Tag: ព្រៃវែង

គ្រូបង្រៀនសម័យខ្មែរក្រហម

(ខេត្តព្រៃវែង) ខឹម ជន មានអាយុ៨០ឆ្នាំ និងមានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ជន មានបងប្អូនចំនួន៤នាក់។ ឪពុករបស់ជនឈ្មោះ ខឹម ចាន់ និងម្ដាយឈ្មោះ ពោជ សូ​។ ជន មានកូនចំនួន៨នាក់ ក្នុងនោះស្រីម្នាក់។ ជន បានរៀបរាប់ថា នៅជំនាន់ លន់ នល់ មានយន្តហោះជាច្រើនបានមកទម្លាក់គ្រាប់បែកនៅក្នុងភូមិ...

បដិសេធការរៀបការ២ដងក្នុងរបបខ្មែរក្រហម

(ខេត្តព្រៃវែង) ស​ អៀប អាយុ៨០ឆ្នាំ និងមានស្រុកកំណើត នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ អៀប មិនមានស្វាមី និងកូនទេ។ បច្ចុប្បន្ន គាត់​រស់នៅភូមិឃុំខាងលើ ដោយទទួលបានការផ្គត់ផ្គង់ពីក្មួយ។ អៀប មានប្រសាសន៍ថា នៅអំឡុងឆ្នាំ១៩៧០ គ្រួសារគាត់អាចរស់នៅជួបជុំគ្នានៅស្រុកកំណើត។ ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នំា១៩៧០ ប្រទេសជាតិជួប​ប្រទះភាពជ្រួល​ច្របល់ ដោយសារតែមានទាហាន លន់...

កងចល័តនារី

(ព្រៃវែង) ផាន់ នាង អាយុ ៦១ ឆ្នាំ មានស្រុកកំណើតនៅភូមិកំពូលប្រាសាទ ស្រុកពាមជរ៍ ខេត្តព្រៃវែង និងបច្ចុប្ប​ន្ន រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ប្តីរបស់នាង ឈ្មោះ ប៊ុន ឆៃ និងមានកូនចំនួន៦នាក់ ក្នុងនោះស្រី២នាក់។ នាង បានរៀបរាប់អំពីរឿងរ៉ាវដែលបានជួបប្រទះក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាដូចខាងក្រោម៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥...

កងឈ្លបប្រើមនុស្សទឹមរទេះភ្ជួរដីស្រែ

(ខេត្តព្រៃវែង) ញឹក សាវឿន​ អាយុ ៦៥ ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ​ភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ​ ខេត្តព្រៃវែង។ នៅឆ្នាំរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ការរស់នៅរបស់ សាវឿន និងប្រជាជនបានជួបប្រទះការលំបាកជាខ្លាំង ដោយសារតែត្រូវរត់គេចពីគ្រាប់បែកដែលបានទម្លាក់ពីយន្តហោះអាមេរិកាំង ដើម្បីសម្លាប់កងទ័ព វៀតកុង ដែលបានរត់មកពួនក្នុងភូមិឆ្អឹងពស់ និងតាមព្រំដែនវៀតណាម-កម្ពុជា។ នៅគ្រប់ផ្ទះរបស់ប្រជាជន...

ការនឹករឭកដល់ប្អូនថ្លៃដែលបានស្លាប់

ផាន ចងចាំ និងនឹករឭកដល់​ប្អូនថ្លៃប្រុសម្នាក់  ជាយោធាខ្មែរក្រហម ដែលត្រូវបាន អង្គការ​នាំទៅសម្លាប់ នៅតំបន់ចំពុះក្អែកដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុស​។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន ធ្លាប់ទៅស្វែងរកអដ្ឋិ​ធាតុប្អូនថ្លៃនៅតំបន់ចំពុះក្អែកដែរ ប៉ុន្តែ​មិនអាចសម្គាល់បានដោយសារតែមានអដ្ឋិ​ធាតុជនរងគ្រោះដែលតម្កល់ទុកច្រើនពេកនៅទីនោះ។ ផន ផាន ជាកសិករ, មានអាយុ៧៨ឆ្នាំ, មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ផាន មានប្រពន្ធឈ្មោះ ជា សឿន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។...

ហូបកន្ទក់ជំនួសបាយ

(ខេត្តព្រៃវែង) “រឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម គឺការហូបអាហារមិនគ្រប់គ្រាន់ ត្រូវហូបកន្ទក់ជំនួសបាយ។ ទិន្នផលស្រូវដែលខ្ញុំ និងប្រជាជនបង្កបង្កើនផលបាន ត្រូវដឹកចេញស្ទើរតែអស់ពីសហករណ៍ធ្វើឲ្យខ្វះស្រូវ។ ថ្ងៃខ្លះខ្ញុំត្រូវហូប​កន្ទក់ជំនួសបាយលាយជាមួយសម្លព្រលឹត ” ។ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ ឈ្មោះ ប៊ុន សារិន អាយុ៩២ឆ្នាំ មានស្រុកកំណើត និងសព្វថ្ងៃរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ សារិន មានកូនចំនួន១០នាក់ (ស្រី៥)។ សារិន បានថ្លែងថានៅក្នុងរបប...

រណ្ដៅត្រង់សេ

(ក្រចេះ)៖ រណ្ដៅត្រង់សេ គឺជារណ្ដៅដែលប្រជាជនកម្ពុជាជីកសម្រាប់គេចខ្លួនពីការទម្លាក់គ្រាប់បែក នៅក្នុងរបប លន់ នល់។ នេះជាដំណាលរឿងដែលអ្នករស់រានមានជីវិតម្នាក់មកពីខេត្តក្រចេះ អំពីបទពិសោធន៍​របស់គាត់ឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ទៅកាន់​អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ ចាន់ សាមន មានអាយុ៦៤ឆ្នាំ និងរស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ សាមន មានស្រុកកំណើតនៅភូមិទន្លេជ្រៃ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។...

ប្រជាជនខំធ្វើការងារទាំងឈឺ

(ព្រៃវែង)៖ យឹម ប៉ិច មានអាយុ៨៤ឆ្នាំ មានទីលំនៅភូមិពោធិ៍សាបាង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ នេះគឺជាការរៀបរាប់អំពីសាច់រឿងដែល ប៉ិច ធ្លាប់បានឆ្លងកាត់របប លន់ នល់ និងរបបខ្មែរក្រហម ប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា នៃអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅឆ្នាំ១៩៧០ ប្រទេសកម្ពុជាមានភាពចលាចលដោយសារតែកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ ដូច្នេះ ប្រជាជនចាប់ផ្ដើមមានការភ័យខ្លាចជាមួយនឹងការទម្លាក់គ្រាប់បែក។ ថ្វីត្បិតតែពេលនោះមានការទម្លាក់គ្រាប់បែកពិតមែន ប៉ុន្តែមិនបានបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនឡើយ គ្រាន់តែប៉ះពាល់ខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធ...

កុមារឃ្វាល គោក្របី ក្នុងកងកុមារសម័យខ្មែរក្រហម

(ព្រៃវែង)៖ ស៊ីម និយាយថា៖ “ខ្ញុំមិនបានទៅសាលារៀនទេនៅសម័យខ្មែរក្រហម ព្រោះអង្គការតម្រូវឲ្យទៅឃ្វាលគោក្របីនៅក្នុងកងកុមារ”។ ស៊ី ស៊ីម ភេទស្រី អាយុ៥៣ឆ្នាំ(សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើត និងសព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ស៊ីម ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនចំនួន ៨នាក់។ ស៊ីម មានម្តាយ​ឈ្មោះ វ៉ន និងឪពុកឈ្មោះ អ៊ុត។ ក្រោយរបបខ្មែរក្រហម ស៊ីម...

ប្រជាជន២៥នាក់ ស្ទូងស្រូវ១ហិចតា ក្នុង១ថ្ងៃ

(ខេត្តព្រៃវែង) យ៉ាវ៖ “ខ្ញុំស្ទូងសូ្រវលឿនណាស់ក្នុងសម័យខ្មែរក្រហម ដោយសារខ្ញុំខ្លាចគេមិនផ្តល់អាហារ។ ខ្ញុំឈឺក៏មិនហ៊ានឈប់ដែរ ចេះតែខំ ខំទៅដើម្បីអាហារ”។ អោ យ៉ាវ មានអាយុ៧៣ឆ្នាំ (សម្ភាសន៍ឆ្នាំ២០២៤) មានស្រុកកំណើត​នៅភូមិតាគោក ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ យ៉ាវ មានបងប្អូនចំនួន៤នាក់​។ ឪពុករបស់ យ៉ាវ មានឈ្មោះ ប្រាជ្ញ អោ និងម្តាយឈ្មោះ នៅ យ៉ាន។...

កងឈ្លបឃុំមេបុណ្យដែលទទួលការស្រឡាញ់ពីប្រជាជន

(ខេត្តព្រៃវែង) យិន៖ “ខ្ញុំទទួលបានក្តីស្រឡាញ់​ពីប្រជាជនដោយសារមិនរាយការណ៍ពីការប្រព្រឹត្តិកំហុសឆ្គងរបស់ប្រជាជនប្រាប់ដល់អង្គការ” ។ សុខ យិន មានអាយុ៦៥ឆ្នាំ(២០២៤) បច្ចុប្បន្នរស់នៅភូមិចចក១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់មានបងប្អូន៥នាក់។ យិន ឈប់រៀនត្រឹមថ្នាក់ទី១០(សង្គមចាស់) នៅបឋមសិក្សាក្នុងភូមិ។ គាត់អាចអាន និងសរសេរអក្សរខ្មែរបានខ្លះៗ។ នៅក្នុងរបបខ្មែរក្រហម គ្រួសាររបស់ យិន រស់នៅភូមិចចក១ ឃុំមេបុណ្យ។ កងឈ្លបភូមិ​បានបែងចែកប្រជាជនជាក្រុម និងជាសហករណ៍។ គ្រួសាររបស់...