គ្រូពេទ្យគ្មានជំនាញ
(តាកែវ) ៖ ផាន់ យ៉េង ភេទស្រី មានអាយុ៧១ឆ្នាំ សព្វថ្ងៃរស់នៅក្នុងភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅអំឡុងឆ្នាំ១៩៧៥ អង្គការបានបញ្ជាគាត់ឲ្យទៅធ្វើការនៅក្នុងសហករណ៍ ដើម្បីជីកព្រែក ជីកប្រឡាយ និងដកស្ទូងជាដើម។ យើងអាចទទួលទានអាហារបាននៅពេលដែលអង្គការវាយជួងជាសញ្ញាដើម្បីឲ្យប្រជាជនទាំងអស់មកហូបអាហារជុំគ្នា។ គាត់បានរៀបការនៅក្នុងរបបខ្មែរក្រហម ហើយមានកូនម្នាក់។ យ៉េង បានប្រាប់ថានៅក្នុងសម័យនោះគាត់បានបាត់ក្មួយពីរនាក់ បាត់រហូតមកដល់សព្វថ្ងៃនេះមិនទទួលដំណឹងអ្វីឡើយ។ គាត់មិនដែលត្រូវអង្គការធ្វើបាបឡើយ ព្រោះតែគាត់ខិតខំធ្វើការងារមិនហ៊ានត្អូញត្អែរ។ នៅក្នុងរបបនោះដែរពេលដែលប្រជាជនធ្វើខុសអ្វីមួយ...
យកថ្មកល់ជើងឲ្យឃើញខ្ពស់
(តាកែវ) ៖ ប៉ាន ហៃ ភេទស្រី មានអាយុ៥៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែល១១ឆ្នាំ អង្គការបានបញ្ជូនគាត់ទៅស្វាយពារ។ នៅពេលនោះគាត់បាននិយាយថា អង្គការបានជ្រើសយកតែកុមារធំៗដើម្បីឲ្យទៅធ្វើការប៉ុណ្ណោះ ចំណែកឯកុមារតូចៗអង្គការឲ្យត្រឡប់ទៅផ្ទះវិញ ព្រោះតែកុមារតូចបង្កភាពរញ៉េរញ៉ៃច្រើន។ ដោយហេតុតែចង់នៅទីនោះបន្តមានកុមារតូចៗខ្លះបានយកដុំថ្មកល់ជើងដើម្បីឲ្យមើលឃើញទៅខ្ពស់ មើលឃើញទៅធំ តែមិនបានដឹងរឿងថាអង្គការយកទៅឲ្យធ្វើការឆ្ងាយពីឪពុកម្ដាយខ្លួន ទៅរស់នៅលំបាកវេទនានោះទេ។ ការងារដែលគាត់ធ្វើនៅពេលនោះគឺ ដកសំណាប និងស្ទូង។ ការធ្វើការងារត្រូវផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង។...
ប្រជាជនមិនពេញសិទ្ធិ
(តាកែវ) ៖ ទេព លាង ភេទស្រី មានអាយុ៧៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថាកាលពីរបបខ្មែរក្រហម អង្គការបានប្រើឲ្យគាត់ទៅដឹកដីល្បាប់ ដឹកចម្បើង ដឹកស្មៅ។ នៅយប់មួយពេលគាត់ត្រឡប់មកផ្ទះវិញ អង្គការបានជម្លៀសកូនរបស់គាត់បីនាក់ចេញពីគាត់ឲ្យទៅរស់នៅក្នុងកងកុមារ។ ជារៀងរាល់យប់គាត់សម្រាន្តមិនលក់នោះទេព្រោះនឹកដល់កូន។ ប្រជាជនដែលនៅជាមួយគ្នានោះបាននិយាយទៅកាន់គាត់ថា៖ «យាយឯងមិនព្រមកុហកគេថាកូននៅបៅ» ។ លាង បានឆ្លើយទៅវិញថាមិនដឹងថាត្រូវកុហកអង្គការបែបណានោះទេ។ ក្រៅពីការងារដែលបានរៀបរាប់ខាងលើ លាង ក៏ត្រូវបានអង្គការប្រើឲ្យដឹកជីអាចម៍គោនៅពេលម៉ោងបីទាបភ្លឺទៅដាក់ស្រែ...
អង្គការនាំទៅទីណាត្រូវតែទៅ
(តាកែវ) ៖ គួង ថុល ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅ នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែល១៩ឆ្នាំ អង្គការបានឲ្យគាត់ទៅជីកព្រែកនៅទួលលង្ការ និងទៅដកស្ទូងនៅតំបន់ចំណោម។ គាត់ថាដោយសារតែគាត់នៅក្រោមការគ្រប់គ្រងរបស់អង្គការ ដូច្នេះហើយអង្គការប្រើឲ្យធ្វើអ្វី ឬទៅទីណាគឺត្រូវតែទៅ។ ទៅជីកព្រែក ជីកប្រឡាយទៅតាមដែលអង្គការនាំទៅ។ គាត់បានប្រាប់បន្ថែម នៅពេលដែលអង្គការដឹងថា មានប្រជាជនណាធ្វើក្ដាមប្រៃទុកហូប នោះអង្គការនឹងយកទៅចាក់ចោលមិនទុកឲ្យហូបទេ។...
គ្មានកំហុសក៏ត្រូវស្លាប់
(តាកែវ) ៖ ស៊ឹម ចេង អាយុ៦៤ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ពីរបបខ្មែរក្រហមថា កាលនោះគាត់មានអាយុប្រហែល១៦ឆ្នាំ ត្រូវបានអង្គការនាំទៅធ្វើការជាច្រើនកន្លែងផ្សេងៗគ្នា។ ការងារដែលគាត់ធ្វើមានដូចជា ជីកព្រែក ដកស្ទូង កាប់ដើមរំចាក និងសព្វបែបយ៉ាងជាច្រើនទៀត។ ដំបូងឡើយអង្គការបានឲ្យគាត់ទៅបោចស្មៅនៅទួលលង្ការ បន្ទាប់ពីនោះបានបញ្ជូនគាត់ចូលជាមួយកងចល័តភូមិភាគ ដែលនៅទីនោះគេហៅថាកងវីរៈលេខ៣។ នៅក្នុងកងចល័តភូមិភាគនោះ ចេង បានប្រាប់ថាមានមិត្តនារីជាច្រើននៅជុំគ្នា ហើយនៅទីនោះមិនមានអ្វីហូបច្រើននោះទេ ហូបបានបន្តិចៗ...
បបរលាយផ្លែខ្វិត
(តាកែវ) ៖ ជ័យ យ៉ា មានអាយុ៧៤ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់មានបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់។ នៅមុនរបបខ្មែរក្រហមចូលកាន់កាប់ យ៉ា បានធ្លាប់រៀនអក្សរអក្ខរកម្មនៅក្នុងវត្តសមរមេត្រី។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សមាជិកគ្រួសាររបស់ យ៉ា ត្រូវបានជម្លៀសចេញពីផ្ទះ ទៅរស់នៅក្នុងវត្តសមរមេត្រី។ នៅពេលដែលគាត់កំពុងរស់នៅក្នុងវត្តនោះ គាត់បានឃើញគេវាយរូបសំណាក់ព្រះពុទ្ធរូបចោលទាំងអស់។ សូម្បីតែព្រះសង្ឃក៏ត្រូវសុគតដោយសារតែមិនមានអាហារសម្រាប់ឆាន់គ្រប់គ្រាន់។...
ខ្ញុំខិតខំធ្វើការព្រោះខ្លាចអង្គការកសាង
(តាកែវ) ៖ ឈន ចាន់ថន ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា១៧ឆ្នាំ អង្គការបានឲ្យគាត់ទៅលើកទំនប់ទួលលង្ការ។ នៅពេលដែលលើកទំនប់នោះជិតហើយ អង្គការបានឲ្យគាត់ទៅស្រែអំបិលដើម្បីធ្វើការនៅទីនោះ។ អង្គការឲ្យគាត់ក្រោកពីម៉ោងប្រាំព្រឹកដើម្បីហាត់ប្រាណ ហើយម៉ោងប្រាំពីរព្រឹកចូលធ្វើការនៅស្រែអំបិល ដល់ម៉ោង១១ ទើបបានសម្រាកហូបបាយ។ គាត់សម្រាកបានបន្តិចក៏ចុះធ្វើការទៀតរហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ ចំពោះការងារគាត់បានប្រាប់ថា គាត់ខិតខំធ្វើការទោះបីជានៅសហករណ៍មិនបង្ខំគាត់ក៏ដោយ ព្រោះខ្លាចអង្គការយកទៅកសាង។ គាត់ក៏បានប្រៀបធៀបអំពីការធ្វើការងារពីសម័យនោះ...
សត្វពស់ និងកង្កែបជាអាហារទីពីរ
(តាកែវ) ៖ ខៀវ ថាក់ ភេទប្រុស មានអាយុ៦៧ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្នធ្វើជាអាចារ្យនៅក្នុងវត្តសមរមេត្រី។ ខៀវ ថាក់ បានរៀបរាប់ថា នៅចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧០ មុនឆ្នាំទម្លាក់សម្ដេចសីហនុ ថាក់ ជាសិស្សរៀននៅសាលាបឋមសិក្សានៅវត្តព្រៃកប្បាស។ នៅពេលដែលកងទ័ពវៀតណាមចូលស្រុកមិនមានសាលារៀនបន្តទៀតរហូតដល់ខែមិថុនាឆ្នាំ១៩៧០ ខៀវ ថាក់ បានបួសរៀននៅក្នុងវត្តព្រៃកប្បាស។ ឆ្លងចូលមកដល់ឆ្នាំ១៩៧៥ នៅពេលទាហានខ្មែរក្រហមបានវាយឈ្នះទាហាន...
ខំដើម្បីរស់
(តាកែវ)៖ ហ៊ឹម ស៊ីថន បច្ចុប្បន្នមានអាយុ៧១ឆ្នាំ រស់នៅក្នុងភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ មានបងប្អូន៥នាក់។ គាត់បានរៀបរាប់រឿងរ៉ាវជូរចត់ជាច្រើន ដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម។ គាត់ខ្លួនឯងផ្ទាល់ស្ទើតែមិនជឿថាគាត់អាចមានជីវិតរស់នៅមកសល់សព្វថ្ងៃដោយគាត់បានជួបរឿងជាច្រើន ដូចជាការបង្ខំឲ្យធ្វើការងារ របបអាហារមិនគ្រប់គ្រាន់ បែកបាក់សាច់ញាតិបងប្អូន។ គាត់តស៊ូរស់នៅក្នុងរបបខ្មែរក្រហមដោយខិតខំធ្វើការគ្រប់បែបយ៉ាងដើម្បីតែរស់។ នៅអំឡុងឆ្នាំ១៩៧៥ គាត់ពុំត្រូវបានអង្គការជម្លៀសចេញពីភូមិកំណើតនោះទេ ក៏ប៉ុន្តែឪពុកម្ដាយ និងបងប្អូនត្រូវបានគេជម្លៀសទៅខេត្តបាត់ដំបងដោយពុំបានដឹងដំណឹងពីគ្នាបន្តិចសោះ រហូតដល់ឆ្នាំ១៩៧៩ ទើបគាត់បានទទួលដំណឹងថាឪពុកម្ដាយ និងបងប្អូនរបស់គាត់ត្រូវបានបាត់បង់ជីវិតទាំងអស់នៅក្នុងរបបខ្មែរក្រហម។ ស៊ីថន ត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ...
កងនារីចល័ត នៅក្នុងរបបខ្មែរក្រហម
(តាកែវ) ៖ វ៉ែន យ៉េត អាយុ៧២ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ អំឡុងរបបខ្មែរក្រហមបានចាប់ផ្ដើម យ៉េត មានអាយុប្រហែលជា២០ឆ្នាំ។ ពេលនោះគាត់បានចូលក្នុងកងនារីចល័ត ព្រោះជាវ័យពេញកម្លាំងសម្រាប់ធ្វើការ។ នៅក្នុងកងនារីចល័តអង្គការប្រើឲ្យធ្វើការធ្ងន់ៗ ដូចជារែកដី ជីកព្រែកនៅភូមិសមរខ្មែរ។ បន្ទាប់មកអង្គការបានបញ្ជូនកងនារីចល័តព្រមទាំង យ៉េត ឲ្យទៅរែកដីធ្វើប្រព័ន្ធភ្លឺស្រែនៅតំបន់ឆ្ងាយៗពីផ្ទះស្នាក់របស់គាត់។ ក្រុមការងារត្រូវសង់ខ្ទមនៅការដ្ឋានដើម្បីស្នាក់ ហើយនៅពេលខ្លះត្រូវសម្រាកនៅក្នុងវត្ត។ ការងារដែលធ្វើនៅក្នុងរបបនោះគឺធ្វើដោយកម្លាំងមនុស្សសុទ្ធសាធគ្មានកម្លាំងម៉ាស៊ីនជួយឡើយ។ កន្លែងដែលកងនារីចល័តធ្វើការងារនោះគឺ ភ្នំបុរី...

