ឡុង សារ៉ន ៖ រៀបរាប់អំពីសភាពការណ៍នៅក្នុងមន្ទីរឃុំឃាំងប្រទេសវៀតណាម
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៧៨ សារ៉ន ត្រូវបានទាហានវៀតណាមចាប់ខ្លួននៅសមរភូមិ ត្រដែត[1] ស្រុកកំពង់រោង ខេត្តស្វាយរៀង។ នៅក្នុងចម្លើយសារភាពរបស់ សារ៉ន បានរៀបរាប់អំពីស្ថានភាពរស់នៅក្នុងគុកនីមួយៗដែលខ្លួនបានជាប់ឃុំឃាំង។ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៧៨ សារ៉ន បានរត់ចេញពីប្រទេសវៀតណាម និងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៧៨។ ចម្លើយសារភាពរបស់ សារ៉ន បានសរសេរបញ្ចប់នៅថ្ងៃទី ២៧ ខែធ្នូ...
ប៉ុក ពិន៖ លេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤
ឈ្មោះ ប៉ុក ពិន អាយុ៤៨ឆ្នាំ មុនចាប់ខ្លួនមាននាទីជាលេខាឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤ ភូមិភាគបូព៌ា។ ពិន មានស្រុកកំណើតនៅ ភូមិព្រៃទ័ព ឃុំចំរេះ ស្រុកកោះជ័យ តំបន់២៤។ ពិន មានប្រពន្ធឈ្មោះ សាត ភិន រស់នៅភូមិព្រៃទ័ព និងមានកូន ១១នាក់[1]។ នៅអាយុ ១៦ឆ្នាំ ពិន បានចូលទៅសិក្សា...
ទូច ឆូវ៖ អង្គការឲ្យប្រជាជនហូបបបរ ដើម្បីទុកស្រូវបញ្ជូនយកទៅប្រទេសចិន
(តាកែវ)ទូច ឆូវ អាយុ៨៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិព្រៃលៀប ព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងសម័យខ្មែរក្រហម ឆូវ គឺជាប្រជាជនចាស់ រស់នៅភូមិព្រៃលៀបនេះតែម្តង។ មុនដំបូង ឆូវ ធ្វើការងារ ស្ទូង, ដក, លើកទំនប់ និងជីកប្រឡាយនៅក្បែរសហករណ៍។ នៅក្នុងសហករណ៍ ឆូវ រស់នៅជាមួយប្ដី ប៉ុន្តែកូនៗរបស់គាត់ ត្រូវបំបែកចេញពីគាត់ឲ្យទៅធ្វើការងារឲ្យអង្គការ។...
ហេង សាម៉ន៖ អ្នកទោសភាគច្រើនស្លាប់ក្នុងរយៈពេល១៥ ទៅ២០ថ្ងៃ
(តាកែវ) ហេង សាម៉ន ហៅប្រុស មានអាយុ៧០ឆ្នាំ។ សាម៉ន គឺជាគ្រូចូលនិវត្តន៍ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៧៤ សាម៉ន ឈប់រៀន និងចូលធ្វើជាទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលខ្មែរក្រហមទទួលបានជ័យជម្នះ សាម៉ន ត្រូវជម្លៀសចេញពីភ្នំពេញមកនៅភូមិអំរ៉ែ។ ពេលមកដល់ភូមិ សាម៉ន បានកុហកប្រធានសហករណ៍ថា គាត់គឺជាសិស្សរៀននៅសាលាវិជ្ជាឧត្តម...
ប្ដីខ្ញុំស្លាប់ដោយសារជំងឺរាគ
(តាកែវ)យ៉ង យេន អាយុ៧៤ឆ្នាំ រស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ យេន មានកូន៣នាក់ ដោយកូនម្នាក់បានស្លាប់នៅក្នុងសម័យ លន់ នល់ ។ កូនរបស់ យេន ម្នាក់ឈ្មោះ វ៉ាន់ បានធ្លាក់ខ្លួនពិការដោយសារតែការព្យាបាលរបស់ពេទ្យខ្មែរក្រហម។ នៅក្នុងសម័យខ្មែរក្រហម យេន ឆ្លងទន្លេបានកូនម្នាក់ឈ្មោះ សុខមាន។ នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះនៅទីក្រុងភ្នំពេញ គ្រួសាររបស់ យេន...
ការងាររបស់កុមារប្រមូលផ្ដុំ
(តាកែវ) ហេង ធឿន អាយុ៥៨ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ធឿន គឺជាកសិករ រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ធឿន គឺជាប្រជាជនមូលដ្ឋាននៅភូមិព្រៃលៀប។ នៅក្នុងសហករណ៍ ធឿន មិនបានរស់នៅជាមួយឪពុកម្ដាយនោះទេ គាត់ត្រូវទៅរស់នៅក្នុងកងកុមារប្រមូលផ្ដុំតាអូរ។ ការងាររបស់កុមារប្រមូលផ្ដុំ មានដូចជា ការរែកកម្អួតភ្នំ យកមកចាក់ក្នុងស្រែម្ដុំឡស្លា(ខាងត្បូងភូមិ)។ បន្ថែមពីលើការងាររែកដី ធឿន កើបលាមក...
កុមារដែលមិនស្ដាប់បង្គាប់ត្រូវវាយធ្វើបាប និងចាប់ឃុំឃាំងក្នុងទ្រុងជ្រូក
(តាកែវ) អែម សួន អាយុ៦៧ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សួន រស់នៅភូមិព្រៃលៀប ឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។ មុនសម័យខ្មែរក្រហម សួន បានរៀបការ និងមានកូនស្រីម្នាក់អាយុ៣ឆ្នាំ។ ចូលដល់សម័យខ្មែរក្រហម កូនស្រីរបស់ សួន បានលុងទឹកស្លាប់នៅពេលដែលចុះទៅលាងខ្លួន បន្ទាប់ពីបន្ទោរបង់រួច។ នៅពេលដែលកូនស្លាប់ សួន មិនបានដឹងដំណឹងភ្លាមៗនោះទេ ព្រោះគាត់ត្រូវនៅធ្វើការងារឲ្យអង្គការនៅក្នុងកងចល័ត ហើយកូនរបស់គាត់ឲ្យយាយនៅក្នុងភូមិមើលការខុសត្រូវ។ បន្ទាប់មកទៀត...
សមាជិកក្រុមដេរសម្លៀកបំពាក់សម័យខ្មែរក្រហម
(តាកែវ) ជ្រូ ជ្រិន អាយុ៧៤ឆ្នាំ មានស្រុកកំណើតនិងរស់នៅភូមិព្រៃលៀប ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ នៅឆ្នាំ១៩៦៩ ជ្រិន បានរៀបការជាមួយប្រពន្ធរបស់គាត់នៅក្នុងភូមិ។ ក្រោយរៀបការរួច ជ្រិន មានកូន១នាក់ និងប្រកបរបបធ្វើស្រែ និងដេរខោអាវ។ បន្ទាប់ពីព្រឹត្តិការណ៍រដ្ឋប្រហារ ជ្រិន មិនសូវបាននៅផ្ទះប៉ុន្មានទេ ដោយសារគាត់ត្រូវរត់ចូលព្រៃ ដើម្បីគេចពីការចាប់ធ្វើជាទាហាន។ លើសពីនេះទៅទៀត នៅក្នុងភូមិរបស់ ជ្រិន មានការប្រយុទ្ធគ្នារវាងទាហាន...
ខ្ញុំខំធ្វើដំណើរទាំងយប់ទាំងថ្ងៃព្រោះពាក្យថា” នៅខាងមុខមានសមមិត្តដាំបាយទទួល”
នៅឆ្នាំ១៩៧៨ អង្គការបានជម្លៀស សុខលាង ឲ្យដើរទាំងយប់ថ្ងៃដោយប្រើយុទ្ធសាស្រ្តាថា” បងប្អូនទាំងអស់គ្នាដើរឲ្យលឿនមានសមមិត្តដាំបាយទទួលនៅខាងមុខ” ឮហើយសុខលាង ខំប្រឹង ធ្វើដំណើរទៅមុខ ព្រោះឃ្លាន។ ខាងក្រោមនេះជាសាច់រឿង របស់ ងួន សុខលាង៖ ងួន សុខលាង[1] ភេទប្រុស អាយុ៦១ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិក្រវៀនធំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។...
បាត់បង់សមាជិកគ្រួសារចំនួនបួននាក់ និងត្រូវបានធ្វើទារុណកម្មលើរាង្គកាយ
នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ សមាជិកគ្រួសាររបស់ ថា ចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់គ្នា ដោយសារខ្វះខាតរបបអាហារ។ ជាពិសេស ថា ត្រូវបានអង្គការខ្មែរក្រហមធ្វើទារុណកម្មដោយយកឈើក្ដៅអុជលើក្បាលពោះដោយគ្មានការអាណិតអាសូរ។ ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស មានអាយុ៥៨ឆ្នាំ[1]។ សព្វថ្ងៃ ថា ប្រកបមុខរបរធ្វើស្រែចម្ការ និងជាអតីតទាហាន។ ថា មានស្រុកកំណើតនៅក្នុងភូមិ កោះក្របី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ បច្ចុប្បន្ន...
“ឃ្លាតឆ្ងាយពីគ្រួសារនៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)”
ខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជាទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។ ខ្មែរក្រហមបានរៀបចំប្រទេសជាថ្មី បានប្រមូលរបស់របរទាំងអស់ដាក់រួមគ្នា និងមានការជ្រើសរើស យុវជន យុវនារីឲ្យធ្វើជាកងទ័ព កងកុមារ និងកងចល័ត។ យុវជន យុវនារីត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការងារទាំងអស់ គ្មានពេលឈប់សម្រាក។ ខ្មែរក្រហមចាត់តាំងយុវជន យុវនារីទាំងនោះ ធ្វើការតាមតួនាទីរៀងៗខ្លួន ដូចជាកងចល័ត ឃ្វាលគោក្របី កើបស្មៅ រើសអាចម៍គោ ដើម្បីធ្វើជីដាក់ដំណាំ។ ប្រជាជនត្រូវធ្វើការងារធ្ងន់ៗ និងលំបាកឲ្យជីកប្រឡាយឬអាងស្តុកទឹក លើកទំនប់ កាប់ភ្លឺស្រែ...

