គឹម យូអ៊ី៖ ស្គមខ្លាំងរហូតដល់គ្មានកម្លាំងធ្វើការងារ
គឹម យូអ៊ី ហៅ ថុច ភេទស្រី អាយុ៦៣ឆ្នាំ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្ប យូអ៊ី រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ យូអ៊ី ឈ្មោះ គឹម ណុប ហើយម្ដាយឈ្មោះ អោ កាញ់ និងមានបងប្អូនចំនួន៤នាក់...
យិន រឿន៖ ហូបបាយបានតែបីថ្ងៃប៉ុណ្ណោះ
(តាកែវ)៖ យិន រឿន ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រឿន មានម្ដាយឈ្មោះ ម៉ុច, ឪពុកឈ្មោះ ចាន់, មានប្អូនស្រីម្នាក់ឈ្មោះ ខា ដែលនៅរស់រានមានជីវិត និងមានប្អូនប្រុសម្នាក់ ត្រូវបានបាត់ខ្លួននៅរបបខ្មែរក្រហម។ កាលវ័យកុមារភាព រឿន បានឈប់រៀនត្រឹមថ្នាក់ទី១ នៅខេត្តស្វាយរៀង។...
រស់ ស៊ិន៖ អតីតប្រធានភូមិ
(តាកែវ)៖ រស់ ស៊ិន កើតក្នុងឆ្នាំ១៩៤៤ ភេទប្រុស មានអាយុ ៧៧ឆ្នាំ ជាកសិករ រស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ ស៊ិន មានម្ដាយឈ្មោះ សោ និងឪពុកឈ្មោះ ចិត្រ។ ស៊ិន ជាកូនកសិករ និងកំព្រាតាំងពីតូច។ នៅរបបសង្គមរាស្ត្រនិយម ស៊ិន បានរៀននៅតាមផ្ទះនាពេលយប់ និងឈប់រៀនត្រឹមថ្នាក់អក្ខរកម្ម។ នៅក្នុងរបបនោះ...
សៀង វ៉ាត៖ បបរលាយពោត
(តាកែវ)៖ សៀង វ៉ាត ភេទស្រី មានអាយុ ៥៩ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ វ៉ាត មានឪពុកឈ្មោះ តាម៉ូវ, ម្ដាយឈ្មោះ យឹម និងមានបងប្អូនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅវ័យកុមារភាព វ៉ាត បានសិក្សាត្រឹមថ្នាក់ទី៥ នៅសាលាសិរីមានជោគ។ នៅរបបខ្មែរក្រហម វ៉ាត ធ្វើការក្នុងកងកុមារ...
ម៉ុច កង៖ ស្រងេះស្រងោចរៀងរាល់រាត្រី
(តាកែវ)៖ ម៉ុច កង កើតក្នុងឆ្នាំ១៩៣៩ ភេទប្រុស មានអាយុ ៨៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ កង មានម្ដាយឈ្មោះ ឈឹម ញ៉ែ, ឪពុកឈ្មោះ ម៉ុច តុក និងមានបងប្អូនដែលនៅរស់ចំនួនបួននាក់ ក្នុងនោះមានឈ្មោះ ភូម, ផា, ផាន និងរូបគាត់។ នៅរបបសង្គមរាស្ត្រនិយម...
ដាញ គួន៖ ព្រលឹងចុងសក់
(តាកែវ)៖ ដាញ គួន ភេទស្រី មានអាយុ ៧២ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ គួន មានម្ដាយឈ្មោះ ប៉ុល កែវ, ឪពុកឈ្មោះ ដាញ ថន និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់ និងម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ នៅរបបសង្គមរាស្ត្រនិយម គួន ដែលមានអាយុ ១៧ឆ្នាំ...
យ៉ង់ ហង្ស៖ ប្អូនឯងធ្វើការងារឲ្យល្អ ព្រោះកន្លែងនេះគឺជាកន្លែងវាយចោល
យ៉ង់ ហង្ស ភេទប្រុស អាយុ៧៩ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់ហង្សឈ្មោះ យ៉ង់ ហែម ហើយម្ដាយឈ្មោះ ឆឹង ហៀក និងមានបងប្អូនចំនួន៦នាក់(ស្រី៤នាក់)។ កាលពីក្មេង ហង្ស បានចូលរៀនដំបូងនៅសាលាបឋមសិក្សាចំបក់ ក្នុងសម័យអាណានិគមបារាំង រហូតដល់ថ្នាក់ទី១ សម័យសម្ដេចព្រះ នរោត្តម សីហនុ។ ហង្ស មានប្រពន្ធឈ្មោះ...
ហង់ ផល្លា៖ បង្រៀនក្មេងៗឲ្យដឹងពីការតស៊ូ និងការលំបាកក្នុងសម័យខ្មែរក្រហម
នៅក្នុងរបប លន់ នល់ ផល្លា រៀនបានត្រឹមថ្នាក់ទី៩ នៅទីក្នុងភ្នំពេញ។ ចូលដល់របបខ្មែរក្រហម ផល្លា បានជម្លៀសមកភូមិតានប់វិញ និងចេញទៅទូលជី និងធ្វើជីនៅពានចេក តាមអង្គការចាត់តាំង។ នៅពេលដែល ផល្លា អាយុច្រើនបន្តិច អង្គការបានចាត់តាំងគាត់ទៅកងយុវជន តំបន់៥៥។ ការរស់នៅតំបន់ថ្មីគឺមិនស្រួលនោះទេ ផល្លា ត្រូវធ្វើការងារធ្ងន់ៗ ហើយហូបមិនគ្រប់គ្រប់។ នៅពេលដែលមានជំងឺ អង្គការមិនបានព្យាបាលត្រឹមត្រូវនោះទេ ហេតុនេះហើយបានជាម្ដាយ និងប្អូនរបស់គាត់ត្រូវស្លាប់ដោយសារក្ដៅខ្លួនខ្លាំងពេក។...
ម៉ុម សារាំ៖ មិនយល់ពាក្យថាក្បត់អង្គការ
ម៉ុម សារាំ ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សារាំឈ្មោះ អែម ម៉ុម ហើយម្ដាយឈ្មោះ វង្ស យឺន និងមានបងប្អូន៩នាក់(ស្រី៦នាក់)។ នៅឆ្នាំ១៩៧២ សារាំ បានឈប់រៀនត្រឹមថ្នាក់ទី៦ នៅទីក្រុងភ្នំពេញ។ បន្ទាប់ពីឈប់រៀន ណារាំ បានរៀបការជាមួយឈ្មោះ បាន ផល នៅផ្ទះម្ដុំបឹងទំពុន...
ទិត សុខា៖ នឹកម្ដាយដែលមុតចប
(តាកែវ)៖ ទិត សុខា ភេទស្រី មានអាយុ ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិអាជាំង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ សុខា មានឪពុកឈ្មោះ សាន់, ម្ដាយឈ្មោះ យិន សាមុត និងមានបងប្អូនបីនាក់ ក្នុងនោះស្រីពីរនាក់។ សុខា ជាកូនពៅក្នុងគ្រួសារ និងបានចូលរៀនត្រឹមថ្នាក់អក្ខរកម្ម។ នៅមុនរបបខ្មែរក្រហម សុខា ជួយធ្វើការងារផ្ទះ...
អ៊ុយ ភី៖ អតីតអ្នកមើលថែក្មេង
(តាកែវ)៖ អ៊ុយ ភី ភេទស្រី មានអាយុ ៧០ឆ្នាំ ជាកសិកររស់នៅភូមិអាជំាង ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ នៅវ័យកុមារភាព ភី បានរៀនសូត្រត្រឹមថ្នាក់អក្ខរកម្ម និងធ្វើស្រែចម្ការ។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ មុនរបបខ្មែរក្រហម ភី បានរៀបការជាមួយប្តីឈ្មោះ សុខ ជីន តាមប្រពៃណីខ្មែរ និងក្រោយមកអ្នកទាំងពីរមានកូនចំនួនបួននាក់ ក្នុងនោះស្រីពីរនាក់។ នៅរបបខ្មែរក្រហម ភី...

