Tag: ផាត ពន្លក

អែម ណោ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អែម ណោ មានអាយុ ៦០ឆ្នាំ។ ខ្ញុំកើតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយស្រុកឈូក ខេត្ត កំពត។ ឪពុកឈ្មោះ ស ពង់ និងម្តាយឈ្មោះ រស់ មុត (ស្លាប់ទាំងពីរ)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៥នាក់ ប៉ុន្តែស្លាប់អស់ ២នាក់។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាព...

ហង្ស ក្រឹម៖ រៀបរាប់រឿងរ៉ាវជីវិតពីរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ហង្ស ក្រឹម មានអាយុ៦០ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនមានឱកាសចូលរៀនបានច្រើននោះទេ ព្រោះតែជីវភាពគ្រួសារខ្វះខាត និងស្ថានភាពសង្គ្រាមដែលបណ្តាលឲ្យគ្រួសារខ្ញុំត្រូវផ្លាស់ទីកន្លែងរស់នៅជាញឹកញាប់។ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមបានគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល ១០ ទៅ១១ឆ្នាំ ខ្ញុំត្រូវបានខ្មែរក្រហមបំបែកចេញពីគ្រួសារ ដោយខ្មែរក្រហមបញ្ជូនខ្ញុំទៅធ្វើការនៅតាមកងចល័តមួយទៅកងចល័តមួយទៀតដែលមានទីតាំងក្នុងភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំ និងយុវជនជាច្រើនទៀតត្រូវធ្វើការទាំងថ្ងៃទាំងយប់ មិនថាអាកាសធាតុក្ដៅ...

ឈូក សុផាត៖ ជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឈូក សុផាត ភេទស្រី អាយុ៦០ឆ្នាំ។ ខ្ញុំបច្ចុប្បន្ន រស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៥ នាក់។ ខ្ញុំ​មាន​ឪពុកឈ្មោះ ប៉ក់ ឈីន និងម្តាយឈ្មោះ សែន យុត។ នៅក្នុងឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេស ខ្ញុំមានអាយុប្រហែល១០ឆ្នាំ។ នៅពេលនោះ ខ្ញុំនិងគ្រួសារ ត្រូវបានខ្មែរក្រហមបញ្ជូនចេញពីស្រុកកំណើត ឲ្យទៅរស់នៅតាមជនបទស្រែចម្ការ។...

ទន់ អៀច៖ រឿងរ៉ាវជីវិតខ្ញុំក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

​ខ្ញុំឈ្មោះ ទន់ អៀច អាយុ ៧១ឆ្នាំ កើតនៅក្នុងឆ្នាំ១៩៥៤។ ខ្ញុំមានទីកន្លែងកំណើតនៅ ឃុំបាភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំ​រស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំរៀនបានត្រឹមថ្នាក់ទី២ ក្រោយមកក៏បានឈប់រៀនដោយសារតែស្ថានភាពគ្រួសារក្រីក្រ ហើយប្រទេសស្ថិតក្នុង សង្រ្គាម។ នៅក្នុងរបបខ្មែរក្រហម  ខ្ញុំត្រូវចាត់ឱ្យចូលធ្វើការនៅកងចល័ត រែកជីដាក់ស្រែ និងជីកទំនប់ ប្រឡាយ...

សុខ សុខុម៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ សុខុម ភេទស្រី អាយុ ៧៦ ឆ្នាំ។ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ជីវិតកុមារភាពរបស់ខ្ញុំពោរពេញដោយសុភមង្គលដោយសារតែក្រុមគ្រួសាររបស់ខ្ញុំរស់នៅទីក្រុង។ ឪពុកម្តាយបានខំប្រឹងធ្វើការដើម្បីឲ្យខ្ញុំបានចូលរៀននៅសាលាសន្ធរម៉ុក ហើយខ្ញុំបានខិតខំសិក្សារហូតប្រឡងជាប់បាក់ឌុប។ ពេលខ្ញុំពេញវ័យ ឪពុកម្តាយបានរៀបចំទុកដាក់ឲ្យខ្ញុំមានគ្រួសារ ជីវិតគ្រួសារមានសុភមង្គលអំឡុងពេលខ្លីមួយប៉ុណ្ណោះ ដោយសារបញ្ហាផ្ទៃក្នុងទើបធ្វើឱ្យប្រទេសបានផ្លាស់ប្តូរកើតមានសង្រ្គាម។ ក្នុងឆ្នាំ ១៩៧០ មានរដ្ឋប្រហារដែលដឹកនាំដោយ លោកលន់ នល់ បណ្តាលឲ្យកើតសង្គ្រាមពេញផ្ទៃប្រទេស​។ យ៉ាងណាមិញ...

អឹម សាវុធ៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ អឹម សាវុធ ភេទប្រុស អាយុ៦០ឆ្នាំ​។ បច្ចុប្បន្ន ខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំរៀនមិនបានច្រើននោះទេ ដោយសារគ្រួសារមានជីវភាពក្រីក្រ ទើបម្ដាយឪពុកឱ្យឈប់រៀនមកជួយធ្វើការងារផ្ទះ និងការងារផ្សេងៗ។ ក្នុងឆ្នាំ១៩៧០ ខ្ញុំមានអាយុប្រហែល ៥ឆ្នាំ ខ្ញុំចងចាំរឿងរ៉ាវខ្លះពីជំនាន់នោះ ដែលមានសង្គ្រាមកើតឡើង និងមានយន្តហោះទម្លាក់គ្រាប់បែកពាសពេញភូមិស្រុកដែលខ្ញុំរស់នៅ។ ឪពុកម្ដាយខ្ញុំបាននាំខ្ញុំរត់ទៅពួនក្នុងត្រង់សេដែលបានជីករួចសម្រាប់គេចពីគ្រា​ប់បែកដែលបានទម្លាក់មក។ ក្នុងអំឡុងឆ្នាំ ១៩៧៤ ខ្មែរក្រហមបានវាយកងទ័ព...

មិន ផាត៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ មិន ផាត​ អាយុ៦១ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបាក់នឹម​ ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុប(ស្លាប់) និងម្តាយឈ្មោះ ឆៀវ កេង(ស្លាប់) ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារ ខ្ញុំមិនសូវរៀនបានច្រើននោះទេ ដោយសារត្រូវធ្វើការងាររកចំណូលជួយគ្រួសារទើបខ្ញុំត្រូវឈប់រៀន។ ក្នុងឆ្នាំ ១៩៧០ កើតមានរបបមួយដែលដឹកនាំដោយ លន់...

ម៉ែន ចាន់៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ម៉ែន ចាន់ ភេទស្រី អាយុ៦០ឆ្នាំ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ​ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី  ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ញួន សេន (ស្លាប់) និងម្ដាយឈ្មោះ ប៉ោក ញ៉ែត (ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ១៣នាក់ ស្លាប់អស់ចំនួន ៦នាក់។...

ជួន ចាន់ថន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ជួន ចាន់ថន ភេទស្រី អាយុ៥៤ ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិបានៀវ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានរៀនសូត្រពេញលេញប៉ុន្មាននោះទេ ព្រោះសង្គ្រាមបានធ្វើឱ្យប្រជាជនភ័យខ្លាច ខ្ញុំបានចូលរៀននៅសាលាឈូកបានប្រហែល ៦ឆ្នាំ ក្រោយពេលសង្គ្រាមបានបញ្ចប់។ ខ្ញុំរៀនបានតិចតួចបំផុតរួចក៏ឈប់រៀនព្រោះកាលនោះគ្រួសារខ្ញុំមានជីវភាពក្រីក្រទើបខ្ញុំត្រូវឈប់រៀនដើម្បីម​កជួយការងារគ្រួសារ។ ស្ថិតក្នុងឆ្នាំ ១៩៧៥ ក៏កើតមានរបបមួយដែលដឹកនាំដោយលោក ប៉ុល ពត...

ព្រាប យេង៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ ព្រាប យេង ភេទប្រុស អាយុ ៥៩ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៦៦។ ទីកន្លែងកំណើតស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ព្រាប លី (ស្លាប់) ម្ដាយឈ្មោះ អឹម កូវ (ស្លាប់) ខ្ញុំមានបងប្អូនចំនួន៦នាក់...

តូយ មេន៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ខ្ញុំឈ្មោះ តូយ មេន កើតនៅក្នុងឆ្នាំ១៩៤៩ បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។  កាលពីកុមារភាពខ្ញុំត្រូវបានឪពុកម្ដាយបញ្ចូនខ្ញុំទៅរៀននៅសាលាវត្តក្រាំងស្នាយ ដោយគ្រូរបស់ខ្ញុំជាចៅអធិកាវត្ត ខ្ញុំរៀនមិនបានយូរប៉ុន្មានឪពុកម្តាយខ្ញុំបានឱ្យខ្ញុំឈប់រៀនដើម្បីមកជួយការងារគ្រួសារវិញ។ នៅក្នុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ដោយបានជម្លៀសប្រជាជនចេញពីភូមិស្រុកឱ្យទៅធ្វើការនៅតាមសហករណ៍។ ចំណែក ខ្ញុំត្រូវបែកពីឪពុកម្តាយបងប្អូនក្រុមគ្រួសារ ដោយមិនដឹងថាទៅដល់ទីណា។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែល ២៥ឆ្នាំ ប៉ុណ្ណោះ។ ខ្មែរក្រហមបានបញ្ចូនខ្ញុំទៅធ្វើការនៅកងចល័ត ដោយបានចាត់ខ្ញុំទៅធ្វើការងារ ជីកទំនប់...