Tag: ផាត ពន្លក

សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន

ខ្ញុំឈ្មោះ គង់ ម៉ាច អាយុ៥៨ឆ្នាំ ភេទស្រី មានទីកន្លែងកំណើតស្ថិតនៅក្នុងភូមិក្រាំងស្បូវ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៣ ក៏ត្រូវឈប់រៀនដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត ខ្ញុំត្រូវជួយមើលប្អូន និងធ្វើការងារផ្ទះជាដើម។ នៅឆ្នាំ ១៩៧៥ កើតមានរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថារបបខ្មែរក្រហមដឹកនាំដោយ...

កម្មកររែកដីនៅទំនប់ម្លេច

ខ្ញុំឈ្មោះ ជ្រី វណ្ណា[1] ភេទស្រី អាយុ៦៥ឆ្នាំ។ សព្វថ្ងៃ​ខ្ញុំរស់នៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ មៃ (ស្លាប់) ម្តាយឈ្មោះ សៅ ណង (ស្លាប់)។ ខ្ញុំមានបងប្អូនបង្កើតចំនួន ៧នាក់។ ក្នុងអំឡុងឆ្នាំ ១៩៧០...

កង បឿន៖ សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះកង បឿន ភេទប្រុស អាយុ ៧៤ឆ្នាំ កើតក្នុងឆ្នាំ ១៩៥០។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុង ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សូរ ងឹន (ស្លាប់) និងម្ដាយឈ្មោះ ប្រាក់ លាន (ស្លាប់)​។...

ញៀន សារិន៖ ​សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ញៀន សារិន ភេទស្រី កើតនៅឆ្នាំ១៩៥៥ បច្ចុប្បន្នមានអាយុ៦៩ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅ ភូមិច្រេស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្ន ខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ ណុល ឈុំ(ស្លាប់) និងម្ដាយឈ្មោះ ចៅ​ នី(ស្លាប់)។ ខ្ញុំមានបងប្អូន៩នាក់ ក្នុងនោះស្លាប់អស់ចំនួន៥នាក់។ កាលពីកុមារ...

ស៊ិន ណែត៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ស៊ិន ណែត មានអាយុ៥០ឆ្នាំ ភេទប្រុស ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែញ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) និងម្តាយឈ្មោះទយ អុល(ស្លាប់)។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់​ស្លាប់អស់ម្នាក់។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមិនបានចងចាំរឿងរ៉ាវអ្វីនោះទេ ដោយសារខ្ញុំនៅកុមារ។ [1]...

សុខ នួន៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម និង ស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ សុខ នួន អាយុ៥៥ឆ្នាំ មានទីកន្លែងកំណើតស្ថិតនៅភូមិអង់តាសោម ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សុខ សយ (ស្លាប់) និង ម្តាយឈ្មោះ ណុប ហឿន។ ខ្ញុំមានបងប្អូនចំនួន ០៦នាក់។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបែកចេញពីក្រុមគ្រួសារ ដោយខ្មែរក្រហមបានជម្លៀសឱ្យខ្ញុំទៅរស់នៅជាមួយក្រុមកងកុមារ។ ខ្ញុំត្រូវខ្មែរក្រហមឱ្យចូលរៀននៅពេលព្រឹក...

មិន ឌៀម៖ សាច់រឿងសង្ខេបនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ មិន ឌៀម មានអាយុ ៥២ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិធ្មា ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ សព្វថ្ងៃ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ខ្ញុំមានបងប្អូនបង្កើតចំនួន៦នាក់។ កាលពីកុមារភាព ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេដោយសា​រ​ ខ្ញុំកើតជំនាន់ លន់ នល់។ នៅក្នុងឆ្នាំ១៩៧៥ ស្ថិតរបបខ្មែរក្រហម ក្រុមគ្រួសាររបស់ខ្ញុំត្រូវបានខ្មែរក្រហមបានជម្លៀសចេញពីផ្ទះដើម្បីទៅធ្វើការងារនៅកន្លែងផ្សេង។ ក្នុងរបបខ្មែរក្រហម ខ្ញុំទៅធ្វើការងារជាមួយឪពុករបស់ខ្ញុំជារៀងរាល់ថ្ងៃ។...

ឌិន ទូច៖ រឿងរ៉ាវសង្ខេបអំពីជីវិតក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ឌិន ទូច មានអាយុ៦០ឆ្នាំ។ ទីកន្លែងកំណើតរបស់ខ្ញុំស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារ ខ្ញុំមិនបានចូលរៀននៅតាមសាលានោះទេ ដោយសារតែប្រទេសកើតមានសង្គ្រាម ។ នៅអំឡុងរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំឱ្យទៅធ្វើការងារនៅតាមកងកុមារដូចជា ដើររើសអាចម៍គោ និងដើរកាប់ស្លឹកទន្រ្ទានខេត្ត ដើម្បីយកទៅធ្វើជាជី។ បន្ទាប់ពី ខ្ញុំមានវ័យពេញជំទង់ ខ្មែរក្រហមបានបញ្ជូនខ្ញុំឱ្យទៅធ្វើការនៅកងចល័តរែកដី និងជីកប្រឡាយ។...

អាន គុម៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ អាន គុម អាយុ៧៣ឆ្នាំ ខ្ញុំកើតនៅឆ្នាំ១៩៥១។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅ ភូមិស្រែជា ឃុំប្រឡាយ ស្រុកអង្គរជ័យ ខេត្តកំពត។ សព្វថ្ងៃខ្ញុំរស់នៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ កាលពីកុមារភាពខ្ញុំមិនបានចូលរៀននោះទេ​ ដោយសារឪពុកម្ដាយរបស់ខ្ញុំមានជីវភាពខ្វះខាត។ ម្យ៉ាងវិញទៀត គាត់ខ្លាចកូនចេះអក្សរសរសេរសំបុត្រស្នេហាឱ្យគ្នាទៅវិញទៅមក។ ខ្ញុំមានបងប្អូនបង្កើតចំនួន៨នាក់ (ស្លាប់៣នាក់)។ នៅឆ្នាំ១៩៧០ ក្នុងរបប លន់ នល់ ខ្ញុំមានអាយុ...

ស៊ិន មុំ៖ រឿងរ៉ាវសង្ខេបអំពីជីវិតនៅក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ស៊ិន មុំ ភេទស្រី អាយុ ៥៥ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ ខ្ញុំមានទីលំនៅបច្ចុប្បន្នស្ថិតនៅ ភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុករបស់ខ្ញុំឈ្មោះ សៅ សាត(ស្លាប់) ម្តាយឈ្មោះ ទយ អុល។ ខ្ញុំមានបងប្អូនបង្កើតចំនួន ០៦នាក់​ស្លាប់ម្នាក់។ ក្នុងរបបខ្មែរក្រហមឆ្នាំ១៩៧៥ ខ្ញុំស្ថិតក្នុងវ័យកុមារ...

ឯម ទី៖ រឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម អំពីសុខភាពនៅពេលបច្ចុប្បន្ន

ខ្ញុំឈ្មោះ ឯម ទី ភេទស្រី កើតនៅឆ្នាំ១៩៧២។ ទីកន្លែងកំណើតស្ថិតនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ស ភួង (ស្លាប់) ម្តាយឈ្មោះ រស់ ម៉ុន (ស្លាប់) និងបងប្រុសខ្ញុំម្នាក់ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហមនៅឆ្នាំ១៩៧៥។ ខ្មែរក្រហមចាប់តាំងឲ្យបងប្រុសខ្ញុំចូលធ្វើជាទាហាន ការពារតាមព្រំដែន។ ខ្ញុំកើតមកចំពេលកើតសង្គ្រាម...