សុខ អ៊ួក៖ ហូបបបរកន្ទក់ពោត ដែលមានសត្វខ្មូតស៊ី
នៅឆ្នាំ១៩៧០ អ៊ួក ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែប្រទេសជាតិកើតមានសង្គ្រាម។ បន្ទាប់ពីឈប់រៀន អ៊ួក បានចូលបួសក្នុងវត្តអង្គរុន និងត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ដើម្បីគេចពីការប្រយុទ្ធគ្នា, ការផ្លោងគ្រាប់បែក និងការទម្លាក់គ្រាប់បែកពីយន្តហោះ ចូលក្នុងភូមិ។ បន្ទាប់ពីលាចាកសិក្ខាបទ អ៊ួក បានចូលរួមជាមួយចលនាខ្មែរក្រហម និងបានធ្វើការងារក្នុងសហករណ៍មួយរយៈ។ បន្ទាប់មកទៀត អង្គការបានជម្លៀសគាត់ទៅតំបន់៥៥ ដែលជាតំបន់ខ្វះស្បៀងខ្លាំង។ សុខ អ៊ួក ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី...
តុប ង៉ាន់៖ កូនស្លាប់ពីរនាក់ដោយសារឈឺគ្មានថ្នាំព្យាបាល
កាលពីក្មេង ង៉ាន់ ឈប់រៀនត្រឹមថ្នាក់ទី៧ ដោយសារតែឪពុកស្លាប់។ បន្ទាប់ពីឈប់រៀន ង៉ាន់ បានរៀបការជាមួយឈ្មោះ ទុំ ថាញ់ និងបានបែកគ្នានៅឆ្នាំ១៩៧៥។ នៅក្នុងសម័យខ្មែរក្រហម ង៉ាន់ មានកូន៣នាក់(ស្រីម្នាក់) ក្នុងនោះមានបាត់បង់ជីវិតចំនួន២នាក់ដោយសារហូបមិនគ្រប់គ្រាន់ ហើយមានជំងឺគ្មានថ្នាំព្យាបាល នៅស្រុកព្រៃកប្បាស។ ចំពោះ ង៉ាន់ ការលំបាករបស់គាត់នៅក្នុងរបបខ្មែរក្រហមគឺធ្វើការងារធ្ងន់ៗ, ហូបអាហារមិនបានគ្រប់គ្រាន់ និងឈឺគ្មានថ្នាំព្យាបាល។ (តាកែវ) តុប ង៉ាន់ ភេទស្រី...
សួង សុខជា៖ បាត់បង់ប្ដី និងកូនស្រីម្នាក់
នៅក្នុងសម័យខ្មែរក្រហម អង្គការកុហក សុខជា ថាយកប្ដីទៅរៀនសូត្រ ប៉ុន្តែការពិតយកទៅសម្លាប់នៅភ្នំរង្វិចរង្វាល ខេត្តកំពត។ ចំណែកកូនច្បងរបស់គាត់ ដែលបានបែកចេញពីម្ដាយឪពុកទៅធ្វើការងារក្នុងកងចល័ត ហើយក្រោយមកធ្លាក់ខ្លួនឈឺស្លាប់នៅក្នុងមន្ទីរពេទ្យស្រុក។ ខាងក្រោមនេះគឺជារឿងរ៉ាវសង្ខេបរបស់គ្រួសារសុខជា នៅក្នុងរបបខ្មែរក្រហម៖ សួង សុខជា ភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ឪពុករបស់សុខជាឈ្មោះ ម៉ម សួង ហើយម្ដាយឈ្មោះ ធូរ ខៀវ...
គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ
កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់ផ្លោង និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។ ដោយសារតែ វណ្ណា ដេរស្អាត ទើបអង្គការបញ្ជូនគាត់ទៅរៀនដេរសម្លៀកបំពាក់ និងចេញធ្វើការងារដេរសម្លៀកបំពាក់យោធារហូតដល់ខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ វណ្ណា នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម៖ គុណ...
ពី សុខគ្រុយ៖ ធ្វើការងារនៅកន្លែងលំបាក និងខ្វះអាហារហូប
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខគ្រុយ ត្រូវរត់ភៀសខ្លួនចុះឡើងគេចពីការទម្លាក់គ្រាប់បែកបេ, គ្រាប់បែកធុងសាំង និងការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យខ្មែរក្រហម សុខគ្រុយ ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ទាំងដែលខ្លួនមានទម្ងន់ ហើយអាហារហូបមិនបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សុខគ្រុយ តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖ ពី សុខគ្រុយ ហៅយាយង៉ោល អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។...
ហ៊ីម ឈី៖ ធ្វើការនៅក្នុងពេទ្យសត្វទីក្រុងភ្នំពេញ
នៅក្នុងសម័យខ្មែរក្រហម ឈី ធ្វើការនៅក្នុងពេទ្យសត្វ ទីក្រុងភ្នំពេញ។ នៅកន្លែងការងារ ឈី មានតួនាទីជាអ្នកផ្សំចំណីសត្វ និងដាក់ចំណីឲ្យសត្វ មាន់, ទា, ក្របី, គោ, សេះ, កណ្ដុរ និតទន្សាយ។ នៅមន្ទីរពេទ្យសត្វ ឈី បានហូបគ្រប់គ្រាន់ ប៉ុន្តែគាត់មិនបានដើរចេញទៅក្រៅកន្លែងការងារនោះទេ ហេតុនេះហើយបានជាគាត់មិនដឹងថាមានការសម្លាប់មនុស្ស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ឈី នៅធ្វើការងារក្នុងមន្ទីរពេទ្យ៖ ហ៊ីម ឈី...
ជ័យ ទូច៖ របបអាហារ និងការងាររបស់កុមារអាយុ១០ឆ្នាំ
ទូច ចាប់ផ្ដើមចូលធ្វើការងារនៅអាយុ៨ឆ្នាំ ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិក្រាំងត្នោត។ នៅក្នុងកងកុមារ ទូច ធ្វើការងារមើលគោ, បោចស្មៅ, ដេញចាប ,កាប់ដើមទន្ទ្រានខែត្រ, និងធ្វើជី។ ចូលដល់អាយុ៩ ទូច បានចេញទៅតាមការដ្ឋាន ដើម្បីធ្វើការសែងដីដំបូក, លើកភ្លឺស្រែ និងជីកប្រឡាយ និងប្ដូរជាបន្តបន្ទាប់ទៀតរហូតដល់របបខ្មែរក្រហមដួលរលំ។ នៅក្នុងរបបខ្មែរក្រហម ទូច ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ត្រូវលួច បូតស្រូវ, កន្ទក់, កូនកង្កែប, ក្អាត់,...
ស៊ន យ៉ាប៖ អង្គការកុហកថាសប្បាយ
ស៊ន យ៉ាប អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉ាប មានកូនចំនួន៣នាក់។ គ្រួសាររបស់យ៉ាប មិនបានរស់នៅក្នុងសហរណ៍ព្រៃក្ដីនោះទេ គឺអង្គការបញ្ជូនគាត់ទៅធ្វើការងារនៅក្បែរ បារាយទឹកថ្លា, ធម្មវិន័យ ទូលព្រះធម៌ និងនៅភាគខាងកើតខេត្តតាកែវ។ មុនពេល យ៉ាប ជម្លៀសចេញពីភូមិ អង្គការបានមកឃោសនាថា នៅទីនោះសម្បូរសប្បាយ មានអាហារហូបគ្រប់គ្រាន់។ ពេលទៅដល់សហករណ៍ថ្មី អង្គការបានចាត់តាំង...
អ៊ូច យឿន៖ ត្រូវធ្វើការងាររហូតដល់ស្លាប់
អ៊ូច យឿន អាយុ៨២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ យឿន គឺរែកដីដំបូក និងកើបលាមកចេញពីបង្គន់។ ចូលដល់រដូវវស្សា យឿន ត្រូវចេញទៅធ្វើការដកសំណាប និងស្ទូងស្រូវក្នុងវាលស្រែ ចាប់ពីព្រលឹមរហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរមួយចាន ជាមួយសម្លព្រលឹត ឬត្រកួន។ នៅពេលដែលហូបអាហារ យឿន បានលួចទុកកាកបបរបន្តិចបន្តួចឲ្យកូនរបស់គាត់ ប៉ុន្តែនៅពេលដែលប្រធានកងដឹងបានធ្វើការទិតៀន និងចោទគាត់ថាជាខ្មាំង។...
អ៊ូច អេន៖ ពិការក៏ត្រូវធ្វើការ
អ៊ូច អេន អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អេន មានពិការភាពតាំងពីកំណើត។ នៅក្នុងសម័យ លន់ នល់ អេន ធ្វើការងារជាអនុប្រធានយុវជនឃុំ ប្រចាំការនៅលើភ្នំដើម្បីតាមចាប់ក្រុម ព្រំសាន់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទ លើរបប លន់ នល់ អេន បានត្រលប់មកសហករណ៍វិញ និងធ្វើការងារជាអ្នកកាន់ឃ្លាំង។ អេន...
ឡាង តាន់៖ ធ្វើការជាមួយអ្នក១៧មេសា ហូបមិនបានគ្រប់គ្រាន់
(តាកែវ) ឡាង តាន់ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម តាន់ ធ្វើការងាររែកដី លើកទំនប់, ជីកប្រឡាយ, ជីកស្រះតាមវត្ត, លើកប្រព័ន្ធភ្លឺ នៅក្បែរបុរីជលសា ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងកងលើកប្រឡាយ តាន់ ធ្វើការងារជាមួយអ្នក១៧ មេសា ហេតុនេះហើយបានជាគាត់បានហូបតែបបរ ជាមួយសម្លព្រលឹត...

