ជម្លៀសដោយបង្ខំតាមរថភ្លើង
(ខេត្តព្រៃវែង) សែង នៀត មានអាយុ៨០ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ហើយបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៀត មានប្តីឈ្មោះ ធួក (ស្លាប់)និង មានកូនចំនួនប្រាំនាក់។ ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ នៀត ដែលរស់នៅស្រុកកំណើត បានឆ្លងកាត់សង្គ្រាម និងការទម្លាក់គ្រាប់បែក។ ឪពុកម្តាយរបស់នៀត បានជីករណ្តៅត្រង់សេ (លេណដ្ឋាន) នៅក្រោមផ្ទះ...
កុមារខ្មែរក្រហម
(ខេត្តព្រៃវែង) យូង យួន អាយុ៦០ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យួន មានបងប្អូនចំនួនប្រាំនាក់ (ស្លាប់ក្នុងរបបខ្មែរក្រហមម្នាក់)។ នៅវ័យកុមារ យួន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់)។ ការរៀនសូត្ររបស់គាត់នៅពេលនោះមិនបានទៀងទាត់នោះទេ ព្រោះក្នុងភូមិឃុំកើតមានសង្គ្រាមរវាងក្រុមយោធាខ្មែរក្រហម និងទាហាន លន់ នល់ ហើយនៅឆ្នាំ១៩៧៣ ក៏មានការទម្លាក់គ្រាប់បែកជាញឹកញាប់ធ្វើឲ្យសាលារៀនបិទទ្វារ។ នៅឆ្នាំ១៩៧៥...
កងចល័តនារី
(ខេត្តព្រៃវែង) ធីម យ៉ុន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំ១៩៧៣ យ៉ុន បានរៀបការប្តីជាមួយបុរសម្នាក់ក្នុងភូមិ ឈ្មោះ យួង ពីង ហើយ យ៉ុន មានបងប្អូនចំនួន ១២នាក់ ។ កាលពីកុមារភាព យ៉ុន រៀនបានត្រឹមថ្នាក់ទី១១ (សង្គមចាស់) នៅសាលាបឋមសិក្សាភូមិឆ្អឹងពស់។...
ស្ទើរត្រូវឈ្លបខ្មែរក្រហមសម្លាប់
(ខេត្តព្រៃវែង) ឃុន សន មានអាយុ៦៩ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កាលពីកុមារភាព សន រៀនសូត្របានតិចតួចដោយសារតែគ្រួសារមានជីវភាពខ្វះខាត និងប្រទេសជាតិជួបប្រទះសង្គ្រាម និងការទម្លាក់គ្រាប់បែក។ សន បានរៀបរាប់ពីដំណើរជីវិតអតីតកាលប្រាប់ដល់អ្នកស្ម័គ្រចិត្តកម្ពុជាថា ការរស់នៅរបស់គាត់ និងប្រជាជនក្នុងភូមិជួបប្រទះទុក្ខលំបាកតាំងពីរបប លន់ នល់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់...
ខ្មែរក្រហមសម្លាប់បញ្ញវន្តនៅទួលតាភី
(ខេត្តព្រៃវែង)៖ ស សាវ៉ុន មានអាយុ៦៤ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បច្ចុប្បន្ន សាវ៉ុន រស់នៅជាមួយក្មួយៗនៅស្រុកកំណើត។ សាវ៉ុន បាននិយាយថានៅឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់អំណាច គាត់ឃើញមានប្រជាជន១៧មេសា ជម្លៀសពីភ្នំពេញ មករស់នៅក្នុងភូមិ។ ប្រជាជនទាំងនោះត្រូវបានកងឈ្លបបង្ខំឲ្យធ្វើការធ្ងន់ៗ ហើយបញ្ញវន្តដែលគ្មានកំហុសមួយចំនួន ត្រូវបានចងយកទៅសម្លាប់នៅទួលតាភី។ សាវ៉ុន ត្រូវកងឈ្លបចាត់ឲ្យធ្វើការក្នុងកងចល័តនារីស្រុកព្រះស្ដេច និងស្រុកពាមជរ ខេត្តព្រៃវែង។ នៅពេលថ្ងៃ...
អតីតយោធាខ្មែរក្រហម
(ខេត្តព្រៃវែង) ម៉ម ចន្ថា មានអាយុ ៦៧ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិក្រាំងស្វាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចន្ថា មានកូនចំនួនប្រាំមួយនាក់ ហើយបច្ចុប្បន្នគាត់រស់នៅជាមួយប្រពន្ធ, កូន និងចៅៗនៅស្រុកកំណើត។ ចន្ថា បានរៀបរាប់ថា ក្នុងសម័យខ្មែរក្រហមគាត់ធ្លាប់ធ្វើជាយោធានៅស្រុកកំណើត។ ចន្ថា ត្រូវចូលរួមហ្វឹកហាត់កងទ័ព ហើយការងារហាត់ទ័ពមានវិន័យតឹងរឹង ដែលគាត់មិនអាចធ្វើដំណើរដោយគ្មានការអនុញ្ញាតឬបទបញ្ជាបាននោះទេ។ យោធាណាប្រព្រឹត្តិកំហុស តែងត្រូវបានអង្គភាពនាំទៅរៀនសូត្រ ហើយបាត់ខ្លួនមិនឃើញត្រលប់មកវិញនោះទេ។ ចំណែក...
បាត់បង់បងប្អូនបីនាក់ក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ទិត្យ សាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៧៧ ឆ្នាំ។ សាន ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សាន មានបងប្អូនចំនួនបួននាក់។ ក្នុងរបបខ្មែរក្រហម បងប្អូនរបស់សានបីនាក់ ត្រូវបានខ្មែរក្រហមនាំទៅសម្លាប់ជាបន្តបន្ទាប់ដោយចោទប្រកាន់ថាជាខ្មាំង។ នៅរបប លន់ នល់ ពេលនោះ សាន រស់នៅភូមិឆ្អឹងពស់...
សម្ល និងបាយមួយកូនឆ្នាំង ហូបគ្នាបួននាក់
(ខេត្តព្រៃវែង) អ៊ុយ អៀត មានអាយុ៧១ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អៀត ឈ្មោះ អ៊ុយ ប៉ាត់ និងម្ដាយឈ្មោះ នូ ស៊ុន។ អៀត បានរៀបការជាមួយប្ដីឈ្មោះប៊ុត ឈឿន និងមានកូនប្រុស-ស្រីចំនួនប្រាំនាក់។ សព្វថ្ងៃ អៀត រស់នៅភូមិពាយនាយជាមួយប្តី និងចៅម្នាក់អាយុដប់ឆ្នាំ។ អៀត បានរៀបរាប់រឿងរ៉ាវដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហមថា...
ទូច ស៊ុក កងចល័តធ្វើស្រែ
(ខេត្តព្រៃវែង) ទូច ស៊ុក អាយុ៧៥ឆ្នាំ, មានបងប្អូនប្រុស-ស្រី ចំនួនប្រាំមួយនាក់។ ស៊ុក មានឪពុកឈ្មោះ ទូច និងម្ដាយឈ្មោះ សុន។ ស៊ុក មានស្វាមីឈ្មោះ ជួប និងមានកូនប្រុស-ស្រី ចំនួនប្រាំបីនាក់ (ស្លាប់ម្នាក់)។ ស៊ុក មានស្រុកកំណើតនៅភូមិព្រំខ្សាច់ ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ បន្ទាប់ពីរៀបការក្នុងរបបសង្គមរាស្រ្តនិយម ស៊ុក បានផ្លាស់ប្តូរទីលំនៅមកភូមិពាយនាយ...
ចឹក អ៊ីម អតីតកងចល័ត
(ខេត្តព្រៃវែង) ចឹក អ៊ីម មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អ៊ីម សព្វថ្ងៃបានផ្លាស់ប្តូរទីលំនៅមកភូមិក្ដីស្កៀ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឪពុករបស់អ៊ីម ឈ្មោះ ចឹក និងម្ដាយឈ្មោះ អឹន។ អ៊ីម ជាកូនទីប្រាំបីក្នុងគ្រួសារដែលមានបង-ប្អូនចំនួន១១នាក់។ អ៊ីម រៀបការក្នុងរបបសង្គមរាស្រ្តនិយម និងមានកូនប្រុស-ស្រីចំនួនប្រាំបីនាក់។ កាលពីកុមារភាព អ៊ីម...
ស្រ្តីសម្រាលកូនក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ៖ មូល កូ អាយុ ៨១ឆ្នាំ មានស្រុកកំណើតនៅភូមិក្ដីស្គា ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ កូ មានឪពុកឈ្មោះ មូល, ម្ដាយឈ្មោះ ធន់ និងមានបងប្អូនចំនួនប្រាំពីរនាក់ ហើយគាត់ជាកូនទីប្រាំមួយ។ ប្ដីរបស់កូ ឈ្មោះ ភួង និងមានកូនចំនួនប្រាំមួយនាក់ ក្នុងនោះស្រីប្រាំនាក់។ កាលពីកុមារភាព កូ រៀនបានត្រឹមថ្នាក់ទី២...

