ប្តីជាទាហាន លន់ នល់ ត្រូវបានសម្លាប់
(ខេត្តព្រៃវែង) ឆេង ឌឿក មានអាយុ៧៣ឆ្នាំ និងរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ឌឿក មានឪពុកឈ្មោះ ខឹម ឆេង និងម្ដាយឈ្មោះ ជា លន់។ ឌឿក បានរៀបការក្នុងរបប លន់ នល់ ជាមួយប្តីដែលជាទាហាន និងត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ភ្លាមៗពេលរបបខ្មែរក្រហមទទួលបានជ័យជម្នះទាំងស្រុងនៅថ្ងៃទី១៧មេសា ឆ្នាំ១៩៧៥។ សព្វថ្ងៃ គាត់ប្រកបរបរលក់ដូរបន្តិចបន្តួច និងធ្វើស្រែដើម្បីចិញ្ចឹមជីវិតជាមួយកូន។...
កងចល័តនារីលើកប្រព័ន្ធភ្លឺស្រែឃុំក្រាំងស្វាយ
(ខេត្តព្រៃវែង) ឆេង សាម៉ន អាយុ៦៨ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ សាម៉ន មានឪពុកឈ្មោះ ឃឹម ឆេង និងម្ដាយឈ្មោះ ជា លន់។ សាម៉ន បានរៀបរាប់អំពីរឿងរ៉ាវពីរបបខ្មែរក្រហមថា នៅគ្រានោះគាត់ត្រូវបានខ្មែរក្រហមតម្រូវឲ្យធ្វើការនៅស្រុកកំណើត ក្នុងកងចល័តនារីៗឃុំក្រាំងស្វាយ ហើយមានភារកិច្ច ជីកប្រឡាយ, ទំនប់, លើកប្រព័ន្ធភ្លឺស្រែ...
ខ្ញុំជាប់ទោសដោយសារកងឈ្លបចោទថា «ក្បាលយួនខ្លួនខ្មែរ»
(ខេត្តព្រៃវែង) ស ស៊ន់ មានអាយុ៨២ឆ្នាំ និងមានស្រុកកំណើតក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ស៊ន់ បានរៀបការតាំងពីរបបសង្គមរាស្រ្តនិយម និងមានកូនចំនួន៩នាក់ ក្នុងនោះស្លាប់២នាក់ ដោយម្នាក់ស្លាប់ក្នុងរបបខ្មែរក្រហម និងម្នាក់ទៀតស្លាប់ដោយសារគ្រោះធម្មជាតិ (រន្ទះបាញ់)។ បច្ចុប្បន្ន ស៊ន់ រស់នៅពីរនាក់ប្រពន្ធ នៅស្រុកកំណើតក្នុងភូមិឃុំខាងលើ។ ស៊ន់ បានរៀបរាប់ថា ក្នុងរបបសង្គមរាស្រ្តនិយម ប្រជាជនក្នុងភូមិរស់នៅមានសេចក្តីសុខ និងមានសុភមង្គលព្រោះអាចរកស៊ីចិញ្ចឹមជីវិតដោយគ្មានការព្រួយបារម្ភ។ ក្រោយមកប្រទេសជាតិជួបប្រទះសង្រ្គាមស៊ីវិលដោយសារតែ...
កងផលិតជីឃុំក្រាំងស្វាយ
(ខេត្តព្រៃវែង) ឃុត នួន អាយុ៦៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ នួន បច្ចុប្បន្នរស់នៅជាមួយចៅកំព្រាអាយុ១០ឆ្នាំម្នាក់។ កាលពីកុមារភាព នួន រៀនបានត្រឹមថ្នាក់ទី៣ (សង្គមចាស់)។ នួន បានរៀបរាប់រឿងរ៉ាវដែលបានជួបប្រទះ ក្នុងសម័យខ្មែរក្រហមដូច្នេះថា៖ កាលពីអំឡុងរបបខ្មែរក្រហម គាត់ធ្វើការស្ទើរគ្មានពេលសម្រាកប៉ុន្តែមិនទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់។ កាលនោះ នួន មានអាយុប្រហែល១៤ឆ្នាំ ត្រូវរស់នៅក្នុងកងកុមារ ដោយសារតែគាត់មានមាឌល្អិតតូចជាងគេ។ អង្គការបានឲ្យគាត់រៀនសូត្របានតិចតួច១ម៉ោង...
កងភ្ជួរស្រែ និងដឹកសំណាប ឃុំក្រាំងស្វាយ
(ខេត្តព្រៃវែង) អ៊ុយ អឿន មានអាយុ៧៧ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អឿន មានកូនចំនួន ៩នាក់ ក្នុងនោះស្រី៥នាក់។ អឿន បានថ្លែងប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាថា នៅរបបខ្មែរក្រហម គាត់រស់នៅស្រុកកំណើតក្នុងនាមជាប្រជាជនមូលដ្ឋានបានជួបប្រទះការលំបាកដូចប្រជាជនដទៃទៀតក្នុងភូមិដែរ។ អឿន បន្តថា នៅពេលនោះខ្មែរក្រហម បានកំណត់ការរស់នៅរបស់ប្រជាជនទាំងអស់មានភាពស្មើគ្នា ដោយកងឈ្លបបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈទាំងអស់របស់ប្រជាជនយកទៅទុកក្នុងសហករណ៍ ហើយប្រជាជនតម្រូវឲ្យទៅរស់នៅរួម, ធ្វើការរួម...
យោធា សម័យខ្មែរក្រហម
(ខេត្តព្រៃវែង) ធួន វូន មានអាយុ ៦៣ឆ្នាំ និងមានស្រុកកំណើតនៅភូមិពីងពួង ឃុំតាជ្រោយ ស្រុកពាមជរ ខេត្តព្រៃវែង។ បច្ចុប្បន្ន វូន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ វូន មានឪពុកឈ្មោះ ធួន, ម្ដាយឈ្មោះ អិន និងមានបងប្អូនសរុបចំនួន ៥នាក់។ ប្រពន្ធរបស់ វូន ឈ្មោះ...
កុមាររស់នៅបែកពីឪពុកម្តាយ
(ខេត្តព្រៃវែង) ចាន់ អូន មានអាយុ៦៣ ឆ្នាំ, មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អូន មានឪពុកឈ្មោះ ហៀង, ម្ដាយ ឈ្មោះ ង៉ាម, មានស្វាមី ឈ្មោះ អុក វណ្ណនី និងមានបងប្អូនចំនួន៤នាក់ (ស្លាប់ម្នាក់)។ អូន បានរៀបរាប់រឿងរ៉ាវឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចតទៅ៖...
គ្រូបង្រៀនសម័យខ្មែរក្រហម
(ខេត្តព្រៃវែង) ខឹម ជន មានអាយុ៨០ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជន មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ជនឈ្មោះ ខឹម ចាន់ និងម្ដាយឈ្មោះ ពោជ សូ។ ជន មានកូនចំនួន៨នាក់ ក្នុងនោះស្រីម្នាក់។ ជន បានរៀបរាប់ថា នៅជំនាន់ លន់ នល់ មានយន្តហោះជាច្រើនបានមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ...
បដិសេធការរៀបការ២ដងក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ស អៀប អាយុ៨០ឆ្នាំ និងមានស្រុកកំណើត នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អៀប មិនមានស្វាមី និងកូនទេ។ បច្ចុប្បន្ន គាត់រស់នៅភូមិឃុំខាងលើ ដោយទទួលបានការផ្គត់ផ្គង់ពីក្មួយ។ អៀប មានប្រសាសន៍ថា នៅអំឡុងឆ្នាំ១៩៧០ គ្រួសារគាត់អាចរស់នៅជួបជុំគ្នានៅស្រុកកំណើត។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នំា១៩៧០ ប្រទេសជាតិជួបប្រទះភាពជ្រួលច្របល់ ដោយសារតែមានទាហាន លន់...
កងចល័តនារី
(ព្រៃវែង) ផាន់ នាង អាយុ ៦១ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពូលប្រាសាទ ស្រុកពាមជរ៍ ខេត្តព្រៃវែង និងបច្ចុប្បន្ន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្តីរបស់នាង ឈ្មោះ ប៊ុន ឆៃ និងមានកូនចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ នាង បានរៀបរាប់អំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...
កងឈ្លបប្រើមនុស្សទឹមរទេះភ្ជួរដីស្រែ
(ខេត្តព្រៃវែង) ញឹក សាវឿន អាយុ ៦៥ ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នៅឆ្នាំរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ការរស់នៅរបស់ សាវឿន និងប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ដោយសារតែត្រូវរត់គេចពីគ្រាប់បែកដែលបានទម្លាក់ពីយន្តហោះអាមេរិកាំង ដើម្បីសម្លាប់កងទ័ព វៀតកុង ដែលបានរត់មកពួនក្នុងភូមិឆ្អឹងពស់ និងតាមព្រំដែនវៀតណាម-កម្ពុជា។ នៅគ្រប់ផ្ទះរបស់ប្រជាជន...

