អុប ថា៖ អង្គការអប់រំឲ្យខិតខំធ្វើការងារ និងប្ដេជ្ញាមិនឲ្យជួបគ្រួសារ
នៅក្នុងសម័យខ្មែរក្រហម កុមារទាំងអស់មិនស្ថិតនៅក្រោមការមើលថែរបស់ឪពុកម្ដាយនោះទេ។ កុមារតូចៗដែលមិនអាចធ្វើការងារបានត្រូវមានមនុស្សចាស់មើលថែរក្សាក្រៅពីឪពុកម្ដាយ ហើយកុមារដែលមានអាយុច្រើនល្មមត្រូវចូលទៅធ្វើការងារនៅក្នុងកងកុមារ។ កុមារទាំងឡាយត្រូវបានបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារា កុមារី និងយុវជន យុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។[1] អុប ថា[2] គឺជាកុមារីម្នាក់ដែលចូលទៅរស់នៅ និងធ្វើការងារនៅក្នុងកងកុមារតាំងពីអាយុប្រមាណ១០ឆ្នាំ។ នៅក្នុងកងកុមារ អង្គការបានអប់រំ ថា ឲ្យខិតខំធ្វើការងារ និងមិនឲ្យស្គាល់ឪពុកម្ដាយ ឬបងប្អូនរបស់គាត់នៅពេលដែលជួបគ្នាដោយចៃដន្យ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ ថា ដែលបានចាកចេញពីគ្រួសារចូលទៅធ្វើការងារនៅក្នុងកងកុមារ...
ប៉ែន សេត បាត់ដំណឹងប្អូន២នាក់
សេត គឺជាកូនប្រុសច្បងក្នុងចំណោមបងប្អូន៨នាក់។ ក្នុងសម័យខ្មែរក្រហម ប្អូនរបស់សេត ២នាក់ ក្នុងនោះមានស្រីម្នាក់ បានបាត់ដំណឹង បន្ទាប់ពីចូលបដិវត្តន៍។ ប្អូនរបស់សេត ដែលបានបាត់ខ្លួនមានឈ្មោះថា ប៉ែន តាវ បាត់ដំណឹងបន្ទាប់ពីអង្គការបញ្ជូនទៅទីក្រុងភ្នំពេញ ហើយឈ្មោះ ប៉ែន ហង្ស បាត់ខ្លួននៅពេលដែលចូលធ្វើជាយោធារបស់ខ្មែរក្រហម។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់សេត នៅក្នុងសម័យខ្មែរក្រហម និងការបាត់ដំណឹងប្អូនឈ្មោះ ប៉ែន តាវ។ ប៉ែន សេត[1] អាយុ៥៤ឆ្នាំ(២០០៣)...
សកម្មភាពយោធាថៃនៅតាមព្រំដែនបង្ហាញថាខ្លួនមិនគោរពលើបទឈប់បាញ់
នាវេលាម៉ោង ៤:០០ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ថា កម្មវិធីរយៈពេលមួយថ្ងៃពេញរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា ដែលមានតំណាងមកពី៦ប្រទេសចូលរួមក្នុងនោះរួមមាន៖ (ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម)...
កយ យឺន៖ មួយម៉ាត់ងាប់ មួយម៉ាត់រស់
នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន គឺជាប្រជាជនមូលដ្ឋាន ទទួលបានការទុកចិត្តពីអង្គការ ប៉ុន្តែដោយសារតែមានអ្នកច្រណែន រាយការណ៍កុហកទៅអង្គការបានធ្វើឲ្យឪពុករបស់គាត់ត្រូវទទួលទារុណកម្មក្នុងគុក។ យឺន បានដឹងពីរឿងរ៉ាវរបស់ឪពុកគាត់ និងគ្រួសារ តាមរយៈការមើលឃើញរបស់គាត់ និងការរៀបរាប់ផ្ទាល់មាត់របស់ឪពុកបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ យឺន និងគ្រួសារ នៅក្នុងសម័យខ្មែរក្រហម៖ កយ យឺន[1] អាយុ៥០ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម គ្រួសាររបស់យឺន មិនបានរស់នៅជួបជុំគ្នានោះទេ...
យ៉ិន ឆែ៖ គ្រាប់បាយ ធំជាង គ្រាប់បែក
យ៉ិន ឆែ[1] អាយុ៧៧ឆ្នាំ រស់នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម អង្គការបានជម្លៀសឪពុកម្ដាយ បងប្អូន និងគ្រួសារឆែ ទាំងអស់ទៅខេត្តបាត់ដំបង ដោយសារតែគ្រួសារគាត់មានជីវភាពធូរធារ។ នៅខេត្តបាត់ដំបង ឆែ បានចូលទៅក្នុងកងម៉ែៗ ដើម្បីធ្វើការងារ រែកដី ស្ដារស្រះ, ស្ដារប្រឡាយ និងលើកប្រព័ន្ធទំនប់។ ឆែ ត្រូវធ្វើការងាររាល់ថ្ងៃ ប៉ុន្តែរបបអាហារដែលគាត់ទទួលបានគឺមិនគ្រប់គ្រាន់នោះទេ ព្រោះតំបន់ដែលគ្រួសារឆែ...
ហង់ ខែម៖ បានឮ និងឃើញអង្គការសម្លាប់ប្រជាជនថ្មី
ហង់ ខែម[1] អាយុ៦៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។ ខែម កើតនៅក្នុងគ្រួសារមួយដែលមានជីវភាពធូរធារ និងមានអាហារហូបគ្រប់គ្រាន់។ ចូលដល់សម័យ លន់ នល់ គ្រួសាររបស់ខែម ប្រឈមមុខជាមួយការគំរាមកំហែង, ប្លន់យកទ្រព្យសម្បត្តិ និងវាយដំពីសំណាក់ទាហានវៀតណាម។ នៅពេលដែលទាហានវៀតណាមចុះមកម្ដងៗ ខែម និងនារីក្រមុំផ្សេងទៀត ត្រូវលាក់ខ្លួន ពួននៅទីកន្លែងផ្សេងៗ ដើម្បីកុំឲ្យត្រូវធ្វើបាប។ ក្រោយមក ខែម...
យី សុខុម៖ កន្ទក់មានរសជាតិផ្អែម
យី សុខុម[1] អាយុ៦៩ឆ្នាំ ជាកសិករនៅភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ នៅក្នុងសម័យ លន់ នល់ សុខុម រៀបការជាមួយពេទ្យយោធាម្នាក់ នៅក្នុងភូមិប្រសៀត។ មុនពេល សុខុម រៀបការ ៦ថ្ងៃ មានអ្នកមកចាប់ឪពុករបស់សុខុម ហើយបាត់ដំណឹងចាប់ពីពេលនោះមក។ បន្ទាប់ពីរៀបការរួច សុខុម ត្រូវភៀសខ្លួនទៅតាមប្ដី ហើយម្ដាយរបស់គាត់ត្រូវទៅតាមរកឪពុករបស់សុខុម តាមដំណឹងដែលអ្នកស្រុកប្រាប់។ ក្រោយមក...
តុប គីម៖ ខ្លាចកូនរត់មិនរួច ត្រូវអង្គការធ្វើបាប
ឈ្មោះ តុប គីម[1] អាយុ៦២ឆ្នាំ(២០០៣) រស់នៅភូមិអង្គតាសោម ឃុំញែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ មុនពេលរៀបការ គីម រស់នៅស្រុកស្ដុក ស្រុកទួលស្លែង។ គីម មានប្ដីឈ្មោះ ញ៉ែម យួន និងមានកូនចំនួន១១នាក់ ក្នុងនោះមានកូនស្រីចំនួន៣នាក់។ នៅក្នុងសម័យខ្មែរក្រហមកូនរបស់គីមទាំងអស់បានចេញទៅធ្វើការងារ និងចូលធ្វើបដិវត្តន៍ លើកលែងតែកូនប្រុសពៅតូចជាងគេរបស់គាត់ ដែលស្លាប់តាំងពីនៅជាទារក។ នៅក្នុងចំណោមកូន១១នាក់របស់គាត់ មានកូនប្រុសពីរនាក់ឈ្មោះ យី...
ហុច អូន៖ ចេញពីសហករណ៍ទៅធ្វើការងារដាំបន្លែ និងដាំបាយនៅទីក្រុងភ្នំពេញ
កុច អូន ឬហុច អូន[1] អាយុ៤២ឆ្នាំ(២០០៣) រស់នៅភូមិប្របសៀម ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម ភូមិប្របសៀម ស្ថិតនៅក្នុងឃុំពពេល ស្រុក១០៥ តំបន់១៣ ខេត្តតាកែវ។ អូន មានឪពុកឈ្មោះ កន មានស្រុកកំណើតនៅភូមិពោងពាង និងម្ដាយឈ្មោះ អៀម មានស្រុកកំណើតនៅភូមិប្របសៀម។ អូន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រីចំនួន៤នាក់។...
វ៉ាត វ៉ាន់នី៖ បើអត់ពីម៉ែ កូនទៅរស់នៅជាមួយអង្គការ
វ៉ាត វ៉ាន់នី[1] ហៅ នី អាយុ៦៦ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ នី មានឪពុកឈ្មោះ ស វ៉ាត ម្ដាយ ទេព ប៉ាច និងមានបងប្អូនចំនួន៣នាក់។ បងប្រុសច្បងរបស់នី ដែលធ្វើការក្នុងកងពលលេខ១៣ របស់ទ័ពចន្ទរង្សី បានបាត់ដំណឹងចាប់ពីឆ្នាំ១៩៧០។ នី បានចូលរៀនដំបូងនៅអាយុ១១ឆ្នាំ នៅខេត្តកំពង់ស្ពឺ។ នី...
ប៉ិច មិន៖ បើមានថ្នាំលេបហើយបំភ្លេចកូនបាន គាត់នឹងទិញលេបភ្លាម
ឈ្មោះ ប៉ិច មិន[1] អាយុ៧៩ឆ្នាំ(២០០៣) រស់នៅភូមិត្រពាំងរនាប ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ មិន មានប្ដីឈ្មោះ អិត មុយ និងមានកូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ ប្ដីរបស់មិន ស្លាប់នៅអំឡុងឆ្នាំ២០០០។ ក្នុងចំណោមកូន ៥នាក់ មាន៣នាក់បាត់ដំណឹង និង២នាក់ទៀតរស់នៅខេត្តបាត់ដំបង។ កូនរបស់ មិន ឈ្មោះ ណូយ បាត់ដំណឹង,...

