សំ ចម្រើន៖ កុំយំប្រយ័ត្នអស់មួយពូជ
សំ ចម្រើន អាយុ៧០ឆ្នាំ រស់នៅភូមិតាទុយ ឃុំជើងគួង ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល ចម្រើន ចងចាំមិនភ្លេចអំពីសម័យខ្មែរក្រហមគឺ ការស្លាប់របស់កូនគាត់ដែលទើបនឹងកើត និងការសម្លាប់ឪពុកមារបស់គាត់។ ខាងក្រោមនេះគឺជាការរៀបរាប់របស់ចម្រើន។ ចម្រើន បានឲ្យដឹងថា នៅក្នុងសម័យខ្មែរក្រហមគាត់មានកូនចំនួន ៥នាក់។ នៅពេលដែលប្រពន្ធរបស់ចម្រើន សម្រាលកូនរួចបានប្រមាណ៥ខែ អង្គការបានឲ្យប្រពន្ធរបស់គាត់ទៅធ្វើការងារ និងទុកកូនរបស់គាត់ឲ្យយាយចាស់ៗនៅក្នុងភូមិមើលថែនៅក្នុងមណ្ឌលកុមារ។ នៅក្នុងមណ្ឌល យាយៗមើលថែកូនរបស់ចម្រើន មិនបានល្អទេ ទើបធ្វើឲ្យក្មេងស្លាប់។...
គង់ សន៖ កូនកំពុងពេញស្រលាញ់ ឈឺស្លាប់គ្មានអ្នកមកព្យាបាល
គង់ សន អាយុ៧៤ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ សន បានរៀបរាប់ថា របបខ្មែរក្រហមគ្រប់គ្រងប្រទេសចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ មុនដំបូង ខ្មែរក្រហមធ្វើគោលនយោបាយល្អខ្លាំងណាស់ ដើម្បីឲ្យប្រជាជនជឿជាក់។ គោលនយោបាយរបស់ខ្មែរក្រហមគឺ រៀបចំឲ្យប្រជាជនហូបអាហាររួមគ្នា និងធ្វើការងាររួមគ្នា។ នៅក្នុងភូមិតាខូច ប្រជាជនធ្វើការងារចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១១ថ្ងៃ ហើយពេលរសៀលចាប់ពីម៉ោង១ដល់ម៉ោង៥ល្ងាច និងពេលយប់ចាប់ពីម៉ោង៧រហូតដល់ម៉ោង១០យប់ ដោយប្រជាជនត្រូវជីកព្រែ ឬក៏អណ្ដូងនៅជិតភូមិ។ ការងាររបស់ប្រជាជនកាន់តែធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែរបបអាហារហូបចុកមានកាន់តែតិចទៅៗ។...
ហុង ង៉ែត៖ បានឃើញអង្គការសម្លាប់មនុស្ស ៧នាក់
ហុង ង៉ែត អាយុ៨៤ឆ្នាំ រស់នៅភូមិតាខូយ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ រឿងរ៉ាវដែល ង៉ែត ចងចាំ និងមិនអាចបំភ្លេចបាននោះគឺការសម្លាប់មនុស្ស និងការរៀបអាពាហ៍ពិពាហ៍នៅក្នុងភូមិតាខូយ ក្នុងរបបខ្មែរក្រហម។ ង៉ែត បានរៀបរាប់ថា គាត់បានឃើញកម្មាភិបាលខ្មែរក្រហមឈ្មោះ យន់ ដែលជាប្រធានសង្កាត់ សម្លាប់មនុស្សចំនួន៧នាក់ ក្នុងនោះមានស្រ្ដីម្នាក់ នៅភូមិតាខូយ។ ក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់ មានមនុស្ស៣នាក់ត្រូវសម្លាប់ក្នុងផ្ទះ និងមនុស្ស៤នាក់ទៀតត្រូវយកទៅសម្លាប់នៅខាងត្បូងភូមិ។ នៅពេលដែលសម្លាប់រួច...
ស៊ុំ ស៊ីនួន៖ បញ្ញាវន្តដែលអង្គការមិនត្រូវការ
កាលពីសង្គមចាស់ ក្មេងស្រីភាគច្រើនមិនទទួលបានការអនុញ្ញាតឲ្យសិក្សារៀនសូត្រច្រើននោះទេ ប៉ុន្តែ ស៊ីនួន គឺជាក្មេងស្រីម្នាក់ដែលបានចូលរៀនរហូតដល់ថ្នាក់ទី១(រាប់ចាប់ពីថ្នាក់ទី១២ចុះក្រោម) ស្ទើរតែបានប្រលងចប់បាក់អង។ ប៉ុន្តែដោយសារតែខ្មែរក្រហមគ្រប់គ្រងប្រទេស ទើបធ្វើឲ្យ ស៊ីនួន មិនបានប្រើចំណេះដឹងដែលគាត់បានរៀនសូត្រ ទៅធ្វើការងារអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិ។ ខ្មែរក្រហមនិយាយថា៖ “អង្គការគ្មានទេសញ្ញាប័ត្រ មានតែសញ្ញាឃើញ។ បើចង់បានបាក់អង បាក់ឌុប ត្រូវទៅយកនៅទំនប់ប្រឡាយ” ហើយថា “ការរៀនអក្សរ រៀនលេខ មិនសំខាន់ទេ ការសំខាន់គឺការងារ និងចលនាបដិវត្តន៍”។[1] នៅឆ្នាំ១៩៦២...
ហេង លី៖ ធ្វើការងារនៅក្នុងកងកុមារពិសេស
(តាកែវ) ហេង លី អាយុ៥៥ឆ្នាំ មានមុខរបរធ្វើស្រែ។ លី រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់ លី ឈ្មោះ គង់ គួយ និងម្ដាយឈ្មោះ យ៉ា។ លី មានបងប្អូនចំនួន ៣នាក់ ក្នុងនោះមានស្រីម្នាក់។ នៅក្នុងសម័យខ្មែរក្រហម សមាជិកគ្រួសាររបស់ លី ត្រូវធ្វើទាំងអស់គ្នា។...
តុប ស៊ឺង៖ ច្បាប់ និងមាគ៌ារបស់អង្គការគឺដឹកនាំមនុស្សឲ្យត្រឹមត្រូវ
ស៊ឺង ចូលបដិវត្តន៍ដំបូងនៅក្នុងឃុំជាងទង។ បន្ទាប់ពីយល់ច្បាស់អំពីបដិវត្តន៍ ស៊ឺង ទទួលបានការចាត់តាំងពីអង្គការ ឲ្យធ្វើជាប្រធាននារីឃុំ ដឹកនាំកងចល័តនារីធ្វើការងារនៅក្នុងឃុំ។ នៅឆ្នាំ១៩៧៥ បន្ទាប់ពីខ្មែរក្រហមទទួលបានជម្នះ អង្គការបានបញ្ជូន ស៊ឺង ឲ្យទៅដឹកនាំនារីធ្វើស្រែអំបិលនៅខេត្តកំពត។ នៅឆ្នាំ១៩៧៧ អង្គការបានផ្លាស់ ស៊ឺង ឲ្យទៅធ្វើជាប្រធានកងចល័តតំបន់១ ខេត្តបាត់ដំបង ភូមិភាគពាយ័ព្យ។ មុនពេលធ្វើដំណើរទៅបាត់ដំបង ស៊ឺង ទទួលបានការរៀនសូត្របន្ថែមទៀតទាក់ទងជាមួយ សៀវភៅទង់បដិវត្តន៍ នៅទីក្រុងភ្នំពេញ និងបន្តរៀននយោបាយនៅខេត្តបាត់ដំបង។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់...
ដួង សារឹម៖ ការងាររដ្ឋ ស្រែអំបិលរដ្ឋ
នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នេរខ្សាច់កំពត (តំបន់៣៥) គឺជាប្រភពអំបិលដ៏ចម្បងតែមួយគត់របស់កម្ពុជា ដែលជាហេតុធ្វើឲ្យភូមិភាគនិរតីមានសារប្រយោជន៍ជាងភូមិភាគឯទៀតៗ។[1] អង្គការបានហៅអ្នកធ្វើការងារនៅស្រែអំបិលថា ការងាររដ្ឋ ស្រែអំបិលរដ្ឋ ព្រោះផលអំបិលដែលទទួលបាននឹងត្រូវយកទៅចិញ្ចឹមប្រជាជនទូទាំងប្រទេស។ ខាងក្រោមនេះគឺជារឿងរ៉ាវរបស់ឈ្មោះ ដួង សារឹម ជាអ្នកធ្វើស្រែអំបិលម្នាក់ ក្នុងចំណោមនារីធ្វើស្រែអំបិលជាច្រើននាក់ផ្សេងទៀតនៅខេត្តកំពត៖ ឈ្មោះ ដួង សារឹម អាយុ៤៦ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុករបស់ សារឹម ឈ្មោះ...
ធ្លក ហេង៖ យុវជនកងចល័តស្រុកព្រៃកប្បាស
(តាកែវ) ធ្លក ហេង អាយុ៦៦ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ហេង មានបងប្អូន២នាក់ ក្នុងនោះមានស្រីម្នាក់។ នៅក្នុងសម័យខ្មែរក្រហម បងស្រីរបស់ ហេង ធ្វើស្រែនៅសហករណ៍។ ឪពុករបស់ ហេង ស្លាប់មុនពេលខ្មែរក្រហមគ្រប់គ្រងប្រទេស ហើយម្ដាយរបស់គាត់ធ្វើការងារបរទេះគោ ដឹកអាចម៍គោ។ នៅឆ្នាំ១៩៧៥ ហេង មានអាយុប្រមាណ២៥ឆ្នាំ។ អង្គការចាត់តាំង ហេង...
អង្គការចង់តែឲ្យប្រជាជន ១៧មេសា ស្លាប់
(តាកែវ) ព្រុំ សារិន ហៅឡេង អាយុ៨៥ឆ្នាំ មានស្រុកកំណើតនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ នៅក្នុងសម័យខ្មែរក្រហម សារិន រៀបការរួចនិងមានកូន៥នាក់។ នៅពេលដែលខ្មែរក្រហម ទទួលបានជ័យជម្នះ គ្រួសាររបស់ សារិន ត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញ ទៅរស់នៅស្រុកកំណើត។ សារិន បានឲ្យដឹងថា នៅភូមិបាស្រែ អង្គការមិនសូវធ្វើបាបគាត់នោះទេ ព្រោះ សារិន ធ្លាប់ជួយជាសៀវភៅ...
គឹម គ្រិន៖ ភាពមិនស្មើគ្នានៅកន្លែងធ្វើកាងារ
(តាកែវ) គឹម គ្រិន អាយុ៧៥ឆ្នាំ គឺជាកសិករនៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ក្នុងអំឡុងពេលមានសង្គ្រាមនិងការទម្លាក់គ្រាប់បែក ឆ្នាំ១៩៧២ គ្រិន បានរៀបចំកម្មវិធីមង្គលការជាមួយប្រពន្ធរបស់គាត់។ កម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ គ្រិន ប្រារព្ធឡើងធម្មតា ប៉ុន្តែមិនមានភ្លេងនោះទេ។ ចូលដល់សម័យខ្មែរក្រហម គ្រិន មានកូន២នាក់។ កូនរបស់ គ្រិន នៅតូចៗ អាចធ្វើដំណើរទៅកន្លែងធ្វើការងាររបស់ម្ដាយ ឬនៅជាមួយអ៊ំ ប៉ុន្តែមិនបានរៀនសូត្រនោះទេ។...
ឃុន នី៖ មិនព្រមរៀបការ
(តាកែវ) ឃុន នី អាយុ៦៥ឆ្នាំ រស់នៅភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ។ ឪពុករបស់នី ឈ្មោះ ណឹម និងម្ដាយឈ្មោះ វា។ នី មានបងប្អូនចំនួន ៧នាក់ ក្នុងនោះគាត់គឺជាកូនទី៣នៅក្នុងគ្រួសារ។ គ្រួសាររបស់ នី គឺជាអ្នកមូលដ្ឋាន រស់នៅក្នុងសហករណ៍ស្វាយខាងត្បូង។ អង្គការចាត់តាំងឲ្យឪពុករបស់នី ទៅធ្វើការងារដាំល្ហុងនៅទួលគគីរ និងម្ដាយរបស់គាត់ទៅត្បាញនៅក្នុងសហករណ៍។ នៅក្នុងសម័យខ្មែរក្រហម...

