សូមកូនចៅខិតខំរៀនសូត្រកុំឱ្យរបបនោះកើតឡើងម្ដងទៀត
(បាត់ដំបង)៖ អ៊ុំ រ៉េត មានអាយុ៦២ឆ្នាំ កើតនៅឆ្នាំ១៩៦២ មានទីកន្លែងកំណើតនៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ, អាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ពេលមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីតំណែង រ៉េត ទើបតែមានអាយុ៨ឆ្នាំប៉ុណ្ណោះ។ នៅពេលនោះស្ថានភាពគ្រួសាររបស់គាត់មានភាពខ្វះខាត ហើយបងប្អូនត្រូវបែកគ្នាទៅធ្វើការងារតំបន់ផ្សេង។ ចំពោះស្រុកភូមិមានភាពចលាចល មានចោរចូលលួចទ្រព្យសម្បត្តិ សត្វគោក្របី ព្រមទាំងមានការទម្លាក់គ្រាប់បែក...
ហាមនិយាយ និងមើលមុខគ្នាសូម្បីបងប្អូនបង្កើត
(បាត់ដំបង)៖ ងិន ងន អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ។ បច្ចុប្បន្នគាត់មានអាស័យដ្ឋានស្ថិតនៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ សព្វថ្ងៃ ងន មានជំងឺលើសឈាម ក្រពះ-ពោះវៀន ទឹកដក់ក្នុងភ្នែក និងឈឺសន្លាក់ដៃ-ជើង។ ជំងឺទាំងនេះធ្វើឱ្យគាត់តែងតែល្វើយ ហេវហត់អស់កម្លាំង ឈឺក្បាលវិលមុខ និងក្តៅក្រហាយក្នុងពោះស្ទើរតែរាល់ថ្ងៃ។ បញ្ហាសុខភាពនេះកើតឡើងដោយសារការខ្វះខាតការថែទាំ និងមិនបានទទួលការព្យាបាលត្រឹមត្រូវតាំងពីក្រោយរបបខ្មែរក្រហមរហូតមក។ នៅពេលមានរដ្ឋប្រហារឆ្នាំ១៩៧០...
បងប្រុសខ្ញុំស្លាប់ដោយសារឡើងបេះផ្កាត្នោត
(បាត់ដំបង)៖ នាង មឿន ហៅ ឡូន អាយុ៦០ឆ្នាំ កើតនៅឆ្នាំ១៩៦៤។ មឿន មានទីកន្លែងកំណើតស្ថិតនៅភូមិខាន់ខាវ ឃុំបារាយណ៍ ស្រុកទ្រាំង ខេត្តតាកែវ សព្វថ្ងៃនេះ មឿន រស់នៅភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មឿន មានអាយុប្រហែល៦ឆ្នាំ។ ដោយសារស្ថិតក្នុងវ័យកុមារ មឿន មិនសូវចងចាំសាច់រឿងបានច្រើនទេ។ ប៉ុន្តែ...
ធ្វើបាបប្រជាជនគ្រប់បែបយ៉ាង
(បាត់ដំបង)៖ “របបខ្មែរក្រហម បានធ្វើបាបប្រជាជនកម្ពុជា មិនផ្ដល់អាហារហូបគ្រប់គ្រាន់ ប្រើឲ្យប្រជាជនធ្វើការងារលើសពីកម្លាំង និងគ្មានពេលសម្រាកគ្រប់គ្រាន់ ហើយមានប្រជាជនស្លូតត្រង់ជាច្រើននាក់បានស្លាប់”។ ទាំងអស់នេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឈ្មោះ សយ សារ៉ាត់ អាយុ៨៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ សារ៉ាត់ មានឪពុកឈ្មោះ សយ, ម្ដាយឈ្មោះ សន និងមានបងប្អូនចំនួន៦នាក់។ គាត់ជាកូនទី៣នៅក្នុងគ្រួសារ។ កាលពីកុមារភាពគាត់ធ្លាប់បានសិក្សានៅសាលាវត្តចែង បានត្រឹមថ្នាក់ទី៣ ហើយក៏បញ្ឈប់ការសិក្សាបន្ទាប់ពីម្ដាយឪពុករបស់គាត់ទទួលមរណភាព។...
ភាំងអារម្មណ៍ មិនដឹងថាខ្លួនធ្លាក់ទឹកអូរ
(បាត់ដំបង)៖ “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចភ្លេចបានគឺ នៅពេលខ្ញុំកើតជំងឺគ្រុនចាញ់។ ពេលនោះ ខ្ញុំស្ទើរតែបាត់បង់ជីវិតដោយសារតែធ្លាក់ចូលទឹកអូរ។ ពេលនោះខ្ញុំដូចជាបាត់បង់ស្មារតី មិនដឹងថាខ្លួនកំពុងតែធ្លាក់ចូលនៅក្នុងទឹកនោះទេ ហើយក៏គ្មានកម្លាំងស្រវាឡើងមកវិញដែរ។ ខ្ញុំភាំងអារម្មណ៍ទាល់តែអ្នកនៅជាមួយលើកពីទឹកមកទើបដឹងខ្លួន” ប៉ិច ម៉ុត បានរៀបរាប់អំពីសាច់រឿងឆ្លងកាត់របបខ្មែរក្រហមរបស់ខ្លួន នៅខេត្តបាត់ដំបង។ ប៉ិច ម៉ុត អាយុ៧១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ គាត់មានឪពុកឈ្មោះ ធៀប ប៉ិច, ម្ដាយឈ្មោះ មាឃ...
ភាពអត់ឃ្លានរបស់ប្រជាជន
(បាត់ដំបង)៖ អ្វីដែល អ៊ីវ ពៅ ចងចាំជាងគេអំពីរបបខ្មែរក្រហម គឺអង្គការមិនផ្ដល់អាហារឲ្យប្រជាជនហូបគ្រប់គ្រាន់ ទាំងដែលទិន្នផលស្រូវ និងដំណាំផ្សេងទទួលបានសមនឹងប្រជាជនហូបបានឆ្អែត។ ជាក់ស្ដែងខ្មែរក្រហមបានរឹតបណ្តឹងរបបអាហាររបស់ប្រជាជន ឲ្យប្រជាជនហូបតែបបររាវមានតែទឹក លាយជាមួយនឹងសម្លត្រកួន ព្រលឹត ហើយពេលខ្លះព្រលឹតត្រូវស្លទាំងសំបក។ ភាពអត់ឃ្លានរបស់ប្រជាជនបានបណ្ដាលឲ្យប្រជាជនកើតមានជំងឺ និងខ្សោយកម្លាំងធ្វើការ។ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះ ប្រជាជនត្រូវទទួលរងការធ្វើទារុណកម្មពីសំណាក់អង្គការខ្មែរក្រហម ដោយសារតែធ្វើការយឺតយ៉ាវ។ អ៊ីវ ពៅ មានអាយុ៥៦ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។...
កាន់តែគេច កាន់តែជួប
(បាត់ដំបង)៖ កង យ៉ម ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ ប្រទេសជាតិចាប់ផ្ដើមមានភាពចលាចល ប្រជាជនមួយចំនួនត្រូវផ្លាស់ទីលំនៅដើម្បីគេចពីសង្រ្គាម។ យ៉ម បានប្រាប់ថា នៅតំបន់របស់គាត់មានការទម្លាក់គ្រាប់បែក ហើយនៅពេលនោះ គាត់ និងបងស្រី ចេញទៅដីស្រែរបស់ឪពុកម្ដាយគាត់។ បងស្រីរបស់ យ៉ម...
បែកព្រោះមិនបានស្រឡាញ់
(បាត់ដំបង)៖ ប្រជាជនដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមជាច្រើននាក់ ត្រូវបានអង្គការចាប់បង្ខំឲ្យរៀបការជាមួយនឹងមនុស្សដែលខ្លួនមិនបានស្រឡាញ់។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាច្រើនដែលបានឆ្លងកាត់ការរៀបការដោយបង្ខំ បានសម្រេចចិត្តលែងលះគ្នា បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ទៅ ដោយសារតែគាត់មិនបានស្រឡាញ់ពេញចិត្តនឹងគ្នា។ ភុន សារឿន ហៅ ម៉ុល ភេទស្រី អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិកែស្នា ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បច្ចុប្បន្ន សារឿន តាំងទីលំនៅ នៅភូមិដំណាក់សាលា ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅដើមឆ្នាំ១៩៧០...
គ្រូពេទ្យគ្មានជំនាញ
(បាត់ដំបង)៖ គ្រូពេទ្យនៅក្នុងរបបខ្មែរក្រហម ភាគច្រើនគឺជាប្រជាជនមូលដ្ឋាន ដែលអង្គការ ចាត់តាំងឲ្យធ្វើការងារជាគ្រូពេទ្យ។ ប្រជាជនដែលត្រូវចាត់តាំងគឺមានរយៈពេលរៀនជំនាញព្យាបាលយ៉ាងយូរត្រឹមតែ៦ខែប៉ុណ្ណោះ រួចត្រូវចេញអនុវត្តព្យាបាលអ្នកជំងឺជាក់ស្តែងបន្ទាប់ពីរៀនចប់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅក្នុងខេត្តបាត់ដំបង។ ទួន ធឿប ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។ នៅឆ្នាំ១៩៧០ ធឿប និងគ្រួសារ មានផលលំបាកខ្លាំងព្រោះនៅពេលនោះមានការទម្លាក់គ្រាប់បែក។ ទ្រព្យសម្បត្តិ និងរចនាសម្ព័ន្ធផ្សេងៗត្រូវបំផ្លាញដោយសារគ្រាប់បែក ព្រមទាំងបានសម្លាប់ជីវិតប្រជាជនជាច្រើន។ ឆ្នាំ១៩៧៥ ធឿប...
គ្មានបានរៀនសូត្រទេនៅសម័យខ្មែរក្រហម
(បាត់ដំបង)៖ គឿម គាំ អាយុ ៥៨ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ កាលពីសម័យខ្មែរក្រហម គាត់និងកុមារឯទៀតអាយុ ប្រហែលជា១០ឆ្នាំជាង ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើជាកងកុមារ ដែលមានតួនាទីលើកដីតាមភ្លឺស្រែ និងជីកប្រឡាយ ឬប្រព័ន្ធបង្ហូរទឹកតាមវាលស្រែ។ នៅទីតាំងឃុំគោកឃ្មុំ ស្រុកថ្មគោល គាំបានលើកដី និងជីកប្រឡាយនៅទីនោះទៅតាមបញ្ជារបស់អង្គការ ទាំងហួសកម្លាំង និងហូបចុកមិនគ្រប់គ្រាន់។ គាត់បានបញ្ជាក់ថា វាជាការលំបាកសម្រាប់រូបគាត់ផ្ទាល់ និងកុមារដទៃទៀត...
របបខ្មែរក្រហមឃោរឃៅចំពោះជាតិសាសន៍ខ្លួន
(បាត់ដំបង)៖ កង ហាច អាយុ ៥៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងនៅសម័យខ្មែរក្រហមដល់អ្នកស្ម័គ្រចិត្តកម្ពុជា។ ដំបូងឡើយ ហាច ត្រូវបានចាត់តាំងឲ្យធ្វើជាកងចល័ត ដែលមានតួនាទី លើកទំនប់ និងជីកប្រឡាយ។ ក្រោយពីបញ្ចាប់ពីការងារពលកម្ម គាត់អាចត្រឡប់ទៅផ្ទះវិញបាន ដើម្បីជួបជុំឪពុកម្តាយ។ កាលនោះ កងទ័ពខ្មែរក្រហមបានគ្រប់គ្រងប្រទេសកម្ពុជាទៅតាមតំបន់មុនឆ្នាំ១៩៧៥។ ភូមិដែល កង ហាច...

