Tag: ព្រះវិហារ

របបខ្មែរក្រហមបានបន្សល់ភាពសោកស្តាយសម្រាប់ប្រជាជនខ្មែរ

(ព្រះវិហារ)៖ យីន ជឹប ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលសព្វថ្ងៃមានអាយុ ៨៨ឆ្នាំ​ ​រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។  កាត សារ៉ាត់ ជាយុវជនស្ម័គ្រកម្ពុជា បានជួបសម្ភាសន៍ យីន ជឹប អំពីដំណើរជីវិតនាសម័យខ្មែរក្រហម ដើម្បីឲ្យអ្នកជំនាន់ក្រោយបានសិក្សាពីជំនាន់នោះ។ យីន ជឹប ជាអតីតទាហានមួយរូបដែលការពារតាមបណ្តោយព្រំដែនកម្ពុជាវៀតណាម។ ក្នុងនាមជាកងស្ម័គ្រចិត្តម្នាក់នៅដាំហុង យីន ជឹប បាននៅចាំបទនៃសម័យ(មុនរបបខ្មែរក្រហម)នោះថា...

ចាត់ទុកអង្គការជាធំ

(ព្រះវិហារ)៖ ក្នុងវ័យ ៧៤ឆ្នាំ ស្រី ទុង ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរៀបរាប់ពីអ្វីដែលកើតឡើងនាសម័យនោះ នៅគេហដ្ឋានរបស់គាត់ផ្ទាល់ ឲ្យអ្នកស្ម័គ្រកម្ពុជា ដែលជាអ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនៃប្រទេសកម្ពុជា។ ស្រី ទុង រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ សព្វថ្ងៃគាត់មិនបានប្រកបមុខរបរអ្វីនោះទេ ដោយសារភាពចាស់ជរា។ ការហូបចុកនារបបនោះ មានតែបបរផិ ដូចបាយជ្រូក លាយជាមួយគល់ចេក គល់ល្ហុង មួយថ្ងៃពីរពេល។ ប្រជាជនតម្រូវឲ្យស្លៀកពាក់ពណ៌ខ្មៅ...

ទង្វើយ៉ាងឃោរឃៅរបស់ខ្មែរក្រហម

(ព្រះវិហារ)៖ សៅ ឡាត់ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ អាយុ ៦៣ឆ្នាំ សព្វថ្ងៃគាត់ជាកសិករម្នាក់។ នៅសម័យនោះ គាត់កំពុងមានវ័យពេញកម្លាំង​ មានតែខោមួយចង្កេះ។ ខ្មែរក្រហមតម្រូវគាត់ឲ្យធ្វើជាអ្នកសេដ្ឋកិច្ច (ធ្វើការងារនៅផ្ទះបាយ)។ ការងារចម្បាងរបស់គាត់ គឺដាំបាយ កាប់គល់ចេក គាស់គល់ល្ហុង យកមកលាយដើម្បីធ្វើជាម្ហូប មួយថ្ងៃ ពីរពេល។ គាត់បាននិយាយថា មនុស្សប្រៀបបានដូចសត្វ...

គ្មានការបញ្ចេញមតិ និង បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង

(ព្រះវិហារ)៖ មាន់ ហំ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ ៥៤ ឆ្នាំ ជាកសិករ​ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។​ កាលពីរបបខ្មែរក្រហម ក្នុងវ័យកុមារភាពគាត់ធ្វើការនៅក្នុងកងចល័ត ដែលមានភារកិច្ចធ្វើជី ដោយកាត់ទន្រ្ទានខេត្ត ជារុក្ខជាតិតូចៗដែលគេយកទៅធ្វើជីសម្រាប់ការដាំដុះ។ គាត់ក៏ដូចអ្នករស់រានមានជីវិតដទៃទៀតបានលើកឡើងពីការហូបចុកមិនគ្រប់គ្រាន់ មានតែគល់ចេក មើមដំឡូងជាដើម សម្រាប់ការបរិភោគប្រចាំថ្ងៃ មួយថ្ងៃពីរពេល ជាមួយបបររាវដូចទឹក។ មាន់ ហំ...

តែមិនពេញចិត្ត ពីរម៉ោងក្រោយគេយកទៅកសាង

(ព្រះវិហារ)៖ អៀម ធឿន មានអាយុ ៨៣ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ធឿន ធ្វើការនៅក្នុងសហករតាំងពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។​ ជីវិតក្រោមរបបខ្មែរក្រហម គាត់ត្រូវបានគេតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ដោយធ្វើការជារួម ជាមួយបងប្អូនប្រជាពលរដ្ឋឯទៀត។ គាត់ត្រូវរស់នៅរួម និងហូបចុករួម គាត់ហូបមិនបានគ្រប់គ្រាន់ ដោយគាត់លើកឡើងថា ត្រឹមតែបបរមួយ​វែកសម្រាប់មួយពេល។...

អ្នកផ្សំថ្នាំអាចម៍ទន្សាយ

(ព្រះវិហារ)៖ ជឹប ថែប អាយុ ៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ សំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សម័យខ្មែរក្រហម ប្រជាជនភាគច្រើនតម្រូវឲ្យលើកទំនប់ ជីកប្រឡាយ និងធ្វើស្រែ ជាដើម។ របបអារហារមានត្រឹមតែបបរមួយចាន គឺមិនគ្រប់គ្រាន់សម្រាប់ការចិញ្ចឹមរាងកាយឲ្យមានសុខភាពល្អនោះទេ។​ ហូបបបរមួយចាន ធ្វើការងារពេញមួយថ្ងៃ ធ្វើឲ្យមានការប្រើប្រាស់ហួសកម្លាំង ហួសម៉ោង ប៉ុន្តែដោយសារខ្លាចបាត់បង់ជីវិត មនុស្សរាប់ពាន់នាក់ រួមទាំង...

អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល

(ព្រះវិហារ)៖ ទិត ភន អាយុ ៧១​ ឆ្នាំ រស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ។ ភន បានធ្វើការងារជាក្រុម ដូចជាដើររកអូសជាដើម គាត់បាននិយាយថា អ្នកដែលប្រកែកអាចត្រូវបានសម្លាប់ចោល នេះជាការគំរាមនាសម័យនោះ។ ដោយសារមានកូននៅតូច គាត់តម្រូវឲ្យធ្វើការនៅផ្ទះបាយ រហូតដល់ការបញ្ចប់នៃសង្គ្រាមនៅឆ្នាំ ១៩៧៩។ សម្រាប់អាហារមួយថ្ងៃពីរពេល ទិត ភន ទទួលបានត្រឹមតែបបរលាយជាមួយដើមចេក​...

ត្រូវធ្វើតាមខ្មែរក្រហមទាំងអស់

(ព្រះវិហារ)៖ សុខ អៀត អាយុ ៨៥ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់ស្នាក់នៅ ភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឋិតនៅក្នុងវ័យចាស់ជរា សុខ អៀត មិនបានប្រកបមុខរបរអ្វីនោះទេ ប៉ុន្តែនាសម័យខ្មែរក្រហម គាត់ គឺ ជាឈ្លបភូមិម្នាក់។ ក្នុងអាយុ ៣០ឆ្នាំជាង នាសម័យកម្ពុជាប្រជាធិបតេយ្យ សុខ អៀត...

មិនហើយ ត្រូវតែហើយ

(ព្រះវិហារ)៖ អៀម សៀម អាយុ ៥៩ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ សព្វថ្ងៃរស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ។  ភាគច្រើនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ត្រូវបានតម្រូវឲ្យធ្វើការងារពលកម្មដូចជា លើកទំនប់ ជីកប្រឡាយ ធ្វើស្រែ ស្ទូងស្រូវ ដោយជារួម និងចល័ត។ អៀម សៀម ត្រូវធ្វើការងារទាំងនោះ ដោយបង្ខំ ទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក...

អំពើប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត

(ព្រះវិហារ)៖ ព្រំ ហន អាយុ ៧៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបដិវត្តន៍ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ការបំបិទសិទ្ធិសេរីភាព នាសម័យកម្ពុជាប្រជាធិតបតេយ្យ បានធ្វើឲ្យ ព្រំ ហន ចងចាំមិនភ្លេចនូវសេចក្តីលំបាកវេទនា ការអត់ឃ្លាន និងការហូបមិនគ្រប់គ្រាន់​។ ព្រំ ហន ត្រូវបានខ្មែរក្រហមបញ្ជាឲ្យលើកទំនប់ទាំងយប់។ គាត់បានបរិភោគត្រឹមតែ បបរជាមួយ មើមចេក...

សូមតែសុខប៉ុណ្ណោះ

(ព្រះវិហារ)៖ ជៃ វ៉ាន់ អាយុ ៨៧ ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ គាត់សព្វថ្ងៃរស់នៅភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។ វ៉ាន់ បាននិយាយពីឆាកជីវិតផ្ទាល់ខ្លួនរបស់គាត់នាសម័យខ្មែរក្រហម។ ជីវិតមួយថ្ងៃៗ នាសម័យនោះ គាត់ត្រូវធ្វើការ ជីកដី រែកដី ស្ទូងស្រូវ ធ្វើជី គ្រប់សព្វបែបយ៉ាង ពីព្រឹកដល់ល្ងាច សម្រាប់តែអាហារពីរពេល គឺ អង្ករមួយកំប៉ុង...