ តាម៉ុក។ បន្ទាប់មកនៅក្នុងខែកក្កដា ឆ្នាំ១៩៧៥ កងពលនេះបានក្លាយជាកងពលមជ្ឈិម។ មេបញ្ជការកងពល៥០២គឺឈ្មោះ ស៊ូ ម៉េត ដែលជាសមាជិកមួយរូបផងដែរនៅក្នុងសេនាធិការ។ កងពលនេះទទួលខុសត្រូវលើការសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង[1]។ នៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៧៦ គណៈកងពល៥០២ ដោយមានចុះហត្ថលេខាឈ្មោះ ម៉េត បានឱ្យដឹងថាកងពល៥០២ មានវរសេនាធំ ១៧ មានចំនួន១៤៥៩នាក់,វរសេនាធំ ១៥៤ មានចំនួន១៨៦៥,...
គ្រូបង្រៀនកុមារនៅក្នុងរបបខ្មែរក្រហម
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យមិនមានសាលារៀនផ្លូវការទេ។ កុមារត្រូវបានបញ្ជូនឱ្យទៅរៀននៅក្រោមដើមឈើឬ នៅក្រោមផ្ទះប្រជាជន។ ខ្មែរក្រហមនិយាយថា«អង្គការគ្មានទេសញ្ញាបត្រ មានតែសញ្ញាឃើញ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ» ហើយថា«ការរៀនអក្សរៀនលេខមិនសំខាន់ទេ ការសំខាន់គឺការងារនិងចលនាបដិវត្តន៍»។[1] ប្រព័ន្ធអប់រំដ៏ខ្សត់ខ្សោយមួយនេះ អនុញ្ញាតឱ្យសិស្សរៀនបានត្រឹមតែសរសេរ អាន និងគណិតវិទ្យាមូលដ្ឋានតែប៉ុណ្ណោះ។[2] ញាណ សារុំ[3] គឺជាគ្រូបង្រៀនកុមារ។ ញាណ សារុំ រំឭកថា កាលនោះមានសិស្សចំនួន១០០នាក់ប៉ុន្តែមានគ្រូបង្រៀនចំនួន២នាក់។ គ្រានោះខ្ញុំបង្រៀននៅស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុងមួយថ្ងៃសិស្ស តូចៗរៀនជារៀងរាល់ថ្ងៃប៉ុន្តែប្រសិនបើសិស្សជំទង់វិញរៀនបានតែមួយម៉ោងទេក្រៅពីនេះទៅរែកដីនិងជីកប្រឡាយ។...
កងនារីជញ្ជូនគ្រាប់ទៅសមរភូមិ
នៅចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៣ យុវជនយុវនារីជាច្រើននាក់បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ខ្មែរក្រហម ប៉ុន្តែចាប់ពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៥ មានតែយុវជននិងយុវនារីមួយចំនួននៅតែបន្តស្ម័គ្រចិត្តចូលបដិវត្តន៍ និងមួយចំនួនទៀតត្រូវបានកម្មាភិបាលខ្មែរក្រហមភូមិឃុំ កេណ្ឌបញ្ជូលក្នុងកងទ័ព។[1] គឹម ណៃ[2] ភេទស្រី អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ គឹម ណៃ បានរៀបរាប់បទពិសោធន៍ជាកងនារីជញ្ជូនគ្រាប់យកទៅសមរភូមិថា៖ កាលនោះខ្មែររំដោះកេណ្ឌខ្ញុំឬស្ម័គ្រចិត្តដូចតែគ្នាបើមិនទៅនឹងលំបាក។ ឆ្នាំ១៩៧៣ ខ្មែរក្រហមកេណ្ឌខ្ញុំចូលជញ្ជូនគ្រាប់។ នៅចុងឆ្នាំ១៩៧៤ ជិតរំដោះភ្នំពេញខ្ញុំបានជញ្ជូនគ្រាប់នៅខាងជើងភ្នំពេញ ក្បែរព្រែកព្នៅដែលទៅមកពីសមរភូមិមានចម្ងាយ៤ទៅ៥គីឡូម៉ែត្រ។ នៅឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦...
តួនាទីនីរសារ ក្នុងរបបខ្មែរក្រហម
អង្គភាពនានារបស់មជ្ឈិមបក្ស ភូមិភាគ តំបន់ ស្រុក និង ឃុំ ក៏ធ្វើការទំនាក់ទំនងគ្នាតាមរយៈសំបុត្រ។ ទោះបីជាទូរលេខត្រូវបានគេនិយមប្រើជាទូទៅសម្រាប់ទំនាក់ទំនងការងារតំបន់ឆ្ងាយៗក៏ដោយ ក៏ទូរលេខនិងរបាយការណ៍ដែលមានច្រើនទំព័រទាំងនោះត្រូវបានផ្ញើតាមរយៈសំបុត្រ ដែលមាននីរសារជាអ្នកចែកចាយ។ ភូមិភាគ តំបន់ និង ស្រុក មានបណ្ដាញនីរសាររបស់ពួកគេផ្ទាល់ដែរ។[1] មី យ៉ា ភេទស្រី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មី យ៉ា ធ្វើជានីរសារនាំសំបុត្រទ័ពទាក់ទងមកមន្ទីរស្រុក...
មូលហេតុការចាប់ខ្លួនកងពល១៧០ ភូមិភាគបូព៌ា របស់ ចាន់ ចក្រី
បន្ទាប់ពីសង្រ្គាមផុតរលត់ទៅនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ១៩៧៥ ពិធីចាត់តាំងកងទ័ពបដិវត្តន៍របស់មជ្ឈិមបក្សកុម្មុយនីស្តកម្ពុជា ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណពហុកីឡដ្ឋានអូឡាំពិក ក្រោមអធិបតីភាពរបស់សមមិត្ត សុន សេន រដ្ឋមន្រ្តីក្រសួងការពារប្រទេស ទទួលបន្ទុកសេនាធិការ និងសន្តិសុខនិងតំណាងគ្រប់អង្គភាពនៃកងទ័ពបដិវត្តន៍ប្រមាណ៣ពាន់នាក់។ ចាប់តាំងពីពេលនោះមកកងពល១២ត្រូវបានប្ដូរឈ្មោះទៅកងពល៧០៣ ដែលជាកងពលដ៏ឆ្នើមក្នុងចំណោមកងពលទាំង៩ របស់សេនាធិការកងទ័ព។ កងពលនេះមានលក្ខណៈគំរូ ដែលកងពល១៧០ របស់សមមិត្ត មាន(ចាន់ ចក្រី) បានរៀនសូត្រតាមច្រើន[1]។ នៅកងពល១៧០ មន្ទីរកងពលមានឈ្មោះ ចាន់ ចក្រី ហៅ...
រឿងរ៉ាវរបស់កងនារីបដិវត្តន៍ខ្មែរក្រហម
ខ្មែរក្រហមជ្រើសរើសតែអ្នកស្មោះត្រង់នឹងអង្គការបដិវត្តន៍ អ្នកមានវណ្ណៈថ្នាក់ទាប កូនកសិករក្រដែលមិនមានការអប់រំខ្ពង់ខ្ពស់ ហើយរងការជិះជាន់កេងប្រវ័ញ្ចពីអ្នកមាន និងអ្នកមានអំណាច, លះបង់ និងអ្នកខិតខំធ្វើការឲ្យចូលក្នុងជួរបដិវត្តន៍របស់ខ្លួន។ តាមរយៈលក្ខខណ្ឌខាងលើ យូ អុន, តូ រ៉ុង និង ចាន់ យីន ត្រូវខ្មែរក្រហមជ្រើសរើសឱ្យចូលធ្វើការជាកងនារីដឹកជញ្ជូនស្បៀង និងបម្រើអង្គភាពផ្សេងៗជាបន្តបន្ទាប់។ ខាងក្រោមគឺជាការរៀបរាប់របស់ យូ អុន, តូ រ៉ុង និង ចាន់ យីន...
សួន កាសេត្រ ៖ វិស្វករក្សេត្រកម្ម ត្រូវបានខ្មែរក្រហមចាប់ខ្លួន
តាមរយៈចម្លើយសារភាពឯកសារD៤១៧៨០ សួន កាសេត្រ ហៅ សេត ភេទប្រុស អាយុ៤១ឆ្នាំ(នៅក្នុងឆ្នាំ១៩៧៥)ធ្វើការនៅទីស្ដីការរដ្ឋមន្រ្តីក្រសួងកសិកម្ម ត្រូវបានឃាត់ខ្លួនយកមកសួរចម្លើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៧៦។ រីឯសៀវភៅគុកទួលស្លែងដែលដកស្រង់ចេញពីបញ្ជីឈ្មោះអ្នកទោសនៅមន្ទីរសន្តិសុខ ស-២១ ទួលស្លែង«សារមន្ទីរទួលស្លែង» នៅទំព័រអ្នកទោសផ្នែកវិស្វករ ក៏បានរកឃើញឈ្មោះ សួន កាសេត្រ ចាប់មកពីតំបន់២២ មុខងារបច្ចេកទេសកសិកម្ម ថ្ងៃចូលទី១៨ ខែមករា ឆ្នាំ១៩៧៦ ដែលមានការបរិច្ឆេទដូចគ្នា។ ដោយឡែកឯកសារ I០៨៣៦២...

