ខ្ញុំខ្លាចការប្រជុំទិតៀន
(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។ រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។ នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់...
ជីវិតថ្លៃ! នៅរស់រហូតមកដល់សព្វថ្ងៃ
(ក្រចេះ)៖ ជា ស្រ៊ាង ភេទស្រី មានអាយុ៧៦ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅអំឡុងឆ្នាំ១៩៧៥ ស្រ៊ាង ទើបតែសម្រាលកូនបានប្រហែលជាបីខែ អង្គការបានប្រើឲ្យគាត់រែងអង្ករនៅកន្លែងរោងជង្រុករួម និងមើលថែទាំកុមារ។ គាត់ត្រូវចូលធ្វើការពីម៉ោងប្រាំពីរព្រឹក និងពេលយប់គាត់ត្រូវទៅដាំទឹកក្ដៅសម្រាប់កងបោកស្រូវរហូតដល់ម៉ោង១២យប់ ទើបគាត់បានត្រឡប់ទៅសម្រាក។ បន្ទាប់មកគាត់បានធ្វើការនៅសហករណ៍ឈូងពពេល ជាអ្នកដាំបាយ។ នៅពេលនោះអង្គការបានឲ្យគាត់ដាំបាយឲ្យជ្រូក។ គាត់បានប្រាប់បន្ថែមថាដំណាំដែលប្រជាជនដាំបាននៅជុំវិញផ្ទះ គឺមិនមានសិទ្ធិប្រមូលផលឡើយ ព្រោះអង្គការបានរាប់បញ្ចូលដំណាំទាំងអស់នោះជារបស់រួម។ សូម្បីតែដំឡូង និងចេកដែល...
ខ្មែរក្រហមបានសម្លាប់ឪពុកខ្ញុំ
(ក្រចេះ) ៖ កែវ អេងស្រ៊ី ភេទស្រី មានអាយុ៧២ឆ្នាំ សព្វថ្ងៃរស់នៅភូមិកាប៉ូ២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ គាត់មានបងប្អូនបួននាក់ ស្រីម្នាក់ បងប្អូនរបស់គាត់ទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ នៅក្នុងរបបខ្មែរក្រហម។ នៅក្នុងរបបនោះ គាត់ជាប្រជាជនមូលដ្ឋាន ប៉ុន្តែគាត់ត្រូវបានអង្គការបញ្ជូនឲ្យទៅធ្វើការនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅទីនោះអង្គការបានប្រើឲ្យគាត់ធ្វើចម្ការ ដាំដំណាំ និងធ្វើថ្នាំជាដើម។ បន្ទាប់ពីនោះអង្គការបានដកឲ្យគាត់ទៅធ្វើការនៅសហករណ៍រោងបាយ។...
អង្គការបានប្រមាថជីវិតរបស់ខ្ញុំ
(ក្រចេះ) ៖ ឈៀវ ម៉ន ភេទស្រី មានអាយុ៦២ឆ្នាំ បច្ចុប្បន្នមានទីលំនៅស្ថិតនៅភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបរាប់អំពីផលវិបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហមថា គាត់ជាកូនកំព្រា ឪពុកស្លាប់ចោលតាំងពីមុនរបបខ្មែរក្រហម និងម្ដាយរបស់គាត់ ស្លាប់នៅក្នុងរបបខ្មែរក្រហម។ ក្រោយពីឪពុក និងម្ដាយបានស្លាប់ចោល ម៉ន និង ប្អូនៗបានរស់នៅជាមួយគ្រូពេទ្យម្នាក់នៅក្នុងភូមិជាមួយ។ ម៉ន មានបងប្អូនទាំងអស់បីនាក់។ គាត់មិនត្រូវបានអង្គការជម្លៀសចេញអំពីស្រុកកំណើតរបស់គាត់ឡើយ។ នៅក្នុងរបបខ្មែរក្រហម ម៉ន...
ទុកមិនចំណេញ ដកចេញមិនខាត
(ក្រចេះ) ៖ គង់ សេងលី ភេទប្រុស មានអាយុ៥៦ឆ្នាំ នៅលីវ សព្វថ្ងៃរស់នៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់ធ្វើការនៅកងកុមារដោយកើបអាចម៍គោ កាប់ទន្រ្ទានខែត្រ ធ្វើជី និងរែកជីដាក់ក្នុងវាលស្រែ។ គាត់មិនទទួលបានការអប់រំ តែត្រូវធ្វើការងារដោយមិនទទួលបានអាហារគ្រប់គ្រាន់។ គាត់បាននិយាយថា ក្នុងរបបនោះដំណាំដែលគាត់បានដាំនៅជុំវិញផ្ទះ ក៏គាត់មិនអាចប្រមូលផលសម្រាប់ផ្ទាល់ខ្លួនឡើយ ព្រោះអង្គការបានដាក់បញ្ចូលជារបស់រួម។ គាត់បានបន្ថែមថាសូម្បីតែដំឡូងមួយមើមក៏មិនអាចបរិភោគបាន។ ប្រសិនបើអង្គការបានឃើញថា មានប្រជាជនណាម្នាក់គាស់ដំឡូងហូប អង្គការគ្រាន់តែព្រមានធម្មតានៅលើកទីមួយ។...
អតីតទាហានរបបខ្មែរក្រហម
(ក្រចេះ) ៖ គឹម គីម ភេទប្រុស មានអាយុ៧២ឆ្នាំ មានកូនប្រាំមួយនាក់ ស្លាប់ម្នាក់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកអូរត្រែងសែនជ័យ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានបងប្អូនចំនួនប្រាំបីនាក់ ប្រុសប្រាំនាក់ និងស្រីបីនាក់ ស្លាប់បួននាក់។ នៅក្នុងឆ្នាំ១៩៧២ មានការប្រយុទ្ធតទល់គ្នារវាងកងទ័ព លន់ នល់ និងកងទ័ពខ្មែរក្រហមនៅខេត្តកំពង់ចាម។ គីម មានតួនាទីជាទាហានរបស់កងទ័ពខ្មែរក្រហម។ ក្នុងការប្រយុទ្ធគ្នានោះ គាត់មានរបួសស្មាដោយសារតែការខ្ទាតនៃអំបែង...
ធ្វើម្ហូបជាមួយទឹកថ្លុកក្របី
(តាកែវ) ៖ ពុយ ភឿន ភេទស្រី មានអាយុ៧២ឆ្នាំ មានទីកន្លែងកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃរស់នៅក្នុងភូមិ-ឃុំដដែល។ អំឡុងពេលរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា២៧ឆ្នាំ មានស្វាមី និងមានកូនបីនាក់។ គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីកន្លែងកំណើតរបស់គាត់ឲ្យទៅនៅសហករណ៍ ដែលនៅឆ្ងាយពីផ្ទះរបស់គាត់។ គាត់ត្រូវប្រមូលកូនរបស់គាត់រត់ទៅជាមួយ ព្រោះពេលនោះអង្គការតម្រូវឲ្យចេញទៅជាគ្រួសារ។ ភឿន មានកូនស្រីម្នាក់ដើរមិនរួច ដូច្នេះស្វាមីរបស់គាត់បានដាក់កូនស្រីរបស់គាត់នៅក្នុងអម្រែក រែកទៅជាមួយនឹងអង្ករ ព្រមទាំងសម្ភារផ្សេងៗទៀត។ នៅពេលដែលជម្លៀសទៅនោះ ស្វាមីរបស់...
ហូបសត្វកន្លាត ដោយសារភាពស្រេកឃ្លាន
(តាកែវ) ៖ អោក មុំ ភេទស្រី មានអាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅពេលខ្មែរក្រហមចូលកាន់អំណាច គាត់មានអាយុប្រហែលជា១០ឆ្នាំជាង អង្គការប្រើឲ្យគាត់ដើររើសគួរស្រូវដែលដាច់ធ្លាក់នៅលើដី នៅបន្ទាប់ពីកងនារីចាស់ៗបានច្រូតហើយ។ ក្រោយពីរើសកគួរស្រូវនោះចប់ អង្គការក៏បានប្រើឲ្យគាត់ និងកងកុមារផ្សេងៗទៀតដើររើសអាចម៍គោតាមផ្ទះ និងកាប់ទន្រ្ទានខេត្ត ធ្វើជីជាដើម។ អង្គការមិនបានបំបែកគាត់ចេញពីម្ដាយឪពុករបស់គាត់នោះទេ។ គាត់បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មិនមានការបំបែកការរស់នៅ ឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារនោះទេ បែកគ្នាតែម៉ោងធ្វើការប៉ុណ្ណោះ...
ប្រសិនបើឈឺ អត់បាយហូប
(តាកែវ) ៖ ស៊ូ ហឿង ភេទស្រី មានអាយុ៧០ឆ្នាំ ទីកន្លែងកំណើតនៅក្នុងភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅសម័យខ្មែរក្រហម គាត់មានអាយុប្រហែល២៥ឆ្នាំ។ គាត់បានចងចាំរឿងរ៉ាវជាច្រើនដែលគាត់បានឆ្លងកាត់របបខ្មែរក្រហម ដែលឃោរឃៅ និងបានធ្វើបាបប្រជាជនស្លូតត្រង់ជាច្រើន។ អង្គការបានជម្លៀសប្រជាជនទៅធ្វើការងារនៅតាមតំបន់ជាច្រើន។ ពេលខ្លះ ម៉ោងបីជិតភ្លឺ ពេលខ្លះម៉ោងប្រាំពីរព្រឹក អង្គការបានឲ្យប្រជាជនចេញទៅធ្វើការ។ នៅក្នុងរបបខ្មែរក្រហម គាត់ធ្វើការនៅក្នុងកងនារីចល័ត។ អង្គការបានប្រើឲ្យគាត់ជីកព្រែក ជីកប្រឡាយ បោចស្មៅ...
អង្គការបានសម្លាប់ប្ដីរបស់ខ្ញុំ
(តាកែវ) ៖ វ៉ែន ហុន ភេទស្រី មានអាយុ៨៩ឆ្នាំ ភេទស្រី មានស្រុកកំណើតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃមានទីលំនៅស្ថិតនៅភូមិ-ឃុំដដែល។ ហុន បាននិយាយថា គាត់មិនសូវជានៅចងចាំបានច្រើននោះទេ ព្រោះគាត់មានអាយុច្រើនមានការភ្លេចភ្លាំងខ្លះៗ តែអ្វីដែលគាត់នៅតែចងចាំមិនអាចបំភ្លេចបាននោះគឺ រឿងដែលអង្គការបានចាប់ប្ដីរបស់គាត់យកទៅសម្លាប់ចោល និងកូនរបស់គាត់ពីរនាក់បានស្លាប់បាត់បង់ជីវិត។ ហុន មិនបានចាំច្បាស់នោះទេថាកូនរបស់គាត់ទាំងពីរស្លាប់ដោយសារអ្វី។ នៅពេលដែលកងឈ្លបចាប់ខ្លួនប្ដីរបស់គាត់ទៅនោះ គឺគាត់មិនបានដឹងថាប្ដីរបស់គាត់មានកំហុសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះអង្គការបានរូសរើផ្ទះរបស់គាត់ចោលទៀតផង។ អង្គការបានប្រាប់គាត់ថា...
កូនរបស់ខ្ញុំពីរនាក់ស្លាប់នៅក្នុងរបបខ្មែរក្រហម
(តាកែវ) ៖ ម៉ៅ ស៊ាង ភេទស្រី មានអាយុ៧០ឆ្នាំ មានទីលំនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានចងចាំមិនភ្លេចអំពីទុក្ខលំបាកដែលគាត់ធ្លាប់បានឆ្លងកាត់របបខ្មែរក្រហម ជារបបមួយដ៏សែនឃោរឃៅព្រោះបានសម្លាប់មនុស្សស្លូតត្រង់ជាច្រើន។ អង្គការបានប្រើឲ្យគាត់ធ្វើការហួសពីសមត្ថភាព និងហួសពីកម្លាំងដែលគាត់អាចទ្រាំទ្របាន ការហូបបាយក៏ហូបមិនបានគ្រប់គ្រាន់។ ការធ្វើការងារ នៅក្នុងរបបនោះគាត់មានតួនាទីជាកសិករ ធ្វើស្រែចម្ការ ស្ទូងស្រូវ ច្រូតស្រូវ ជីកព្រែក រៀបចំប្រព័ន្ធប្រឡាយ។ នៅក្នុងពេលមួយថ្ងៃ គាត់ធ្វើការប្រហែលជាប្រាំបួនម៉ោង។ អង្គការឲ្យសម្រាកនៅម៉ោង១១ថ្ងៃត្រង់ដើម្បីហូបបាយ...

