Tag: ទាវ សម្ភស្ស

វីរកងទ័ព ស្រី ធឿន បានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ

ឧត្តមសេនីយ៍ត្រី ស្រី ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង គឺជាវីរកងទ័ពដែលបានស្លាប់ដោយសារផ្សែងពុលរបស់ទាហានថៃ។[1] វីរកងទ័ពធឿន មានទួនាទីជានាយរងផ្នែកបំភ័ន្តអក្ខរ នៅកងពលតូចថ្មើរជើងលេខ២១ នៃភូមិភាគ២ ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ។ វីរកងទ័ពធឿន ​មានឪពុកឈ្មោះ កែវ ដេត (ស្លាប់ក្រោយបែកខ្មែរក្រហម១ឆ្នាំ)​[2] និងម្ដាយឈ្មោះ ងួន សារី អាយុ៨៣ឆ្នាំ (បច្ចុប្បន្នរស់នៅស្រុកកំណើត)។...

បិទច្រកព្រំដែន (កម្ពុជា-ថៃ) ដូចបិទសេដ្ឋកិច្ចប្រជាជននៅតំបន់ព្រំ និងតំបន់ព្រំដែនទាំងមូល

ការបិទច្រកទ្វាព្រំដែន ហាមឃាត់មនុស្ស ឬទំនិញឆ្លងកាត់ព្រំដែន ប៉ះពាល់សេដ្ឋកិច្ចប្រជាជន ដែលរស់នៅតាមតំបន់ព្រំដែនជាខ្លាំងទាំងកម្ពុជា និងថៃ។ ប្រជាជនភាគច្រើននៅតំបន់ព្រំដែន រស់នៅដោយពឹងផ្អែកលើការជួញដូរទំនិញ ជាមួយប្រទេសជិតខាងខ្លួនដែលឆ្លងទៅវិញទៅមកដូចជា បន្លែ ផ្លែឈើ ត្រី ឬទំនិញប្រើប្រាស់ផ្សេ​ងៗ។ ការបិទច្រកទ្វាព្រំដែនធ្វើឱ្យប្រជាជនបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ។ បាត់បង់ប្រាក់ចំណូលពីការងារប្រចាំខែដូចជា ដឹកជញ្ជូនអីវ៉ាន់ចេញចូលតាមច្រកព្រំដែន ទាហាន, ពន្ធដារ, ពាណិជ្ជករ និងកម្មករត្រូវបានបញ្ឈប់ពីការងារ។ ប្រឈមមុខបញ្ហាបាត់បង់ប្រាក់ចំណូលយូរៗទៅអាចឈានទៅជាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ស្ត្រេស អស់សង្ឃឹម ឬធ្លាក់ចិត្ត។ ម្យ៉ាងទៀតការបិទច្រកទ្វាព្រំដែនវាមានផលប៉ះពាល់...

ប្រជាជនខ្មែរមករស់នៅតំបន់ដែលកងទ័ពថៃរាយបន្លាលួសតាំងពីមិនទាន់កកើតភូមិ

នៅពេលថ្មីៗនេះមានព្រឹត្តិការណ៍រាយបន្លាលួសរបស់កងទ័ពថៃ នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ដែលកំពុងរស់នៅក្នុងភូមិជោគជ័យ។ ក្នុងនោះមានប្រជាជនចំនួន ៦គ្រួសារ ដែលជួបផលប៉ះពាល់ផ្ទាល់ដោយសារការហុំព័ទ្ធរាយបន្លាលួស ធ្វើឲ្យប្រជាជនទាំង៦គ្រួសារ បានបាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែង។ ប្រជាជនទាំង៦គ្រួសារួមមាន៖ ទី១) គ្រួសារ តុល ដាវី ទី២) គ្រួសារ ចាន់ បូនី  ទី៣) គ្រួសារ ស្រី...

Solverwp- WordPress Theme and Plugin