ខ្ញុំមានឈ្មោះ ទើម សុខ បច្ចុប្បន្នមានអាយុ ៥៤ឆ្នាំ ជាជនជាតិដើមភាគតិច។ ខ្ញុំរស់នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុ ៥ឆ្នាំ។ នៅពេលនោះ អង្គការបានជម្លៀស ខ្ញុំ និងគ្រួសារ ចេញពីភូមិពូតាំង ទៅស្រុកកោះញែក ដោយបង្ខំឲ្យគ្រួសាររបស់ខ្ញុំធ្វើដំណើរដោយថ្មើរជើងរយៈពេល៣ថ្ងៃ ទើបដល់ស្រុកកោះញែក។ នៅទីនោះ អង្គការបានឲ្យខ្ញុំទៅរៀននៅពេលព្រឹក ហើយពេលរសៀល ខ្ញុំត្រូវជួយធ្វើស្រែ […]...