(បាត់ដំបង)៖  ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែល​បាន​ឆ្លងកាត់ការ​រៀបការដោយ​បង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្ […]...