ប៉ុក ទឹម៖ ក្មេងសម័យឥលូវមិនចេះទ្រាំ ដូចក្មេងសម័យមុន
ប៉ុក ទឹម អាយុ៥២ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ រឿងរ៉ាវដែល ទឹម ចងចាំក្នុងរបបខ្មែរក្រហមគឺ គាត់បានរៀន ក ខ នៅក្រោមផ្ទះប្រជាជន ជាមួយមនុស្សពេញវ័យបានប្រមាណ៣ ទៅ៤ថ្ងៃ ទើបអង្គការបញ្ជូនគាត់ទៅក្នុងកងកុមារ។ នៅក្នុងកងកុមារ ទឹម ធ្វើការងារកើបអាចម៍គោ នៅខាងត្បូងផ្សារភូមិដូនជីក ។ ជារៀងរាល់ថ្ងៃ ទឹម ត្រូវចេញទៅធ្វើការងារនៅម៉ោងប្រមាណ៧ព្រឹក...
ប៉ុក ញ៉ែ៖ ធ្វើការងារយឺត ជាមុខសញ្ញាយកទៅសម្លាប់ ឬក៏ជម្លៀសចេញ
ប៉ុក ញ៉ែ អាយុ៧៥ឆ្នាំ រស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៦ឆ្នាំ ញ៉ែ បានចូលរៀនអក្ខរកម្មដែលបង្កើតឡើងដោយសម្ដេចព្រះ នរោត្តម សីហនុ រយៈពេល៣ឆ្នាំ។ បន្ទាប់ពីឈប់រៀន ញ៉ែ បានរៀបការនៅឆ្នាំ១៩៦៩ និងមានកូនម្នាក់នៅឆ្នាំ១៩៧០។ នៅក្នុងសម័យ លន់ នល់ ភូមិដែល ញ៉ែ រស់នៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមបដិវត្តន៍ ដែលមានអ្នកដឹកនាំធំចំនួន៣នាក់ រួមមានឈ្មោះ...
ណុប ហ៊ីម៖ អង្គការយកចិត្តទុកដាក់លើយោធា ជាជាងប្រជាជន
ណុប ហ៊ីម អាយុ៦០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ កាលពីក្មេង ហ៊ីម ចូលរៀនដំបូងជាមួយលោកគ្រូ ឆេង នៅលើសាលាឆាន់ ក្នុងវត្ត។ ក្នុងពេលរៀន គ្រូបានយកខ្សែកញ្ចែបត់ជាពីរ រួចវាយទៅលើខ្នងសិស្ស ដែលរៀនអក្សរមិនចេះ។ បន្ទាប់ពីវាយរួច នៅលើខ្នងកុមារ មានស្នាមរាងដូចជាស្រៈ អិ ទើបគ្រូ តែងតែគម្រាមសិស្សថា “ស្រៈអិ ឥលូវហើយ”។...
ព្រាប សុន៖ ខំធ្វើការងារដើម្បីយកចិត្តប្រធានកង
ព្រាប សុន អាយុ៧៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានចាត់តាំង សុន ឲ្យចូលទៅក្នុងក្រុមកងចល័ត ដើម្បីធ្វើការងារ ជីកដីបាតស្រះ, លើកប្រព័ន្ធភ្លឺស្រែ, ជីកព្រែក, និងធ្វើស្រែ។ នៅក្នុងកងចល័ត សុន ខិតខំធ្វើការងារឲ្យគ្រប់តាមការកំណត់របស់អង្គការ និងដើម្បីយកចិត្តប្រធានកង។ សុន បានរៀបរាប់ថា ក្នុងមួយថ្ងៃ អង្គការដាក់ផែនការឲ្យគាត់លើកប្រព័ន្ធភ្លឺស្រែឲ្យបានប្រវែង៣០ម៉ែត្រ ដោយមានបាតមួយម៉ែត្រ។...
រស់ នាង៖ ភ្លក់លាមកឲ្យដឹងរសជាតិប្រៃ ឬសាប
រស់ នាង អាយុ៥៤ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នាង មានបងប្អូន៣នាក់ ហើយនៅក្នុងសម័យខ្មែរក្រហមប្អូនពៅរបស់គាត់ត្រូវទៅរស់នៅក្នុងមណ្ឌល ហើយប្អូនបន្ទាប់ធ្វើការងារក្នុងកងកុមារ។ នៅក្នុងកងកុមារ ប្អូនរបស់នាងមិនបានធ្វើការសកម្មដូចក្មេងដទៃទៀតទេ ហេតុនេះហើយបានជាប្រធានកងបង្អត់អាហារគាត់ជាច្រើនដង និងដេញឲ្យទៅដេកនៅលើរោងមាន់។ ពេលឃើញដូច្នេះ នាង បាននាំប្អូនទៅរស់នៅក្នុងមណ្ឌលកុមារវិញ ប៉ុន្តែប្អូនរបស់គាត់ចេះតែរត់។ នាង បានឲ្យដឹងថា នៅកន្លែងដែលកងកុមារស្នាក់នៅ គឺមានសត្វសង្កើចធំៗជាច្រើន ខាំកុមារពេលសម្រាកនៅពេលយប់។ នៅក្នុងកងកុមារ...
ព្រាប មួយ៖ ចេះលួចលាក់អាហារទើបមិនអត់ឃ្លាន
ព្រាប មួយ អាយុ៦៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម មួយ មានកូន៣នាក់ ហើយក្នុងនោះមានម្នាក់ស្លាប់ដោយសារជំងឺ។ គ្រួសាររបស់មួយ មិនបានរស់នៅជុំគ្នានោះទេ ដោយសារអង្គការបញ្ជូនប្ដីរបស់គាត់ឲ្យទៅធ្វើការងារនៅក្នុងកងចល័តឆ្ងាយពីសហករណ៍ ហើយមួយ ធ្វើការងារក្នុងកងចល័តជាមួយក្រុមម៉ែៗ និងកូនរស់នៅក្នុងកងកុមារ។ នៅក្នុងកងចល័ត មួយ ត្រូវចេញទៅធ្វើការងារលើកភ្លឺស្រែ, ជីកព្រែក, លើកប្រឡាយ និងធ្វើស្រែទៅតាមរដូវកាល។ ជារៀងរាល់ថ្ងៃ មួយ...
កែន រ៉ិត៖ សោកស្ដាយដែលមិនបានយកកូនទៅព្យាបាលឲ្យទាន់ពេលវេលា
កែន រ៉ិត អាយុ៦៩ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ កាលពីសង្គមចាស់ ជីវភាពគ្រួសាររបស់រ៉ិត មានជីវភាពធូរធារ និងមានការហូបចុកគ្រប់គ្រាន់។ ដោយសារតែជីវភាពល្អប្រសើរពីសង្គមចាស់ បានធ្វើឲ្យស្ថានភាពគ្រួសាររបស់រ៉ិត នៅក្នុងរបបខ្មែរក្រហម ជួបប្រទះនូវទុក្ខវេទនាជាខ្លាំង ដោយត្រូវប្រឈមនឹងការខ្វះខាត, បែកបាក់គ្រួសារ, ធ្វើការងារហួសកម្លាំង និងរស់នៅដោយមានភាពភ័យខ្លាចអង្គការយកទៅសម្លាប់ចោល។ អង្គការបានចាត់ទុកគ្រួសាររបស់រ៉ិត ជាប្រជាជនមិនពេញសិទ្ធ រស់នៅដោយមិនមានសិទ្ធសេរីភាព។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់ រ៉ិត...
ឆេង សាន់៖ បញ្ជូនទៅអប់រំ ព្រោះមានបងប្អូនជាអតីតទាហាន លន់ នល់
ឆេង សាន់ អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ សាន់ មានស្រុកកំណើតនៅភូមិច្បារមន ឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ។ កាលពីកុមារ សាន់ បានរៀនបន្តិចបន្តួចនៅក្នុងសាលារៀន និងចេះសរសេរស្រៈ និងព្យញ្ជនៈ។ នៅក្នុងសម័យខ្មែរក្រហម សាន់ មិនបានរស់នៅជាមួយម្ដាយឪពុកនោះទេ អង្គការបានបញ្ជូនគាត់ទៅរស់នៅក្នុងកងចល័តនារី និងធ្វើការងារជីកព្រែក លើកប្រឡាយ ជាមួយមិត្តនារីផ្សេងទៀត។ ក្រោយមក...
ប៉ឹង ឈឿន៖ លែងហ៊ានចាក់ថ្នាំ ដោយសារតែខ្លាចកើតអាប់សែ
ប៉ឹង ឈឿន អាយុ៦៥ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បន្ទាប់ពីទទួលបានជ័យជម្នះ អង្គការបានចាត់តាំង ឈឿន ឲ្យទៅធ្វើជីនៅក្នុងសហករណ៍។ នៅក្នុងកងធ្វើជី ឈឿន ត្រូវទៅជញ្ជូនលាមកមនុស្សពីបង្គន់តាមផ្ទះទៅលាយជាមួយទឹក រួចស្រោចដំណាំ ឬក៏យកលាមកទៅលាយជាមួយដីដំបូក រួចទុកជ្រលក់សំណាបសម្រាប់ស្ទូងនៅស្រែ។ ផុតពីរដូវធ្វើស្រែ អង្គការបានចាត់តាំង ឈឿន ឲ្យចូលទៅក្នុងកងចល័តតំបន់ និងចេញទៅរែកដី និងលើកទំនប់ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។...
ជូ ថា៖ ធ្វើការងារក្នុងកងកុមារភ្នំទេព
ជូ ថា អាយុ៥៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅឆ្នាំ១៩៧៥ អង្គការបានជម្លៀសគ្រួសារថា ឲ្យទៅរស់នៅមាត់ទន្លេ ក្បែរភ្នំទេព ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅអង្គរបូរី គ្រួសាររបស់ ថា មិនបានរស់នៅជួបជុំគ្នានោះទេ ដោយប្អូនរបស់គាត់ឈ្មោះធូរ ត្រូវចូលទៅរស់នៅក្នុងមណ្ឌល ហើយប្អូនប្រុសត្រូវទៅរស់នៅក្នុងកងកុមារ, ថា ធ្វើការងារនៅក្នុងកងកុមារភ្នំទេព ហើយម្ដាយឪពុករបស់គាត់ធ្វើការងារនៅក្នុងក្រុមផ្សេងទៀត។ នៅពេលដែលនឹកឪពុកម្ដាយខ្លាំង ក្មេងៗអាចសុំមកលេងផ្ទះយូរៗម្ដង។...
ណុប ហ៊ន៖ ខ្ញុំទៅឲ្យឃើញគេបាញ់ប្ដីខ្ញុំ នៅនឹងមុខចុះ
ណុប ហ៊ន អាយុ៧៦ឆ្នាំ មានស្រុកកំណើតនៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអាយុ១៩ឆ្នាំ ហ៊ន បានរៀបការជាមួយប្ដីឈ្មោះ នៅ នាសម័យសម្ដេចព្រះ នរោត្តម សីហនុ។ ចូលដល់សម័យ លន់ នល់ ហ៊ន មានកូន៣នាក់។ ការរស់នៅរបស់ ហ៊ន ក្នុងពេលនោះ មានការលំបាកខ្លាំង ព្រោះគាត់ត្រូវនាំកូនតូចៗរត់គេចពីគ្រាប់បែក។ ចូលដល់សម័យខ្មែរក្រហម...

