Tag: ព្រៃវែង

ឪពុកស្លាប់ដោយសារខ្វះឱសថព្យាបាល

(ព្រៃវែង)៖ញឹម សៀន មានអាយុ៦៣ឆ្នាំ(២០២៤) សព្វថ្ងៃរស់នៅ ភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សៀន មានបងប្អូនចំនួន៤នាក់។ កាលពីកុមារភាព គាត់រៀនបានត្រឹមថ្នាក់ទី៤ (សង្គមចាស់) ក៏ឈប់រៀនដោយសារប្រទេសមានសង្គ្រាម និងការ​ទម្លាក់គ្រាប់បែក សាលារៀនត្រូវបិទទ្វារ។ សៀន ឲ្យដឹងថាគ្រប់ផ្ទះមានជីក​រណ្តៅត្រង់សេដើម្បីទុកគេចខ្លួនពេលមានការទម្លាក់គ្រាប់បែក។ នៅក្នុងរបបខ្មែរក្រហម សៀន មានអាយុប្រហែលជាង១០ឆ្នាំ។ គ្រួសាររបស់ សៀន ត្រូវបានអង្គការខ្មែរក្រហមឲ្យរស់នៅជាសហករណ៍ក្នុងភូមិចចកទី១ ឃុំមេបុណ្យស្រុកស្វាយអន្ទរ...

ប្រធានក្រុមផលិតជីសហករណ៍អង្គរទ្រេត

(ខេត្តព្រៃវែង)ឈុន យឿន មានអាយុ៧៥ឆ្នាំ(២០២៤) រស់នៅក្នុងភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ យឿន មានបងប្អូន៣នាក់ ស្រី២នាក់ និងប្រុសម្នាក់។ នៅឆ្នាំ១៩៧០ យឿន រៀបការពេលគាត់មានអាយុ២២ឆ្នាំ។ ក្រោយមកគាត់សម្រាលបានកូនម្នាក់ នៅពេលនោះមានគ្រាប់បែកដែលទម្លាក់ពីយន្តហោះអាមេរិកាំង បានធ្លាក់ចំផ្ទះរបស់គាត់បណ្តាលឲ្យសមាជិកក្នុងគ្រួសាររបស់គាត់មួយចំនួនទទួលរងរបួស ប៉ុន្តែគ្មានអ្នកស្លាប់ទេ។ នៅឆ្នាំ១៩៧២ គាត់បានចូលរួមជាមួយចលនាបដិវត្តន៍ខ្មែរក្រហម។ ពេលនោះគាត់ចូលព្រៃភ្នំគង់ (បច្ចុប្បន្នព្រៃកា្លយជាវត្តភ្នំគង់) ដើម្បីចូលរួមហាត់យុទ្ធសាស្រ្តកងទ័ពដូចជា៖ លូន, ក្រាប,...

អ្នកឡើងត្នោតនៅសហករណ៍ពាយនាយ

(ខេត្តព្រៃវែង) ប៊ុត ឈឿន អាយុ៧២ឆ្នាំ មានស្រុកកំណើតនៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ឈឿន មានប្រពន្ធឈ្មោះ អ៊ុយ អៀត និងមានកូនចំនួន៥នាក់ (ស្រី៤នាក់)។ ឪពុកឈ្មោះ ប៊ុត ឆោម និងម្តាយឈ្មោះ ចាន់ ស៊ន។ សព្វថ្ងៃគាត់រស់នៅភូមិឃុំខាងលើជាមួយប្រពន្ធ និងចៅស្រី។ ក្នុងរបបខ្មែរក្រហម ឈឿន រស់នៅភូមិពាយនាយ...

ប្រជាជនជម្លៀស១៧មេសា

(ព្រៃវែង)៖ ប្រជាជនទាំងអស់ដែល​រស់នៅទីក្រុងភ្នំពេញមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ត្រូវបានខ្មែរក្រហមជម្លៀសចេញដោយបង្ខំ។ នៅពេលធ្វើដំណើរដល់គោលដៅជម្លៀស ប្រជាជនទាំងនោះ ត្រូវបានអង្គការហៅថាជាប្រជាជនថ្មី ឬប្រជាជន១៧ មេសា ហើយត្រូវបានខ្មែរក្រហមធ្វើប្រវត្តិរូប បន្ទាប់មកមួយចំនួនត្រូវបានដាក់​ឲ្យរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់។ មែល តុន មានអាយុ៧៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ តុន រស់នៅភូមិព្រៃខ្លា ឃើញការទម្លាក់គ្រាប់បែក និង​សង្គ្រាមរវាងយោធាខ្មែរក្រហម...

ខ្មែរក្រហមបានសម្លាប់មនុស្សគ្មានត្រាប្រណី

(ព្រៃវែង)៖ ប្រជាជនក្នុងរបបខ្មែរក្រហមត្រូវធ្វើការងារទាំងខ្លួនមានជំងឺ និងត្រូវធ្វើការងារធ្ងន់ៗគ្មានពេលសម្រាក ប៉ុន្តែទទួលបានរបបអាហារមិនគ្រប់គ្រាន់។ អ្នកដែលហ៊ានប្រកែកតវ៉ា និងត្រូវបានចោទប្រកាន់ថាជាខ្មាំងប្រឈមមុននឹងការនាំយកទៅសម្លាប់ដោយគ្មានត្រាប្រណី។​ ខាត់ ធូ មានអាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ ធូ និងគ្រួសារបានផ្លាស់ប្តូរទីលំនៅពីភូមិព្រៃខ្លា ទៅរស់នៅ និងធ្វើការនៅ​ភ្នំពេញមួយរយៈ ដើម្បីគេចចេញពីសង្គ្រាម និងការទម្លាក់គ្រាប់បែក។ នៅ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលខ្មែរក្រហម​ទទួលបានជ័យជម្នះលើរបប លន់...

របបខ្មែរក្រហមជារបបមួយសាហាវឃោរឃៅ

(ព្រៃវែង)៖ ខ្មែរក្រហមបានបង្ខំប្រជាជនឲ្យធ្វើការងារធ្ងន់ ប៉ុន្តែផ្តល់របបអាហារមិនគ្រប់គ្រាន់។ ប្រជា​ជនប្រឈមមុននឹងការសម្លាប់ ឬនាំយកទៅរៀនសូត្រប្រសិនបើមិនព្រមធ្វើតាម។​ រឿន សាវឿន មានអាយុ៦៤ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ សាវឿន បានផ្លាស់ប្តូរទីលំនៅទៅរស់នៅភូមិ​ផ្សេងដោយសារតែក្នុងភូមិព្រៃខ្លា មានសង្គ្រាមរវាងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកពីសំណាក់​​ទាហាន លន់ នល់។ ចុងឆ្នាំ១៩៧០ ពូ របស់ សាវឿន បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងនៅក្នុង​សមរភូមិ  រវាងកងទ័ពទាំងពីរ។...

ប្រជាជនទទួលរងទុក្ខលំបាកក្នុងរបបខ្មែរក្រហម

(ព្រៃវែង)៖ ខ្មែរក្រហមបានបំបិទសិទ្ធិសេរីភាពបង្ខំប្រជាជនឲ្យធ្វើការធ្ងន់គ្មានពេលសម្រាក និងឲ្យប្រជាជនហូបមិនគ្រប់គ្រាន់ នេះជាការលើកឡើងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ហេង រ៉ូ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅឆ្នាំ១៩៧០ នៅក្នុងភូមិ​របស់​រ៉ូ កើតភូមិមានសង្គ្រាម និងការទម្លាក់គ្រាប់​បែក​ដែលបានបណ្តាលឲ្យ មនុស្ស សត្វស្លាប់ ព្រមទាំង​បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដូចជាផ្ទះសំបែង សាលារៀន មន្ទីរពេទ្យ និងវត្តអារាមអស់ជាច្រើន។ ប្រជាជនរួមទាំងគ្រួសាររបស់ រ៉ូ រស់នៅទាំង​មានការភ័យខ្លាចអំពីសុខសុវត្ថិភាព។...

ខ្មែរក្រហមសម្លាប់មនុស្សគ្មានត្រាប្រណី រស់មួយថ្ងៃគិតមួយថ្ងៃ

(ព្រៃវែង)៖ ចក់ ឈួន៖ «ខ្មែរក្រហមគ្មានក្តីអាណិតអាសូរចំពោះខ្មែរដូចគ្នាទេ ជីវិតមនុស្សរស់នៅឆ្លងកាត់របបនោះគឺប្រថុយប្រថាននឹងសេចក្តីស្លាប់ ម្នាក់ៗរស់មួយថ្ងៃគិតមួយថ្ងៃ គ្មាននរណាម្នាក់អាចដឹងពីជោគវាសនាខ្លួននៅថ្ងៃស្អែកនោះទេ»។ ចក់ ឈួន មានអាយុ៧០ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ គាត់បានរៀបរាប់ថា ប្រសិនបើឈ្លបខ្មែរក្រហមចោទប្រកាន់ ឬចាប់ប្រជាជនណាម្នាក់ទៅឃុំឃំាង ឈ្លបនោះមានសិទ្ធិ​សម្លាប់ប្រជាជន ហើយគ្មាននរណាហ៊ានសួរដេញដោលអំពីការសម្លាប់នោះទេ។ រីឯសាច់ញាតិ​គ្រួសារវិញ សូម្បីតែយំក៏មិនហ៊ានឲ្យឈ្លបខ្មែរក្រហមឃើញផង។ ឈ្លបតែង​លើកឡើង​ពីបទក្បត់នឹង «អង្គការ» ឬក្បត់នឹងសមូហភាព ដើម្បី​សម្លាប់ប្រជាជនណាម្នាក់ចោល​​។...

ជីវិតធ្វើជាយោធារបស់ខ្ញុំ ចាប់ផ្ដើមពីការចូលធ្វើបដិវត្តន៍ និងបញ្ចប់ត្រឹមការចូលនិវត្តន៍

នៅឆ្នាំ១៩៧២ សាន្ត បានស្ម័គ្រចិត្តចូលធ្វើបដិវត្តន៍ក្នុងព្រៃជាមួយពូម្នាក់ឈ្មោះ ភោគ ចាន់[1] ។ ការតស៊ូគឺលំបាក ព្រោះត្រូវរត់ លូន គេចពីគ្រាប់បែក គ្រាប់ផ្លោង និងគ្រាប់កាំភ្លើង។ អ្នកចូលព្រៃជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែការទម្លាក់គ្រាប់បែក ការប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់។ ពេលទទួលបានជ័យជម្នះ ក្រុមរបស់ សាន្ត មិនបានរស់នៅសុខស្រួលនោះទេ។ អង្គការ បានប្រើក្រុមរបស់គាត់ ឲ្យធ្វើការងារធ្ងន់ធ្ងរ...

ប្រជាជនមូលដ្ឋាន

(ព្រៃវែង)៖ អេង ធឿន មានអាយុ៦៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ នៅសម័យសង្គមរាស្រ្តនិយម ធឿន បានចូលរៀននៅសាលាបឋមសិក្សាភូមិចាន់។ គាត់រៀន​បានត្រឹមថ្នាក់ទី៩កាលពីជំនាន់នោះ និងបានឈប់រៀនជួយធ្វើការងារស្រែចម្ការឪពុកម្តាយដោយសារតែគ្រួសារមានជីវភាពខ្វះខាត​។ នៅរបប លន់ នល់ ធឿន បានឃើញក្នុងភូមិមានយន្តហោះទម្លាក់គ្រាប់​​បែករបស់សហរដ្ឋអាមេរិកដែលគាំទ្ររបប​ លន់ នល់ បានធ្វើឲ្យផ្ទះសម្បែងខូចខាត និងសម្លាប់ប្រជាជន និងសត្វពាហនៈ។...

ខ្មែរក្រហមបង្ខំព្រះសង្ឃឲ្យទៅធ្វើស្រែចម្ការ

(ព្រៃវែង)៖ យ៉ុន រ៉ា មានអាយុ ៥៦ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិព្រៃកណ្តៀង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង​។ ក្នុងរបបខ្មែរក្រហម រ៉ា នៅជាកុមារដែលមានអាយុប្រមាណ៦ឆ្នាំ។ គាត់មិនសូវចាំរឿងរ៉ាវក្នុងរបបនោះបានច្រើនទេ ប៉ុន្តែគាត់បានឮចាស់ៗក្នុងភូមិដែលបានធ្លាប់រស់នៅឆ្លងរបបខ្មែរក្រហមនិយាយប្រាប់នៅពេលក្រោយរបបនោះ។ រ៉ា នៅចាំថាខ្មែរក្រហមមិនអនុញ្ញាតឲ្យសមាជិកក្នុងគ្រួសាររស់នៅជួបជុំគ្នាទេ។ ប្រជាជនទាំងអស់ត្រូវរស់នៅ ចម្រុះគ្នាដោយបែងចែកទៅតាមភេទ និងអាយុ។ ការងារជីក​ទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការ គឺត្រូវធ្វើរួមគ្នាក្នុងសហករណ៍ដែលមានមេក្រុម...