គុណ វណ្ណា៖ ដោយសារតែពិការ ទើបបានធ្វើការងារនៅក្នុងក្រុមកាត់ដេរ
កាលពីក្មេង វណ្ណា បានកើតជំងឺកញ្ជ្រឹល ហើយដោយសារតែមិនបានទទួលថ្នាំព្យាបាលត្រឹមត្រូវ ទើបធ្វើឲ្យគាត់ស្វិតជើង។ នៅក្នុងសម័យ លន់ នល់ វណ្ណា បានជួបការលំបាកខ្លាំង ព្រោះគាត់ត្រូវរត់គេចពីគ្រាប់ផ្លោង និងគេចពីការប្រយុទ្ធគ្នារបស់ទាហាន។ នៅក្នុងសម័យខ្មែរក្រហម វណ្ណា បានធ្វើការងារដេរស្លឹក។ ដោយសារតែ វណ្ណា ដេរស្អាត ទើបអង្គការបញ្ជូនគាត់ទៅរៀនដេរសម្លៀកបំពាក់ និងចេញធ្វើការងារដេរសម្លៀកបំពាក់យោធារហូតដល់ខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ វណ្ណា នៅក្នុងអំឡុងពេល និងក្រោយរបបខ្មែរក្រហម៖ គុណ...
ពី សុខគ្រុយ៖ ធ្វើការងារនៅកន្លែងលំបាក និងខ្វះអាហារហូប
នៅក្នុងសម័យ លន់ នល់ គ្រួសាររបស់សុខគ្រុយ ត្រូវរត់ភៀសខ្លួនចុះឡើងគេចពីការទម្លាក់គ្រាប់បែកបេ, គ្រាប់បែកធុងសាំង និងការប្រយុទ្ធគ្នារវាងខ្មែរក្រហម និងទាហាន លន់ នល់។ នៅក្នុងសម័យខ្មែរក្រហម សុខគ្រុយ ត្រូវធ្វើការងារធ្ងន់ៗរាល់ថ្ងៃ ទាំងដែលខ្លួនមានទម្ងន់ ហើយអាហារហូបមិនបានគ្រប់គ្រាន់។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សុខគ្រុយ តាំងពីក្មេងរហូតដល់ខ្មែរក្រហមដួលរលំ៖ ពី សុខគ្រុយ ហៅយាយង៉ោល អាយុ៦៧ឆ្នាំ រស់នៅភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។...
ហ៊ីម ឈី៖ ធ្វើការនៅក្នុងពេទ្យសត្វទីក្រុងភ្នំពេញ
នៅក្នុងសម័យខ្មែរក្រហម ឈី ធ្វើការនៅក្នុងពេទ្យសត្វ ទីក្រុងភ្នំពេញ។ នៅកន្លែងការងារ ឈី មានតួនាទីជាអ្នកផ្សំចំណីសត្វ និងដាក់ចំណីឲ្យសត្វ មាន់, ទា, ក្របី, គោ, សេះ, កណ្ដុរ និតទន្សាយ។ នៅមន្ទីរពេទ្យសត្វ ឈី បានហូបគ្រប់គ្រាន់ ប៉ុន្តែគាត់មិនបានដើរចេញទៅក្រៅកន្លែងការងារនោះទេ ហេតុនេះហើយបានជាគាត់មិនដឹងថាមានការសម្លាប់មនុស្ស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ឈី នៅធ្វើការងារក្នុងមន្ទីរពេទ្យ៖ ហ៊ីម ឈី...
ជ័យ ទូច៖ របបអាហារ និងការងាររបស់កុមារអាយុ១០ឆ្នាំ
ទូច ចាប់ផ្ដើមចូលធ្វើការងារនៅអាយុ៨ឆ្នាំ ជាមួយកុមារជាច្រើននាក់ទៀតនៅក្នុងភូមិក្រាំងត្នោត។ នៅក្នុងកងកុមារ ទូច ធ្វើការងារមើលគោ, បោចស្មៅ, ដេញចាប ,កាប់ដើមទន្ទ្រានខែត្រ, និងធ្វើជី។ ចូលដល់អាយុ៩ ទូច បានចេញទៅតាមការដ្ឋាន ដើម្បីធ្វើការសែងដីដំបូក, លើកភ្លឺស្រែ និងជីកប្រឡាយ និងប្ដូរជាបន្តបន្ទាប់ទៀតរហូតដល់របបខ្មែរក្រហមដួលរលំ។ នៅក្នុងរបបខ្មែរក្រហម ទូច ហូបអាហារមិនបានគ្រប់គ្រាន់នោះទេ ហេតុនេះហើយបានជាគាត់ត្រូវលួច បូតស្រូវ, កន្ទក់, កូនកង្កែប, ក្អាត់,...
ស៊ន យ៉ាប៖ អង្គការកុហកថាសប្បាយ
ស៊ន យ៉ាប អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម យ៉ាប មានកូនចំនួន៣នាក់។ គ្រួសាររបស់យ៉ាប មិនបានរស់នៅក្នុងសហរណ៍ព្រៃក្ដីនោះទេ គឺអង្គការបញ្ជូនគាត់ទៅធ្វើការងារនៅក្បែរ បារាយទឹកថ្លា, ធម្មវិន័យ ទូលព្រះធម៌ និងនៅភាគខាងកើតខេត្តតាកែវ។ មុនពេល យ៉ាប ជម្លៀសចេញពីភូមិ អង្គការបានមកឃោសនាថា នៅទីនោះសម្បូរសប្បាយ មានអាហារហូបគ្រប់គ្រាន់។ ពេលទៅដល់សហករណ៍ថ្មី អង្គការបានចាត់តាំង...
អ៊ូច យឿន៖ ត្រូវធ្វើការងាររហូតដល់ស្លាប់
អ៊ូច យឿន អាយុ៨២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារដំបូងរបស់ យឿន គឺរែកដីដំបូក និងកើបលាមកចេញពីបង្គន់។ ចូលដល់រដូវវស្សា យឿន ត្រូវចេញទៅធ្វើការដកសំណាប និងស្ទូងស្រូវក្នុងវាលស្រែ ចាប់ពីព្រលឹមរហូតដល់ពេលយប់ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺបបរមួយចាន ជាមួយសម្លព្រលឹត ឬត្រកួន។ នៅពេលដែលហូបអាហារ យឿន បានលួចទុកកាកបបរបន្តិចបន្តួចឲ្យកូនរបស់គាត់ ប៉ុន្តែនៅពេលដែលប្រធានកងដឹងបានធ្វើការទិតៀន និងចោទគាត់ថាជាខ្មាំង។...
អ៊ូច អេន៖ ពិការក៏ត្រូវធ្វើការ
អ៊ូច អេន អាយុ៧០ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ អេន មានពិការភាពតាំងពីកំណើត។ នៅក្នុងសម័យ លន់ នល់ អេន ធ្វើការងារជាអនុប្រធានយុវជនឃុំ ប្រចាំការនៅលើភ្នំដើម្បីតាមចាប់ក្រុម ព្រំសាន់។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះទ លើរបប លន់ នល់ អេន បានត្រលប់មកសហករណ៍វិញ និងធ្វើការងារជាអ្នកកាន់ឃ្លាំង។ អេន...
ឡាង តាន់៖ ធ្វើការជាមួយអ្នក១៧មេសា ហូបមិនបានគ្រប់គ្រាន់
(តាកែវ) ឡាង តាន់ អាយុ៥៤ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម តាន់ ធ្វើការងាររែកដី លើកទំនប់, ជីកប្រឡាយ, ជីកស្រះតាមវត្ត, លើកប្រព័ន្ធភ្លឺ នៅក្បែរបុរីជលសា ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងកងលើកប្រឡាយ តាន់ ធ្វើការងារជាមួយអ្នក១៧ មេសា ហេតុនេះហើយបានជាគាត់បានហូបតែបបរ ជាមួយសម្លព្រលឹត...
មាញ សារើន៖ ធ្វើការនៅក្នុងកងកុមារឃុំសន្លុង
(តាកែវ) មាញ សារើន អាយុ៥៩ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សារើន ចងចាំថា មានរថក្រោះ និងយន្តហោះមកទម្លាក់គ្រាប់បែក នៅក្នុងភូមិជ្រៃ។ នៅពេលដែលមានការទម្លាក់គ្រាប់ ឬរថក្រោះចូលមក គ្រួសាររបស់សារើន តែងតែរត់ភៀសខ្លួនចូលក្នុងព្រៃ ប៉ុន្តែម្ដាយរបស់គាត់ដែលទើបសម្រាលកូនរួចត្រូវនៅចាំផ្ទះ។ ក្រៅពីការត់ចូលព្រៃ សារើន ត្រូវលាក់ខ្លួនក្នុងលេណដ្ឋានជាញឹកញាប់ ហើយលើខ្លួនត្រូវយកខ្ទឹមមកចងព្យួរនៅក...
តឹង ម៉ុម៖ ទម្រាំតែបានរស់ស្រួល ត្រូវឆ្លងកាត់ការលំបាកយូរដែរ
(តាកែវ) តឹង ម៉ុម អាយុ៦២ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ការងារមុនដំបូងរបស់ ម៉ុម គឺធ្វើការងាររែកដីក្នុងកងកុមារ។ បន្ទាប់មកនៅពេលដែល ម៉ុម ពេញវ័យ អង្គការបានបញ្ជូនគាត់ចូលក្នុងកងចល័តដើម្បីធ្វើស្រែ ស្ទូង និងដក នៅរដូវវស្សា និងរែកដី, លើកទំនប់ និងជីកប្រឡាយ នៅរដូវប្រាំង។ ចំពោះទីកន្លែងដែល ម៉ុម...
អ៊ូច ណន៖ ទាហានហូបបបរដូចប្រជាជន
អ៊ូច ណន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧១ ណន ចាប់ផ្ដើមធ្វើជាទាហានរំដោះនៅក្នុងព្រៃ។ ពេលធ្វើជាទាហាន ណន ជួបការលំបាកខ្លាំងណាស់ ព្រោះគាត់ត្រូវសម្រាកនៅលើដី, ហាលភ្លៀង ហើយក្នុងចិត្តគិតពីពេលវេលាបញ្ចប់សង្គ្រាម។ ដើម្បីកាត់បន្ថយការងារ ណន បានយកថង់កៅស៊ូ ទៅរុំខ្លួន ដូចនំអន្សម។ នៅក្នុងសមរភូមិ ណន ធ្លាប់ត្រូវគ្រាប់ចំសៀតផ្កា ប៉ុន្តែមិនបានប៉ះពាល់ធ្ងន់ធ្ងរនោះទេ...

