ការព្យាបាលអ្នកជំងឺក្នុងរបបខ្មែរក្រហម
ខ្ញុំឈ្មោះ ស៊ន់ សឿន កើតនៅឆ្នាំ១៩៦០ នៅភូមិមហាសៀកក្រោម ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូនប្រុសស្រីចំនួន៣នាក់។ ក្នុងវ័យកុមារ ខ្ញុំចូលរៀនរហូតដល់ថ្នាក់ទី៣ចាស់នៅសាលាបឋមសិក្សាមហាសៀកក្រោម។ ដោយសារតែជីវភាពក្រីក្រ ខ្ញុំឈប់រៀន និងមកជួយការងារផ្ទះឪពុកម្ដាយវិញ។ ក្រៅពីកិច្ចការងារនៅផ្ទះ ខ្ញុំទៅជួយឪពុករបស់ខ្ញុំធ្វើចម្ការ រួមមាន ចេក ពោត និងបន្លែផ្សេងៗ។ ខ្ញុំមានជីវភាពរស់នៅសមរម្យ ប៉ុន្តែស្ថានការណ៍បានផ្លាស់ប្ដូរ បន្ទាប់ពីរដ្ឋប្រហារ លន់ នល់...
អៀង សារឿន អតីតពេទ្យកងទ័ពខ្មែរក្រហមបញ្ជូនទៅសមរភូមិវាយកងទ័ពវៀតណាម
អៀង សារឿន អាយុ៦៧ អតីតពេទ្យកងទ័ពខ្មែរក្រហម រៀបរាប់អំពីជិវីតជាពេទ្យកងទ័ពខ្មែរក្រហមនៅ សមរភូមិមុខវាយកាន់កាប់ទីរួមខេត្តកំពង់ចាម និងសមរភូមិវាយជាមួយកងទ័ពវៀតណាម៖ «ខ្ញុំឈ្មោះ អៀង សារឿន កើតនៅឆ្នាំ១៩៥៤ នៅភូមិកោះចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ខ្ញុំគឺជាបុគ្គលិកកិច្ចសន្យានៅក្នុងមណ្ឌលសុខភាពគគរ និងជាអ្នកធ្វើស្រែចម្ការ។ ខ្ញុំរៀប ការជាមួយឈ្មោះ មូង ស៊ាងលី និងមានកូនចំនួន ៣នាក់ (ស្រី១នាក់ និងប្រុស២នាក់)។...

