អោក នឿន[1] អាយុ៨៣ឆ្នាំ រស់នៅភូមិព្រៃក្ដី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ ប្ដីរបស់ នឿន បានធ្លាក់ខ្លួនឈឺ និងស្លាប់នៅភូមិតាំងយ៉ាប។ មុនពេលប្ដីស្លាប់ នឿន បានទៅសុំការអភ័យទោសពីលោកតាដើមឈើទាលនៅភូមិតាំងយ៉ាប ព្រោះគាត់គិតថា ប្ដីរបស់គាត់ខុសមាត់ ឬបំពានលោកតា។ នៅពេលដែលប្ដីស្លាប់ នឿន បានទៅនិមន្តព្រះសង្ឃមកសូត្រមន្ត និងធ្វើពិធីបុណ្យសពតាមប្រពៃណី ព្រោះពេលនោះមានការប្រណិប័តន៍សាសនានៅឡើយ ហើយអាចហ […]...