ភួង ស្រ៊ន់ និយាយអំពីការចងចាំ ព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ក្នុងរបបខ្មែរក្រហម
ភួង ស៊្រន់[1] ភេទស្រី អាយុ៥៨ឆ្នាំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាអ្នកដាំបន្លែ រស់នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននិយាយប្រាប់អំពីការចងចាំពីកុមារភាពរបស់ខ្លួននៅក្នុងរបបខ្មែរក្រហម៖ ខ្ញុំកើតនៅឆ្នាំ១៩៦៩ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំរៀបជាមួយប្ដីឈ្មោះទូច វ៉ាន់ និង មានកូនប្រុសស្រីទាំងអស់ចំនួន៤នាក់។ ខ្ញុំមានឪពុកឈ្មោះ ភួង ផន និងម្ដាយឈ្មោះ ផ្លុក...
សាយ ជូលី អ្នកបើកបរឡាននៅក្រសួងពាណិជ្ជកម្មខ្មែរក្រហម
ខ្ញុំឈ្មោះ សាយ ជូលី អាយុ៦៨ឆ្នាំ កើត និងរស់នៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ឪពុកខ្ញុំឈ្មោះ សាយ មាស និងម្ដាយឈ្មោះ ឈួន សុន និងមានបងប្អូនប្រុសស្រីសរុបចំនួន៩នាក់ ហើយខ្ញុំគឺជាកូនទី៧។ បន្ទាប់ពីមានរដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៥ ខ្មែរក្រហមចាប់ផ្ដើមបញ្ចូនកម្លាំងរបស់ខ្លួនចូលមកភូមិ។ នៅចុងឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ហើយក្រោយមកប្អូនខ្ញុំពីរនាក់ផ្សេងទៀតក៏ស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ ។ ...
ភួង ភាន រៀបរាប់ពីការបាត់បង់ប្អូនប្រុសធ្វើការនៅក្រសួងសេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ ភួង ភាន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម នេះតែម្ដង។ ឪពុកខ្ញុំឈ្មោះ អ៊ុក ភួង និងម្ដាយឈ្មោះ អួង អ៊ឹម និងមានបងប្អូនប្រុសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៣។ បងទី១ ឈ្មោះ ភួង អ៊ីម, បងទី២...
ការបាត់បង់បងប្អូនប្រុសស្រីនៅក្នុងសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ អឿ បេន[1] អាយុ៧៤ឆ្នាំ រស់នៅភូមិបញ្ញើជី ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ ខ្ញុំរៀបការប្រពន្ធឈ្មោះ តឹក គឹមយី និងមានកូនចំនួន៤នាក់។ ឪពុកខ្ញុំឈ្មោះ អឿ ប៊ុត និងម្ដាយឈ្មោះ ខែក ឡេង និងមានបងប្អូន៦នាក់ ខ្ញុំជាកូនទី៣នៅក្នុងគ្រួសារ។ បងទី១ឈ្មោះ អឿ អេង បងស្រីទី២ឈ្មោះ អឿ...
អេល ហ៊ីម ខ្មែរក្រហមមិនបានឲ្យជនជាតិខ្មែរ-ឥស្លាមគោរពប្រតិបត្តិសាសនា
ខ្ញុំឈ្មោះ អេល ហ៊ីម អាយុ ៧០ឆ្នាំ រស់នៅភូមិសោយ១ ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម(បច្ចុប្បន្ន ខេត្តត្បូងឃ្មុំ)។[1] ពីមុនខ្ញុំប្រកបរបរដាំខ្ទឹម។ នៅក្នុងរបបប៉ុល ពត ត្រូវបានខ្មែរក្រហមមិនឲ្យគោរពជំនឿខាងសាសនា[2] ត្រូវជម្រុះចោលទាំងអស់។ ខ្ញុំកាន់សាសនាឥស្លាមធ្វើម៉េចលែងបាន ត្រូវតែគោរពសាសនាមានកម្មាភិបាលខ្មែរក្រហមម្នាក់ជនជាតិចាមឈ្មោះ សុះ ប្រាប់ថាបើមិនជម្រុះចោលសាសនាទេ ថ្ងៃខាងមុខខ្មែរក្រហមនឹងធ្វើបាបមិនខាន។ ខ្ញុំចេះតែខ្លាច មិនហ៊ានសំយ៉ាងពេញលក្ខណទេ ហើយបើគ្មានមនុស្សទេ ទៅលួចសំយ៉ាងដូចធម្មតា ប៉ុន្តែធ្វើផង...
ចម្លើយសារភាពរបស់ទេព រៀម ពីសកម្មភាពក្បត់របស់ខ្លួនឯង
ខ្ញុំឈ្មោះ ទេព រៀម[1] ហៅ អ៊ុំ មានស្រុកកំណើតនៅភូមិព្រៃខ្លា ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ។ ខ្ញុំរៀបការជាមួយប្រពន្ធឈ្មោះ ផង់ គឿន (ហៅ ណាត)និងមានកូនស្រីម្នាក់។ ខ្ញុំមានតួនាទីលេខាវរៈសេនាតូចលេខ៥១២ និងជាសមាជិកវរៈសេនាធំលេខ៥១ កងពល៥០២។ ឪពុកខ្ញុំឈ្មោះ ទេព អួង និងម្ដាយឈ្មោះ កុយក្រូច។ ខ្ញុំមានបងប្អូនប្រុសចំនួន២នាក់។ កាលពីកុមារ ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាក្ដីទន្ទឹម...
មុំ អៀច រំឭកពីការចងចាំក្នុងសម័យខ្មែរក្រហម
ខ្ញុំឈ្មោះ មុំ អៀច អាយុ៧២ឆ្នាំ រស់នៅភូមិជ័យសម្បត្តិ ឃុំដំបែរ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានស្រុកកំណើតនៅ ភូមិឃុំនេះផ្ទាល់។ ខ្ញុំបានដឹងទាក់ទងបញ្ហាអ្នកស្លាប់នៅសម័យប៉ុល ពត ខ្ញុំបានលួចពិនិត្យមើលដែរព្រោះខ្ញុំសង្ស័យនៅពេលកម្មាភិបាលខ្មែរក្រហមចូលមកមាន២ផ្នែកគឺភូមិភាគបូព៌ានិងភូមិភាគនិរតី។ កងទ័ពបូព៌ា និងកងនិរតី ដែលត្រូវប្រមូលយកមកដាក់នៅកន្លែងនេះជាមួយគ្នាផងដែរ។ ជាក់ស្ដែងខ្ញុំបានលួចមើលឃើញកម្មាភិបាលខ្មែរក្រហមប្រជុំ ហើយរៀបចំជាក្រុម។ ខ្ញុំមើលពីក្នុងផ្ទះខាងជើង ចាំមើលកម្មាភិបាលខ្មែរក្រហមធ្វើអ្វី។ ដល់ពេលចេញមក ខ្ញុំក៏បានទៅសួរកងទ័ពដែលចូលរួមប្រជុំនឹងធ្វើអី បា្រប់ថាអង្គការហៅប្រជុំឲ្យរៀបចំជាក្រុម។ ខ្ញុំក៏មិនមាត់មិននិយាយអី្វទេ រៀបចំជាក្រុមអ្វី...
អ៊ុល ស៊ាង៖ ខ្ញុំចងចាំមិនភ្លេចគ្រាដែលខ្មែរក្រហមសម្លាប់បងប្រុស និងពូ
ខ្ញុំឈ្មោះ អ៊ុល ស៊ាង[1] អាយុ ៥៧ឆ្នាំ ភូមិត្នោតលើ ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ខ្ញុំរៀបការប្ដីឈ្មោះ ឃៀក វូ ហើយមានកូនប្រុសស្រីចំនួន៦នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ។ ឪពុកខ្ញុំឈ្មោះ ទឹម អ៊ុល និងម្ដាយឈ្មោះ រស់ ហ៊ាង ខ្ញុំមានបងប្អូនប្រុសស្រីចំនួន ៣នាក់។ នៅពីក្មេងខ្ញុំរៀនសូត្រសាលាបឋមសិក្សាឫស្សីស្រុក បានត្រឹមថ្នាក់ទី៣ ក៏ឈប់រៀនដោយសារជីវភាពគ្រួសារក្រីក្រ។...
កុំឲ្យមានសម្លេងយំរំខាន
ខ្ញុំឈ្មោះ ធាម បូវិន[1] អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិអណ្ដូងក្រាំង ឃុំស្រមរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាគ្រូបង្រៀនចូលនិវត្តន៍។ ខ្ញុំរៀបការប្រពន្ធឈ្មោះ ហុង ហ្គេចឈីវ និងមានកូនប្រុសស្រីចំនួន៤នាក់។ ខ្ញុំកើតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។ នៅពីក្មេង ខ្ញុំរៀនសូត្រនៅសាលាបឋមសិក្សាស្ដៅ។ ក្រោយពីរដ្ឋប្រហារសម្ដេចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសមានសង្គ្រាម ខ្ញុំនិងគ្រួសាររត់ភៀសខ្លួនមកនៅខាងកងមាស។ នៅឆ្នាំ១៩៧១ កងទ័ពរំដោះខ្មែរក្រហមចូលដល់ក្នុងភូមិ...
ទំនប់ត្រួយចេក
ទំនប់ត្រួយចេក គឺជាទំនប់មួយស្ថិតនៅស្រុកកំពង់សៀម និងត្រូវបានសាងសង់នៅរបបកម្ពុជាប្រ ជាធិបតេយ្យ(១៩៧៥-១៩៧៩)។[1] ទំនប់ត្រួយចេកត្រូវបានប្រើប្រាស់ជាទីកន្លែងរក្សាទុកទឹក ដើម្បីស្រោចស្រពស្រូវស្រែដំណាំទាំងរដូវប្រាំងនិងរដូវវស្សា។ ស្ថិតនៅចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម ទំបន់ត្រួយចេកទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្តកំពុងចាមមកទស្សនាកំសាន្តនាពេលសម្រាកចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ ទំនប់ត្រួយចេកត្រូវបានសាងសង់ នៅដើមឆ្នាំ១៩៧៧ចុងឆ្នាំដល់ឆ្នាំ១៩៧៨ ដែលខ្មែរក្រហមបង្ខំប្រជាជនធ្វើការកាប់ដី លើកទំនប់ គ្មានពេលសម្រាក និងអាហារហូបចុកគ្រប់គ្រាន់ក្នុងគោលបំណងធ្វើជាទំនប់ស្ដុកទុកទឹកសម្រាប់គ្រប់រដូវ។[2] អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលធ្លាប់ត្រូវបានបង្ខំឲ្យលើកទំនប់នេះ ចែករំលែកអំពីទុក្ខលំបាក និងបទពិសោធន៍ដូចខាងក្រោម៖ មៀច បៀន អតីតកងចល័តនារីលើកទំនប់ត្រួយចេក និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ចែករំលែកថា៖ «នៅរបបខ្មែរក្រហម, ខ្ញុំត្រូវបានបញ្ចូនទៅធ្វើការងារ...
ការបែងចែកក្រុមប្រជាជនក្នុងរបបខ្មែរក្រហម
គា ស៊ត អាយុ៧២ឆ្នាំ រស់ភូមិរអាងលើ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ស៊ត គឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីទាំងអស់ចំនួន៩នាក់។ នៅវ័យកុមារ ស៊ត ចូលរៀននៅសាលាបឋមសិក្សាគៀនជ្រៃ ប៉ុន្តែឈប់រៀនត្រឹមថ្នាក់ទី៥ចាស់ ដើម្បីមកជួយការងារស្រែចម្ការជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៦៤ ស៊ត បួសជាព្រះសង្ឃនៅវត្តគៀនជ្រៃ ហើយប៉ុន្មានខែក្រោយមក ក៏លាចាកសិក្ខាបទដើម្បីព្យាបាលជំងឺ។ នៅពេលនោះ ស៊ត មានអាយុ១៦ឆ្នាំ។ នៅឆ្នាំ១៩៦៩ ស៊ត រៀបការប្រពន្ធ...

